rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ដោយ ហេង ឧត្តម

នៅក្នុង​សប្តាហ៍​នេះ អាមេរិក​និង​ចិន ​ផ្តើម​ចូលតុចរចា​ជាថ្មី ដើម្បី​រក​ផ្លូវ​ទៅដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម។ ប្រមុខ​ដឹកនាំការ​ចរចា​ពីភាគី​ចិន លោក​អនុនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ដំណើរ​ចេញ​ពីស្រុក​ចិន​​ហើយ សម្រាប់​ចូលរួម​​តុ​ជជែក​គ្នាជាមួយ​ភាគី​អាមេរិក​ នៅ​ថ្ងៃព្រហស្បតិ៍ និង​ថ្ងៃសុក្រ​ ទី​១០ និងទី​១១ តុលា។ ការ​ផ្តើម​ពិភាក្សា​គ្នានេះ ស្ថិត​នៅក្នុង​បរិយាកាស​តានតឹង ដ្បិ​ត​អាមេរិក​ កំពុង​ត្រៀម​ដាក់​ក្រុម​ហ៊ុន​ឯកជន​និងក្រុមហ៊ុន​របស់​​រដ្ឋចិន ចំនួន​២៨ ចូល​បញ្ជីខ្មៅ គឺក្រោយ​ពីមានភស្តុតាង​ថ្មី បង្ហាញថា​ អាជ្ញាធរ​ចិន​កំពុងតែ​ធ្វើ​ទុក្ខបុកម្នេញនិងចង់​លុប​​បំបាត់​ពូជសាសន៍​ជនជាតិ​ភាគតិច​អ៊ីស្លាម​ អ៊ុយហ្គួរ​។  ដូច្នេះ តើ​ការ​ចរចា​គ្នា​នេះ អាច​នឹង​ឈាន​ទៅលុប​បំបាត់​ជម្លោះ​នៃសង្គ្រាម​ពាណិជកម្ម​បាន​ដែរឬទេ?​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួម​​លើ​គ្រប់​វិស័យ​ មានន័យ​យ៉ាងម៉េច​វិញ?​

​​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​គឺ​នៅក្នុង​ឱកាស​ដែល​លោក​ចុះ​កិច្ចព្រមព្រៀង​ដោយ​ផ្នែក ​ជាមួយ​ប្រទេស​ជប៉ុន។ សម្ព័ន្ធមិត្ត​​ចាក់​ទឹក​មិនលិច​អាមេរិក​និង​ជប៉ុន បាន​ព្រមព្រៀង​គ្នា​លើកលែងពន្ធ​ ឬ​/និង​កាត់​បន្ថយ​ពន្ធចំពោះ​គ្នាទៅវិញទៅមក នៅ​លើ​ផ្នែក​ទំនិញ​កសិកម្ម ដូចជា សណ្តែក តែ​ខៀវ សាច់​ជ្រូក សាច់​គោ ជាដើម។ ក៏ប៉ុន្តែ ផ្នែក​ឧស្សាហកម្ម ដូច​ជា​ការ​នាំចូល​រថយន្ត​ជប៉ុន ទៅអាមេរិក គឺនៅ​ជាប់​ពន្ធ​ច្រើន​នៅឡើយ។

ចំណុចបែប​ដូច្នេះ គឺ​​អាមេរិក​មិន​ចង់​ធ្វើ​ជាមួយប្រទេស​​ចិន​នោះឡើយ។  ពោល​គឺ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​តែម្តង​ ហើយ​ទាល់​តែ​ជាកិច្ចព្រមព្រៀង​​ថ្មីមួយ​ដែល​ល្អ ប្រសិន​បើ​មិន​ល្អប្រសើរបម្រើប្រយោជន៍​សេដ្ឋកិច្ចបាន​​ច្រើន​​សម្រាប់​អាមេរិកទេ គឺ​អាមេរិករបស់​លោក ត្រាំ សុខចិត្តថា​​មិនបាច់​​ចុះ​កិច្ចព្រមព្រៀង​អ្វីទាំងអស់។

បន្ថែមពីនេះ​ ភាគី​អាមេរិក​ តាមរយៈ​ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់ទៀត​ថា នឹង​យក​គ្រប់​ប្រធានបទ​នៃ​ផ្នែក​ពាណិជកម្ម មកដាក់​លើ​តុដើម្បី​ចរចាគ្នា​តែម្តង។

ពីភាគ​ចិន​វិញ មិន​ទាន់​បញ្ហាជំហរ​ពីការ​ដាក់​លក្ខខណ្ឌ​អ្វី​នៅឡើយទេ។ ថ្នាក់​ដឹកនាំចិនទទួល​បន្ទុក​ចរចា​ក្នុង​ជម្លោះ​ពាណិជកម្ម​ ដែល​ដឹកនាំ​ដោយ​អនុនាយករដ្ឋមន្ត្រី បាន​ធ្វើ​ដំណើរ​ចេញពីស្រុក​ចិន សម្រាប់​ទៅ​ចរចា​ ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃសុក្រ​ ទី១០-១១ តុលា។​ ការ​ចរចា​​នេះគឺជាការជួបចរចាគ្នា ជាគម្រប់លើកទី១៣ គិត​តាំងពីពេលដែលមហាប្រទេសទាំងពីរប្រកាសសង្គ្រាមពាណិជ្ជកម្ម ដាក់គ្នាទៅវិញទៅមក ជាង១ឆ្នាំកន្លះមកនេះ។

 

គ្រាន់តែ​ឮ​ដំណឹង​ពី​ដំណើរ​ការ​ព្រ​មចូល​តុចរចាគ្នា​នេះ គឺ​សុខភាព​សេដ្ឋកិច្ច​ពិភពលោកទាំង​មូល​ ហាក់​បាន​ធូរ​ស្រាល​បន្តិច

សុខភាព​ទីផ្សា​ភាគហ៊ុន​ពិភពលោក បាន​ក្រោក​ងើប​ បាន​ល្អ នៅ​ដើម​សប្តាហ៍​នេះ តាំងពី​ផ្សារហ៊ុន​នៅ​ក្រុង​ញូវយ៉ក នៅ​ក្រុង​ឡុងរបស់​អង់គ្លេស នៅអឺរ៉ុប នៅ​អាស៊ី តូក្យូ សៀងហៃ គឺ​សុទ្ធតែ​​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​មក​ថា បាន​ងើប​ឡើង​ល្អទាំងអស់។

​រឿង​នេះ គឺគ្មា​នអ្វីចម្លែក​ទេ ព្រោះ​គេបាន​ដឹង​ហើយថា សង្គ្រាមពាណិជ្ជកម្មរវាង​យក្ស​ចិន​និង​ដំរី​អាមេរិក មិន​មែន​ប៉ះពាល់​តែ​ប្រទេស​ទាំងពីរទេ គឺ​ផលវិបាក​កើត​មាន​ដល់​គ្រប់​ប្រទេស​លើកលោក គ្រាន់តែ​តិច​ឬច្រើន។

 

ដើម្បីចូលតុ​ចរចា ​ តើ​ចិន​និង​អាមេរិក ​ផ្តល់​សម្បទាន​អ្វី​ឱ្យ​គ្នា​ខ្លះ ?

ចិន​និងអាមេរិក ចាំបាច់​ណាស់​ការ​សម្បទាន​ឱ្យ​គ្នាទៅវិញទៅមក​ ដើម្បី​សម្តែង​ឆន្ទៈ​វិល​រក​តុចរចា​។ ការ​សម្បទាន​ផ្តល់​ឱ្យ​គ្នាទៅវិញទៅមក គឺ​គេ​ឃើញ​មាន​ច្រើន​ នៅក្នុង​ខែ​កញ្ញា​កន្លងទៅ។

តាម​ធម្មតា ពន្ធនាំចូល​ថ្មី លើរង្វង់​ទឹក​ប្រាក់​២៥០ពាន់លានដុល្លារចំពោះ​ទំនិញ​ ត្រូវចូល​ជាធរមានរួច​ទៅហើយ​ ប៉ុន្តែ​​ អាមេរិក​បាន​លើកពេល​អនុវត្ត​ពន្ធ​នាំចូលនេះ​ ទៅ​ពាក់​កណ្តាល​ខែតុលាវិញ​ គឺ​ថ្ងៃទី​១៥សប្តាហ៍ក្រោយ ពីព្រោះ​អាមេរិក​យល់ថា ដើម​ខែ​តុលា​ ចិន​រវល់​ខ្លាំង​ដើម្បីរៀបចំ​បុណ្យ​ខួបកំណើត​៧០ឆ្នាំ​នៃបក្ស​កុម្មុយនីស្ត។

ពីខាង​ចិន​វិញ ក្រុង​ប៉េកាំង​យោគយល់​ផ្តល់​ការ​សម្បទាន​ដល់​អាមេរិក​វិញ ដោយ​អនុញ្ញាត​ឲ្យ​នាំ​ចូល​​ ជ្រូក​និងសាច់​ជ្រូក ព្រមទាំង​ សណ្តែក​របស់​អាមេរិក នាំចូល​លក់​នៅស្រុក​ចិន​វិញ។ ដូច​យើង​ដឹង​ស្រាប់​ថា​ ជ្រូក​និង​សណ្តែក ជា​ផលិត​ផល​កសិកម្ម​ដ៏សំខាន់​មួយ​របស់​អាមេរិក។

មួយ​វិញទៀត​ សហគ្រាស​រកស៊ីផ្នែក​ហិរញ្ញរបស់​អាមេរិក គឺ​ក្រុម​ហ៊ុន​ PayPal ដែល​មា​នមូលដ្ឋាន​នៅ​រដ្ឋកាលីហ្វ័រញ៉ា ទើបតែ​ទទួល​អាជ្ញាបណ្ណ​បាន​សិទ្ធិ​រកស៊ី​ទូទាត់​សាច់ប្រាក់និងការ​ចាយ​វាយផ្សេងៗ​​ នៅក្នុង​ប្រទេស​ចិន។ នេះ​គឺជាក្រុម​ហ៊ុន​បរទេស​ទីមួយ​ហើយ ដែល​អនុញ្ញាតឱ្យ​រកស៊ី​ផ្នែក​នេះ នៅ​ស្រុក​ចិន។

សំណុំ​រឿង​ជនជាតិ​ភាគតិច​ អ៊ុយហ្គោ៖ អាមេរិក ​លាក់​ស្នៀត​ និង​ចាក់​ចិន​មួយ​កូន​កាំបិតពី​ក្រោយ​

ចំណុច​​នេះ គឺត្រូវ​អ្នក​វិភាគ​ស្ថានការណ៍​ គេ​មើល​ឃើញថា អាមេរិក​បាន​ដាក់​សម្ពាធខ្លាំង ហើយ​សម្ពាធ​នេះ គឺ​ដល់​កម្រិត​កំពូល​តែម្តង។ ពោល​គឺថ្ងៃទី​៧តុលា ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថាខ្លួនកំពុងដាក់បញ្ចូលក្រុមហ៊ុនចិន២៨ទៅក្នុងបញ្ជីខ្មៅ ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​អាមេរិក​។ ការ​ប្រកាស​ដូច្នេះ គឺក្រោយ​ពី​ភ្នាក់​ងារ​អាមេរិក ​មាន​ភស្តុតាង​ថ្មីបន្ថែម តាមរយៈ​កាំមេរ៉ា​វីដេអូ​ ពីការ​ដែល​ចិន​កំពុង​ធ្វើ​ទុក្ខ​វេទនា​ដល់​ជន​ជាតិ​ភាគតិចអ៊ុយហ្គួរ ​កាន់​សាសនា​អ៊ីស្លាម។ សំណុំ​រឿង​អ៊ុយហ្គួរនេះ គឺធ្វើ​ឱ្យ​ចិន​បាក់​មុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ។ ដូច្នេះ បើ​តាម​អ្នក​វិភាគ បើ​អាមេរិក​ មាន​សមាន​ចិត្ត​ល្អ ចង់​ចរចា​ដោយ​ស្មើមុខ​ស្មើមាត់ មិនគួរ​យក​រឿងនេះ មក​បញ្ឆេះ​បែបនេះឡើយ។

ម្យ៉ាងវិញទៀត លោក ដូណាល់ ត្រាំ​ តែម្តង ដែល​ចោទ​ថា​ចិន​រក​ស៊ី​មិន​ស្មោះត្រង់ តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​ធន​ដល់​សហគ្រាស​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចិន​ ជាដើម​​។ តែដល់​​អាមេរិក​ខ្លួន​ឯង ក៏​ធ្វើ​របៀប​នេះដែរ។​ ជាក់​ស្តែង អាមេរិករបស់​លោក ត្រាំ ​បានជួយ​ឧបត្ថម្ភធន ចំនួន​២៨ពាន់​លានដុល្លារ ទៅដល់​កសិករដែរ។

បន្ថែមពីនេះ អាមេរិករបស់​លោក ត្រាំ ​នៅតែ​ប្រកាស​អួតញឹកញយ និងថ្មីៗនេះក៏និយាយដែរ ថា​សេដ្ឋកិច្ច​របស់​ខ្លួន នៅតែខ្លាំងពូកែ​ នៅតែ​រឹងមាំ​ ហើយ​សេដ្ឋកិច្ច​ចិន​ អាច​នឹង​ដួល​ប៉ះជើងស្លាប់។ ក្នុង​ក្រសែភ្នែក​អ្នក​វិភាគ បើ​អាមេរិក​ទុកមុខទុកមាត់​ឱ្យ​ដៃគូចរចា នោះអាមេរិក​ មិន​ព្រលយ​ពាក្យ​ដៀម​ដាម​ដូច្នេះហើយ។

ពីភាគ​ចិនវិញ បា​នទទួល​ស្គាល់ថា កំណើត​សេដ្ឋកិច្ច​ចិនក្នុង​ពីរខែ​ជាប់ៗគ្នាមកនេះ​ បើទោះបី​មិន​កើន​ខ្លាំង តែ​កើន​ឡើងតិចៗ នេះ​ជាចំណែក​មួយ​នៃចំហាយ​របស់​សង្គ្រាម​ពាណិជ្ជកម្ម។ ផ្នែក​ដែល​ប៉ះពាល់​ខ្លាំង ជាដំបូង គឺផ្នែក​សេវាក​ម្ម​។

ទោះយ៉ាងណាក៏ដោយ ចំពោះ​​មហាយក្ស​ចិន ហើយ​ដូចអ្វីដែល​​អ្នក​ជំនាញ​សេដ្ឋកិច្ច​ពិភពលោក ធ្លាប់​ដាក់​តឿន​ជាញយ​ដង​មកហើយថា «គ្មាន​ប្រទេស​​មួយ អាចឈ្នះ ​ងើប​ក្បាល​ពី​សង្គ្រាម​ពាណិជ្ជ​ដោយ​ជោគជ័យ​សប្បាយ​ចិត្តនោះទេ។​ តែ​កាល​ណាធ្លាក់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ហើយ គឺមា​នតែ​ខាត​បង់​ទាំងអស់​គ្នា»៕​

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន