អានតួអត្ថបទ
បារាំង

បារាំង ប្រកាសជួយគាំទ្រដល់ស្រីលង្កា បន្ទាប់ពីអំពើភេរវកម្ម

ប្រធានាធិបតីបារាំង Emmanuel Macron ក៏​បាន​លើកឡើង​ពីការ​​វាយ​ប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក នៅ​ស្រីលង្កា នៅក្នុង​ឱកាស​ជួប​នាយករដ្ឋមន្ត្រីជប៉ុន។ លោក ម៉ាក្រុង​ បាន​ថ្កោលទោសយ៉ាង​ដាច់​អហង្ការចំពោះ​ក្រុម​ភេរវជន​ ​​ ហើយ​លោក​អះអាង​ថា បារាំង​ត្រៀម​ខ្លួន​​នឹង​ជួយ​ជ្រោមជ្រែង​គាំទ្រ​រដ្ឋ​អំណាចស្រី​លង្កា​។ សូម​ស្តាប់​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋ​វ័យ​ក្មេងបារាំង ដែល​ថ្លែង​ចេញ​ពី​វិមានអេលីហ្សេ ថ្ងៃទី​២៣មេសា ៖​ 

ប្រធានាធិបតីបារាំង Emmanuel Macron  ថ្កោលទោស​ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក នៅស្រីលង្កា។
ប្រធានាធិបតីបារាំង Emmanuel Macron ថ្កោលទោស​ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក នៅស្រីលង្កា។ @AFP
ផ្សាយពាណិជ្ជកម្ម

 

ខ្ញុំ​ចង់​និយាយ​ ជា​បឋម ថា ប្រទេស​បារាំង សូម​សម្តែង​​សាមគ្គីភាព​យ៉ាងពេញ​ទំហឹង ជាមួយ​ប្រជាជាតិស្រីលង្កា ជាមួយ​អាជ្ញាធរ​​ស្រីលង្កា ហើយ​បារាំង​សហការ​ជានិច្ច ដើម្បីចូលរួម​ចំណែក​ជួ យរក​ដំណោះស្រាយ​​ចាំបា​ច់ តាម​ដែល​ស្រីលង្កា​ត្រូវការ​ឲ្យ​ជួយ​។​

ជាថ្មីម្តងទៀត យើង​សូម​ថ្លែងរំលែក​​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ ចំពោះគ្រួសារ​ជន​រងគ្រោះ និង​​ក្រុមញាតិមិត្ត​របស់​ពួក​គេទាំង​អស់​ជុំវិញពិភពលោក ​ ដែល​ទទួល​គ្រោះថ្នាក់​ដ៏ឈឺចាប់​នេះ​។ ខ្ញុំ​សូម​រំលែកទុក្ខសោកស្តាយ​​ចំពោះ​ប្រជាពលរដ្ឋ​ស្រីលង្កា ដែល​ទើប​តែ​ខាត​បង់​យ៉ាង​ធំ ក្នុង​គ្រោះថ្នាក់​ភេរវកម្ម ដែល​កើត​ចេញ​ពី ការ​ស្អប់​ខ្ពើម​សាសនា។ ភេរវកម្ម​នេះ មាន​គោលដៅ​ ​ចំពោះក្រុម​ភ្ញៀវទេសចរបរទេស​ និង​ក្រុម​អ្នក​កាន់​សាសនាគ្រិស្ត គឺធ្វើ​ឡើង​ចំ​ថ្ងៃបុណ្យ Paques បុណ្យ​គ្រិស្តសាសនា សម្រាប់​ថ្ងៃ​រម្លឹកការ​រស់​ឡើងវិញ​រ​បស់​ព្រះយេស៊ូ។

ខ្ញុំ​ចង់​បញ្ជាក់ថា មនុស្សយើង​ម្នាក់ៗ​ មាន​សេរីភាពខាង​ជំនឿ​សាសនា ដោយ​គ្មាន​ការ​បំភិត​បំភ័យ។

​នរណា​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​ឆ្កួត​លីលាបំពានគោលការ​នេះ​ ត្រូវតែ​ទទួល​ទោស។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ