អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម៖ ប្រេងត្រូវឡើងថ្លៃតាំងពីមុនបោះឆ្នោតម្ល៉េះនិងបន្តឡើងបើតម្លៃប្រេងឆៅអន្តរជាតិមិនថយចុះ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ប្រេងត្រូវឡើងថ្លៃតាំងពីមុនការបោះឆ្នោតម្ល៉េះ តែដោយសារតែការសម្រួលពីរដ្ឋនិងវិស័យឯកជន ទើបប្រេងត្រឡប់មកត្រូវឡើងវិញ ក្រោយការបោះឆ្នោតនេះ។ ការបញ្ជាក់ដូច្នេះ គឺស្របពេលដែលប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូត បានហក់កើនថ្លៃជាង៤រយរៀលភ្លាមៗ នៅក្រោយការបោះឆ្នោត ក្រោយបានចុះបន្តិចបន្តួចនិងថេរមុនការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានបន្ថែមថា ជៀសមិនរួច ប្រេងក៏នឹងអាចបន្តទៀត បើតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិមិនធ្លាក់ចុះ។ 

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម © OXFAM
ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា ការកើនឡើងថ្លៃប្រេងឆៅលើទីផ្សារពិភពលោក គឺដោយសារការសម្រេចកាត់បន្ថយផលិតកម្មប្រេង របស់ក្រុមប្រទេសផលិតប្រេង និងការកំណត់ថ្លៃលក់ប្រេងរបស់រុស្សី។ ឆ្លើយតបនឹងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម នឹងព្យាយាមរក្សាបរិមាណប្រេងផ្គត់ផ្គង់ទីផ្សារឲ្យបានគ្រប់គ្រាន់ និងស្វះស្វែងរកវិធីផ្សេងៗទៀត បើស្ថានភាពកាន់តែយ៉ាប់យ៉ឺន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ