rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង​បង្កើនការប្រុងប្រយ័ត្ន ក្រោយ​ការស្លាប់​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម

ដោយ អៀង សុខម៉ិញ

ក្រោយ​ការ​ស្លាប់​របស់​មេដឹកនាំអង្គការ​រដ្ឋ​អ៊ីស្លាម ក្នុង​ប្រតិបត្តិការ​កង​កុម្មង់ដូ​អាមេរិក​ពិសេស​មក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​អំពាវនាវ​ឱ្យ​ ភ្នាក់ងារ​នគរបាល សន្តិសុខ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ធានា​សុវត្ថិភាព​ខ្លួន​និង​ប្រទេស។ ការ​ស្លាប់​របស់​ អាប៊ូ បា អាល់​បាដាឌី ជាជោគជ័យ​មួយ​ ដែល​មិន​អា​ចប្រកែក​បាន​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម តែ​បើ​តាម​គ្រប់​អ្នក​វិភាគ និង​អ្នក​ជំនាញ ថ្វី​មេកើយ​បាន​ស្លាប់​មែន​ក៏​ដោយ ក៏សមត្ថភាព​បង្កសកម្មភាព​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅធំធេង​ដដែល​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។ ម្យ៉ាង​ទៀត​ក្រុម​នេះ​​ទំនង​ជា​គ្មាន​ជម្លោះ​ផ្ទៃក្នុង​ដណ្តើម​អំណាច​គ្នា​ផង។

គ្រាន់​តែ​បាន​ទទួល​ដំណឹង​បញ្ជាក់​ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ រដ្ឋាភិបាល​បារាំង តាម​រយៈ​សារ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី ណែនាំ​ផ្ទៃ​ក្នុង​ភ្លាម ឱ្យ​គ្រប់​ភ្នាក់ងារពាក់ព័ន្ធ​ នគរបាល ប៉ូលិសបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ជាពិសេស​ ការ​ពារ​សុវត្ថិភាព​សាធារណៈ និង​បុគ្គលផ្ទាល់​ខ្លួន។ បើ​តាម​លោក​រដ្ឋមន្ត្រី ផលវិបាក​នៃ​ការស្លាប់​របស់​មេអង្គការ​រដ្ឋ​អ៊ីស្លាម​ អាប៊ូ បា អាល់ បាដាឌី អាច​នឹង​លេច​ឡើង​នៅ​រវាង​ពេល​ម៉ោង​ និង​ថ្ងៃខាង​មុខ ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​នឹង​បង្កើន​ការ​ឃោសនា​មនោគម​ជីហាត​អំពាវនាវឱ្យ​មាន​សកម្មភាព​សងសឹក​។ ការ​គំរាមកំហែង​មាន​ដោយ​ជាក់​ស្តែង​ នៅអឺរ៉ុប និង​នៅ​បារាំង មក​ជា​លើ​ប្រជាពលរដ្ឋ​ទូទៅ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​លម្អិត​ថា​ជា​ការ​គំរាមកំហែង​បែប​ណា​ឡើយ។

នេះ​ជា​លើក​ទីមួយ​ហើយ​​ ដែល​ក្រសួង​មហាផ្ទៃ​បារាំង​ចេញ​កំណត់​ហេតុ​ណែនាំ​ផ្ទៃ​ក្នុង​យ៉ាង​ដូច្នេះ។

មេកើយស្លាប់ តែ​អង្គការ​អ៊ីស្លាម​​នៅតែជា​​គ្រោះ​ថ្នាក់

ការ​ស្លាប់​របស់​ អាប៊ូ បា អាល់ បាដាឌី​ វា​ជា​និម្មិត្ត​រូប​មួយ​នៃការ​បរាជ័យ ព្រោះ​អាប៊ូ បា អាល់ បាដាឌី​ម្នាក់​នេះ ជា​អ្នក​ស្វ័យ​ប្រកាស​បង្កើត​រដ្ឋ​កាលីហ្វា​នៅ​ឆ្នាំ​២០១៤ផ្ទាល់។ ប៉ុន្តែ​ការ​បាត់បង់​មេដឹកនាំ​ស្វ័យប្រកាស​រដ្ឋ​កាលីហ្វា ទំនង​ជា​គ្មានប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​សមត្ថភាព​ចេញ​​ធ្វើ​សកម្មភាព​របស់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​និងនៅ​អ៊ីរ៉ាក់​ទេ។ សមត្ថភាព​បង្ក​គ្រោះ​ថ្នាក់​​នៅ​ធំធេង​ដដែល​ ព្រោះ​មេកើយ​អង្គការ​ ហាក់​បាន​រៀប​ចំ​ទុក​ជាមុន​រួច​ទៅ​ហើយ តាំង​ពី​ ​រដ្ឋ​ស្វ័យ​ប្រកាស​កាលីហ្វា​ដួល​រលំ​លែង​មាន​​ទឹក​ដី​មក ដោយ​​​រៀប​ចំ ការ​ដឹកនាំ ដោយ​គ្មាន​ប្រព័ន្ធ​ចាត់​តាំង​អំណាច​កណ្តាល​ទេ គឺ​មាន​មនោគមវិជ្ជា​តែប៉ុណ្ណោះ។

បណ្តាញ​របស់​អង្គការ​លាក់​ខ្លួន​គ្រប់​ទិសទី អាច​ងើប​មក​ធ្វើ​សកម្មភាព​ ដោយ​ការ​វាយប្រហារ​ ឬ​ដោយ​ការធ្វើ​ឃាត​​ចាក់​សម្លាប់​មនុស្ស​។ នៅ​ស៊ីរី បណ្តាញ​អង្គការ​រដ្ឋ​អ៊ីស្លាម ចិញ្ចឹម​​ខ្លួន​ដោយសារលុយ​​ជំនួយ​ និង​នៅ​ស៊ីរី ដោយ​សារ​ការ​ជំរិត​។

ក្រុម​​ជ្រុលនិយម​បំផុត ​មានទ្រង់ទ្រាយ​និង​វត្តមាន​ច្បាស់លាស់​ជាង​គេ​ នៅ​វាលខ្សាច់​ Badia លាត​សន្ធឹង​ពី​ភាគ​កណ្តាល​ប្រទេស​ស៊ីរី​ ទៅ​ដល់​ព្រំដែន​អ៊ីរ៉ាក់។ ពួក​នោះ​មាន​គ្នា​ប្រមាណ​ពី ២ពាន់​ទៅ​៤​នាក់​ មានឃ្លាំង​​អាវុធ ​គ្រាប់​រំសេវ និង​ស្បៀង​ ក្នុង​បរិមាណ​ដ៏​ច្រើន។ ពួក​នេះ​ធ្លាប់​បាន​ដឹកនាំ​ចលនា​ឧទ្ទាម​សម្លាប់ និង​របួស​​ទាហាន​ស៊ីរី ព្រមទាំង​សម្ព័ន្ធមិត្ត​អស់​ច្រើន​រយ​នាក់​ហើយ។ ក្រុមជីហាត​​មាន​សកម្មភាព​ខ្លាំងជា​និច្ច​នៅ​ស៊ីរី។ ​ការដក​កងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី និង​ប្រតិបត្តិការ​យោធា​របស់​តួកគី​ទៀត គឺ​ជា​ឱកាស​ដ៏​ល្អ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាមក្នុង​ការ​បង្កើន​ឥទ្ធិពល​និង​កម្លាំង​របស់​ខ្លួនឡើងវិញ។​ បើតាមភ្នាក់ងារ​ចារកិច្ច​អាមេរិក​ ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​នៅអ៊ីរ៉ាក់ បាន​ស្ទុះ​ឡើង​វិញ ដោយ​មានកម្លាំង​​ប្រមាណ​ដល់​ទៅ​១៨០០០​នាក់។​

​ផលប៉ះពាល់​​​នៃ​ការ​ស្លាប់​របស់​មេកើយ​អង្គការរដ្ឋ​អ៊ីសា្លម​នេះ បើ​គិត​កំរិត​ពិភពលោក​វិញ មាន​កំរិត​ណាស់ ! ហើយ​បើមាន​គឺ​ប្រហែលជា​នៅ​ខាងក្រុម​ជីហាត​ បូកូអារ៉ាម​នៅ​អាហ្វ្រិក ទេ​ជា​សំខាន់ ព្រោះ​ក្រុម​នេះ​បែក​ជា​ពីរ​ ប្រកួត​ប្រជែង​គ្នា ម្ខាងបាន​​ប្រឆាំង​នឹងសេចក្តី​សម្រេច​របស់​ អាប៊ូ បា អាល់​ បាដាឌី​។ ដូច្នេះ​​ អ្នក​មក​ស្នង​តំណែង​ជា​មេកើយ​អង្គការ​រដ្ឋ​អ៊ីស្លាម អាច​ជា​អ្នកកំណត់​ល្បែង​ដណ្តើម​អំណាច​របស់​ក្រុម​បូកូអារ៉ាម។ តែ​ក្នុង​រង្វង់​អង្គការ​រដ្ឋ​អ៊ីស្លាម​ផ្ទាល់​ ទំនង​ជា​គ្មាន​សង្គ្រាម​ដណ្តើម​អំណាច​ឡើយ។ អាប៊ូ បា អាល់​បាដាឌី ទំនង​ជា​បាន​ជ្រើសរើស​មនុស្ស​សម្រាប់​មក​បន្ត​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាត់​បង់​មេកើយ​របស់ខ្លួន។ មាន​មេកើយ​បី​នាក់​ហើយ​បាន​ស្លាប់ Abou Moussab Al-Zarkaoui នៅ​​​ឆ្នាំ​២០០៦​ Abou Omar Al-Baghdadi នៅ​ឆ្នាំ​២០១០​ ​ និងបន្ទាប់ពី​ប្រកាស​ស្លាប់​ជា​ច្រើន​លើក​ ​នៅ​ម្សិលមិញ​អាមេរិក​បាន​បញ្ជាក់​ពី​ស្លាប់​របស់​ Abou Bakr Al-Baghdadi។ មេកើយ​ស្លាប់ ការ​គំរាមកំហែងរបស់​​ក្រុម​អាច​ចុះ​ខ្សោយ​ តែមិនមែន​មាន​ន័យ​ថា​ក្រុមជីហាត​រលត់​រលាយ​ឡើយ និង​មិនមែន​មាន​ន័យ​ថា​ឬសគល់​ជីហាត​ត្រូវ​បាន​គាស់​រំលើង​អស់​ឡើយ៕

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​