អានតួអត្ថបទ
បទសម្ភាស

លោក គីមសួរ ភីរិទ្ធ៖ ការតវ៉ាឲ្យដកប្រធានបក្សភ្លើងទៀន គឺមានអ្នកនៅពីក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ទាម​ទារ​ឲ្យ​ដក​ប្រធាន ​និង​អគ្គ​លេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន​ចេញ​មាន​ន័យ​ស្មើ​នឹង​រុញ​ឲ្យ​គណ​បក្ស​នេះ​រលាយ​។​ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​អតីត​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ចំពោះ​ការ​តវ៉ា​នៅ​ព្រឹក​នេះ ​ខណៈ​អ្នក​តវ៉ា​ទាម​ទារ​ឲ្យ​ទម្លាក់​លោក ​ទាវ​ វណ្ណុល ​ពី​ប្រធាន​បក្ស ​និង​លោក​ លី ​សុធារ៉ាយុត្តិ ​ពី​អគ្គលេខា​ធិការ​បក្ស​។ ​បើ​តាម​ លោក​ គីមសួរ​ ភីរិទ្ធ ​ការ​តវ៉ា​បែប​នេះ ​គឺ​មាន​អ្នក​នៅពី​ក្រោយ​។​ ក្នុង​បទ​សម្ភាស​ជាមួយវិទ្យុ​បារាំងអន្តរជាតិRFI​ លោក​ គីមសួរ​ ភីរិទ្ធ ​អះអាងថា​ អ្នក​ដែល​ចេញ​តវ៉ា​នោះ​មិន​មែន​ជា​ក្រុម​ប្រឹក្សា​របស់​គណ​បក្ស​ភ្លើងទៀន​ទៀត​ទេ​ ពីព្រោះ​ពួកគេ​បាន​ទៅ​ចូល​រួម​ជាមួយ​គណ​បក្ស​កម្លាំង​ជាតិ​ និង​ចូល​ជា​មួយ​គណ​បក្ស​ផ្សេង​តាំង​ពី​ក្រោយ​បោះ​ឆ្នោត​២៣​កក្កដា​។

លោក គីមសួរ ភីរិទ្ធ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាសមាជិកគណបក្សឆន្ទះខ្មែរ។
លោក គីមសួរ ភីរិទ្ធ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាសមាជិកគណបក្សឆន្ទះខ្មែរ។ © អោ ស្រីពេជ្រ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ