អានតួអត្ថបទ
ឥណ្ឌូណេស៊ី-គ្រោះមហន្តរាយធម្មជាតិ​

ភ្នំភ្លើង​ ​Sinabung ​បាន​​​ចាប់​​​ផ្ទុះ​កាលពី​ថ្ងៃចន្ទ​​ម្សិលមិញ​និង​​បាន​​​​​​​ជះ​​​​កំអែរ​​ផេះ​យ៉ាង​​​​​ក្រាស់​ឃ្មឹក​​ទៅ​ក្នុង​បរិយាកាស​​​​​​

ភ្នំ​ភ្លើង Sinabung នៅ​​​កោះ​ Sumatra ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានចាប់ផ្ទុះ​ឡើងវិញ​នៅ​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​ដោយ​បាន​ជះ​​កំអែរ​​ផេះ​​យ៉ាង​ក្រាស់​ឃ្មឹក​នៅ​​ក្នុង​បរិយាកាស ​រហូត​ដល់​​កំពស់ជិត​ ​​៥០០០​ម៉ែត្រ ​​​គ្របដណ្តប់​ជិតឈឹង​ទៅ​​ ​លើ​ទីភូមិ​នានា​​-នេះ​បើយោង​តាមការ​គូស​បញ្ជាក់​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី។នុយប៊ែរណាដែតជូនព័ត៌មាននេះ 

កំអែរផេះ​យ៉ាងក្រាស់ឃ្មឹក​ ដែល​ត្រូវ​​​បាន​ជះចេញពីភ្នំភ្លើង​ Sinabung នៅថ្ងៃទី​១៩​កុម្ភៈ​២០១៨​​
កំអែរផេះ​យ៉ាងក្រាស់ឃ្មឹក​ ដែល​ត្រូវ​​​បាន​ជះចេញពីភ្នំភ្លើង​ Sinabung នៅថ្ងៃទី​១៩​កុម្ភៈ​២០១៨​​ Antara Foto/Maz Yons/ via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅឥណ្ឌូណេស៊ី ភ្នំភ្លើង Sinabung ដែល​​ធ្លាប់​បាន​ផ្ទុះ​ឡើង​មួយ​ចំនួន​​ចាប់តាំងពី​ឆ្នាំ ២០១០ បាន​​ចាប់​​មាន​​ឥទ្ធិពល​ឡើងវិញនៅ​ក្នុង​​អំឡុង​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

យោង​តាម​​ប្រធាន​​មជ្ឈមណ្ឌល​ជាតិ​ខាង​ផ្នែក​ភ្នំភ្លើងឥណ្ឌូណេស៊ី គឺ​ជា​​ការ​​ផ្ទុះ​​ភ្នំភ្លើង​ Sinabung ​​មួយ​ដ៏​​​ខ្លាំង​ក្លា​​​បំផុត​​នៅ​​ក្នុង​​ឆ្នាំ ​២០១៨​​នេះ។ ​

ក៏​ប៉ុន្តែ គិត​មក​ទល់​ថ្ងៃ​នេះ គេ​ក៏​នៅ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ ស្តីពី​ ចំនួន​មនុស្ស​ស្លាប់​ឬ​ក៏​អ្នក​រង​របួស​នោះនៅឡើយ​​ទេ។ ក៏ប៉ុន្តែ​ គេគ្រាន់តែដឹងថា នៅ​ពេល​ភ្នំ​ភ្លើង Sinabung ផ្ទុះឡើង​នោះ ពុំមាន​ប្រជាជន​ណា​ម្នាក់ឡើុយ​​​នៅ​ក្នុង​បរិវេណ​ សន្តិសុខ ​ដែល​​អាជ្ញាធរ ​​បាន​​រៀបចំ​ឡើង ​កាលពីពេល​​មុន​​នៅ​​ក្នុង​​ចម្ងាយ​ប្រមាណ ​​៧ ​​គីឡូម៉ែត្រ​​នៅ​​ជុំវិញ​​ភ្នំភ្លើង​នេះ។​

ផ្ទុយទៅវិញគេបាន​ឃើញ​ផ្ទះ​សម្បែង​​ចំនួន​​ជាច្រើន​​រយ​ខ្នង​​ដែល​​ស្ថិត​​នៅ​​ខាង​​ក្រៅ​​នៃ​​តំបន់​​រង​​មហន្តរាយ​​​ ត្រូវ​​បាន​​ធូលី​​ ភ្នំភ្លើង​​គ្រប​​ដណ្ត​ប់​ពី​លើ​​​​​យ៉ាង​​ជិតឈឹង​។

ដើម្បី​ការពារ​សុខភាពរបស់​​ប្រជាជន អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏​បាន​ធ្វើការ​ចែកចាយផង​ដែរ​ masques សម្រាប់​បិទ​ការពារ​មុខមាត់​និង​សុំស្នើអោយ​​​ប្រជាជនខ្លួន ស្ថិត​នៅ​ក្នុង​ផ្ទះ ​ដើម្បី​ចៀសវៀង​ពីបញ្ហានៃការដកដង្ហើម។ ចំណែកអ្នក​ទទួលខុសត្រូវ​នៃទីភ្នាក់ងារ​គ្រប់​គ្រង​​​គ្រោះមហន្តរាយធម្មជាតិវិញ បានថ្លែងប្រាប់ដែរថា នៅទី​ភូមិ​ខ្លះៗ គឺជាភាពអន្ធការ​ទាំង​ស្រុង ​ដោយសារតែ គេ​ពុំអាច​មើល​ឃើញ​អ្វីៗ​​បាន អោយហួស​​​ចម្ងាយពី ​៥​ម៉ែត្រ​នោះ​​ទេ​ បន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះមក​។

គួររំលឹកថា ភ្នំភ្លើង Sinabung ក្រោយពី​ស្ងប់​អស់​រយៈពេល​ជិត​៤០០​ឆ្នាំកន្លង​មក បាន​ចាប់​​​ផ្តើម​កំរើក​ឡើង​វិញ ​យ៉ាង​យូរ​នៅ​ឆ្នាំ ២០១៣ ។ ​Sinabung ក៏ជា​ភ្នំ​ភ្លើង​មួយ​ក្នុង​ចំណោម​​ភ្នំភ្លើង​ចំនួន​ទាំង​១២៩​ ដែល​នៅតែ​សកម្មភាព យ៉ាងខ្លាំងក្លាបំផុត​​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូណេស៊ី​និងបានសម្លាប់​​មនុស្ស​​អស់​​៧​នាក់​នៅ​ឆ្នាំ ២០១៦ ។ ហើយ​​នៅ​​ឆ្នាំ​ ២០១៤ មាន​ភ្នំភ្លើង​មួយ​ទៀត បាន​ផ្ទុះឡើង​ដែរ និង​បានសម្លាប់ជីវិត​មនុស្ស​​អស់​ចំនួន​១៦ នាក់។​

សូមបញ្ជាក់ថា ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​ជាង​គេ​នៅ​ឥណ្ឌូណេស៊ីគឺ ភ្នំភ្លើង Merapi នៅ​​កោះ​ Java ដែល​​​មាន​​កំពូល​​ខ្ពស់​បំផុតរហូត​ជិត​ដល់ ​២៩០០​ម៉ែត្រ ។ Merapi ​​ត្រូវ​បាន​គេ​ស្គាល់​នៅ​​​​​ឆ្នាំ​ ២០១០ ដោយ ភ្នំភ្លើង​នេះ ​បានសម្លាប់ជីវិត​មនុស្ស អស់​​​​​ជាង​​៣៥០នាក់៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ