អានតួអត្ថបទ
អ៊ុយក្រែន-អាមេរិក-រុស្ស៊ី

អ៊ុយក្រែន និង​អាមេរិក​ផ្តើម​លំហាត់សឹក​នៅ​តំបន់​សមុទ្រខ្មៅ​ជិត​គ្រីមេ

ដោយ​ផ្សាយ​រូបភាព​ស្តីអំពី​ការ​ចាប់​ផ្តើម​ថ្ងៃទី៣១​សីហា​នេះ នៃ​សមយុទ្ធ កងកម្លាំង អ៊ុយក្រែន ស.រ.អា. និង ប្រទេស​ឯ​ទៀត របស់​បក្សសម្ព័ន្ធ​អូតង់ នៅ​តំបន់​សមុទ្រខ្មៅ ជិតគ្រីមេ ជា​ទៀប​កោះ ដែល​ឆ្នាំ​មុន​ត្រូវ​បាន​ម៉ូស្គូ ផ្តាច់​ចេញ​ពី​អ៊ុយក្រែន ភ្ជាប់​ជា​ដែនដី​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​ទូរទស្សន៍​រុស្ស៊ី សង្កត់​ធ្ងន់​ថា គោលដៅ​លំហាត់​សឹក​នេះ គឺ​ព្រមាន​ក្រុង​ម៉ូស្គូ​ត្រង់ៗ។ លំហាត់​នេះ ដែល​នឹង​ពន្យារ​ទៅ​ដល់​ថ្ងៃ១២​កញ្ញា មាន​ឈ្មោះ​ថា Sea Breeze-2015។

នាវាពិឃាដ  Donald Cook របស់​អាមេរិក
នាវាពិឃាដ Donald Cook របស់​អាមេរិក
ផ្សាយពាណិជ្ជកម្ម

បាវចនា​ជា​ផ្លូវការ ប្រកាស​ដោយ​លំហាត់​សឹក Sea Breeze-2015 គឺ” សមជើង​បំពេញ ប្រតិបត្តិការ ខាង​ធានា​សន្តិសុខ នៅ​ត្រង់​តំបន់​ដែល​មាន​វិបត្តិ”។ សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​លំហ​សមុទ្រ​ខ្មៅ ប្រវែង ៤០០គ.ម. តាម​បណ្តោយ​ឆ្នេរអ៊ុយក្រេន មិន​ឆ្ងាយ​ប៉ុន្មាន​ពី ទៀបកោះ​គ្រីមេ។ តាម​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម៉ូស្គូ​កត់សម្គាល់ សមយុទ្ធ Sea Breeze លើក​នេះ គឺ​ធំ​ជាង​ពេល​មុនៗ​ទាំងអស់ ដោយ​មាន​ការ​ចូលរួម​នៃ យោធា​ដល់​ទៅ ២.៥០០នាក់ ពី​ក្នុងនោះ ១.០០០នាក់​មក​ពី​ស.រ.អា. ១.០០០នាក់​ដែរ តំណាង​ឲ្យ​អ៊ុយក្រែន ហើយ ៥០០នាក់ តំណាង​ឲ្យ ប្រទេស​ឯ​ទៀត សមាជិក​បក្សសម្ព័ន្ធ​អូតង់ បែប​យ៉ាង អាល្លឺម៉ង់ ប៊ុលហ្ការី ក្រិក អ៊ីតាលី រូម៉ានី អង់គ្លេស តួកគី និង​ប្រទេស​ដៃគូ បែប​យ៉ាង ស៊ុយអែត និងម៉ុលដាវី។

ចំណែក​សព្វាវុធ ដែល​ដាក់​ឲ្យ​សកម្ម​ក្នុង​សមយុទ្ធ សរុប​ទៅ​មាន​ជាង ១៥០គ្រឿង ក្នុង​នោះ គឺ នាវា​លើ​ទឹក នាវា​មុជទឹក ឧទ្ធមា្ភគចក្រ យន្តហោះ ព្រម​ទាំង យានយន្ត​ចម្បាំង​ប្លែកៗ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ ស.រ.អា. បាន​បញ្ជូន​ទៅ សកម្ម​ក្នុង​លំហាត់សឹក​នេះ​គឺ នាវាពិឃាដ Donald Cook និង យន្តហោះ Lockheed P -3 C Orion ដែល​អាច​ពាំ​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ។ នាវា​ពិឃាដ Donald Cook បំពាក់​ដោយ​មីស្ស៊ីល​ធុន Aegis ដែល​អាច​ស្កាត់​ចាប់ រាល់​កាំជ្រួច យុទ្ធសាស្ត្រ និង​កាំជ្រួច​បណ្តែត​ហៅ​ថា Cruise ធុន Tomahawk ដែល​ជួនកាល​បំពាក់​ដោយ ក្បាលនុយក្លេអ៊ែរ​ទៅ​ផង។

រីឯ​យន្តហោះ Lockheed P -3 C Orion គឺ ទុក​សម្រាប់​បំពេញ ប្រតិបត្តិការ​ឈ្លបការណ៍ ហើយ ក៏​អាច​ផ្ទុក​ទៅ​ដោយ គ្រាប់បែក​នុយក្លេអ៊ែរ​ដែរ។ សមយុទ្ធ​ក្នុង​១២ថ្ងៃ​ទៅ​មុខ គឺ​ឧទ្ទិស​ដល់​បេសកកម្ម​ខាង​ស្កាត់​ចាប់ ខាង​ប្រយុទ្ធ​ទល់​នឹង នាវា​មុជទឹក និង​នាវា​លើ​ផ្ទៃទឹក ព្រម​ទាំង​សម្រាប់ ស្វែង​រក​និង​សង្គ្រោះ​អ្នក​ដែល​ធ្លាក់​ក្នុង អាសន្ន​អន្ធក្រ ក្នុង​សមុទ្រ។ លំហាត់សឹក Sea Breeze-2015 តាំង​គោល​ដៅ កែ​ឲ្យ​ប្រសើរ​ឡើង កិច្ចសហប្រតិបត្តិការ​រវាង កងម៉ារីន​អ៊ុយក្រែន និង កងនាវា​បក្សសម្ព័ន្ធ​អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ