ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
ប្រវត្តិរ៉ុកកែតអវកាសរុស្ស៊ីធុន Soyuz
រុស្ស៊ី គឺជាប្រទេសមហាអំណាចដ៏ចម្បងមួយ នៅក្នុងវិស័យអវកាស នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាស ដ៏ល្បីល្បាញមួយនៅលើពិភពលោក គឺ សូយូស (Soyuz)។ Soyuz ជាបច្ចេកវិទ្យាបន្សល់ទុកតាំងពីសម័យសហភាពសូវៀត ហើយត្រូវបានអភិវឌ្ឍចេញពីបច្ចេកវិទ្យារ៉ុកកែត V2 របស់អាល្លឺម៉ង់ ដោយវិស្វករសូវៀត ឈ្មោះ Sergei Korolev ដែលត្រូវបានគេចាត់ទុកជាបិតានៃកម្មវិធីអវកាសសូវៀត។02/07/202310:58 -
ប្រវត្តិរ៉ុកកែត Ariane របស់អឺរ៉ុប
រ៉ុកកែត Ariane-5 គឺជារ៉ុកកែតដ៏មានប្រសិទ្ធភាព និងមានអត្រាជោគជ័យខ្ពស់ ហើយជាគន្លឹះជួយឲ្យអឺរ៉ុបបានគ្រប់គ្រងទីផ្សារបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែ មុននឹងឈានមកដល់ជោគជ័យនេះ កម្មវិធីរ៉ុកកែតអវកាសរបស់អឺរ៉ុបបានឆ្លងកាត់នូវបរាជ័យជាច្រើន រហូតស្ទើរតែត្រូវបានគេបោះបង់ចោល។11/06/202309:00 -
ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)
ក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ ក្នុងគម្រោងអាប៉ូឡូ ទីភ្នាក់ងារណាសា ដែលកញ្ចប់ថវិកាត្រូវកាត់បន្ថយច្រើន ក៏បានសម្រេចបញ្ចប់គម្រោងផលិតរ៉ុកកែត Saturn V ហើយងាកមកផ្តោតលើគម្រោងថ្មី គឺយានចម្លងអវកាស (Space Shuttle) ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូនអវកាសមួយ ដែលអាចប្រើបានច្រើនដង ហើយមានតម្លៃថោកជាងរ៉ុកកែតក្នុងគម្រោងអាប៉ូឡូ។27/05/202310:03 -
រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់នៃបច្ចេកវិទ្យារ៉ុកកែតសម័យទំនើប
រ៉ុកកែតអវកាស (ក៏ដូចជារ៉ុកកែតយោធា) មានឫសគល់ចេញពីការរកឃើញរំសេវ និងកាំជ្រួចបាញ់ជាការកម្សាន្ត នៅចិនសម័យបុរាណ ហើយមានមូលដ្ឋានវិទ្យាសាស្រ្ត ពីច្បាប់ចលនារបស់អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប ដែលគេប្រើជាទូទៅ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ មានឫសគល់ចេញពីអាវុធដ៏សំខាន់មួយ របស់អាល្លឺម៉ង់ណាស៊ី ក្នុងសម័យសង្គ្រាមលោកលើកទីពីរ គឺរ៉ុកកែត ដែលគេឲ្យឈ្មោះថា V-2 រចនាឡើងដោយវិស្វកររ៉ុកកែតដ៏ល្បីរបស់អាល្លឺម៉ង់ គឺ Wernher von Braun។03/04/202310:10 -
ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់ដើមសតវត្សរ៍ទី២០
បច្ចេកវិទ្យារ៉ុកកែតបច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និងរ៉ុកកែតយោធា មានគោលការណ៍គ្រឹះចេញពីទ្រឹស្តីវិទ្យាសាស្រ្តរបស់អ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសនៅសតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង រ៉ុកកែតត្រូវបានគេប្រើ តាំងពីរាប់រយឆ្នាំមុនអ៊ីសាក់ ញូតុន ទៅទៀត។ រ៉ុកកែតដំបូងគេ ដែលគេអាចបញ្ជាក់បានតាមរយៈឯកសារប្រវត្តិសាស្រ្ត គឺមានដើមកំណើតចេញពីចិនសម័យបុរាណ។27/03/202307:51 -
រ៉ុកកែតអវកាសធុន H3 គន្លឹះនៃកម្មវិធីអវកាសជប៉ុន
កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុនបានបាញ់បង្ហោះរ៉ុកកែតអវកាសថ្មីមួយរបស់ខ្លួន គឺរ៉ុកកែតធុន H3។ រ៉ុកកែត ដែលជប៉ុនរំពឹងថា នឹងអាចជាគន្លឹះក្នុងការប្រកួតប្រជែង ក្នុងវិស័យអវកាស ជាពិសេស ក្នុងប្រជែងក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណប។ ក៏ប៉ុន្តែ ការបាញ់បង្ហោះនេះត្រូវទទួលបរាជ័យ ដោយមានបញ្ហាម៉ូទ័រនៃកំណាត់ទីពីរ ហើយដែលតម្រូវឲ្យគេបញ្ជាឲ្យរ៉ុកកែតបំផ្ទុះកម្ទេចខ្លួនឯងចោល ដើម្បីចៀសវាងគ្រោះថ្នាក់ពេលធ្លាក់មកលើដី។13/03/202307:19 -
រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរដែលមានធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ
កាលពីពេលកន្លងមក យើងធ្លាប់ស្គាល់តែភពពីរប្រភេទតែប៉ុណ្ណោះ គឺភពសិលា និងភពឧស្ម័ន។ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភពប្រភេទថ្មីមួយទៀត ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំភាគច្រើនលើសលុបជាទឹក)។ ភពប្រភេទថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138។23/01/202308:35 -
រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យស្រដៀងភពផែនដីទីពីរនៅក្នុងប្រព័ន្ធផ្កាយតែមួយ
កាលពីថ្ងៃទី១០មករា២០២៣ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាបានប្រកាសឲ្យដឹងថា គេបានរកឃើញភពស្រដៀងនឹងភពផែនដីមួយទៀត ស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត (Habitable Zone) នៅក្នុងប្រព័ន្ធផ្កាយតែមួយ ដែលគេធ្លាប់បានរកឃើញភពស្រដៀងផែនដីមួយរួចហើយ កាលពីពេលកន្លងទៅ គឺប្រព័ន្ធផ្កាយ ដែលគេឲ្យឈ្មោះថា TOI 700 ស្ថិតនៅចម្ងាយប្រមាណជា ១០០ឆ្នាំពន្លឺពីផែនដី។14/01/202307:27 -
Orion Nebula៖ ទីចាប់កំណើតផ្កាយដ៏ធំនិងដែលនៅជិតផែនដីបំផុត
Orion Nebula ដែលមានទីតាំងស្ថិតនៅក្នុងផ្កាយយាមនង្គ័ល គឺជាណេប៊ុយឡាដែលយើងអាចមើលឃើញដោយភ្នែកទទេ ដោយមិនត្រូវការតេឡេស្កុប។ រូបភាពដែលថតបានដោយតេឡេស្កុបអវកាសហឺបល (Hubble Space Telescope) និងជេមស៍វេប (James Webb Space Telescope) បង្ហាញឲ្យឃើញពីផ្កាយរាប់ពាន់ដួង ដែលទើបនឹងចាប់កំណើតឡើង នៅក្នុង Orion Nebula ដែលជាបណ្តុំធូលី និងឧស្ម័ន មានមុខកាត់ប្រមាណជា ៣០ឆ្នាំពន្លឺ។07/01/202306:19 -
Crab Nebula៖ ណេប៊ុយឡាដែលបន្សល់ទុកពីស៊ូពើណូវ៉ា កត់ត្រាទុកដោយតារាវិទូចិន កាលពីឆ្នាំ១០៥៤
កាលពីឆ្នាំ១០៥៤ តារាវិទូចិនបានសង្កេតឃើញផ្កាយដ៏ចម្លែកមួយដួង ដែលគេមិនធ្លាប់ឃើញពីមុនសោះ ស្រាប់តែលេចមុខឡើង នៅក្នុងផ្កាយគោ (Taurus) ហើយមានពន្លឺភ្លឺខ្លាំង ដែលអាចឲ្យគេមើលឃើញសូម្បីតែនៅពេលថ្ងៃ។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តស្រាវជ្រាវដឹងបានថា អ្វីដែលតារាវិទូចិនសង្កេតឃើញ និងកត់ត្រាទុកនៅឆ្នាំ១០៥៤នោះ គឺជាបាតុភូតស៊ូពើណូវ៉ា ដែលបច្ចុប្បន្នបន្សល់ទុកនូវណេប៊ុយឡាឈ្មោះ "Crab Nebula" ដែលមានមុខកាត់រហូតដល់ទៅ ១០ឆ្នាំពន្លឺ។17/12/202207:29 -
តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះពេលផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?
បេតែលជូសមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើង ប្រហែលពី ១០ដង ទៅ ១៥ដង ហើយបើទោះជាវាទើបនឹងមានអាយុត្រឹមប្រមាណជា ១០លានឆ្នាំ ក៏ប៉ុន្តែ បេតែលជូសកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត ដែលអាចនឹងត្រូវផ្ទុះទៅជាស៊ូពើណូវ៉ាបានគ្រប់ពេលទាំងអស់។ នៅពេលដែលផ្កាយបេតែលជូសត្រូវផ្ទុះទៅជាស៊ូពើណូវ៉ា តើភពផែនដីអាចនឹងត្រូវរងនូវផលប៉ះពាល់អ្វីខ្លះ?10/12/202208:17 -
តើអ្វីទៅជាបាតុភូត "ស៊ូពើណូវ៉ា"?
នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅតែពីបន្ទុះប៊ីកប៊ែង (Big Bang) មានតែបាតុភូតពីរទៀតប៉ុណ្ណោះ ដែលមានកម្លាំងផ្ទុះដ៏ខ្លាំងមហិមាបំផុត គឺការផ្ទុះកាំរស្មីហ្កាម៉ា (Gamma-ray burst) និងបាតុភូត "ស៊ូពើណូវ៉ា" (Supernova)។ តើបាតុភូត "ស៊ូពើណូវ៉ា" នេះគឺជាអ្វី? តើវាកើតឡើងដោយរបៀបណា? ហេតុអ្វីបានជាគេឲ្យឈ្មោះបាតុភូតនេះថា "ស៊ូពើណូវ៉ា"?29/11/202209:09 -
គម្រោងអន្តរជាតិ ITER ដើម្បីសាកល្បងបច្ចេកវិទ្យានុយក្លេអ៊ែរថ្មី
នៅក្នុងការស្វះស្វែងរកបច្ចេកវិទ្យាថ្មី ដើម្បីផលិតថាមពលដែលមានសុវត្ថិភាព មិនបំពុលបរិយាកាស និងមិនបញ្ចេញឧស្ម័ននាំឲ្យផែនដីឡើងកម្តៅ អ្នកវិទ្យាសាស្រ្តកំពុងសាកល្បងវិធីផលិតថាមពល ទៅតាមយន្តការនៃប្រតិកម្មនុយក្លេអ៊ែរ នៅក្នុងស្នូលព្រះអាទិត្យ។ ការសាកល្បងនេះត្រូវធ្វើឡើង នៅក្នុងគម្រោងជាលក្ខណៈអន្តរជាតិ មានឈ្មោះថា ITER ហើយដែលរ៉េអាក់ទ័រសាកល្បងមួយ កំពុងស្ថិតក្រោមការសាងសង់ នៅប៉ែកខាងត្បូងប្រទេសបារាំង។15/11/2022 -
តើពហុចក្រវាលមានទំនាក់ទំនងអ្វីនឹងទ្រឹស្តីរូបវិទ្យាកង់ទិក?
ពហុចក្រវាល ឬហៅជាភាសាអង់គ្លេសថា « Multiverse » គឺជាប្រធានបទដ៏ពេញនិយមមួយ នៅក្នុងការជជែកវែកញែកគ្នា ក៏ដូចជានៅក្នុងរឿងប្រលោមលោក ឬខ្សែភាពយន្ត។ ថ្វីដ្បិតតែមកទល់នឹងសព្វថ្ងៃនេះ គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានពិតប្រាកដ ក៏ប៉ុន្តែ ពហុចក្រវាលនេះមិនមែនជារឿងប្រឌិតសុទ្ធសាធនោះតែ តែវាមានមូលដ្ឋានលើទ្រឹស្តីវិទ្យាសាស្រ្តចម្បងមួយ គឺចេញពីទ្រឹស្តីរូបវិទ្យាកង់ទិក។02/10/202210:30 -
រូបវិទ្យាកង់ទិក៖ អនុគមន៍រលកកង់ទិក និង Schrödinger's Cat
នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញរូបវិទ្យាបារាំង Louis de Broglie បានរកឃើញទ្រឹស្តី ដែលលើកឡើងថា អេឡិចត្រុងគឺជារលកផង និងជាភាគល្អិតផង (Wave-particle duality) ហើយពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញរូបវិទ្យាអូទ្រីស Erwin Schrödinger បានរកឃើញសមីការ ដែលបញ្ជាក់អំពីរលកកង់ទិក ហើយដែលជាមូលដ្ឋានគ្រឹះនៃរូបវិទ្យាកង់ទិក។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក Schrödinger បានសង្កេតឃើញភាពចម្លែកនៃទ្រឹស្តីកង់ទិកនេះ ហើយបានបញ្ជាក់ អំពីភាពចម្លែកនេះ តាមរយៈឧទាហរណ៍អំពីសត្វឆ្មារ (Schrödinger's cat)។26/09/202209:56
ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។