អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស​៖​ ​Google​ Facebook​ និង​Twitter​​​គ្មាន​វិធានការ​​គ្រប់គ្រាន់​​ប្រឆាំង​​​​​​បណ្តាញ​​អ៊ីនថឺនេត​​ក្រុម​​ជីហាត​

ថ្ងៃព្រហស្បតិ៍​២៥សីហា​នេះ គណៈកម្មការ​សភា​អង់គ្លេស​បាន​ចេញ​របាយការណ៍​​មួយ ចោទទៅលើ​​ក្រុមហ៊ុន​​ Google Facebook និង​​Twitter ថា​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ប្រឈម​នឹង​ការឃោសនា​រឺ​សកម្មភាព​ផ្សេងៗ ​របស់​​ក្រុម​​ជីហាត តាម​អ៊ីនថឺនេត​។ កន្លងមក ​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ទៀត ក៏ធ្លាប់បាន​ដាក់សម្ពាធ​អោយ​​​ប្រឆាំង​នឹង​ការឃោសនា​របស់​ក្រុមជីហាត​តាម​ អ៊ីនថឺនេត អោយបាន​កាន់តែ​​​​រឺង​មាំ​ដែរ។ ​

រូបភាព​​វេបសាយ google
រូបភាព​​វេបសាយ google DRZol新闻
ផ្សាយពាណិជ្ជកម្ម

ក្រុម​ភេរវជន​ដូចជា​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម រឺ​ក្រុមភេរវជន​មួយចំនួនទៀត បាន​ធ្វើសកម្មភាព​ជ្រើសរើស​កូនទាហានជីហាត​​តាម​អ៊ីនថឺនេត។ ​សម្រាប់​អង់គ្លេស​ ក្រុមហ៊ុន​អ៊ីនថឺនេត​ធំៗ​​របស់​អាមេរិក ដូចជា​ Google Facebook និង​​Twitter គ្មាន​​​វិធានការ​គ្រប់គ្រាន់ ទប់ស្កាត់​សកម្មភាពទាំងនេះទេ។

អង់គ្លេស​យល់ថា បញ្ហា​គឺដោយសារ​តែ​ក្រុមហ៊ុន​ទាំងនេះ​មានបុគ្គលិក​តិចតួច តែ​ប៉ុន្មាន​រយនាក់​ប៉ុណ្ណោះ ​ក្នុង​កិច្ចការ​​តាមដាន​ ឃ្លាំមើល​គណនី​រាប់ពាន់លាន​ ​តាមអ៊ីនថឺនេត។ គណៈកម្មការ​សភា​អង់គ្លេសបាន​​ផ្តល់​​អនុសាសន៍​ អោយ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​តម្លើង​សាច់ដុំ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​​ការឃោសនា​របស់​ក្រុមជីហាត​តាម​អ៊ិនថឺនេត។

ក្រុមហ៊ុន​ហ្វេសប៊ុកនៅ​អង់គ្លេស​ ​​បាន​ប្រតិកម្ម​ថា ច្រើនឆ្នាំ​មកនេះ ហ្វេសប៊ុក​បាន​ធ្វើការ​ជាមួយ​ក្រុមជំនាញ​ដើម្បី​ប្រឆាំង​នឹង​​ ​ខ្លឹមសារ​ចុះផ្សាយ​​ដែល​មានលក្ខណៈ​ជ្រុលនិយម តាម​អ៊ីនថឺនេត។ ​យូទូប ដែល​ជា​សាខា​របស់​ Google ​វិញ​ បានអះអាង​ថា នឹង​បន្ត​ការងារ​ជាមួយ​រដ្ឋាភិបាល​និង​​អាជ្ញាធរ​មានសមត្ថកិច្ច​ផ្លូវច្បាប់ ​ទប់ស្កាត់​សកម្មភាព​ជ្រុលនិយម អោយបាន​ប្រសើរ​ជាងមុន។

គិតតាំង​ពី​ពាក់កណ្តាល​ឆ្នាំ២០១៥ មក​ ទ្វីតថឺ​បាន​លុបចោល​គណនី​​ប្រមាណ​៣សែន៦ម៉ឺន ​មានខ្លឹមសារ​​បែប​ភេរវនិយម។ ទ្វីតថឺ​ប្រាប់ថា គេគ្មាន​ដំណោះស្រាយបែប​​វេទមន្ត​​​អ្វី​ ដើម្បី​​សម្គាល់​ពី​​ខ្លឹមសារបែប​​​ភេរវនិយម​ តាម​អ៊ិនថឺនេត​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ