rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

ដោយ អៀង សុខម៉ិញ

សំរាម​ គរ​ជា​ភ្នំ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ? កំណើន​នៃ​សំរាម​កំពុងតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំមួយ​​របស់​មនុស្សជាតិ​។ តើ​ហេតុអ្វី​បាន​ជា​គេ​ចាំបាច់​ត្រូវ​គិតគូរ​ពី​បញ្ហា​សំរាម​នេះ? តើ​សំរាម​​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​មនុស្ស និង​ដល់​បរិស្ថាន? តើ​គេ​អាច​មាន​វិធី​កាត់បន្ថយ​សំរាម​បាន​ដែរ​ឬក៏​យ៉ាងណា? វិទ្យុបារាំង​អន្តរជាតិ​ យក​ថ្ងៃ​ទី១៨វិច្ឆិកា​នេះ ផ្តោត​ជា​ពិសេស​ទៅលើ​ប្រធានបទសំរាម។

សំរាម​បានក្លាយ​ជា​បច្ចុប្បន្នភាព​ថ្មី ក្រោយ​ពី​មាន​ការ​បះបោរ​របស់​បណ្តា​ប្រទេសអ្នក​​​​ទទួល​សំរាម មិននៅ​ស្ងៀម​ទទួល​សំរាមមិន​អាច​កែច្នៃ​បាន​ ​ពី​​តំបន់​ប្រទេស​អ្នក​មាន។ ករណី​ជាក់ស្តែង​គឺ​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ផ្តើម​ដោយ​ដំបូង​ដោយ​ចិន​ បាន​​សម្រេច​លែង​ទទួល​ការ​នាំ​ចូល​សំរាម តាំង​ពី​ដើម​ឆ្នាំ​២០១៨​មក​។ បន្ទាប់​មក នារយៈ​ពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ ប្រទេស​ហ្វីលីពីន បន្ទាប់​មក​ម៉ាឡេស៊ី និង​ក្រុមប្រទេស​ជិត​ខាង​បន្តបន្ទាប់​ទៀត​ ក៏​បាន​បញ្ជូន​សំរាម​ត្រលប់​មក​ឱ្យ​ប្រទេស​ដើម​ នៅ​បស្ចិម​លោក​វិញ។ នៅ​អាហ្វ្រិក​វិញ កង្វល់​​នឹង​សំរាម​ក៏​ចាប់​ផ្តើម​រីក​ធំធាត់​កាន់​តែ​ខ្លាំង ព្រោះ​នៅ​ពេល​ពួកគេ​ទទួល​សម្ភារៈ​​អេឡិចត្រូនិកជជុះ​ពី​ក្រុមប្រទេស​អ្នក​មាន តែ​ជា​ញឹកញយ​របស់​ទាំង​នោះ​មិន​អាច​ប្រើ​ការ​កើត នៅ​ទីបំផុតវត្ថុ​នោះ​​ក៏បញ្ចប់​ជីវិត​នៅ​ក្នុង​គំនរ​​​សំរាម​ដែល​គរ​ឡើង​ខ្ពស់​ដូចភ្នំ​។

ម្យ៉ាង​វិញ​ទៀត​ ប្រជាពលរដ្ឋទូទៅ​​នៅលើ​ផែនដី ផលិត​សំរាម​កាន់​តែច្រើន​ឡើងៗ។ គិត​ជា​មធ្យម​មនុស្ស​ម្នាក់ផលិត​សំរាម ជិត​មួយ​គីឡូ​ក្នុង​មួយ​ថ្ងៃ។ ៤៤%​ជា​សំរាម​សរីរាង្គ​ លំដាប់​ទីពីរ​គឺ​​​សំរាមប្លាស្ទិក (១៧%)។​ សរុប​ ២ពាន់​លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ហើយ​កំណើន​នេះ​គ្មាន​ថ្ងៃ​ថយ​ចុះ​ទេ។ ​នៅ​ឆ្នាំ​២០១៨ របាយការណ៍​របស់​ធនាគារ​ពិភពលោក​​បាន​ប្រកាស​ថាបើ​គ្មាន​ការ​ប្តូរ​ផ្លាស់​​​ទេ​ ​នៅ​ឆ្នាំ​២០៥០ ផលិតកម្ម​សំរាម​ នឹង​កើន​ឡើង​ក្នុង​បរិមាណ​៧០% និងកើន​ខ្លាំង​ជាងគេ​​ នៅអាស៊ី​អាគ្នេយ៍ និង​នៅ​អាហ្វ្រិក​។

ហេតុអ្វីមាន​កំណើន​សំរាម​ខ្លាំង ​?!

មានកត្តា​ច្រើន​ដែល​ជំរុញ​ឱ្យ​មនុស្ស​ជាតិ​ផលិត​សំរាម​​ច្រើន ៖ ទី​មួយ​គឺ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ជា​លំដាប់ និង​កាន់​តែ​ច្រើន​ឡើងៗ​ នៃ​វិស័យ​ពាណិជ្ជកម្ម (សាកលភាវូបនីយកម្ម) ជំនួញ​ទិញ​ដូរ​ពីចម្ងាយ​ ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ខ្ចប់​វេច​-កញ្ចប់​ច្រើន ទីពីរ​គឺ​ការផុស​​ឡើង​នៃ​​សង្គម​សម្ភារៈនិយម​ នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​តែ​ក្រីក្រ​ពីមុន​ និងចុងក្រោយ​​កត្តា​អភិវឌ្ឍន៍​នគរូបនីយកម្ម​ដ៏​លឿន​រហ័ស​។ ជា​លទ្ធផល សំរាម​ផ្លាស្ទិក​បាន​គរ​ឡើង​ជា​ភ្នំ សំរាម​អេឡិចត្រូនិក សំរាម​សរីរាង្គ (ដែល​ជា​សំណល់​រុក្ខជាតិ​ សត្វ ...) និង​សំណល់​សំណង់ គរ​ឡើង​នៅ​តាម​ក្រុង នៅ​តាម​តំបន់​ជុំ​វិញ​រដ្ឋធានី​ រួច​ហូរ​ធ្លាក់​ទៅ​ក្នុងទឹក​ទន្លេ​បឹងបួរ មុននឹង​បញ្ចប់​ដំណើរ​ក្នុង​សមុទ្ទ។

តើ​គេអាច​​មាន​វិធី​កាត់បន្ថយ​សំរាម​បាន​ដែរ​ឬក៏​យ៉ាងណា?

ពិភពលោក​ចាប់​ផ្តើម​ភ្ញាក់​ស្មារតី​គិត​គិត​គូរ​ដោះស្រាយ​វិបត្តិ​សំរាម ទន្ទឹម​គ្នា​នឹង​ចលនា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ​។ គំនិត​ផ្តួចផ្តើម​តាម​ប្រព័ន្ធ​សង្គម​ ក៏​ចាប់​ផុសផុល​ឡើង​ ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​​សំរាម នៅ​ទូទាំង​ពិភពលោក ។ អង្គការការពារ​បរិស្ថាន​ កំពុង​សាក​ល្បង​បញ្ជ្រាប​ពត៌មាន​​ និង​ជំរុញ​ឱ្យ​អ្នកមាន​អំណាច​សម្រេច​ផ្នែក​​នយោបាយ និង​​សេដ្ឋកិច្ច គិត​គូ​រ​ពង្រឹង​ចំណាត់​ការ​សំរាម។​

ដើម្បី កាត់​បន្ថយ​សំរាម គេ​ត្រូវមាន​ការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ គ្រប់​វ័យ តាំង​ពី​ក្មេង​​ដល់​ចាស់ និង​មាននយោបាយ​​ចំណាត់ការ ​នយោបាយ​ចាត់​ចែង​សំរាម ថ្នាក់ជាតិ​​ យ៉ាង​ច្បាស់​លាស់ ដូច​ជា​ត្រូវ​មាន​បែងចែង​សំរាម​ មាននយោបាយ​​​​​កែច្នៃសំរាម មាននយោបាយ​កែលម្អសំរាម​​ធ្វើ​របស់​ថ្មី វិធី​កម្ចាត់​សំរាម​ដោយ​កប់ ដោយ​ប្រយោជន៍​ថាមពល ...

សំរាម​មិនមែនជា​បញ្ហា​តូច​តាច​ទេ ! តែ​​​​ជា​បញ្ហា​សេដ្ឋកិច្ច​ដ៏​ចំបង​ និង​ពិតៗ ! នៅ​អ៊ីតាលី វិស័យ​សំរាម កំពុង​ចិញ្ចឹម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង ពុករលួយ​ផង និងមាន​ពួក​Mafiaលូកលាន់​ចូល​ទៀត។ ​ដើម្បី​កាត់​បន្ថយ គេត្រូវ​ការ​មាន​វិធានការ​ជា​ប្រព័ន្ធ តាំង​ពី​ការ​ចម្រាញ់​សំរាម​ វិធី​​​កែច្នៃ​សំរាម ដល់​ការ​បង្កើត​គំនិត​ថ្មី​​ផលិត​វត្ថុ​ដែល​អាច​មាន​អាយុ​វែង​ សុទ្ធ​សឹង​ជា​វិស័យ​ដែល​នាំ​មក​នូវការងារ​​ជា​ច្រើន​។ ការ​កែច្នៃ​សំរាម​ ​ថែមទាំង​អាច​ជួយកាត់​បន្ថយ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ថាមពល​ ធានា​សន្តិសុខវត្ថុធាតុ​ដើម​ឧស្សាហកម្ម​ និង​កាត់​បន្ថយ​ផលប៉ះពាល់បរិស្ថាន។ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប​ជាន់​ខ្ពស់ ក៏​មាន​ចំណែក​សំខាន់​ដែរ​។

តើ​សំរាម​​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​មនុស្ស ?

ផលវិបាក​ដំបូង​គេ​គឺ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង​នេះ ឯង។ បើ​តាម​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ PNUE​ គំនរ​សំរាម​អនាថា​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃការ​នាំ​មេរោគ ជា​ភ្នាក់ងារ​បង្ក​​ឱ្យមាន​​ជំងឺ។ សំរាម​អេឡិចត្រូនិក​ ជាពិសេស ច្រើន​ជា​សំរាម​ពុល​និង​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ។ នៅ​លើ​ពិភពលោក​ មាន​មនុស្ស​យ៉ាង​ហោច​ណាស​៦៤​លាន​នាក់ រស់​​រង​ការ​បំពុល​បរិយាកាស​ពី​គំនរ​សំរាម​ ចំនួន​៥០​ដែល​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។

ការប្រមូល​និង​​ចម្រាញ់​សំរាម ​ជា​អ្នក​ទទួល​ខុស​ត្រូវ​​បញ្ចេញ​ឧស្ម័នកាបូនិក​ផ្ទះកញ្ចក់​៥%​ ដែល​ជា​ដើម​ហេតុ​នៃការ​ឡើង​កម្តៅ​​​សីតុណ្ហភាព​ផែនដី៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី