rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

ដោយ ហេង ឧត្តម

បាតុកម្មប្រឆាំងអាជ្ញធរហុងកុង នៅ​ពេល​នេះ បាន​ហូរ​ចូល​ដល់​ក្នុង​សភា​ហុងកុងហើយ។ ថ្នាក់ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ត្រូវ​ខកខាន​មិន​អាច​ថ្លែង​សុន្ទរកថាប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អង្គសភា​បានទេ​ នៅ​ថ្ងៃពុធទី​១៦​តុលា ដោយសារតែ​មាន​ការ​ប្រឆាំង​​មិន​ព្រម​ស្តាប់, ស្រែក​ចំអក រួម​ជាមួយ​នឹងការ​លើកបដា​រិះគន់​ប្រឆាំង​ ធ្វើ​ឡើង​ពី​សំណាក់​ក្រុម​អ្នក​តំណាង​រាស្ត្រ​​និន្នាការ​ប្រឆាំង​។ ក្នុងពេល​ជាមួយគ្នា ក្រុងប៉េកាំង​ បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​ខឹងសម្បារ​ចំពោះ​សភា​អាមេរិក ដែល​អនុម័ត​ច្បាប់ ស្តីពី​សិទ្ធិមនុស្ស​នៅ​ហុងកុង។

តើ​ប្រមុខ​ដឹកនាំ​ហុងកុង ធ្វើ​យ៉ាងណា​ទើប​អាច​នឹង​ពន្លត់​ភ្លើង​កំហឹង​របស់​ក្រុម​បាតុករ​? តើ​សភា​អាមេរិក​អនុម័ត​ច្បាប់ថ្មីគាំទ្រយ៉ាងណាខ្លះ​ចំពោះ​បាតុករ​ហុងកុង? ហើយ​ចំណែក​ថ្នាក់ដឹកនាំ​ក្រុងប៉េកាំង ព្រមាន​អាមេរិក​យ៉ាងដូចម្តេច​ខ្លះ ចំពោះ​ច្បាប់​ថ្មីរបស់​អាមេរិក​នេះ?

ប្រមុខ​ថ្នាក់ដឹកនាំ​ហុងកុង ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញពី​សភា​ ដោយ​គ្មាន​បាន​ថ្លែង​ការណ៍​អ្វីសោះ

នេះជាលើកទីមួយ​ហើយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ហុងកុង ជិត​​៧០ឆ្នាំចុងក្រោយ​នេះ ដែល​ថ្នាក់ដឹកនាំ​មិន​អាច​ធ្វើ​សេចក្តីថ្លែងការណ៍​ពី​គោនយោបាយ​ប្រចាំ​ឆ្នាំ​របស់ខ្លួន​ នៅ​ចំពោះ​សភា​បាន។ នៅថ្ងៃពុធនេះ​ លោកស្រី ការី ឡាំ ថ្នាក់ដឹកនាំតំបន់​ស្វ័យ​​ហុងកុង ព្យាយាម​ម្តង​ជាពីរដង ដើម្បី​ថ្លែងការណ៍​ស្តីពី​គោលនយោបាយ​របស់​លោកស្រី​ ក៏ប៉ុន្តែសូម្បី​តែ​​​មួយ​កថាខណ្ឌ ក៏​មិន​អាច​អាន​ចប់​ផង។ ពីព្រោះ​មក​ពី​សម្ពាធ​ខ្លាំង! ​ខ្លាំងតាំងពី​មុខ​សភារហូត​ដល់​ក្នុង​សភាជាតិតែម្តង។ នៅមុខសភា គឺ​មាន​អ្នកតវ៉ានិង​អ្ន​កតំណាង​រាស្ត្រ​ប្រឆាំង ពាក់អាវ​ខ្មៅ បិទម៉ាសបិទ​មុខ​ដូច​ក្រុម​បាតុករ​ហុងដែរ​។

​អង្គសភា​ទាំងមូល ច្របូក​ច្របល់ គេ​មិនព្រម​ស្តាប់សេចក្តីថ្លែងការណ៍​របស់​លោកស្រីទេ​ ពិសេស​អ្ន​កតំណាង​រាស្ត្រ​ប្រឆាំង ដែល​តវ៉ា​​​ ​ស្រែក​ចំអកឡកឡឺយ​ឱ្យ​លោកស្រីថែមទៀត​ផង​។ អ្នក​តំណាង​រាស្ត្រ​ខ្លះ លើក​បដា​ដែល​មាន​រូប​ថត​លោកស្រី ការី ឡាំ ដោយ​ដៃ​ប្រឡាក់​សុទ្ធតែ​ឈាម, បដាផ្សេងទៀត ទាមទារ​ឱ្យ​លោកស្រី លាលែង​ចុះ​ចេញពីតំណែង, ហើយមាន​​សមាជិក​សភា​ខ្លះទៀត យក​ម៉ាស់​ពាក់មុខ ដែល​មាន​រូប​មុខ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ គឺជាការ​ម៉ាក់​ងាយ​ចំអក​ឱ្យ​លោកស្រី ការី ឡាំ តែម្តង ដែល​មាន​ទំនោរផ្អៀង​រណប​​ក្រុង​ប៉េកាំង។

នៅទីបំផុត លោកស្រី ការី ឡាំ សម្រេច​បង្ខំ​ចិត្ត​ផ្អាក​សុន្ទរកថា ហើយ​ដើរ​ចេញពី​សភា ដោយ​មាន​ អង្គរក្ស​ហែហម​ការពារ​សុវត្ថិភាព​ផង។ ជំនួយ​ការរបស់​ថ្នាក់ដឹកនាំតំបន់​ស្វ័យ​​ហុងកុង បាន​ប្រកាស​ថា សុន្ទរកថា​ពីគោលនយោបាយ​របស់​លោកស្រី គឺ​នឹង​ត្រូវ​ថត​ជាវីដេអូ​សម្រាប់​ផ្សព្វ​ផ្សាយ​តែម្តង ហើយ​នៅពេលបន្តិច​​ក្រោយ​មក  ​វីដេអូនោះ​ត្រូវ​គេ​ផ្សាយ។ ក្នុង​នោះ លោកស្រី ការី ឡាំ ថ្លែង​ការ​ណ៍​ដើម្បី​ពង្រឹង​និង​ស្តារ​ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​ហុងកុង ឱ្យ​មាន​ទំនុក​ចិត្ត​លើ​អាជ្ញធរ​ឡើងវិញ ក្រោយ​ពី​មាន​វិបត្តិ​នយោបាយ​និងសេដ្ឋកិច្ច​ ដែល​ជាប់​គាំង​ជាង​៣ខែ​មកនេះ។ នៅក្នុង​គោលនយោបាយ​នេះ អាជ្ញធរ​ហុងកុង បាន​បញ្ចេញ​គំនិត​មួយ​ចំនួន ចង់​​ដោះស្រាយ​បញ្ហា​សង្គម និង​ចង់​បង្កើន​ជីវភាព​ពលរដ្ឋ ដែលរងគ្រោះ​ប៉ះពាល់ដល់​​មុខរបប​រកស៊ី ដោយសារ​តែ​​បាតុកម្មរ៉ាំរ៉ៃ​ជា​ច្រើន​ខែ។ មួយ​វិញទៀត គឺ​អាជ្ញាធរ​បានគិតគូរពី​​គម្រោង​ជួយ​ឧបត្ថម្ភ​ថ្លៃ​ជួល​ផ្ទះ ឬក៏​ដាក់​ជួល​ផ្ទះ​របស់​រដ្ឋ​ក្នុង​តម្លៃ​សមរម្យ​ឱ្យ​ពលរដ្ឋ​ ជាដើម។ ពីព្រោះថា ថ្លៃ​ស្នាក់​នៅ​និង​ជួល​ផ្ទះ​នៅហុងកុង គឺ​ខ្ពស់​ខ្លាំងណាស់ ស្ទើរតែ​ថ្លៃ​​ជាង​គេ​ពិភពលោក។

 

សភា​អាមេរិក​​អនុម័ត​ច្បាប់ថ្មី​ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុង​

«គោលបំណង​នៃច្បាប់ថ្មីនេះ គឺ​ចង់​ជួយ​ជ្រោម​ជ្រែង​​ស្តារលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុង»។ នេះបើតាម​រដ្ឋ​សភា​អាមេរិក​ដែល​មាន​សំឡេងភាគច្រើន​មកពីបក្ស​ប្រជាធិបតេយ្យ។​ «ច្បាប់​ថ្មីនេះ គឺ​ជាការ​ផ្ញើ​សារខ្លាំង​និង​ច្បាស់​មួយ​ទៅក្រុង​ប៉េកាំងថា អាមេរិក​និង​ហុង​កុង គឺ​រួម​កម្លាំង​គ្នា​តែម្តង។ ការ​រួបរួមសាមគ្គី​នេះ គឺដើម្បី​លទិ្ធប្រជាធិបតេយ្យ និង​យុត្ថិធម៌»​។ នេះជា​សេចក្តី​បញ្ជាក់របស់​អ្នក​តំណាង​រាស្ត្រ​អាមេរិក​ លោក Ben Ray Lujan។​

សមាជិក​សភាអាមេរិក​មួយ​រូប​ទៀត មកពីបក្ស​សាធារណរដ្ឋ លោក Mario Diaz-Balart ប្រាប់​កាសែត​បារាំង​​AFPថា «ទំនាក់ទំន​ងពិសេស​របស់​អាមេរិក​និង​អាជ្ញាធរ​ហុងកុង នឹង​ត្រូវ​បាត់​បង់​ ប្រសិន​បើ​អាជ្ញាធរ​ហុងកុង មិន​អាច​​ធានាពីស្វ័យ​ភាព​គ្រប់គ្រងរបស់ខ្លួន ហើយ​និងមិន​អាច​ធានា​ពី​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​បាន​ទេនោះ»។ ក្នុង​ន័យនេះ អ្នក​តំណាង​រាស្ត្រ​ចង់​បញ្ជាក់ថា អាមេរិក​នឹង​ផ្តាច់​ទំនាក់ទំនង​ពិសេស​ជាមួយ​រដ្ឋអំណាច​ហុងកុង ហើយ​ទំនង​ជា​មកគាំទ្រ​បាតុករ​ហុងកុងវិញ ដែរ​ទាមទារ​លិទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិសេរីភាព។

ជារួម​សេចក្តីសម្រេច​របស់​សភា​អាមេរិក គឺ​ជាស្នូរជួង​ដាស់​រម្លឹក អង្គនីតិប្រតិបត្តិ​ហុងកុង ឱ្យ​ចរចា​ជាមួយ​ក្រុម​បាតុករ រិះរក​ដំណោះស្រាយ​ឆ្លើយតប​តាម​ការ​ទាមទារ។ ​គួរ​ជ្រាបថា ការ​សំណើទាមទារ​របស់​បាតុករ​ហុងកុង មា​នយ៉ាងហោច៥ ដូចជា ឱ្យ​ថ្នាក់ដឹកនាំ​លោកស្រី ការី ឡាំ ចុះ​ចេញពី​តំណែង, រៀបចំការ​បោះឆ្នោត​ជាថ្មី​ដោយ​សេរី​ត្រឹមត្រូវ, និងបើកការ​ស៊ើបអង្កេត​ចំពោះ​អំពើ​ហិង្សា​របស់​ប៉ូលីស​ដែល​វាយ​ដំ​លើបាតុករ​ជាដើម។​ ជាង​៣ខែ​មកនេះ គេ​សង្កេត​ឃើញថា​ ការ​ធ្វើ​សម្បទា​នទៅតាម​ការ​ទាមទារ​របស់​បាតុករ គឺ​ស្ទើរតែ​រាល់សំណើទាមទារ​ត្រូវ​​ច្រាន​ចោលទាំងអស់​ពី​សំណាក់​រដ្ឋ​អំណាច​ហុងកុង និងក្រុងប៉េកាំង។

 

ប៉េកាំង​ព្រមាន​អាមេរិកថា កុំលូកដៃ​ចូលក្នុង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ចិន​

​ក្រុងប៉េកាំង តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​ លោក គឺង ស័ង (Geng Shuang) ដាស់តឿន​អាមេរិកថា «កុំចេះតែ​​ចូលលាន់ ឬ​​ច្របាញ់​បញ្ចូល​កិច្ចការ​ហុងកុង ទៅក្នុង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ក្រុង​ប៉េកាំង។ រឿង​ទាំងអស់​​នេះ ជា​កិច្ច​របស់​ចិន​ទេ កុំ​លូកដៃ ហើយ​ត្រូវ​បញ្ឈប់​ជាប្រញាប់​បន្ទាន់​បំផុត​»។

លើសពីនេះ ​អ្នក​នាំពាក្យទូត​ចិន ថែមទាំង​បាន​បកស្រាយអត្ថាធិប្បាយ​ទៅលើសំណើ​​ច្បាប់​ថ្មីរបស់​អាមេរិក​នោះថា «ស្ថានភាព​ហុងកុង​នេះ មិន​មែន​ជារឿង​សិទ្ធិមនុស្ស​និង​រឿង​ប្រជាធិបតេយ្យអ្វីទេ តែ​ជារឿង​ហិង្សា​ ដែលបង្កឡើង​ដោយ​បាតុករ និងដែ​លត្រូវ​លុប​បំបាត់ ព្រ​មទាំង​ស្តារ​មកវិញ នូវ​សណ្តាប់​ធ្នាប់​សាធារណៈ និង​កសាង​នីតីរដ្ឋ​ឱ្យ​បនា​ត្រឹមត្រូវ​ឡើងវិញ ហើយ​ត្រូវ​ធ្វើ​ឱ្យ​បាន​ឆាប់​ទៀត​ផង»។​

​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន ក៏បាន​យល់ឃើញទៀតដែរថា ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​ នៅហុងកុង គឺមាន​ច្រើន ហើយ​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​របស់​ចិន​នៅហុងកុង ក៏​មាន​ច្រើន​ដែរ។ ដូច្នេះ ​បើ​ច្បាប់​អាមេរិកថ្មីនេះ ត្រូវ​អនុម័ត និង​អនុវត្ត​​ដោយ​បន្ទាន់ភ្លាមភ្លេត​​នោះ គឺវា​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​របស់អាមេរិក​ផង និង​ចិន​ផង ហើយ​ថែមទាំង​ផ្តាច់​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​នឹង​អាជ្ញាធរ​ហុងកុង​ទៀតផង​៕​

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត