rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ទិវាបរិស្ថាន៖ កាកសំណល់ប្លាស្ទិក ជាហានិភ័យខ្ពស់សម្រាប់មនុស្សជាតិ

ដោយ ម៉ម ពិសី

ថ្ងៃទី៥ មិថុនា គឺជាទិវាអន្តរជាតិនៃបរិស្ថានធម្មជាតិ។ ឆ្លៀតក្នុងឱកាសនេះ អង្គការសហប្រជាជាតិ បាន​ចេញរបាយការណ៍មួយ ស្តីពីកាកសំណល់ប្លាស្ទិក ទូទាំងសកលលោក។ យោងតាមរបាយការណ៍​នេះ ក្នុង​មួយឆ្នាំៗ ពិភពលោកទាំងមូល ប្រើប្រាស់ថង់ប្លាស្ទិក ប្រមាណជា៥០០ម៉ឺនលាន​ថង់។ បញ្ហាកាកសំណល់ប្លាស្ទិកនេះ គឺជាការព្រួយបារម្ភបំផុត សម្រាប់អ្នកជំនាញស្តីពីបរិស្ថាន ធនធានជីវចំរុះ និងអ្នកជំនាញសុខភាព។ សារធាតុប្លាស្ទិក បានចូលជ្រាប់ទៅក្នុងទឹកបរិភោគ ចំណីអាហារ និងរាង្គកាយមនុស្ស បង្កជាផលវិបាកធ្ងន់ធ្ងរបំផុត ខណៈដែលមនុស្សចេះតែផលិតនិងបោះចោលសម្រាមប្លាស្ទិក ​កាន់តែ​ច្រើន​ឡើងៗ។

ឥណ្ឌាជាប្រទេសកិត្តិយស

ឥណ្ឌាគឺជាប្រទេសកិត្តិយស នៃទិវាបរិស្ថានអន្តរជាតិ ឆ្នាំ២០១៨នេះ។ វាមិនមែនជារឿងចៃដន្យទេ ដែលឥណ្ឌាត្រូវគេផ្តោតការយកចិត្តទុកដាក់ ក្នុងបញ្ហានេះ ព្រោះក្នុងចំណោមទីក្រុងទីក្រុងទាំង១៥ ដែលមានសារធាតុពុលខ្ពស់បំផុតលើលោក គឺមាននៅឥណ្ឌា ដល់ទៅ១៤ទីក្រុងទៅហើយ។ ក្រៅពីជាប់លេខមួយ ស្តីពីការបញ្ចេញឥស្ម័នពុល ទីក្រុងញូដេលីរបស់ឥណ្ឌា ក៏ល្បីខាងកាកសំណល់សម្រាមប្លាស្ទិកគ្រប់ធន។ សង្កាត់ក្រីក្រ ដូចជាសង្កាត់ Taimur Nagar ជាយក្រុងញូដេលី ត្រូវរស់នៅហ៊ុំព័ទ្ធដោយកាកសំណល់ប្លាស្ទិក គ្រប់ច្រកល្ហក មិនថាតាមផ្លូវ តាមបណ្តាញលូ និងជាពិសេសតាមខ្សែទឹកស្ទឹង ទឹកព្រែក ទឹកអូរជាដើម។

ក្នុងមួយឆ្នាំៗ ឥណ្ឌាបង្កើនសម្រាមប្លាស្ទិកចំនួន៥,៦លានតោន។ រដ្ឋាភិបាលឥណ្ឌា ហាក់ដូចជាបង្ហាញគោលជំហរខ្លះ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ច្បាប់ហាមឃាត់ថង់ប្លាស្ទិក ត្រូវបានអនុម័តតាំងតែពីឆ្នាំ២០០៩ម្លេះ។ ក៏ប៉ុន្តែ ការអនុវត្តជាក់ស្តែង គឺគ្មាននោះឡើយ។ ប្រជាជនឥណ្ឌានៅតែបន្តប្រើថង់ប្លាស្ទិក និងសម្ភារៈវិចខ្ចប់ផ្សេងៗទៀត ធ្វើពីសារធាតុប្លាស្ទិកដដែល។

អាស៊ី ចោលប្លាស្ទិក​ក្នុង​សមុទ្រ​ច្រើនជាងគេ

ឥណ្ឌា​ មិនមែនជាករណីដាច់ដោយឡែកទេ ក្នុងបញ្ហាកាកសំណល់ប្លាស្ទិកនេះ។ ប្រជាជនអាស៊ី ជាទូទៅ ត្រូវគេសម្លឹងឃើញថា ប្រើប្រាស់ និងចោលកាកសំណល់ប្លាស្ទិក ដោយមិនប្រណីដៃ។ ប្រទេសនៅតំបន់អាស៊ីសឹងតែទាំងអស់ គឺជាអ្នកផលិត ប្រើប្រាស់ និងបច្ចេញចោល សម្រាមប្លាស្ទិកច្រើនជាងគេបំផុត តួយ៉ាង ចិន ឥណ្ឌូណេស៊ី​ ហ្វីលីពីន ថៃ វៀតណាមជាដើម។ ក្នុងមួយឆ្នាំៗ ប្រទេសទាំង៥នេះ ចោលកាកសំណល់ប្លាស្ទិកចូលទៅក្នុងទឹកសមុទ្រ សរុបប្រមាណជា៤លានតោន ពោលគឺស្មើនឹងពាក់កណ្តាលនៃចំនួនសរុប ទូទាំងសកលលោក។ នេះបើយោងតាមតួលេខ របស់អង្គការ Ocean Conservancy។

ជាងនេះទៅទៀត ប្រទេសទាំង៥ខាងលើនេះ គឺជាប្រទេសដែលមានកំនើនសេដ្ឋកិច្ចល្អ ហើយមានប្រជាជនច្រើន។ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ធ្វើពីសារធាតុប្លាស្ទិក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងសង្វាក់ផលិតកម្ម តាមប្រទេសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនខ្វះការយល់ដឹង ហើយអាជ្ញាធរ ក៏ពុំមានវិធានការត្រឹមត្រូវ ក្នុងការបែងចែកសម្រាម ឬក៏កែច្នៃកាកសំណល់ប្លាស្ទិក យកមកប្រើប្រាស់វិញម្តងទៀត ឲ្យបានទូលំទូលាយទេ។

សឹងតែគ្រប់ទីកន្លែង នៅទ្វីបអាស៊ី សមុទ្រ ទន្លេ ស្ទឹង បឹង អូរ ពោរពេញដោយសម្រាម ថង់ប្លាស្ទិក ដបប្លាស្ទីក និងសម្ភារៈប្រើប្រាស់នានា ដែលមនុស្សចោល ឬដែល​អណ្តែត​លេចលង់ ក្រោយពេលមានទឹកជំនន់ម្តងៗ។ បើសិនជារដ្ឋាភិបាល និងប្រជាជនទូទៅ មិនគិតគូរ ព្រួយបារម្ភ ពីបញ្ហានេះទេ នោះនៅរវាងឆ្នាំ២០២៥ កាកសំណល់​ប្លាស្ទិក​នៅក្នុង​ទឹកសមុទ្រ នឹងកើនឡើង ដល់ចំនួន ២៥០លានតោន ទូទាំង​សកល​លោក។

មួយនាទី​មានថង់ប្លាស្ទិកថ្មី១០លានថង់ដែលគេប្រើរួចបោះចោល

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៥០មក ផលិតផល​​ធ្វើ​ពី​​សារធាតុប្លាស្ទិក បានឡើងខ្ពស់ ដាច់សារធាតុដ៏ទៃទាំងអស់។ ផលិតផលទាំង​នោះ ភាគច្រើនគឺជាផលិតផល សម្រាប់​​ប្រើ​តែ​ម្តង​ រួចចោលជាសម្រាម តួយ៉ាងដូច​ជា​ស្បោង ដបទឹង ប៊ីដុង គំរបប្លាស្ទីក ប្រអប់វិចខ្ចប់ បំពង់បឺត ឬចានស្លាបព្រាជាដើម។ល។ តួលេខចុងក្រោយបង្អស់ បង្ហាញថា ក្នុងមួយឆ្នាំមានថង់ប្លាស្ទីកប្រមាណជា​៥០០​ម៉ឺន​លាន​ថង់ ដែលត្រូវបានគេប្រើប្រាស់ ដែលមានន័យថា ១០លានថង់ ក្នុងមួយនាទី។

ក្នុងចំណោមផលិតផលប្លាស្ទីកទាំងអស់ គឺមានតែប្រមាណ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ យកមកប្រើម្តងទៀត។ ចំណែក១២% ត្រូវគេដុតបំផ្លាញចោល។ នៅសល់ជិត៨០% ទៀត គឺត្រូវកា្លយជាសម្រាម បោះបង់ចោលទៅក្នុងធម្មជាតិ ដូចជាតាមខ្សែទឹកនានា មុននឹងហូរនាំទៅដល់ក្នុងសមុទ្រ។ កាកសំណាក់ប្លាស្ទិក ត្រូវការពេលវេលារាប់ពាន់ឆ្នាំ មុននឹងត្រូវរលាយបែកបាត់រូបរាង។

អ្នកក្រជាអ្នករងគ្រោះខ្លាំងបំផុត

បាត់រូបរាង្គមែន តែសារធាតុប្លាស្ទិក បានបំបែកខ្លួនជាបំណែកល្អងតូចៗ ចូលទៅក្នុងទឹក ធ្វើឲ្យខូចដល់ប្រព័ន្ធជីវចំរុះ ក្នុងសមុទ្រ។ បំណែកសាធាតុប្លាស្ទិក ដែលនៅត្រាំក្នុងទឹក បានជ្រាបចូលទៅក្នុងចំណីអាហារ ត្រីសាច់ បន្លែគ្រប់មុខ ដែលមនុស្សបរិភោគ។ សូម្បីតែទឹកបរិសុទ្ធដែលច្រកដបលក់ ៩០%ហើយ ដែលមានផ្ទុកដោយសារធារធាតុប្លាស្ទិក នៅក្នុងនោះ ។

អ្នកដែលងាយរងគ្រោះបំផុត ប្រឈមមុខនឹងបញ្ហា បង្កដោយកាកសំណល់ប្លាស្ទិកនេះ គឺប្រជាជនក្រីក្រ រស់នៅតាមមាត់ទឹក តាមតំបន់អាណាធិបតេយ្យ ជាយទីក្រុងធំៗ។ កាកសំណល់ប្លាស្ទិក បានបង្កជាការកកស្ទះប្រព័ន្ធលូ ជំនន់លេចទីក្រុង ហើយក្លាយជាប្រភពនៃការរីកឆ្លងនូវមេរោគរាតត្បាត ជំងឺរាគរូស អាសន្នរោគ និងគ្រុនឈាមជាដើម។

អាសន្នចុងក្រោយបង្អស់

បើពិនិត្យលើតួលេខ នៃចំនួនថង់ប្លាស្ទិក ដែលគេផលិត ក្នុងមួយឆ្នាំៗ និងកាកសំណល់ប្លាស្ទិកទាំងអស់ ដែលចោលទៅក្នុងធម្មជាតិ ក្នុងមួយឆ្នាំៗនោះ គឺអ្នកវិទ្យាសាស្ត្រ​ អ្នកជំនាញទាំងអស់ គ្មានសង្ឃឹមទាល់តែសោះ ថាអាចស្រោចស្រង់ភពផែនដីយើងបាន។ តែយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ នៅតែជំរុញ ឲ្យគ្រាប់គ្នាទាំងអស់ មិនថារដ្ឋាភិបាល មិនថាក្រុមហ៊ុនសហគ្រាស មិនថាប្រជាជនសាមញ្ញម្នាក់ៗ ត្រូវដាក់បញ្ហានេះ ជាបញ្ហារួម នៅក្នុងចិត្ត ហើយចូលរួមធ្វើអ្វីមួយ ដែលអាចធ្វើបាន​ ទៅតាមលទ្ធភាពរៀងៗខ្លួន។

ការយល់ដឹងពីផលវិបាក និងការចូលរួម ពីមនុស្សម្នាក់ៗក្នុងសង្គម គឺជាការចាំបាច់បំផុត។ វាមិនមែនជាការងាយទេ ដែលមនុស្សក្នុងសង្គម ត្រូវបោះបង់ចោលទំលាប់ចាស់ ដែលខ្លួនតែងតែធ្វើ ដោយមិនយល់ពីផលវិបាកកន្លងមក។ តែនេះគឺវាស្ថិតនៅលើការពង្រឹងអនុវត្តច្បាប់ និងការផ្សព្វផ្សាយអបរំរបស់អាជ្ញាធរ​រដ្ឋ ដែលត្រូវតែធ្វើឲ្យមានប្រសិទ្ធិភាព។

ជាមួយគ្នានេះ អាជ្ញាធររដ្ឋត្រូវមានតួនាទី ដាក់ចេញនូវគោលនយោបាយ បែងចែកកាកសំណល់ ដើម្បីប្រមូលយកកាកសំណស់ប្លាស្ទិក យកទៅចំរាញ់ ឬកែច្នៃ ប្រើប្រាស់ឡើងវិញ។ ថែមពីនេះទៀត រដ្ឋក៏ត្រូវលើកកំពស់ ដល់ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មី ដើម្បីស្វែងរកផលិតផល ឬវត្ថុធាតុដើមផ្សេង មកជំនួសសារធាតុប្លាស្ទិក ហើយដែលមាន​ផល​ប៉ះពាល់​តិច​ជាងសារធាតុនេះ។ អ្នកជំនាញអង្គការសហប្រជាជាតិ លើកឡើងថា ពេលនេះជាពេលអាសន្នចុងក្រោយបំផុត ដែលយើងគ្រប់គ្នា ត្រូវការភាពជាអ្នកដឹកនាំសកល ត្រូវការភាពក្លាហានរបស់ប្រទេសនីមួយៗ ដើម្បីឈានទៅយកឈ្នះ ឡើងជញ្ជាំងភ្នំបា្លស្ទិក ឬហែលឆ្លងមហាសមុទ្រថង់ប្លាស្ទិកនេះ ឲ្យខាងតែបាន៕

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក

ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និង​បុគ្គលិកលក្ខណៈ​របស់​លោកត្រាំ និង​លោកគីម!

អង្គការ​​សហប្រជាជាតិ​​ស្តី​បន្ទោស​​នយោបាយ​​ប្រឆាំង​​អន្តោប្រវេសន៍​​របស់​​សហរដ្ឋ​អាមេរិក​

កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​អឺរ៉ុប បន្ត​ជាប់​គាំង

ហ្សកដានី៖​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី?

កំណើន​អត្រា​មរណភាព​បណ្តាល​មក​ពី​សារជាតិ​អូពីយូអីត​ (opioïde) កំពុង​ក្លាយ​ជា​វិបត្តិ​នៅ​ក្នុង​សង្គម​អាមេរិក​

ប៊ុលហ្ការី​ភ្ញាក់​រលឹក​ចង់​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ពិសេស​ក្នុង​វិស័យ​ថាមពល

បារាំង​បញ្ចូល​ជំនួញ​គ្រឿងញៀន ក្នុង​ការគណនា​ផលិតផល​សរុប​ជាតិ PIB

វត្តមាន និង​ប្រយោជន៍​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រំសាយ​គ្រឿងសពា្វវុធ​កំពុង​ចោទ​ជា​បញ្ហា!

បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨៖​ស្ថានីយ៍ទូរទស្សន៍​អាមេរិក Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?

ហេតុអ្វី​បាន​ជា​ប្រទេស​ក្វាតេម៉ាឡា​ផ្ទេរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ៊្សេរុយសាឡិម​ដូច​សហរដ្ឋអាមេរិក?