អានតួអត្ថបទ
អ៊ីរ៉ាក់​

កងទ័ព​​​អ៊ីរ៉ាក់​​​​​​​ត្រៀម​​​​វាយលុក​​​នៅ​​លើ​​ព្រលាន​​យន្តហោះ​​​​​​ក្រុង​​​​ Mossoul​​

កងទ័ព​អ៊ីរ៉ាក់​​ប្រុងប្រៀប​ខ្លួន​ដើម្បី​​វាយ​លុក​​នៅ​​លើ​​ប្រលាន​​យន្តហោះ​​ក្រុង​​Mossoul​ តាម​ផ្លូវ​ចូល​​ផ្នែក​​ខាង​​លិច​​ក្រុង​ ​​Mossoul  ។ ទីនោះហើយ គឺ​ជា​បន្ទាយ​ធំ​ចុង​ក្រោយ​របស់​ក្រុមប្រដាប់​អាវុធ​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម។  

កងកម្លាំងពិសេស​អ៊ីរ៉ាក់​​នៅថ្ងៃ​១៣មករា២០១៧​​ វាយប្រយុទ្ធជាមួយ​​ ក្រុមប្រដាប់អាវុធ​ជីហាត​​នៅក្បែរសកលវិទ្យាល័យ​នៅ​ Mossoul.
កងកម្លាំងពិសេស​អ៊ីរ៉ាក់​​នៅថ្ងៃ​១៣មករា២០១៧​​ វាយប្រយុទ្ធជាមួយ​​ ក្រុមប្រដាប់អាវុធ​ជីហាត​​នៅក្បែរសកលវិទ្យាល័យ​នៅ​ Mossoul. REUTERS/Ahmed Saad
ផ្សាយពាណិជ្ជកម្ម

 

កង​ទ័ព​អ៊ីរ៉ាក់​ដោយ​មាន​ជំនួយ​ពី​កងទ័ព​សម្ព័ន្តមិត្ត​ក្រោម​បញ្ជាការ​របស់​អាមេរិក បាន​ពង្រឹង​តួ​នាទី​របស់​ខ្លួន​ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ៤​ថ្ងៃ​បន្ទាប់​ពី​ការ​បើក​ប្រតិបត្តិការ​វាយលុក​ទៅ​លើ​ក្រុង​​Mossoul​ដ៏ចំណាស់​នៅ​ភាគ​ខាង​លិច​រួច​មក។

ម្យ៉ាងទៀត គោលដៅ​ទី​មួយ​របស់​កងទ័ព​អ៊ីរ៉ាក់ គឺ​ការ​វាយ​យក​ព្រលាន​យន្តហោះ​ដែល​បោះ​បង់​​ចោល​និង​អតីត​មូលដ្ឋាន​យោធា​មួយ​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ។ ការ​គ្រប់គ្រងរបស់​​ទ័ព​​អ៊ីរ៉ាក់​​នឹង​បើក​ផ្លូវ​ដល់​ពួក​គេ​ក្នុង​ប្រតិបត្តិការ​វាយលុក​បន្ថែម​ទៀត​ទៅ​លើ​តំបន់​នានា​ដែល​ស្ថិត​នៅ​​ជុំវិញ​ភាគ​ខាង​ត្បូង​ជាប់​​ច្រាំង​ទន្លេ Tigre ។ ទន្លេ ​ដែល​កាត់​ក្រុង Mossoul ​ជា​​ពីរ​​ផ្នែក។

តាំងពី​ថ្ងៃ​អាទិត្យ​មុន​ម្ល៉េះ កងទ័ព​អ៊ីរ៉ាក់​ បាន​វាយ​ដណ្តើម​យក​បាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដ៏​សំខាន់​មួយ​​នៅ​លើ​ដងផ្លូវ​ហាយវ៉េ​ដែល​ត​ភ្ជាប់​ទីក្រុង​បាកដាត​ទៅ​ក្រុង​ Mossoul ក៏​ព្រម​ទាំង​ភូមិ​មួយ​ដែល​​ស្ថិត​​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ភាគ​ខាង​ត្បូង​ក្រុង Mossoul។

រីឯ ក្បួន​រថយន្ត​​កងទ័ព​អាមេរិក​វិញ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បើក​តម្រង់​ទៅ​កាន់​តំបន់​នោះ​ដែរ នេះបើ​យោង​តាម​ការ​អះអាង​របស់​អ្នកកាសែតរបស់​​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ​AFP។ ការ​វាយរុល​ទៅមុខ​ជាលំដាប់​របស់​កងទ័ពអ៊ីរ៉ាក់​និងសម្ព័ន្ធមិត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ស៊ីវីល​អ៊ីរ៉ាក់​ជា​ច្រើន​រយ​នាក់​ អាច​រត់​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​​នានា​ដែល​កង​ទ័ព​អ៊ីរ៉ាក់ បាន​វាយ​ដណ្តើម​បាន​​ពី​​ពួក​ជីហាត​។  ចំណែក​ប្រជាជន​ភៀស​ខ្លួន​​ប្រមាណ​ជា​​៤៨០​នាក់​ ត្រូវ​បាន​កងទ័ព​ដឹក​បញ្ជូន​ទៅ​កាន់​តំបន់​រំដោះ​នានា​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​អ៊ីរ៉ាក់ដែរ។​

កងទ័ព​អ៊ីរ៉ាក់ ​ជា​បន្ទាប់​មក​ទៀត​នឹង​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ប្រឈម​មុខ​ជា​មួយ​ពួក​ប្រដាប់​អាវុធ​ជីហាត​ដែល​លាក់​ខ្លួន​នៅ​តាម​កូន​ផ្លូវ​តូចៗ​ក្នុង​​ទីក្រុង​ចំណាស់​ Mossoul នៅ​លើ​ច្រាំង​ខាង​លិច​ ។ ហើយ​យោង​តាម​អ្នកទទួលខុស​ត្រូវ​ផ្នែក​ស៊ើបការណ៍​របស់​អាមេរិក​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ពួក​ជីហាត​ប្រដាប់​អាវុធ មាន​នៅ​សេស​សល់​តែ​ប្រមាណ​២០០០​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​នោះ។ ពួក​ជីហាត​ដែល​នៅ​មុន​ការ​វាយលុក​លើក​តំបូង​នៅ​ថ្ងៃ​ទី​១៧​តុលា មាន​គ្នា​ប្រមាណ​​ពី​៥០០០​នាក់​ទៅ​៧០០០​នាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ