អានតួអត្ថបទ
បារាំង

ការវាយប្រហារនៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស៖លោកម៉ាក្រុងបានអំពាវនាវឲ្យមានឯកភាពជាតិដើម្បីប្រឆាំងនឹងភេរវនិយម

នៅ​ថ្ងៃ​អង្គារ ទី៨ តុលា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ចូលរួម​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាក្ខន្ធ​ចំពោះ​សព​ប៉ូលិស​ចំនួន ៤នាក់​ដែល​ត្រូវ​បាន​អ្នករួមការងារ​ប្រើ​កាំបិត​ចាក់​សម្លាប់​កាល​ពី​ថ្ងៃទី៣ តុលាការ។ គួរ​រម្លឹក​ថា​នៅ​រសៀល​ថ្ងៃទី៣ តុលា អ្នក​រួមការងារ​ដែល​មាន​គំនិត​អ៊ីស្លាមជ្រុលនិយម​បាន​ប្រើ​កាំបិត​ចាក់​សម្លាប់​គ្នា​ចំនួន ៣នាក់​នៅ​ក្នុង​ការិយាល័យ​នៃ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស។ បន្ទាប់​មក ខ្មាន់កាំបិត​ក៏​បាន​បន្ត​ទៅ​ចាក់​សម្លាប់​មិត្តរួម​ការងារ​ម្នាក់​ទៀត​ជា​ស្រ្តី​នៅ​កន្លែង​ផ្សេង។ ថ្លែង​ដោយ​ប្រើ​សម្តី​ធ្ងន់ និង​មាន​ទឹកមុខ​មាំ​នា​ឱកាស​គោរព​វិញ្ញាណក្ខន្ធ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ក្រោក​ឈរ​ព្រម​គ្នា​ដើម្បី​ប្រឆាំង​នឹង​ពួក​អ៊ីស្លាមជ្រុលនិយម និង​ប្រឆាំង​នឹង​មនោគមន៍វិជ្ជា​ឃោរឃៅ ព្រៃផ្សៃ​ដែល​មិន​បាន​ទទួល​ស្គាល់​ច្បាប់ សិទ្ធិ និង​របៀប​រស់នៅ​របស់​ពលរដ្ឋ​បារាំង។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធចំពោះសពប៉ូលិស ៤នាក់ដែលស្លាប់ដោយការចាក់នឹងកាំបិតនៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស លោកម៉ាក្រុងបានអំពាវនាវឲ្យមានឯកភាពជាតិដើម្បីប្រឆាំងនឹងភេរវនិយម
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធចំពោះសពប៉ូលិស ៤នាក់ដែលស្លាប់ដោយការចាក់នឹងកាំបិតនៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស លោកម៉ាក្រុងបានអំពាវនាវឲ្យមានឯកភាពជាតិដើម្បីប្រឆាំងនឹងភេរវនិយម Reuters
ផ្សាយពាណិជ្ជកម្ម

« វា​ដល់​ពេល​ដែល​យើង​ត្រូវ​រក​កម្លាំង​គុណធម៌​របស់​សាធារណរដ្ឋ ព្រោះ​អ្វី​ដែល​សំខាន់ គឺ​ការ​ប្រយុទ្ធ​របស់​ប្រជាជាតិ​ទាំងមូល។ ប្រឆាំង​ទល់​នឹង​ក្រុម​ដែល​ចង់​ដាក់​ខ្នោះ​សេរីភាព ស្រ្តីភេទ និង​សុជីវធម៌។ ប្រឆាំង​ទល់​នឹង​ក្រុម​ដែល​ចង់​បំបែកបំបាក់ ចង់​ពង្រាត់ពង្រាស់ និង​មាន​ឧបាយកល។ ដូច្នេះ យើង​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ដោយ​គ្មាន​ដោះដៃ​ដើម្បី​ប្រឆាំង​នឹង​អ៊ីស្លាមជ្រុលនិយម និង​ប្រឆាំង​នឹង​មនោគមន៍វិជ្ជា​ឃោរឃៅ ព្រៃផ្សៃ​ដែល​មិន​បាន​ទទួល​ស្គាល់​ច្បាប់ សិទ្ធិ និង​របៀប​រស់នៅ​របស់​យើង។

យើង​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ឯកភាពជាតិ​តាម​រយៈ​ការ​ប្រមូល​ផ្តុំ​ពលរដ្ឋ​បារាំង​គ្រប់រូប​ទាំង​អស់ ទោះ​បី​ជា​ពួក​គេ​មាន​សាសនា​អ្វី​ក៏​ដោយ និង​មាន​ជំនឿស៊ុប​អ្វី​ក៏​ដោយ។ យើង​ត្រូវ​តែ​រួម​កម្លាំង​ទាំង​អស់​គ្នា​ដែល​កំពុង​ជួបជុំ​គ្នា​នៅ​ទីនេះ​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម។ យើង​នាំ​គ្នា​ប្រយុទ្ធ យើង​នឹង​នាំ​គ្នា​ប្រយុទ្ធ យើង​នឹង​នាំ​គ្នា​ប្រយុទ្ធ​ជានិច្ច ហើយ​នៅ​ចុង​ក្រោយ យើង​នឹង​ទទួល​ជ័យជម្នះ។

យើង​នឹង​ឈ្នះ ព្រោះ​យើង​មាន​កម្លាំង​នៃ​ព្រលឹង​នេះ យើង​ធ្វើ​ដើម្បី​អ្នក​ស្លាប់​របស់​យើង យើង​ធ្វើ​ដើម្បី​កូនចៅ​របស់​យើង យើង​ធ្វើ​ក្នុង​នាម​ប្រជាជាតិ។ ជយោ​សាធារណរដ្ឋ ជយោ​ប្រទេស​បារាំង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ