អានតួអត្ថបទ

ប្រព័ន្ឋ​​សង្គម​​ដ៏​​​ល្បី​​របស់​​ចិន​​ Weibo​ ផ្លាស់​​ប្តូរ​​ជំហរ​ ទាក់​​ទិន​​នឹង​​ការ​​ទប់​​ស្កាត់​មិន​​ឲ្យ​​មាន​​ខ្លឹម​​សារ​​អំពី​​ភេទ​​ទី​​៣​

នៅ​ថ្ងៃ​ចន្ទ​ទី ១៦​ មេសា​ ក្រុម​ហ៊ុន​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​របស់​ប្រទេស​ចិន​Weibo បាន​ ដក​ចេញ​នូវ​សេចក្តី​សម្រេច​របស់​ខ្លួន​ ដែល​ហាម​មិន​ឲ្យ​មាន​ខ្លឹម​សារ​ផ្សេងៗ​ ទាក់​ទង​នឹង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ នៅ​លើ​វេទិកា​សង្គម​របស់​ខ្លួន​។ ចំណាត់​ការ​ដក​នូវ ​ចេញ​នូវសេចក្តី​សម្រេច​ខាង​លើ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​មតិ​រិះ​គន់​យ៉ាង​សម្បើម​ពី​មហា​ជន​ នៅ​ក្នុង​ប្រទេស​។

ស្តង់របស់ Sina Weibo ត្រូវបានបង្ហាញនៅសន្និសីទសកលចល័តសកល (GMIC) នៅប៉េកាំងប្រទេសចិនកាលពីថ្ងៃទី 28 ខែមេសាឆ្នាំ 2017
ស្តង់របស់ Sina Weibo ត្រូវបានបង្ហាញនៅសន្និសីទសកលចល័តសកល (GMIC) នៅប៉េកាំងប្រទេសចិនកាលពីថ្ងៃទី 28 ខែមេសាឆ្នាំ 2017 REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ក្រុម​ហ៊ុន​បណ្តាញ​សង្គម​យក្ស​របស់​ចិន​Sina Weibo បាន​ប្រកាស​លុប​ចោល​ នូវ​យុទ្ឋនា​កា​រទប់​ស្កាត់​ខ្លឹម​សារ​ទាំងឡាយ​ណា​ ដែល​ជាប់​ពាក់​ព័ន្ឋ​នឹង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ហើយ​ដែល​គេ​គិត​ថា​ជា​សារ​អាស​អា​ភាស​។ ជា​យុទ្ឋនាការ​ដែល​បាន​ប្រកាស​ធ្វើ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ហើយ​ត្រូវ​បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​ប្រើ​បណ្តាញ​សង្គម​Weibo ​នា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​Weibo​ ចិន​ម្នាក់​បាន​សរសេ​រនៅ​លើ​ទំព័រ​Weibo ផ្ទាល់​ខ្លួន​ថា​គាត់​គាំ​ទ្រ​ឲ្យ​ក្រុម​ហ៊ុន​បណ្តាញ​សង្គម​ដ៏​ល្បី​ល្បាញ​របស់​ចិន​នេះ​ លុប​បំបាត់​ចោល​ឲ្យ​អស់​នូវ​ខ្លឹមសារ​អាស​អាភាស​។ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​ត្រូវ​ផ្សា​ភ្ជាប់​រឿង​នេះ​ ទៅ​នឹង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​។

ចំនែក​ឯ​ក្រុម​ហ៊ុន​ Weibo​ វិញ​បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​ ទី​ ១៦​ មេសា​ ថា​ ខ្លួន​បាន​ចំណាយ​ពេល​លុប​ចោល​ នូវ​ វីដេរអូរ​ ហ្គេម​ និង​ ខ្លឹម​សារ​នា​នា​ គឺ​មិន​សំដៅ​លើ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​បោស​សម្អាត​ខ្លឹម​សារ​ទាំង​ឡាយ​ណា​ ដែល​ជាប់​ពាក់​ព័ន្ឋ​អំពើ​ហឹង្សា​ រឿង​អាស​អា​ភាស​ ដែល​ប៉ះពាល់​ដល់​សង្គម​ចិន​។

ទាក់​ទិន​រឿង​នេះ​ដែរ​ នាយក​មជ្ឈ​មណ្ឌល​ការ​ពារ​សិទ្ឋិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ មាន​ទី​តាំង​នៅ​ទី​ក្រុង​ប៉េកាំង​បាន​លើក​ឡើង​ថា​ ចលនា​ទប់​ស្កាត់​ខ្លឹម​សារ​នានា​ដោយ​ភ្ជាប់​នឹង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​  របស់​Weibo ​កាល​ពី​ថ្ងៃ​សុក្រ​គឺ​ជា​ការ​ប្រុង​ប្រយ័ត្ន​ហួស​ហេតុ ​ដែល​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​ឲ្យ​ច្បាស់​លាស់​ថា​តើ​ ប្រភេទ​នៃ​ខ្លឹម​សារ ​ឫ ​ព័ត៌មាន​បែប​ណា​គួរ​គ្រប់​គ្រង​ ឬ​ ទប់​ស្កាត់​។

គួរ​កត់​សម្គាល់​ថា​ បច្ចុប្បន្ន​នេះ​ Weibo​ មាន​អ្នក​ប្រើ​សកម្ម​ប្រចាំ​ខែ​ចំនួន​ ៤០០​ លាន​នាក់​។ ​យុទ្ឋនា​ការ​បោស​សម្អាត​ខ្លឹម​សារ​មិន​សម​រម្យ​របស់​Weibo​ នា​ពេល​ចុង​ក្រោយ​នេះ​ គឺ​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​បក្ស​កាន់​អំណាច​ កុម្មុយនិស្ត​ចិន​ ក្នុង​ការ​លុប​បំបាត់​ចោល​នូវ​ខ្លឹម​សារ​ណា​ ដែល​ផ្ទុយ​ពី​គុណ​តម្លៃ​របស់​សង្គម​ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ