អានតួអត្ថបទ
បទយកការណ៍

តុលាការបារាំងសម្រេច​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន Le petit Cambodge ឈ្នះក្តីលើ​សកម្មជន​ប្រឆាំង​អភិជននិយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុងប៉ារីស ភោជនីយដ្ឋាន របស់គ្រួសារខ្មែរឈ្មោះ Le petit Cambodge ឡឺ ពឺទី កាំបូដ បានលេចឈ្មោះ ក្នុងប្រព័ន្ធផ្សព្វផ្សាយ បារាំង ដោយសារសំណុំរឿង នៅតុលាការ។ គេធ្លាប់លឺឈ្មោះ ភោជនីយដ្ឋាន ឡឺ ពឺទី កាំបូដ ដោយសារភោជនីយដ្ឋានមួយធ្លាប់រងគ្រោះ ដូចជាភោជនីយដ្ឋានបារាំងមួយចំនួន នៅក្នុង ព្រឹត្តិការណ៍ វាយប្រហារភេរវកម្ម កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស។ ម្ចាស់ភោជនីយដ្ឋាន ខ្មែរ បានចូលរួមនៅក្នុងតុលាការនៅទីក្រុងប៉ារីស លើកនេះ មិនមែនក្នុងសំណុំរឿង ភេរវកម្មនោះទេ ប៉ុន្តែ សម្រាប់សំណុំរឿងផ្ទាល់ខ្លួន ព្រោះថា ទីតាំង ដែលគ្រោងនឹងប្រើសម្រាប់បើកភោជនីយដ្ឋានសាខារបស់ ឡឺ ពឺទី កាំបូដ ត្រូវបានសកម្មជនប្រឆាំងក្រុមអភិជន ចូលរស់នៅ ខុសច្បាប់ តាំងពីពាក់កណ្តាលខែ វិច្ឆិកា ដែលជួនចំនឹងខួប ៥ឆ្នាំនៃការវាយប្រហារភេរវកម្ម ទៅលើភោជនីយដ្ឋាន។ នៅក្នុងបទយកការណ៍ថ្ងៃនេះ ឈាង បុប្ផា បានជួបសម្ភាសន៍ លោកស្រីគីរីតា ហ្កាឡ័រ ម្ចាស់ភោជនីយដ្ឋាន ដែលបានសំដែងការសាទរ ស្វាគម របស់តុលាការក្រុងប៉ារីស។

លោកស្រី គីរីតា ហ្កាឡ័រ Kirita Gallois (ឆ្វេង), ម្ចាស់ហាងម្នាក់ របស់​ភោជនីយដ្ឋាន Le Cambodge និង​ Le petit cambodge នៅទីក្រុង​ប៉ារីស នៅ​ខួប​១ឆ្នាំ​នៃ​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ហាង​Le petit cambodge កាលពី​ឆ្នាំ ២០១៥
លោកស្រី គីរីតា ហ្កាឡ័រ Kirita Gallois (ឆ្វេង), ម្ចាស់ហាងម្នាក់ របស់​ភោជនីយដ្ឋាន Le Cambodge និង​ Le petit cambodge នៅទីក្រុង​ប៉ារីស នៅ​ខួប​១ឆ្នាំ​នៃ​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ហាង​Le petit cambodge កាលពី​ឆ្នាំ ២០១៥ AFP - JACQUES DEMARTHON
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ