អានតួអត្ថបទ

ភេរវកម្ម​នៅ​ក្រុង​ឡុងដ៍៖ មនុស្ស ៤​នាក់​ស្លាប់ និង ៤០​នាក់​រង​របួស

មនុស្ស ៤​នាក់​បាន​ស្លាប់ (ជនរងគ្រោះ ៣នាក់ និង​ភេរវជនខ្លួនឯងម្នាក់) ព្រមទាំង​ ៤០​នាក់​​រង​របួស បន្ទាប់​ពី​ការ​វាយ​ប្រហារ​មួយ​នៅ​ជិត វិមាន​រដ្ឋសភា​កណ្តាល​ទីក្រុង​ឡុងដ៍។ ភេវរជន​នោះ បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ដោយ បាន​បើក​រថយន្ត​សំដៅ​បុក អ្នក​ថ្មើរ​ជើង នៅ​លើ​​ចិញ្ចើម​ផ្លូវ លើ​ស្ពាន Westminster និង​បាន​ដក​កាំបិត ចាក់​សម្លាប់​មន្ត្រី​ប៉ូលីស​ម្នាក់​ថែម​ទៀត ។ ភេរចជន​ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។ ប៉ូលិស​អង់គ្លេស​ចាត់​ទុក​ការ​វាយ​ប្រហារ​នេះ​ជា​សកម្មភាព​«ភេរវកម្ម»​។

ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​អង់គ្លេស​បាន​សម្រេច​បាញ់​បុរស​ម្នាក់​នោះ ​ បន្ទាប់​ពី​ជន​នោះ​បាន​បើក​ឡាន​បុក​រះ​អ្នក​ដំណើរ​លើ​ស្ពាន​ជា​ច្រើន​នាក់ សំដៅ​ឆ្លង​ចូល​ក្នុង​សភា ហើយ​ចាក់​សម្លាប់​លើ​មន្ត្រី​ប៉ូលីស​ម្នាក់ ទៀត។

 
ចំណែក​ប៉ូលីស​បាន​ស្លាប់​បាត់​បង់​ជីវិត​នោះ​មាន​ឈ្មោះ PC Keith Palmer អាយុ ៤៨​ឆ្នាំ។ លោក​បាន​បម្រើ​ការងារ​ជា​ប៉ូលិស​នេះ​រយៈ​ពេល ១៥​ឆ្នាំ​មក​ហើយ ។ 

លោក​ស្រី​នាយក​រដ្ឋមន្តី Theresa May បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ ជា​អំពើ​ថោក​ទាប និង គួរ​ឱ្យ​ស្អប់​ខ្ពើម មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង បាន​វាយ​ប្រហារ​នៅ​តម្លៃ​នៃ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៣​ខែ មីនា​ឆ្នាំ ២០១៧​នេះ មេ​ដឹក​នាំ បារាំង អាល្លីម៉ង់ ដែល​ធ្លាប់​បាន​ទទួល​រង​ពី​ការ​វាយ​ប្រហារ ដោយ​អំពើ​ភេវរកម្ម​ស្រដៀង​គ្នា​នេះ​ កាល​ពី​ឆ្នាំ​ទៅ​បាន​ប្រកាស​ផ្តល់​ការ​គាំទ្រ​ដល់​ចក្រភព​អង់គ្លេស។

យ៉ាង​ណា​ក៏​ដោយ​គេ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជន​នោះ​បាន​នៅ​ឡើយ​ទេ ! លោក​ស្នង​ការ​រង​ប្រឆាំង​ភេរវកម្ម Mark Rowley បាន​និយាយ​ថា ពួក​គេ​អាច​ស្មាន​ដឹង ថា​ភេរជន​រូប​នេះ​ជា​នរណា ហើយ​គេ​ពិត​ជា​មនុស្ស​ដែល​ទទួល​បាន​ការ​បំផុស​ទឹក​ចិត្ត​ពី​ពួក​អ៊ីស្លាម​អន្តរជាតិ ជ្រុលនិយម។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​ផ្តល់​សេចក្តី​លម្អិត​បាន​ទេ ដោយ​រង់ចាំ​ការ​ស៊ើប​អង្កេត​ជា​មុន​សិន។

គួរ​ជម្រាប​ជូន​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ 2:40 រសៀល ម៉ោង​ក្នុង​ទីក្រុង​ឡុង។ ​វា​ក៏​បាន​បង្ខំ​ឲ្យ​សភា​អង់គ្លេស​ផ្អាក​កិច្ច​ប្រជុំ ហើយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ស្រី Theresa May ក៏​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​សភា​ភ្លាមៗ​ផង​ដែរ។ សភា​ទាំង​មូល​ត្រូវ​បាន​បិទ​និង​ស្ថិត​ក្រោម​ការ​ហ៊ុំ​ព័ទ្ធ​ដោយ​ប៉ូលិស។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ