rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

ដោយ ឆន ឌីណា

កម្ពុជា​ ជាប្រទេស​មួយ​ក្នុង​ចំណោមប្រទេស​ ដែល​មាន​អត្រា​អ្នក​​រស់នៅទីក្រុងទាបបំផុត ​ក្នុងតំបន់អាស៊ី។ ពោលគឺ កម្ពុជាស្ថិត​នៅចំណាត់ថ្នាក់ចុងក្រោយលំដាប់​ទីបី តាមពីក្រោយ ប្រទេសស្រីលង្កា និង​នេប៉ាល់។ រហូតមកដល់សព្វថ្ងៃ មានត្រឹមមនុស្សច្រើនជាងពីរនាក់បន្តិចប៉ុណ្ណោះ ក្នុងចំណោមមនុស្សដប់អ្នក ដែលកំពុងរស់នៅទីក្រុង។ តើមកពីមូលហេតុអ្វី?

ក្រោយ​ទទួល​បាន​ឯករាជ្យ​ពេញបរិបូណ៌ ពី​អាណានិគម​និយមបារាំង អត្រានៃប្រជាជន​កម្ពុជា​ដែល​រស់នៅទីក្រុង ធៀបនឹងជនបទ បាន​កើន​ឡើង​​ពី​ប្រមាណជាង១០ភាគរយ នៅឆ្នាំ​១៩៦០ រហូតដល់​ជិត ៣០ភាគរយ នៅឆ្នាំ​១៩៧៤។ នេះ​ក៏ព្រោះដោយសារ សេដ្ឋកិច្ច​កម្ពុជា នាពេល​នោះ ចាប់ផ្ដើម​ដំណាក់ការនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម​របស់​ខ្លួនផងដែរ។

ការឈាន​មកដល់​នៃរបប​ខ្មែរក្រហម បាន​រុញច្រាន​ឱ្យ​មាន​ការ​បន្លាស់ទីប្រជាជន​កម្ពុជាទៅតំបន់ទីជនបទ។ អំឡុង​ពេល​នោះ អ្នក​រស់​នៅទីក្រុង​សល់​ត្រឹម​ប្រហែល ៥ភាគរយ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រោយរបប​ខ្មែរក្រហម អត្រា​នៃពលរដ្ឋ​ចូលមករស់នៅទីក្រុង​បាន​កើន​ឡើង​យ៉ាងសន្សឹមៗ។ ផ្អែក​តាម​ទិន្នន័យផ្លូវការ​ចុងក្រោយ ពលរដ្ឋ​រស់នៅទីក្រុងបាន​កើន​ពីប្រហែល១០ភាគរយ​ នៅឆ្នាំ​១៩៨០ មក​ដល់ ប្រហែល​១៦​ភាគ​រយ​ នៅឆ្នាំ​១៩៩០ ប្រហែល១៩ភាគរយនៅឆ្នាំ​២០០០ ប្រហែល២០ភាគរយ​នៅឆ្នាំ​២០១០ និង​បច្ចុប្បន្ន ប្រហែល២៣ភាគរយ​នៅឆ្នាំ​២០១៧។

តួលេខ​នេះ​បង្ហាញថា អត្រានៃអ្នក​​រស់នៅទីក្រុង នៅមានកម្រិតទាបនៅឡើយ ធៀបពី​មុន​ការមកដល់​នៃរបបខ្មែរក្រហម។ ដូច្នេះ នាពេលបច្ចុប្បន្ន មាន​មនុស្ស​ច្រើនជាងពីរនាក់បន្តិចប៉ុណ្ណោះ ក្នុង​ចំណោម​មនុស្ស​ដប់អ្នក​ ដែល​កំពុង​រស់នៅទីក្រុង ក្នុង​ប្រទេស​កម្ពុជា។ អត្រានេះ​ បង្ហាញថា កម្ពុជាស្ថិត​នៅចំណាត់ថ្នាក់ចុងក្រោយលំដាប់​ទីបី តាមពីក្រោយ ប្រទេសស្រីលង្កា និង​នេប៉ាល់។

អាច​មាន​ហេតុផល​ចម្បង​បី ដើម្បី​ពន្យល់ ថាតើ​​ហេតុអ្វីបាន​ជាកម្ពុជាមានអត្រាពលរដ្ឋរស់នៅទីក្រុងទាប។

សម្រាប់​ហេតុផលទីមួយ គេអង្កេតឃើញថា ទោះបីប្រជាជនកម្ពុជាមានចំនួន ប្រមាណ ៣,៥លាននាក់ បាន​ធ្វើចំណាកស្រុក គិតត្រឹម​ឆ្នាំ២០០៨ ប៉ុន្តែ ពួកគេ​ភាគច្រើន បានផ្លាស់ពីតំបន់ជនបទទៅតំបន់ជនបទដទៃផ្សេងទៀត។ លើសពីនេះ និន្នាការ​នេះបាន​កើតឡើង អំឡុង​ទសវត្សរ៍ឆ្នាំ៨០ និង​នៅ​ចុងទសវត្សរ៍ឆ្នាំ៩០។

សម្រាប់​ហេតុផល​ទីពីរ ពលរដ្ឋ​ដែល​បាន​ធ្វើចំណាកស្រុកមករស់នៅ និង​ធ្វើការ​ក្នុងទីក្រុង​ក៏ដោយ ក៏ពួកគាត់មាន​និន្នាការ​ត្រលប់​ទៅផ្ទះសំបែងនៅទីជនបទវិញ ប្រសិន​បើមាន​ហេតុការណ៍មិន​ស្រួល​ណាមួយ​កើតឡើង។ ក្នុងន័យនេះ ផ្ទះសំបែងនៅទីជនបទ តែងតែ​ជា​ទីកន្លែងផ្តល់​សុវត្ថិភាពដល់​ពួកគាត់ ក្នុង​ពេលមានវិបត្តិ។

ព្រឹត្តិការណ៍ជាក់ស្ដែងមួយ បាន​កើតឡើង​នៅឆ្នាំ​២០០៩  ពោល​គឺនៅពេល​ដែលវិបត្តិហិរញ្ញវត្ថុពិភពលោក បានជះឥទ្ធិពលដល់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សំណង់និងឧស្សាហកម្មសេវាកម្ម។ កម្មករភាគច្រើនត្រូវបញ្ឈប់ពីការងារ ហើយ​ពួកគេ​បាន​ត្រលប់​ទៅរកក្រុមគ្រួសាររបស់ពួកគេវិញនៅជនបទ ដើម្បី​រង់ចាំឱកាសវិលត្រឡប់ទៅកាន់ទីក្រុងវិញ។ អំឡុង​ពេល​នោះ វាបណ្តាលឱ្យមានការកើនឡើងជាបណ្តោះអាសន្នចំនួន១ភាគរយនៃប្រជាជននៅតាមជនបទក្នុងឆ្នាំ២០០៩។

សម្រាប់ហេតុផលចុងក្រោយ ពោលគឺអំឡុងជាង​មួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាមាននិន្នាការ​ថ្មីនៃពលរដ្ឋ​ចំណាកស្រុករបស់កម្ពុជា ក៏គេអង្កេតឃើញថា ប្រជាជន​កម្ពុជា​បាន​ផ្លាស់ទីពីកម្ពុជាទៅធ្វើការ​នៅបរទេស ក្នុង​នាមជាពលករបរទេស។ ទិន្នន័យអាច​នៅចន្លោះពី មួយលានប្រាំសែននាក់ ទៅពីរលាននាក់។ ប្រទេស​ដែល​ទទួលពលករកម្ពុជាច្រើនជាង​គេ រួមមាន ប្រទេសថៃ កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី៕

អាកាសធាតុ ៖ ហ្កាស ជា​ថាមពល​អន្តរកាល ឬជា​ដំណោះស្រាយ​ខុសឆ្គង ?

តៃវ៉ាន់ជម្រកថ្មីរបស់ពលរដ្ឋហុងកុងក្មេងៗ ?

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិមាននាយកថ្មី តែសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បន្តជាអាទិភាពចម្បង

នគរូបនីយកម្មក្នុងតំបន់អាស៊ាន

ក្រោយ​​មរណភាព​​ទាហាន​​នៅ​​ម៉ាលី តើ​​បារាំង​​គួរ​បន្តរក្សា​វត្តមាន​យោធា​នៅ​បរទេស​ទៀត​ឬ​យ៉ាងណា ?

តើ​ចិន​ ប្រើប្រាស់​ចំណាត់ការ​អ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ជនជាតិ​អ៊ុយហ្គួរ​នៅឯ​ជំរំ​ស៊ីនជាំង​?

ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស?

តើ​ជប៉ុន​គ្រប់គ្រង​បំណុលសាធារណៈ​យ៉ាងដូចម្ដេច?

រុស្ស៊ីស្តារឥទ្ធិពលនៅទ្វីបអាហ្វ្រិកតាមរយៈ​វិស័យ​អប់រំ

បារាំង​ប្រមូល​ផ្តុំ​កម្លាំង ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ

តើវិបត្តិ​ហុងកុង នឹង​អាច​បញ្ចប់​ដោយ​របៀបណា?

តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ?

អឺរ៉ុបត្រូវការចិនច្រើនជាងចិនត្រូវការអឺរ៉ុប

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ