rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អំពើ​ហិង្សា​នៅ​អេហ្ស៊ីប​ជាគ្រោះថ្នាក់​គំរាម​សន្តិសុខ នៅ​តំបន់​ដើមបូព៌ា

ដោយ ឈាង បុប្ផា

អំពើហិង្សា​នៅ​អេហ្ស៊ីប​បានរីកផ្ទុះ​កាន់តែ​ធំឡើង។ កាលពី​ល្ងាច​ថ្ងៃ​សុក្រទី ៥​ កក្កដា ២០១៣ ការវាយប្រហារ​ដាក់គ្នា​យ៉ាងហិង្សា រវាង​ក្រុមគាំទ្រ និង​ក្រុមប្រឆាំង​លោក​អតីត​ប្រធានាធិបតី​ មហាមេដ ម៉រស៊ី បាន​សម្លាប់​មនុស្ស យ៉ាងតិច ២៦នាក់។

នយោបាយ​ជាតិ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អេហ្ស៊ីប​ពេលនេះ​បាន​បែកបាក់​គ្នា​ជាពីរ។
 

វិបត្តិ​នយោបាយ​នៅ​អេហ្ស៊ីប​កាន់តែ​ស៊ីរូងជ្រៅ គ្មាន​ថ្ងៃ​ត្រលប់ថយទេ។ ពីមុន ប្រជាជន​រួម​គ្នា​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្តួល​មេដឹកនាំ​យោធា​ផ្តាច់ការ​ដូចជា​លោក​អូស្នី មូបារ៉ាក់។ ឥលូវ ប្រជាជន​អេហ្ស៊ីប​ដដែល​បាន​ត្រលប់​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​ដែល​គេ​បោះឆ្នោត​ជ្រើសរើសនោះ ចុះចេញ​ពីតំណែង។

 
លើកនេះ បើទោះជា​មហាជន​អេហ្ស៊ីប​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ម៉រស៊ី មាន​ចំនួន​រាប់លាន​នាក់ ប៉ុន្តែ មាន​ប្រជាជន​អេហ្ស៊ីប​ជា​ច្រើននាក់​ផ្សេងទៀត ជាពិសេស ក្រុមអភិរក្ស សាសនា​អ៊ីស្លាម​ដែល​មិន​យល់ព្រម ឲ្យ​គេ​ទម្លាក់​មេដឹកនាំ​មក​ពីក្រុម​ភាតរអ៊ីស្លាម។

អ្វីដែល​សំខាន់ គឺ​កងទ័ព​មិន​បាន​ដើរ​ផ្លូវកណ្តាល​ដូច​ខ្លួន​សន្យាទេ។ កងទ័ព​មិន​ត្រឹម​ទម្លាក់​លោក​ប្រធានាធិបតី​ម៉រស៊ី ប៉ុន្តែ នៅ​បន្ត​ចាត់​វិធានការ​ក្តៅ​ប្រឆាំង​ក្រុម​ភាតរអ៊ីស្លាម ដែល​ជា​គ្នីគ្នា​របស់​លោកម៉រស៊ី។ មេដឹកនាំ​របស់​ក្រុមភាតរ​​អ៊ីស្លាម ត្រូវ​គេ​ចាប់ដាក់ឃុំ ក្នុង​ពេល​ដែល​មនុស្ស​ជាង​៣០០​នាក់ ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ភាតរអ៊ីស្លាម ដាក់ឃុំ​ក្នុង​គេហដ្ឋាន។ បើតាម​ប្រភព​ពី​កងទ័ពអេហ្ស៊ីប អតីតប្រធានាធិបតី ម៉រស៊ី មិន​ត្រឹម​តែ​គេ​ដកហូត​តំណែង​ប៉ុណ្ណោះទេ លោក អាច​ត្រូវ​គេ​ចោទប្រកាន់​ផងដែរ ពី​បទ បាន​លួចរត់​គេច​ចេញពី​គុក ក្នុង​សម័យ​ដែល​លោក​ប្រធានាធិបតី​មូបារ៉ាក់ធ្វើ​ជា​ប្រធានាធិបតី។ សម្រាប់​ក្រុមភាតរអ៊ីស្លាម កងទ័ព​កំពុង​ដើរ​នយោបាយ​រើសអើង​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម នៅ​អេហ្ស៊ីប។
 

តើវិធានការ​ក្តៅ​ប្រឆាំង​ក្រុមភាតរអ៊ីស្លាម នឹង​បង្ក​ឲ្យ​មាន​ផលវិបាកដែរឬទេ បុប្ផា?
សម្រាប់​ក្រុមអ្នកកាន់សាសនា​អ៊ីស្លាម​និយមជ្រុល ការចាប់ដាក់ឃុំ​មេដឹកនាំ​ក្រុម​ភាតរ​អ៊ីស្លាម គឺ​ដូចជា​ការប្រកាស​សង្រ្គាម​ដោយ​ផ្ទាល់ ជាមួយ​ប្រជាជន​អ៊ីស្លាម ​នៅអេហ្ស៊ីប។ មើលទៅ​កងទ័ព​កំពុង​សើរើ​ដំបៅចាស់ ព្រោះ​កុំភ្លេច​ថា ការបង្រ្កាប​ខ្លាំង​អាច​នឹង​បង្ក​ឲ្យ​មាន​ការងើបបះបោរ​ពី​ក្រុម​អ្នកកាន់​សាសនា​និយមជ្រុល នៅក្នុង​ប្រទេស​អេហ្ស៊ីប ដូចជា​ពួក​ជីហាត​ជាដើម។ សូមរំលឹកថា គឺ​ពួកជីហាត​នេះ​ហើយ​ដែល​បាន​បះបោរ និង​សម្លាប់​បាន លោក​ប្រធានាធិបតី​ណាសាត កាលពី​ឆ្នាំ ១៩៨១។

មួយវិញទៀត ការផ្តួល​រំលំ​ប្រធានាធិបតី​អ៊ីស្លាម ដែល​ចេញ​មកពីការបោះឆ្នោត នៅអេហ្ស៊ីប អាច​នឹង​ដើរជាន់​គន្លង​ចាស់ របស់​ប្រវត្តិសាស្រ្ត​ប្រទេស​អាល់ហេ្សរី។ នៅអាល់ហ្សេរី ការបណ្តេញ​ប្រធានាធិបតី​អ៊ីស្លាម​ចេញ​ពីតំណែង​បាន​បណ្តាលឲ្យ​មាន​ចលនា​បះបោរ និង​សង្រ្គាមស៊ីវិល ដែល​បាន​សម្លាប់មនុស្ស​ជាង ១សែន ៥ម៉ឺននាក់ រហូតមកដល់​ថ្ងៃនេះ។

នៅអេហ្ស៊ីប​វិញ កងទ័ព​បាន​រុញច្រាន​ក្រុម​ភាតរអ៊ីស្លាម ដល់គៀនជញ្ជាំង​មួយ​ដែល​ គ្មានផ្លូវ​ដើរ។ តាម​អង្គការ​Site ដែល​ជំនាញ​ខាងតាមដាន​សកម្មភាព​របស់​ក្រុមភេរវករ ក្រុមអ៊ីស្លាម​ជ្រុលនិយម​មួយ​កំពុង​ចាប់ផ្តើម​ចេញ​ជារូបរាង នៅ​អេហ្ស៊ីប បន្ទាប់​ពី​លោក​ប្រធានាធិបតី​ម៉រស៊ី​ត្រូវ​ទាហាន​ទម្លាក់​ចេញពី​តំណែង។ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រុមអ៊ីស្លាម​នេះ​បាន​ប្រកាស​ថា នឹង​ចាប់​ប្រមូល​អាវុធ និង​ប្រមូល​សមាជិក ​ហ្វឹកហ្វឺន ដើម្បី​ប្រឆាំង​នឹង​អាជ្ញាធរ​អេហ្ស៊ីប និង​ដើម្បី​ទាមទារ​ឲ្យ​គេ​ដាក់​​អនុវត្តច្បាប់​សាសនា​អ៊ីស្លាម​ដ៏តឹងរ៉ឹង នៅ​អេហ្ស៊ីប។

តើវិបត្តិអេហ្ស៊ីបអាចជះឥទ្ធិពលអាក្រក់​ដែរឬទេ ទៅលើតំបន់ដើមបូព៌ា?
វិបត្តិ​នៅអេហ្ស៊ីប ផ្ទុះ​ឡើង នៅក្នុង​ពេល​មួយ​មិនល្អ​សោះ។ បណ្តា​ប្រទេស​អារ៉ាប់ ធ្លាប់បាន​នាំគ្នា​អបអរ​កោតសរសើរ​បដិវត្ត​អារ៉ាប់ នៅអេហ្ស៊ីប ដែល​បាន​ឈាន​ទៅដល់​ការផ្តួលរំលំ​មេដឹកនាំ​ផ្តាច់ការ និង​ការរៀបចំ​ការបោះឆ្នោត​ប្រជាធិបតយ្យ ជា​លើក​ទីមួយ។

បើទោះជា​កងទ័ព​អេហ្ស៊ីប​បាន​និយាយ​ថា គេ​អន្តរាគម ទៅតាម​បំណង​ចង់បាន​របស់​មហាជន​រាប់លាន​នាក់​ដែល​ដើរ​តាមផ្លូវ ក៏ប៉ុន្តែ ការទម្លាក់​អ្នកកាន់សាសនា​អ៊ីស្លាម ម្នាក់​ចេញពី​តំណែងប្រធានាធិបតី គឺ​បង្ហាញ​ពី បរាជ័យ​ក្នុង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ។ កំហុស​នេះ​ធ្ងន់​ណាស់ ព្រោះ​វា​បាន​បំផ្លាញ​ការខិតខំប្រឹងប្រែង ក្នុង​ការប្រមូល​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅពិភពអារ៉ាប់ ឲ្យ​ចូលរួម​ក្នុង​នយោបាយ។ កន្លងមក ក្រុម​អ៊ីស្លាម​ជ្រុលនិយម បាន​យល់ព្រម​ដើរ​ចូល​នយោបាយ រហូត​ធ្វើ​ឲ្យ​អេហ្ស៊ីប​មាន​ប្រធានាធិបតី​ជាលើកទីមួយ ដែល​មក​ពី​ក្រុម​អ៊ីស្លាម​និយម។ ដូច្នេះ ការផ្តួលរំលំ​ប្រធានាធិបតី​ចេញមកពីការបោះឆ្នោត អាច​ធ្វើ​ឲ្យ​អ្នកកាន់សាសនា​អ៊ីស្លាមអស់ទំនុកចិត្ត​លើ​លទ្ធិ​ប្រជាធិបតេយ្យ និង​ផ្ទុយទៅវិញ អាច​ជ្រើសរើស​​យក​អំពើ​ហិង្សា ជម្លោះ​ប្រដាប់អាវុធ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ហើយ​ប្រជាជន​អ៊ីស្លាម​សម្រេច​ចិត្ត​ជ្រើសរើស​យកផ្លូវនេះ គឺ​ក្រុម​អ៊ីស្លាមជ្រុលនិយម ដូចជា​ពួក​ជីហាត ឬ​ពួក​អាល់កៃដា ដែល​ជា​អ្នកទទួល​ប្រយោជន៍។

គេ​បារម្ភថា ការដាក់​អ្នកកាន់សាសនា​អ៊ីស្លាម នៅក្រៅ​ឆាក​នយោបាយ នឹង​អាច​ធ្វើ​ឲ្យ​ពួកគេ​ទាំងនេះ ងាក​ទៅចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជីហាត ដែល​នឹង​អាច​ពង្រីក​ខ្លួន ពង្រីក​អំណាច​កាន់តែធំ​នៅ​ក្នុង​តំបន់។ នៅពេលនោះ ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមបះបោរ ឬ​ក្រុមភេរវករ នឹង​រឹត​តែ​ជា​កិច្ចការ​លំបាក​សម្រាប់​មេដឹកនាំ​បណ្តា​រដ្ឋអារ៉ាប់។ និយាយ​ឲ្យ​ខ្លី គឺ​បរាជ័យ​បដិវត្ត​អារ៉ាប់ នៅ​ប្រទេស​អេហ្ស៊ីប នឹង​អាចធ្វើ​ចលនា​អ៊ីស្លាម​ជ្រុលនិយម កាន់តែ​មាន​អំណាច និង​ឥទ្ធិពល ដែល​នឹង​អាច​បង្ក​ព្យុះភ្លៀង បង្ក​អសន្តិសុខ អស្ថិរភាព​នយោបាយ នៅក្នុង​តំបន់​ដើមបូព៌ា៕
 

 

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត