rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

រដ្ឋាភិបាល​ស៊ីរី ដណ្តើម​បាន​អាឡិប តើ​សង្រ្គាម​ស៊ីរី​កំពុង​ឈាន​ទៅរកទីបញ្ចប់?

ដោយ ឈាង បុប្ផា

រដ្ឋាភិបាល​ស៊ីរី នៅ​ថ្ងៃ​សុក្រទី ២៣ ធ្នូ បាន​ប្រកាសថា ខ្លួន​បាន​ចូល​គ្រប់គ្រង ទាំងស្រុង ទីក្រុង​អាឡិប។ កងទ័ព​ស៊ីរី​បាន​ប្រកាស​យ៉ាងដូច្នេះ គឺ​បន្ទាប់​ពី​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​ស៊ីវិល និង​ក្រុមទាហាន​ប្រឆាំង ស៊ីរី ចុងក្រោយ ត្រូវ​បាន​បិទបញ្ចប់ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​អាឡិប។

នៅ​ស៊ីរី កងទ័ព​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​មួយដែល​ថា ទីក្រុង​អាឡិប ដែល​ស្ថិតនៅក្រោម​កាន់កាប់​របស់​ពួកឧទ្ទាម​ជាង​៣​ឆ្នាំ​មកនេះ ត្រូវ​បាន​រដ្ឋាភិបាល​វាយដណ្តើម​យក​បាន​មក​វិញហើយ។ អាឡិប​ជា​ទីក្រុង​សំខាន់​ទី​២​របស់​ស៊ីរី។ អាឡិប ដែល​ជា​ទីក្រុង​ចាស់បុរាណ មួយ ក្នុង​ចំណោម​ទីក្រុង​បុរាណ​ដទៃ​ទៀត​ក្នុង​ពិភពលោក ធ្លាប់​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ស៊ីរី នៅ​មុន​ទីក្រុងនេះ​ធ្លាក់ទៅក្នុង​សង្រ្គាម​បង្ហូរឈាម នៅ​ឆ្នាំ ២០១២ គឺ​មួយ​ឆ្នាំក្រោយ នៃ​ការផ្ទុះឡើង ចលនា​បដិវត្តន៍ នៅ​ស៊ីរី។ មុន​នឹង​វាយ​យក​បាន​អាឡិប រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ វាយ​ឈ្នះ​លើ​ក្រុមប្រឆាំង ដណ្តើម​យក​បាន​ទីក្រុង​សំខាន់​ផ្សេងទៀតៗ ដូចជា​ទីក្រុងHoms Hama Damas Lattaquié។

 
អនាគត​ស្រពិចស្រពិល​របស់​ក្រុមប្រឆាំង​ស៊ីរី
ក្រុមទាហាន​ប្រឆាំង​ស៊ីរី​សេរី ដែល​សុខចិត្ត ដកខ្លួន ចេញ​ពី​ទីក្រុង​អាឡិប ដោយសារ​តែ​ពួកគេ លែង​អាច​ទ្រាំទ្រ​តទៅទៀត នឹង​ការវាយប្រហារ​យ៉ាងសន្ធប់​របស់​កម្លាំង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី ដែល​មាន​រុស្ស៊ី អ៊ីរ៉ង់។ តាម​អ្នកទទួល​ខុសត្រូវ​របស់​ក្រុមប្រឆាំង ម្នាក់ ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ការបាត់បង់​ទីក្រុង​អាឡិប​សបញ្ជាក់​ពីការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​របស់​ក្រុមប្រឆាំង ទាំងក្នុងផ្នែក​នយោបាយ និង​យុទ្ធសាស្រ្ត​យោធា។
 
បរាជ័យ​របស់​ក្រុមទាហាន​ប្រឆាំង ស៊ីរី នៅ​ទីក្រុង​អាឡិប​តាម​ពិត​ជា​លទ្ធផល នៃ​ការចុះខ្សោយ​កម្លាំង​របស់​ក្រុមនេះ ដែល​ពី​មួយឆ្នាំ ទៅមួយឆ្នាំ ត្រូវ​អាមេរិក ឬ​សម្ព័ន្ធអារ៉ាប់​លែងដៃ លែង​សូវ​គាំទ្រ​ដូចមុន។ គឺ​ផ្ទុយ​ស្រឡះ​ពី​កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ីរី ដែល​ក្នុង​រយៈពេល​តែមួយ ឆ្នាំ​ចុងក្រោយ បាន​ទទួលជំនួយ គាំទ្រ​យ៉ាងចេញមុខ​ពី​រដ្ឋាភិបាល​រុស្ស៊ី ហើយ​និង​អ៊ីរ៉ង់។ តាម​ក្រុមប្រឆាំង​ស៊ីរី បើសិន​រុស្ស៊ី ហើយ​និង​អ៊ីរ៉ង់​មិន​លូកដៃ ក្នុង​មួយឆ្នាំ​ចុងក្រោយនេះ រដ្ឋាភិបាល​ស៊ីរី គឺ​មិនងាយ​អាច​វាយដណ្តើម​យក​បានទីក្រុង​អាឡិបទេ។
 

ក្រុមទាហាន​ប្រឆាំង ហើយ​និង​ក្រុមគ្រួសារ​រង់ចាំ​ការជម្លៀស​ចេញពី​ទីក្រុង​អាឡិប នៅថ្ងៃទី ១៨​ធ្នូ ២០១៦ REUTERS/Abdalrhman Ismail

គ្មាន​ជំនួយ​គាំទ្រ​ពី​ប្រទេស​លោកខាងលិច អនាគត​របស់​ក្រុមប្រឆាំង​ស៊ីរី កំពុង​ស្ថិតនៅក្នុង​ភាព​ស្រពិចស្រពិល។ បាត់បង់​មូលដ្ឋាន​របស់​ខ្លួន នៅ​អាឡិប ក្រុមប្រឆាំង​ស៊ីរី​ពេលនេះ​កំពុង​ដកខ្លួន ទៅ​ប្រមូល​ផ្តុំ នៅ​ទីក្រុង​អ៊ីដលីប ដែល​ជាអាច​ជាទីតាំង​សំខាន់​ចុងក្រោយ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។
 
ទីក្រុង​អ៊ីដលីប ដែល​ស្ថិតនៅ​ភាគខាងនិរតី​ទីក្រុង​អាឡិប កំពុង​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​អ៊ីស្លាមជ្រុលនិយម ដែល​ជា​បណ្តាញ​របស់​ក្រុមភេរវនិយម អាល់នូស្រា។ គេ​បារម្ភថា បើសិន​ក្រុមទាហាន​ប្រឆាំង លែង​បាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​លោកខាងលិច នោះ ទាហាន​សកម្មប្រយុទ្ធ​របស់​ក្រុមនេះ ដែល​តាមពិត​ចង់​ប្រឆាំង​អំណាច​ផ្តាច់ការ​របស់រដ្ឋាភិបាល​ស៊ីរី អាច​នឹង​ទៅ​ចូលរួម​ដៃ​ជាមួយ​ក្រុមភេរវនិយម ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ទ័ព​រដ្ឋាភិបាល​ស៊ីរី។
 
អាឡិប៖ គេ​កំពុង​បង្កើត​ជំនាន់​ភេរវជន​ទៅ​ថ្ងៃ​អនាគត
ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ដែល​ចាប់រីកកម្លាំង​ធំឡើង ក៏ដោយសារ​តែ​ក្រុមនេះ​បាន​ឆ្លៀតទាញ​យក​ប្រយោជន៍​ពី​សង្រ្គាម​បង្ហូរឈាម រវាង​ក្រុមប្រឆាំង ហើយ​និង​ទាហាន​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ។
 

យុវជន​ស៊ីរី​អង្គុយយំ​នៅ​លើ​បំណែក​ថ្ម​ផ្ទះ​ដែល​ទើប​រងការទម្លាក់គ្រាប់​របស់​យន្តហោះ​រុស្ស៊ី នៅ​ខែ​កក្កដា ឆ្នាំ ២០១៦ KARAM AL-MASRI / AFP

នៅពេល​ដែល​សង្រ្គាម​ស៊ីវិល​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១១ នៅ​ស៊ីរី គេឃើញ​មាន​តែ​កម្លាំង​ពីរ​ប្រឆាំង​គ្នា​តែប៉ុណ្ណោះ គឺ​ក្រុមទាហាន​ស៊ីរី​សេរី ហើយ​និង​ទ័ព​រដ្ឋាភិបាលស៊ីរី។ ប៉ុន្តែ បន្តិចម្តងៗ ក្រុមប្រឆាំង​បាន​បាក់បែកខ្ញែក​គ្នា​ជាច្រើន​ក្រុម។ ក្រុមដែល​មាននិន្នាការ​ជ្រុលនិយម​បាន​ទៅចូលរួម​ជាមួយ​ក្រុមភេរវនិយម ដូចជា​ក្រុមអាល់នូស្រា ឬ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ សម្រាប់​អ្នកនយោបាយ​អឺរ៉ុប​មួយចំនួន រដ្ឋាភិបាល​ស៊ីរី​បានទទួល​ជ័យជំនះ អាច​វាយដណ្តើម​យក​បានទីក្រុង​អាឡិប​បាន​វិញមែន។ ប៉ុន្តែ ជាមួយ​គ្នានោះ រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​បំផ្លាញ​ជីវិត​មនុស្ស​រាប់សែននាក់។ គេ​បាន​ចោទ​សួរថា តើ​គ្រួសារ​ជនរងគ្រោះ ដែលស្លាប់​ដោយ​ទម្លាក់គ្រាប់បែក​របស់​យន្តហោះ​រុស្ស៊ី ឬ​ការបាញ់​ផ្លោង​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី ដែល​ឈឺចាប់​ខ្លោចផ្សារ បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួននោះ មិន​ចង់​បាន​ការសងសឹក​ទេ ឬ​យ៉ាងណា។
 
ដោយវាយ​យក​បាន​អាឡិប រដ្ឋាភិបាល​ស៊ីរី​រំពឹង​រំដោះ​ទីក្រុង​ផ្សេងទៀត ពីដៃ​ក្រុមប្រឆាំង ដើម្បី​កសាង​សន្តិភាព​ឡើងវិញ​នៅស៊ីរី។ ប៉ុន្តែ​នេះ​ជា​គំនិត​របស់​រដ្ឋាភិបាល​ស៊ីរី។ នៅ​ស្ថានភាព​ជាក់ស្តែង សង្រ្គាម​ស៊ីរី​អាច​ចប់ ប៉ុន្តែ វា​គ្រាន់តែជា​ចំណុច​ចាប់ផ្តើម ជា​ប្រភព​ដើមហេតុ​បណ្តុះ​ក្រុមភេរវនិយម​ទៅវិញទេ។
 
វិបត្តិ​នយោបាយ​ដែល​បាន​ប្រែក្លាយ​ជា​សង្រ្គាម​បង្ហូរឈាម នៅ​ស៊ីរី មិន​ត្រឹម​តែ​បាន​សម្លាប់​ជីវិត​មនុស្ស​រាប់សែននាក់នៅ​ស៊ីរីតែ​ប៉ុណ្ណោះទេ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​សន្តិសុខ​ក្នុង​ពិភពលោក​ត្រូវ​ក្រឡាប់ចាក់ រង​ការវាយប្រហារ​ជាប្រចាំ ពី​ក្រុមភេរវនិយម ដែលយក​មូលហេតុ បុព្វហេតុ​សង្រ្គាម​នៅ​ស៊ីរី​ទៅ​បំផុស​ឲ្យ​មាន​ក្រុមមនុស្ស​ជ្រុលនិយម ធ្វើ​សកម្មភាព ភេរវកម្ម ប្រឆាំង​ផលប្រយោជន៍​នៅ​ប្រទេស​លោកខាងលិច។
 
សង្រ្គាម​ប្រយុទ្ធគ្នា នៅ​ស៊ីរី​បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ ពីជ័យជំនះ​របស់​ក្រុម​មេដឹកនាំផ្តាច់ការ​ដែល​តស៊ូ​ក្រាញ​អំណាច ហើយ​និង​បរាជ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​ក្រុមប្រឆាំង​បាន​ធ្វើ​បដិវត្ត​ទាមទា តាំង​ពី​ដំបូងទី នៅ​ស៊ីរី។ វា​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ពី​ភាពស្ពឹកស្រពន់ និង​អត្មានិយម របស់​សហគមន៍​អន្តរជាតិ ដែល​បិទភ្នែក​ បណ្តោយ​ឲ្យ​មាន​ការកាប់សម្លាប់​ជីវិត​មនុស្ស​ជាតិ នៅ​ស៊ីរី៕
 

 

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​