អានតួអត្ថបទ
បទសម្ភាស

លោក កែវ រតនៈ៖កម្ពុជាឈរលើជំហរស្មើភាព និងយុត្តិធម៌ជាមួយថៃចំពោះការចរចាតំបន់ប្រេងត្រួតស៊ីគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី៧កុម្ភៈឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ក្នុងដំណើរទស្សនកិច្ចទៅថៃលើកទី១ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងត្រូវជួបជាមួយសមភាគីថៃ លោក សេដ្ឋា ថៈវីស៊ីន។ ប្រធានបទនៃជំនួបក៏មានបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាដែលកិច្ចពិភាក្សារវាងកម្ពុជា និងថៃបានជាប់គាំងតាំងពីឆ្នាំ២០០១។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ ភាគីប្រទេសទាំងពីរនឹងឈរលើគោលការណ៍ចរចាអំពីការប្រើប្រាស់ធនធាននៅតំបន់ត្រួតស៊ីគ្នា ជាជាងការជជែកពីបញ្ហាព្រំដែនសមុទ្រដែលអាចនាំជាជម្លោះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជានឹងឈរលើជំហរស្មើភាព និងយុត្តិធម៌ចំពោះការចរចាតំបន់ប្រេងត្រួតស៊ីគ្នា។ តាមលោក កែវ រតនៈ តំបន់ប្រេងត្រួតស៊ីគ្នា ទំហំ ២៦ ០០០គីឡូម៉ែត្រនឹងទាញបានជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសទាំងពីរនៅក្រោយការចរចា។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ