អានតួអត្ថបទ

អ៊ីរ៉ង់ដក​សិទ្ធិ​​​មន្រ្តីAIEAម្នាក់ ក្រោយ​មានបញ្ហា​ពេល​ចុះ​ត្រួតពិនិត្យ​រោងចក្រ​នុយក្លេអ៊ែរ

ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ បញ្ហាថ្មីមួយទៀតទើបតែបានកើតឡើង ប​ន្ទាប់ពី​មានបញ្ហានៅក្នុងពេលចុះត្រួតពិនិត្យ របស់មន្ត្រីនៃ​ភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិម្នាក់។ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេច​លប់ចោលបណ្ណអនុញ្ញាតបេសកកម្មការងារ របស់​មន្ត្រីរូបនោះ ដែលប្រការនេះ បានធ្វើឲ្យមានប្រតិកម្មរិះគន់​ធ្ងន់ៗ ពីសំណាក់សហរដ្ឋ​អាមេរិក។ ដោយឡែក រដ្ឋាភិបាលអ៊ីរ៉ង់ បាន​អះអាងថាខ្លួន មានភស្តុតាង គ្រប់គ្រាន់ដើម្បីបញ្ជាក់ ពីការសម្រេចចិត្តនេះ។

លោក Behrouz Kamalvandi អ្នកនាំពាក្យ​អង្គការថាមពលអាទូមិកអ៊ីរ៉ង់ (OIEA) ពេលធ្វើ​សន្និសីទ​កាសែត​ ថ្ងៃទី​៩ តុលា ២០១៩​
លោក Behrouz Kamalvandi អ្នកនាំពាក្យ​អង្គការថាមពលអាទូមិកអ៊ីរ៉ង់ (OIEA) ពេលធ្វើ​សន្និសីទ​កាសែត​ ថ្ងៃទី​៩ តុលា ២០១៩​ HANDOUT / ATOMIC ENERGY ORGANIZATION OF IRAN / AFP
ផ្សាយពាណិជ្ជកម្ម

បើចាំបាច់ អ៊ីរ៉ង់ និងបញ្ហារូបភាពវីដេអូ​ដែលគេថតបាន នៅក្នុងមាន​បញ្ហា។ នេះគឺជាពាក្យប្រកាស របស់អ្នកនាំពាក្យអង្គការថាមពលអាតូមិកអ៊ីរ៉ង់។ ការឆ្លើយតបបែបនេះ គឺអ៊ីរ៉ង់ធ្វើបន្ទាប់ពីមានការរិះគន់ ថាអ៊ីរ៉ង់ បានរារាំងការងារ របស់មន្ត្រីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ និងបាន​ដកបណ្ណអនុញ្ញាតបេសកកម្មពីមន្ត្រីរូបនោះទៀតផង។ លោក​រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រតិកម្មថា អ៊ីរ៉ង់បានបំភ័យភ្នាក់ងារអន្តរជាតិ គួរឲ្យអាម៉ាសបំផុត។

ដោយឡែក បើតាមការបញ្ជាក់ពីមន្ត្រីអ៊ីរ៉ង់ ខាងលើ គឺហេតុការណ៍បានកើតឡើងនៅ រោចចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមមួយកន្លែងនៅទីក្រុង​Natanz ដែលស្ថិតក្រោមវិធានការសន្តិសុខយ៉ាងម៉ដ្ឋចត់បំផុត។ មុននឹងចូលទៅក្នុងរោងចក្រ មន្ត្រីរបស់ភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ជាភេទស្រីរូបនោះ ត្រូវ​ដើរឆ្លងម៉ាស៊ីនត្រួតពិនិត្យ​សន្តិសុខ ហើយស្រាប់តែម៉ាស៊ីននោះ បាន​បន្លឺសញ្ញាអាសន្នជាច្រើនលើក។ ក្នុងករណី​នេះ ភ្នាក់ងាររោងចក្រ មិនបង្ខំចិត្ត មិនឲ្យមន្ត្រីរូបនោះចូលទៅក្នុង ព្រោះខ្លាចក្រែងគាត់មានភ្ជាប់មកជាមួយ​នូវសារធាតុគ្រោះថ្នាក់ដោយអចេតនា ឬដោយចេនាណាមួយ ដែលអាចធ្វើឲ្យខូចខាត ដល់ការងាររបស់រោងចក្រទាំងមូល។

មន្ត្រីអ្នកនាំពាក្យអង្គការថាមពលអាតូមិកអ៊ីរ៉ង់ បានលើកឡើងថា វាជារឿងធម្មតាទេ ដែលអ៊ីរ៉ង់ ត្រូវតែប្រុងប្រយ័ត្ន ព្រោះក្នុងអតីតកាល អ៊ីរ៉ង់ធ្លាប់ជួបបទពិសោធន៍ មានករណី​ប៉ុនប៉ង បំផ្លាញរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ពីសំនាក់ជនបង្កប់​បរទេស ជាច្រើនលើកមកហើយ។ មន្ត្រីដដែល បន្ថែមថា របាយការណ៍ស្តីពី​ឧប្បតិ្តហេតុ​នេះ ត្រូវបានបញ្ជូន​ទៅកាន់ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដែល​មាន​ស្នាក់ការនៅទីក្រុង​វីយែន​រួចហើយ ហើយគ្រប់គ្នាមិនជំទាស់ នឹងការសម្រេចចិត្តរបស់អ៊ីរ៉ង់ ដែលបាន​ដកបណ្ណបេសកកម្មការងារ របស់មន្ត្រីដែលបង្កបញ្ហានេះទេ។

គួរកត់សំគាល់ថា វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ពុំទាន់មានច្រកដោះស្រាយទេ ហើយសហគមអន្តរជាតិ កាន់តែបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះ។ ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ អង្គការថាមពលអាតូមិកអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានបើកឲ្យដំណើរការឡើងវិញ នូវរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមនៅឯតំបន់ Fardo ហើយបានចម្រាញ់បានក្នុងកម្រិត​៥%ហើយ។ សូមបញ្ជាក់ថា រោងចក្រនៅតំបន់Fardo នេះ បើផ្អែកតាម​កិច្ចព្រមព្រៀងឆ្នាំ២០១៥ គឺអ៊ីរ៉ង់គ្មានសិទ្ធិដាក់ឲ្យដំណើរការវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ