អានតួអត្ថបទ
ព័ត៌មាន​ក្លែងក្លាយ

សិង្ហបុរី៖ ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ចូល​ជាធរមាន

ថ្ងៃទី​២តុលា​ ច្បាប់​ប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់​សិង្ហបុរី ​ចូលជាធរមាន ដែល​បង្កជាក្តីបារម្ភជា​ខ្លាំង ចំពោះអ្នកការពារសិទ្ធិបញ្ចេញមតិ និងក្រុមហ៊ុន​បច្ចេកវិជ្ជាព័ត៌មាន។ ​ក្រុមហ៊ុនធំ​ៗ​រកស៊ី​ខាង​ព័ត៌មាន​វិជ្ជា ក៏​កំពុង​ព្រួយ​ ដ្បិត​អាជ្ញាធរ​សិង្ហបុរី​ មាន​សិទ្ធិ​ពោរពាស​ពេក​ ក្នុង​ការ​វាយ​តម្លៃ​ព័ត៌មាន​ណា​ថា​មិន​ពិត និង​ក្លែងក្លាយ ហើយ​មាន​សិទ្ធិ​ផាក់​ពិន័យ​រហូត​ដល់​​រាប់​សិបម៉ឺន​ដុល្លារ។ 

លោក​នាយករដ្ឋមន្ត្រី Lee Hsien Loong កំពុង​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ ពីពេល​ថ្មីៗនេះ។ រូបតំណាង​
លោក​នាយករដ្ឋមន្ត្រី Lee Hsien Loong កំពុង​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ ពីពេល​ថ្មីៗនេះ។ រូបតំណាង​ REUTERS/Brendan Mcdermid
ផ្សាយពាណិជ្ជកម្ម

​ចំពោះ​ការរាល់​​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម, ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺ​បាន​ចែង​ផ្តល់​សិទ្ធិអំណាច​​ឱ្យ​ អាជ្ញាធរ​​សិង្ហបុរី​ «ព្រមាន»  តែ​​បើ​រដ្ឋ​អំណាច​យល់ថា ការ​ផ្សាយ​នោះ ខុស​ ឬក្លែងក្លាយ​ គឺ​អាច​សម្រេច​​«លុប​ចោល​»។ ធ្ងន់ធ្ងរ​ជាង​នេះទៅទៀត បើ​ចំពោះ​បុគ្គលឯកជន អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ រហូត​ដល់​១០ឆ្នាំ។ ​ចំពោះ​ក្រុមហ៊ុន​ឯកជន អាច​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក់ពិន័យ​ រហូត​ដល់​ ៧២ម៉ឺនដុល្លារ​អាមេរិក។

ក្រុមហ៊ុន​ខាង​បច្ចេកវិជ្ជា​ធំៗ ដូច​ជា Google, Facebook, Twitter ដែល​មាន​មូលដ្ឋាន​ប្រចាំនៅ​ទ្វីបអាស៊ី ក្នុង​ប្រទេស​សិង្ហបុរីនេះ​ បាន​សម្តែង​ក្តីព្រួយ​បារម្ភ តែ​ត្រូវ​រដ្ឋាភិបាល​ទុក​ពេល​វេលា​ឱ្យ​ខ្លះ​បន្ថែមទៀត ដើម្បី​រក​មធ្យោបាយ​ព្យាយាម​សម្រប​សម្រួល​ខ្លួន​ទៅតាម​នឹង​បញ្ញត្តិចែង​របស់​ច្បាប់​ថ្មី ប្រសិន​បើ​ចង់​រកស៊ី​នៅ​សិង្ហបុរី​តទៅទៀត​។​

សិង្ហបុរី​ ដ្បិត​តែ​ជាកូន​ប្រទេស​តូច​មួយ មាន​ប្រជាជន​ជិត​៦លាន​នាក់ មា​នសេដ្ឋកិច្ច​ជឿន​លឿន​ខ្លាំង​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ តែ​មិន​សូវ​មាន​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញ​មតិ​ប៉ុន្មាន​ឡើយ។ សិង្ហបុរី​ ជាប់​លេខ​ខ្សោយ​ណាស់ខាង​សេរីភាព​សារព័ត៌មាន ពោល​គឺ​ជាប់​​ចំណាត់​ថ្នាក់​លេខ​១៥១ ក្នុង​ចំណោម​ប្រទេស​១៨១លើលោក។ នេះបើ​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។​

​ក្រៅពី​ធ្វើ​ឱ្យ​អ្នក​ការពារសិទ្ធមនុស្សព្រួយ​ភ័យ ច្បាប់​នេះថ្មី​ ក៏​អាច​នឹង​បង្ក​ការ​ខ្លាច​រអារ​ទៅដល់​ស្ថាប័នព័ត៌មាន​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ផងដែរ​។ ​​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​និងព័ត៌មាន​ លោក S. Iswaran បាន​អះអាងថា ​ច្បាប់​នេះ គ្មា​នបំណង​រឹត​ត្បិត​សេរីភាព​បញ្ចេញមតិ​នោះទេ។ ក៏ប៉ុន្តែ អ្នកនយោបាយប្រឆាំង យល់ថា ការ​ចូលជា​ធរមាន​នៃច្បាប់ថ្មី​នេះ គឺមាន​គោល​បំណង​បំបិទខ្ទប់​​សំឡេង​អ្នក​តវ៉ា​ប្រឆាំង​ ហើយ​រឹង​រឹតតែបង្កគ្រោះព្រួយភ័យកាន់តែច្រើន នៅពេលដែលការបោះឆ្នោតជាតិ កាន់ជិតខិតចូលមកដល់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ