លោក ង៉ែត ជូ៖ ដើម្បីតុល្យភាព រដ្ឋាភិបាលគួរទម្លាក់បន្ទុកបង់ពន្ធចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥១
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) កាលពីថ្ងៃទី១៥មីនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបង្ហាញពីការព្រួយបារម្ភចំពោះសេចក្តីសម្រេចរបស់ធនាគារជាតិកម្ពុជា ស្តីពី ការដាក់ពិដានអត្រាការប្រាក់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រឹមតែ១៨ភាគរយក្នុងមួយឆ្នាំ។ សេចក្តីសម្រេចនឹងអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសាខាងមុខនេះ ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំឲ្យធនាគារជាតិពិចារណាឡើងវិញ ដើម្បីបញ្ជៀសការក្ស័យធន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ ក៏បានស្នើសុំឲ្យរដ្ឋាភិបាល គួរតែទម្លាក់បន្ទុកបង់ពន្ធចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ លោក ង៉ែត ជូ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុនពិគ្រោះយោបល់ EMC បានយល់ស្របចំពោះសេចក្តីថ្លែងការណ៍នេះ និងបានលើកឡើងថា ការធ្វើបែបនេះ ក៏ដើម្បីតុល្យភាព និងនិរន្តរភាពនៃប្រតិបត្តិករទាំងអស់។ខាងក្រោមនេះ គឺជាបទសម្ភាសន៍របស់ វ៉ា សំណព្វ ជាមួយលោក ង៉ែត ជូ។