rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ដោយ គួច គន្ធារ៉ា

ថ្ងៃ​អង្គារ ទី១៥ តុលា​នេះ អង្គការ Unicef បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៨ ស្តីពី​ស្ថានភាព​សុខភាព​កុមារ​ក្នុង​លោក​ដោយ​ផ្តោត​សំខាន់​លើ​ចំណីអាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ របាយការណ៍​របស់ Unicef បាន​ទាញ​សញ្ញា​អាសន្ន​ថា មាន​កុមារ​ក្រោម​អាយុ ៥ឆ្នាំ​ម្នាក់​ក្នុង​ចំណោម ៣នាក់​លើ​លោក​មិន​បាន​ទទួល​អាហារ​ដែល​មាន​ជីវជាតិ និង​វីតាមីន​គ្រប់គ្រាន់​ដើម្បី​ការ​អភិវឌ្ឍន៍​រាងកាយ​ត្រឹមត្រូវ​របស់​ពួក​គេ។

តាម Unicef កង្វះ​ជីវជាតិ និង​វីតាមីន​ក្នុង​អាហារ​បាន​ធ្វើ​ឲ្យ​រាងកាយ​កុមារ​មាន​ការ​វិវឌ្ឍន៍​មិន​ត្រឹមត្រូវ។ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​មួយ​នេះ Unicef បាន​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​គ្រប់​ប្រទេស​ឲ្យ​លើក​កម្ពស់ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​កុមារ​គ្រប់រូប​អាច​ទទួល​បាន​របប​អាហារ​ដែល​មាន​តុល្យភាព។

មាន​កត្តា​សំខាន់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​កុមារ​ភាគច្រើន​ក្នុង​លោក​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ កត្តា​ទី១ គឺ​ភាព​ក្រីក្រ​ដែល​គ្មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​កុមារ​ញ៉ាំ​តាម​ការ​ឃ្លាន​របស់​ពួក​គេ និង​កត្តា​ទី២ គឺ​ការ​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ញ៉ាំ​ហើយ តែ​ជា​អាហារ​ដែល​គ្មាន​ជីវជាតិ និង​វីតាមីន​គ្រប់គ្រាន់​ដើម្បី​ការ​រីកលូតលាស់​រាងកាយ​របស់​កុមារ។ អង្គការ Unicef បាន​ផ្តោត​ខ្លាំង​លើ​កត្តា​ទី២ ដោយ​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ឆ្នាំ​លើ​លោក​ចំនួន ៦៧៦លាននាក់​ក្នុង​ឆ្នាំ ២០១៨ មាន​ប្រមាណ​ជា ២២៧លាននាក់​ជា​កុមារ​ដែល​មាន​រាង​ស្គម​ជ្រុល ឬ​មាន​ទម្ងន់​ច្រើន​ជ្រុល និង​មាន​កុមារ​ចំនួន ៣៤០លាននាក់​កំពុង​ជួប​បញ្ហា​កង្វះ​ជាតិវីតាមីន​ក្នុង​ខ្លួន។

អ្វី​ដែល Unicef ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ គឺ​គុណភាព​ចំណីអាហារ ឬ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍន៍​រាងកាយ​របស់​កុមារ​មាន​ដំណើរការ​ត្រឹមត្រូវ​ទៅ​តាម​អាយុ​របស់​ពួក​គេ។ នាយិកា Unicef លោកស្រី Henrietta Fore បាន​គូសបញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា អ្វី​ដែល​សំខាន់​មិនមែន​ការ​ផ្តល់​អាហារ​គ្រប់គ្រាន់​ឲ្យ​កុមារ​ញ៉ាំ​ទេ តែ​គឺ​ត្រូវ​ផ្តល់​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​មុខ។ អាហារ​ដែល​ខ្វះ​ជីវជាតិ​បាន​ធ្វើ​ឲ្យ​សុខភាព និង​រាងកាយ​របស់​កូនក្មេង​មាន​ភាព​មិន​ប្រក្រតី។ តាម Unicef មាន​កូនក្មេង​ចំនួន ១៤៩លាននាក់​ក្នុង​លោក​មាន​មាឌ​តូច​ជ្រុល​ធៀប​នឹង​អាយុ និង​មាន ៥០លាននាក់​មាន​រាងស្គម​ខ្លាំង​ធៀប​នឹង​កម្ពស់។

ទន្ទឹម​គ្នា​នេះ Unicef ក៏​បាន​លើក​ឡើង​ពី​ករណី​កូនក្មេង​ចំនួន ៣៤០លាននាក់​ដែល​ទទួល​បាន​អាហារ​ដែល​មាន​កាឡូរី​គ្រប់គ្រាន់ តែ​ខ្វះ​វីតាមីន​ចាំ​បាច់​មួយ​ចំនួន ដូច​យ៉ាង​ជាតិដែក អ៊ីយ៉ូដ វីតាមីន A ឬ​វីតាមីន C ជា​ដើម។ កង្វះ​ជាតិវីតាមីន​នឹង​អាច​ធ្វើ​ឲ្យ​កុមារ​មាន​បញ្ហា​ភ្នែក​មើល​មិន​សូវ​ច្បាស់ និង​ត្រចៀក​ស្តាប់​មិន​សូវ​ឮ។

មីកញ្ចប់​ជា​អាហារអាក្រក់​សម្រាប់​កុមារ

Fast-food និង​អាហារ​ងាយស្រួល ធ្វើ​រួច​ស្រាប់ៗ​ដាក់​ក្នុង​កំប៉ុង ក្នុង​ប្រអប់ ឬ​ក្នុង​កញ្ចប់ ដូច​ជា​មីកញ្ចប់។ តាម Unicef ប្រភេទ​អាហារ​ទាំង​អស់​នេះ​សម្បូរ​កាឡូរី​ណាស់ តែ​ខ្វះ​ជីវជាតិ។ ប្រភេទ​អាហារ​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​កុមារ​ចំនួន ៤០លាននាក់​លើ​លោក​ក្នុង​ឆ្នាំ ២០១៨ មាន​ទម្ងន់​លើស​ខ្លាំង និង​ធាត់​ចុកខ្លាញ់ មាន​ទាំង​កុមារ​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ផង។ ក្នុង​ទសវត្ស ៩០ ក្រុម​ប្រទេស​ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​តិច​មិន​ដែល​ស្គាល់​ករណី​កុមារ​ធាត់​ចុកខ្លាញ់ និង​កុមារ​មាន​ទម្ងន់​លើស​ខ្លាំង​ទេ។ តែ​សម័យ​បច្ចុប្បន្ន ករណី​នេះ​បាន​កើត​មាន​នៅ​សឹង​គ្រប់​ប្រទេស​ទាំង​អស់ មិន​ថា​ប្រទេស​អ្នក​មាន ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ឬ​ប្រទេស​កំពុង​អភិវឌ្ឍ។

មីកញ្ចប់​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ចាត់​ទុក​ជា​អាហារ​អាក្រក់​សម្រាប់​កូនក្មេង​ដែល​គេ​មិន​គួរ​ឲ្យ​កុមារ​ញ៉ាំ​ជា​អាហារ​ប្រចាំ​ថ្ងៃ​ទេ។ តាម​ក្រុម​អ្នកជំនាញ មីកញ្ចប់​បាន​ធ្វើ​កូនក្មេង​រាប់លាននាក់​នៅ​អាស៊ីអាគ្នេយ៍​មាន​ទម្ងន់​លើសជ្រុល ឬ​ស្គម​ខ្លាំង​ជ្រុល។ ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​កម្រិត​ជីវភាព​ខ្ពស់ តែ​បែរ​ជា​មាន​កូនក្មេង​ដល់​ទៅ ៤០% កំពុង​ជួប​បញ្ហា​កង្វះ​អាហារួបត្ថម្ភ​ទៅ​វិញ នេះ​បើ​តាម​របាយការណ៍​របស់ Unicef។ តាម Unicef ឳពុក ម្តាយ​នៅ​ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​គិត​ថា ចំអែត​ក្រពះ​កូនៗ​ជា​រឿង​សំខាន់ តែ​មិន​បាន​គិត​ថា តើ​អាហារ​នោះ​មាន​ជីវជាតិ និង​វីតាមីន​គ្រប់គ្រាន់​ដើម្បី​ការ​លូតលាស់ និង​ភាព​ឆ្លាតវៃ​របស់​កូនៗ​ឬ​អត់​ទេ។

អាហារ​ដែល​ងាយស្រួល​ធ្វើ រហ័ស និង​មាន​តម្លៃ​ថោក គឺ​មីកញ្ចប់។ តែ​មីកញ្ចប់​សម្បូរ​ជាតិខ្លាញ់ និង​អំបិល។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​ប្រើ​មីកញ្ចប់​ច្រើន​លំដាប់​ទី២ បន្ទាប់​ពី​ប្រទេស​ចិន។ ក្នុង​ឆ្នាំ ២០១៨ ពលរដ្ឋ​ឥណ្ឌូណេស៊ី​បរិភោគ​មីកញ្ចប់​ចំនួន ១២ ៥០០លានកញ្ចប់។ សូម្បី​តែ​ប្រទេស​ឥណ្ឌា និង​ជប៉ុន​រួម​បញ្ចូល​គ្នា​ក៏​មិន​ស្មើ​នឹង​ឥណ្ឌូណេស៊ី​តែ​ម្នាក់​ឯង​ផង។

Unicef បាន​ជំរុញ​រដ្ឋាភិបាល​គ្រប់ប្រទេស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​សម្រាប់​កុមារ

ប្រភេទ​អាហារ​ដែល​មាន​ជីវជាតិ និង​វីតាមីន​គ្រប់គ្រាន់​ជា​អាហារ​ដែល​មាន​តាំង​ពី​បន្លៃ​រហូត​ដល់​សាច់។ តែ​គេ​ត្រូវ​ការ​ពេលវេលា​ដើម្បី​រៀបចំ​ចំអិន​វា​ឲ្យ​បាន​ត្រឹមត្រឹម។ គេ​បាន​សង្កេត​ឃើញ​ជា​ទូទៅ​ថា​នៅ​ក្នុង​សម័យ​សកលភាវូបនីយកម្ម​បច្ចុប្បន្ន និង​ការ​ធ្វើ​ការងារ​របស់​ឳពុក ម្តាយ​ខ្លះ Fast-food និង​ម្ហូបអាហារ​ធ្វើ​ស្រាប់ៗ ពិសេស​មីកញ្ចប់​ជា​អាហារ​រហ័ស​ទាន់​ចិត្ត និង​ជា​ការ​ចូលចិត្ត​របស់​កូនៗ​ផង។ អនុសាសន៍​របស់​អង្គការ Unicef នៅ​ក្នុង​បញ្ហា​នេះ គឺ​ការ​ជំរុញ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​អាហារ​សម្រាប់​កុមារ។ ទន្ទឹម​គ្នា​នេះ Unicef ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បិទ​លើ​កំប៉ុង ប្រអប់ ឬ​កញ្ចប់​ម្ហូបអាហារ​នូវ​ព័ត៌មាន​ស្តីពី​ជីវជាតិ និង​វីតាមីន។

ការ​ធ្វើ​របៀប​នេះ គឺ​ដើម្បី​ឲ្យ​ឳពុក ម្តាយ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើសរើស​អាហារ​ដើម្បី​សុខភាព​ល្អ​សម្រាប់​កូនៗ​របស់​ពួក​គេ។ បន្ថែម​ពី​នេះ Unicef ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ណា​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កុមារ ពិសេស​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន៕

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​