rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ដោយ អៀង សុខម៉ិញ

៩ វិច្ឆិកា ១៩៨៩- ៩ វិច្ឆិកា ២០១៩ ថ្ងៃ​នេះ​ជា​គម្រប់​៣០​ឆ្នាំ​គត់​នៃ​ការ​រលំ​ជញ្ជាំង​ប៊ែរឡាំង។ អាល្លឺម៉ង់​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប ក្នុង​បរិយាកាសដ៏​អាប់អួរ និង​ក្នុង​បរិបទ​​​នៃភាព​ប្រេះឆា​​ផ្ទៃក្នុង។ ប្រេះ​ឆា​ទាំង​ក្នុង​រង្វង់​នៃ​​ក្រុម​សម្ព័ន្ធ​មិត្តអន្តរជាតិ​កាលពី​សម័យសង្ក្រាម​ត្រជាក់ផង និង​ក្នុង​ផ្ទៃ​ប្រទេស​អាល្លឺម៉ង់​ខ្លួន​ឯង​ផង​។ តើ​៣០​ឆ្នាំ​ក្រោយ​ការ​រលំជញ្ជាំង​ មរតក​នៃ​ការ​បង្រួបបង្រួម​ជាតិ នៅ​តែ​បន្ត​ពុះ​ច្រៀក​អត្តសញ្ញាណអាល្លឺម៉ង់ និង​ពិភពលោក​​យ៉ាងណា ?!

អាល្លឺម៉ង់​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប ក្នុង​បរិយាកាសដ៏​អាប់អួរ និង​មិន​ហ៊ឹកហ៊ាក់សោះ។ គ្មាន​មេដឹកនាំ​ប្រទេស​ធំៗ​​ និង​ក្រុម​មហាអំណាច​បួន​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​និង​ភាគី​ពាក់ព័ន្ធ​នឹង​សង្គ្រាម​លោក ​មក​ចូល​រួម​ក្នុង​កម្មវិធី​នា​ថ្ងៃ​សៅរ៍​នេះ​ឡើយ។

រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃនៅអាល្លឺម៉ង់ តែ​បាន​ចាក​ចេញ​​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិក​​វិញ តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ​ដោយ​មិន​រង់​ចាំ​ចូល​រួម​ប្រារព្វពិធី​រំលឹក​ខួប​៣០​ឆ្នាំ​ជា​ផ្លូវការ​ទេ។ ចំណែក​ប្រធានាធិបតី​បារាំង​ លោក អេម៉ាណុយអែល​ ម៉ាក្រុង​វិញ ចាំ​ទាល់​តែ​ល្ងាច​ថ្ងៃអាទិត្យ​ស្អែក​ទើប​មក​ចូល​រួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ជាមួយ​​ប្រមុខ​រដ្ឋ​និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់។

​សម្រាប់​ថ្ងៃ​សៅរ៍​នេះ ប្រមុខ​​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​លោកស្រី​ មែរកិល បាន​ចាប់​បើក​កម្មវិធី​នៅ​ព្រឹក​ ជាមួយ​នឹង​ការ​​​ថ្លែង​សុន្ទរកថា​ពីវិហារ​ផ្សះផ្សា សង់​តាម​បណ្តោយ​ស្នាម​​ជញ្ជាំងប៊ែរឡាំងចាស់ នៅ​ចំពោះមុខ ប្រមុខ​ដឹកនាំ​ប្រទេស​​ ឆែក និង​ហុងគ្រី...។ លោកស្រីបាន​​ថ្លែង​អំណរគុណ​ប្រទេសនៅ​អឺរ៉ុប​​កណ្តាល​ រាប់​តាំង​ប៉ូឡូញ ស្លូវាគី ​ដែល ​​បាន​ចូល​រួម​ចំណែករៀប​ជើង​ព្រួល ​ធ្វើ​បដិវត្ត​​​ផ្តួល​ជញ្ជាំងបានដោយ​សន្តិវិធី​។ លោក​ប្រមុខ​រដ្ឋ​អាល្លឺម៉ង់ ដែល​យល់​អំពី​ស្ថានភាព​​អាប់អួរ​នយោបាយ​ក្នុង​ប្រទេស នឹង​ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​ហ្វូង​មហាជន​ ​នៅពេល​ល្ងាច​ ពី​ក្លោង​ទ្វារ Branderbourg មុន​នឹង​មាន​ការ​ប្រគុំ​តន្ត្រី​ ប្រជាពលរដ្ឋ​ជួប​ជុំ​រីករាយ​រហូត​ដល់​យប់​ជ្រៅ​ ...

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុងពិធី​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ការ​រលំ​ជញ្ជាំង​ប៊ែរឡាំង ថ្ងៃទី ៩ វិច្ឆិកា ២០១៩ ®REUTERS/Fabrizio Bensch

វិសមភាព​រវាង​អាល្លឺម៉ង់ខាង​លិចនិងខាង​កើត​ ៣០ឆ្នាំ​ក្រោយ​ជញ្ជាំង​រលំ​

ការ​រលំ​ជញ្ជាំង​ប៊ែរឡាំង​នៅ​យប់​ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ​១៩៨៩ ជា​បដិវត្ត​ដែល​មាន​រូបភាព​ប្រវត្តិសាស្ត្រដ៏​ល្អ​ប្រណិត ផ្តួល​ជញ្ជាំង​ហើយ ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ស្រវាអោប​គ្នា​ ចាប់​ដៃ​គ្នា​ប្រកប​ដោយ​ក្តី​សង្ឃឹម ​និង​សុភមង្គល​ គ្មាន​អ្វី​ប្រៀប​បាន​ទេ !

ប៉ុន្តែ​៣០​ឆ្នាំ​ក្រោយ ភាព​ប្រេះ​ស្រាំ​នយោបាយ​ និង​សេដ្ឋកិច្ច មិន​បាន​រលុប​ស្នាម រលាយ​ជា​សាច់​មួយ​ទេ ដូច​ក្តី​ស្រមៃ​ក្នុង​ថ្ងៃ​៩​វិច្ឆិកា១៩៨៩​ឡើយ។ អាល្លឺម៉ង់ខាង​កើត​ និង​ខាង​លិច ជួន​ពេល​ខ្លះ នៅ​តែ​​ពិបាក​យល់​ចិត្ត​គ្នា​។ ថ្វី​បើ​ការ​ដួល​រលំ​ជញ្ជាំង​ បង្រួបបង្រួម​ប្រទេស​វិញ បាន​ស្តារ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ខាងកើត​ កាត់​បន្ថយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ ឱ្យ​ធ្លាក់​មកនៅ​ទាប ​មែន (១៨,៧%​ កាលពី​ឆ្នាំ​២០០៥ មក​នៅ​ត្រឹម​៦,៦%) តែជា​​កំរិត​ខ្ពស់​ជាង​អាល្លឺម៉ង់​ខាង​លិច​ (៤,៧%)ដដែល។

សម្រាប់​ពេល​នេះ បើតាម​ការ​ស្ទង់​ ដែល​មានរៀប​ចំ​​ធ្វើ​​ជា​រៀង​រាល់​ឆ្នាំ តាំង​ពី​ឆ្នាំ ១៩៩០​មក មាន​ពលរដ្ឋ​អាល្លឺម៉ង់​ខាង​កើត​មិន​ដល់​៤០%​ទេ ដែល​ចាត់​ទុក​ការ​បង្រួបបង្រួម​ប្រទេស​ថា​មាន​ជោគជ័យ និង​​មិន​ដល់​២០%​ផង សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​​អាយុ​ក្រោម​៤០ឆ្នាំ​ និង​មាន​មិនដល់​​ពាក់​កណ្តាល​ទេ ដែល​ពេញ​ចិត្ត​​ដំណើរការលទ្ធិប្រជាធិបតេយ្យ។

​ក្រៅ​ពី​បញ្ហាអត់ការងារ អាល្លឺម៉ង់​ខាង​កើតនិង​ខាង​លិច​ មាន​គម្លាត​គ្នា​ខ្លាំង​លើ​បញ្ហា​មួយ​ចំនួន ដែល​មិន​អាច​លុប​បំបាត់​បាន​ទៅ​តាម​ពេល​វេលា និង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋខាង​កើត​អត់​មិន​ព្រួយ​បារម្ភ​មិន​បាន នោះ​គឺ​​​ វិសមភាព​ប្រាក់​បៀវត្សរ៍ ខាងកើត​មាន​ប្រាក់​ខែ​ទាប​ជា​មធ្យម​១៥%​ពី​ខាង​អ្នក​ខាង​លិច។ ឧទាហរណ៍ សំខាន់​មួយ​ទៀត គឺ​ ២៩​ឆ្នាំក្រោយ​ការ​បង្រួបបង្រួម​ មានក្រុមហ៊ុន​តែ​ចំនួន​៣៧​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្រុមហ៊ុន​យក្ស​ធំៗ​របស់​ប្រទេស​ មាន​ទីស្នាក់ការ​នៅ​អាល្លឺម៉ង់​ខាង​កើត។ ​លោកស្រី មែរកិល មាន​កំណើត​នៅ​អាល្លឺម៉ង់​ខាង​កើត បានក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ដឹកនាំ ប្រទេស ជា​ករណី​លើក​លែង តែ​ជា​ទូទៅ វិសមភាព​ក្នុង​តួនាទី កាន់​អំណាច​​ប្រទេស​ មាន​គម្លាត​ខ្លាំង​មែន​ទែន។ ​អាល្លឺម៉ង់​ខាង​កើត មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៧% នៃ​ប្រជាជន​សរុប តែ​ពួកគេ​មាន​តំណាង​ក្នុង​ក្រុមប្រឹក្សា​រដ្ឋបាល​ កំពូល​ប្រមាណ​តែ​៣% និង​២%​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ និង​គ្មាន​ម្នាក់​សោះ​ជា​នាយកសាកលវិទ្យាល័យ។

គម្លាត​ និង​វិសមភាព​ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ខាង​កើត​មាន​អារម្មណ៍​ថា​ ខ្លួន​ជា​ពលរដ្ឋ​ស្រទាប់​ក្រោម​។ និន្នាការ​ជាតិ​និយម​ គំនិតស្អប់​​ប្រឆាំង​នឹងក្រុម​​​ជាន់ខ្ពស់​ ប្រឆាំង​នឹង​ប្រព័ន្ធ​ដឹកនាំ​បាន​ផុស​ផុស​ឡើង​ ... តែ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល បាន​ទទួល​ស្គាល់​ថា ​ការ​បង្រួបបង្រួម​ប្រទេសមួយ​ ​ត្រូវ​ការ​ពេលវេលាយូរ​ ដល់​​កន្លះ​សតវត្សរ៍ ឬ​ច្រើន​ជាង​នេះ​ទៀត​ទើប​អាច​បន្ស៊ី​បញ្ចប់បាន​យ៉ាង​ត្រឹម​ត្រូវ។

ក្រុម​សម្ព័ន្ធមិត្ត​ក៏ ប្រេះឆា

ក្រុមសម្ព័ន្ធមិត្ត​​បួន​ប្រទេស បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ក្នុង​សម័យ​សង្គ្រាម​លោក​ កំពុងប្រេះឆា ដាក់គ្នា​ជាង​ពេល​ណា​ៗ​ទាំង​អស់ និង​បាន​យក​ពេលវេលា​ នៃការ​ប្រារព្ធ​ខួបរលំជញ្ជាំង​ បញ្ចប់​សង្គ្រាម​ត្រជាក់ ដែល​ធ្លាប់​ជា​ពន្លក​នៃ​ក្តី​សង្ឃឹម​ថា​ពិភពលោក​បាន​ស្គាល់​ភាព​ធូរស្បើយ​នោះ​មក​ធ្វើ​ជា​វេទិកា​តតាំង​សំដី និង​ទស្សនៈ​នយោបាយ​សេដ្ឋកិច្ច​​គ្នាទៅ​វិញ។ តាំង​ពី​ពីរបី​ថ្ងៃ​មក​នេះ ក្រុម​មហាអំណាច​ថែម​ទាំងបាន​ដំឡើង​សំឡេង​ដាក់​គ្នា​ទៀត។

លោក​ម៉ាក្រុង បាន​បណ្តុះ​បង្អាប់​អវត្តមាន​របស់​អាមេរិក​ ក្នុង​ចំណាត់ការគ្រប់គ្រង​អង្គការ​​អូតង់​។ លោកស្រី មែរកិល​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​ធ្លាប់​តែ​ជិត​ស្និទ្ធ​កាន់​ដៃគ្នា​ជាមួយ​បារាំង បានអះអាង​មិន​គ្មាន​ទស្សនៈដូច​​បារាំងទេ។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​បន្ថែម​ការ​រិះគន់​មួយ​ ធ្វើ​ឱ្យ​ថ្ងៃ​ខួប​កាន់តែ​ស្រ​អាប់​ថែម​ទៀត។ ​ប្រមុខ​ការ​ទូតអាមេរិក​បាន​បរិហារ​ រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​អតីត​ភ្នាក់ងារ​ចារកិច្ច​KGB និង​ចិនកុម្មុយនិស្ត​ ថា​ជា​អ្នក​ពាំនាំ​ទស្សនៈ​វិស័យ​ផ្តាច់​ការ​ថ្មី​។ លោក​យល់​ថា ​អាមេរិក និង​សម្ព័ន្ធមិត្ត​គួរ​តែ​ការពារ​ឱ្យ​បាន​នូវ​អ្វី​ដែល​ដណ្តើម​បាន​កាលពី​ឆ្នាំ​១៩៨៩។ ហេតុ​ដូច្នេះហើយ​បាន​ជា​​អាមេរិក​ថែម​ទាំង​ប្រកាស​ព្រមាន​ និង​ប្រឆាំង​គម្រោង​សាង​សង់​បំពង់​បង្ហូរ​ប្រេង​ខាង​លើក​ គាំទ្រ​ដោយ​អាល្លឺម៉ង់​ថា អឺរ៉ុប​កំពុង​រំពឹង​លើ​ជំនោរ​របស់​រុស្ស៊ី។​ លោកស្រី​ប្រមុខ​សហភាព​អឺរ៉ុប​ថ្មី ក៏​បាន​ចោទ​​រុស្ស៊ី​​ថាកំពុងរុញ​ព្រំដែន​អឺរ៉ុប​​តាមរយៈ​​​អំពើ​ហិង្សា និង​ចាំ​តែ​ឆក់​យកឱកាស​នៅ​ពេល​ណា​អាមេរិក​ដក​ចេញ។ តាម​រយៈ​ស្ថានការណ៍​បែប​នេះ លោកស្រី​ប្រធាន​គណៈកម្មការអឺរ៉ុបដែល​នឹង​ចូល​កាន់​តំណែង​ចាប់​ពី​ថ្ងៃទី ១​ធ្នូ ២០១៩​ទៅ​យល់​ថា​ ក្តី​សង្ឃឹម​ថា​នឹង​ឃើញ​ចិន​ខិត​មក​គំរូ​សេរីនិយម​ដូច​លោក​ខាងលិច ពិត​ជា​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី