rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

ដោយ អៀង សុខម៉ិញ

ការវាយប្រហារ​ដោយ​កាំបិត​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស កាលពី​ថ្ងៃព្រហស្បតិ៍​ ទី ៣ តុលា ស្លាប់​អ្នក​រដ្ឋការប៉ូលិស​អស់​បួននាក់​ ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​បើក​ស៊ើបអង្កេត​ជា​បទ​ភេរវកម្ម។ សេចក្តី​សម្រេច​បែប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​តម្រ៉ុយ​ជាច្រើន ដែល​បង្ហាញ​ពី​និន្នាការ​អ៊ីស្លាម​ជ្រុល​និយម​របស់​ជនដៃដល់។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបារាំង​ ដែល​កំពុង​រង​ការ​រិះគន់​ខ្លាំង​រឿង​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយប្រហារភេរវកម្ម​នេះ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ ចង់​ដាក់​ឱ្យ​មាន​ប្រព័ន្ធ​ផ្តល់​សញ្ញា​ជា​ស្វ័យប្រវត្តិ​អំពី​និន្នាការ​អ៊ីស្លាម​ជ្រុលនិយម​ ក្នុង​ជួយមន្ត្រី​រដ្ឋ​ការ។

នៅទីបំផុត នៅ​ថ្ងៃសៅរ៍​ទី ៥​តុលា២០១៩​ រដ្ឋ​អាជ្ញារ​បារាំង​បាន​សម្រេច​បើក​អង្កេត​​ ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស ជា​បទ​ភេរវកម្ម​ ព្រោះមាន​សញ្ញា​ដែល​បញ្ជាក់ថា ​​ជន​ដៃ​ដល់​ Michaël Harpon អាយុ​៤៥​ឆ្នាំ បាន​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជាជនជ្រុលនិយម​​អ៊ីស្លាម​ ហើយគឺ​​ក្នុងនាម​​សាសនាដែល​ជំរុញ​ឱ្យជននេះ​​ធ្វើ​ឃាតមនុស្ស​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​រដ្ឋ​អាជ្ញា​ផ្នែក​ប្រឆាំ​ងនឹង​ភេរវកម្មដដែល​បាន​លើក​ឡើង​អំពីការ​ប្តូរ​ផ្លាស់​ទម្លាប់​របស់​​ជនដៃ​ដល់ បែរ​ជា​​លែង​មានទំនាក់ទំនង​ជា​ស្ត្រី​ជា​អ្នក​រួម​ការងារ​- រីករាយ​អបអរ​នៅ​ពេល​មាន​ភេរវកម្ម​ប្រឆាំង​នឹង​ទស្សនាវដ្តី​ Charlie Hebdo កាលពី​ឆ្នាំ ២០១៥- បោះបង់​ទម្លាប់​​ស្លៀកពាក់​បែប​​អឺរ៉ុប​ បែប​សម័យ ដោយ​ងាក​ទៅ​ស្លៀក​បូរាណ​ពេល​ទៅ​វិហារ ...

ខ្មាន់កាំបិត ​ជាជនជ្រុលនិយម និង​មាន​វិបត្តិ​ផ្លូវចិត្ត

តាមការពិត បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ការ​អង្កេត សញ្ញា​នៃ​ការ​ផ្តាច់​ខ្លួន មាន​លេច​ចេញ​តាំង​ពី​ឆ្នាំ ២០១៥​មក។ សាក្សី​នៅក្នុង​កន្លែងធ្វើ​ការ​ជាមួយ​គ្នា បាន​បញ្ជាក់​ថា ជនដៃដល់​នេះ បាន​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម តាំង​ពី​យូរ​ឆ្នាំមក​ហើយ តែសញ្ញា​ជ្រុលនិយម​ទើប​ត្រូវ​បាន​ស្តែង​ឡើង​ខ្លាំង​នា​រយៈ​ពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ។ ក្នុង​ពេល​ដែល​គ្រប់គ្នា​ថ្កោល​ទោស​ទង្វើ​ភេរវកម្ម ខ្មាន់​កាំបិត Harpon​វិញ​ បានសម្តែង​អំណរ​និងគាំទ្រទង្វើ​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៥​យ៉ាង​ចំហ។ សូត្រធម៌​ កាន់​តែ​ញឹកញយ​ឡើងៗ​ក្នុង​មួយ​ថ្ងៃៗ ឥរិយាបថ​ចំពោះ​ស្ត្រី​ក៏​ប្រែប្រួល។

អ្នក​រួមការងារ​ បាន​បង្ហាញ​ក្តី ព្រួយ​បារម្ភ និងបាន​​លើ​និយាយ​អំពី​បញ្ហាផ្តាច់​ខ្លួន​ជ្រុលនិយម​​​របស់ជន​នេះ​​ ព្រោះ​ក្រៅ​អំពី​ឥរិយាបថ​បែប​សាសនា ខ្មាន់​កាំបិត​នេះ​ជាមនុស​មិនសូវ​នឹង​ន ឆាប់​​មាន​អារម្មណ៍​ថា​អន់​ជាង​អ្នក​ដទៃ ព្រោះ​ខ្លួន​មាន​ភាព​ពិការ​ជាប់​នឹង​ខ្លួន (ធ្ងន់​ត្រចៀក​)។

ចុះ​ហេតុ​យ៉ាង​ដូចម្តេច បាន​ជា​បុគ្គលិក​ ធ្វើ​ការ​ក្នុងការិយាល័យ​​ស៊ើបការណ៍​​ដ៏​សំខាន់​នៃ​សេវា​ព័ត៌មាន​វិទ្យា​របស់ប៉ូលិស​ក្រុង​ប៉ារីស ​ផ្តាច់​ខ្លួន​ធ្វើ​ជា​អ្នក​ជ្រុលនិយម​ហើយ មាន​វិបត្តិ​ផ្លូវចិត្ត​ទៀត តែ​បែរ​ជាអាច​បន្ត​ការងារ​បាន​ដោយ​គ្មាន​ទទួល​ចំណាប់​អារម្មណ៍​អ្វី​ជា​ពិសេស​ពី​សំណាក់​​ក្រុម​អ្នក​អង្កេត​ភេរវកម្ម​ទៅ​កើត ?!

នេះ​ហើយ​ជា​ដើម​ហេតុ​ នាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​នាយក​ការិយាល័យ​ប៉ូលិស​ រង​ការ​រិះគន់​ខ្លាំង​ ចាស់​ដៃ។ ព្រោះ​សូម​កុំ​ភ្លេច​ថា ក្រោយ​ការ​កើត​ហេតុ​ភ្លាម និង​រហូត​មក​ទល់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនៅ​តែ​អះអាង​ថា​ ជន​ដៃដល់​គ្មាន​បញ្ហា​អាកប្បកិរិយា ឬ​សញ្ញា​ជ្រុលនិយម​អ្វីទេ។

តាមការ​ពិត នៅ​ក្នុង​សំណុំ​ឯកសារ​រដ្ឋបាល​​ ជនដៃដល់​ពិត​ជា​គ្មាន​ប្រវត្តិ​​ជា​អ្នក​ផ្តាច់​ខ្លួន​ជ្រុលនិយម​សោះមែន។ ភាព​ជ្រុលនិយម​របស់​ខ្មាន់​កាំបិតនេះ ត្រូវ​បាន សម្គាល់ដោយ​មិត្ត​រួមការងារ​ ប៉ុន្តែ​ពុំ​បាន​សរសេរ​ជា​របាយការណ៍​ជា​លាយ​លក្ខណ៍​​អក្សរ​ផ្តល់​សញ្ញា​ជា​ផ្លូវការ​ទេ។ អ្នកទទួល​ខុស​ត្រូវ​ យល់​ថា​ជាបញ្ហា​ផ្ទៃក្នុង​ ក្នុង​ក្រុម ត្រូវដោះស្រាយ​ក្នុង​ក្រុម​​ឯង ទើប​មិន​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្នាក់លើ។ ​តើ​នរណា​អាច​នឹក​ស្មាន​ដល់​ថាការ​ជ្រើសរើស​ប្រកាន់​​​អ៊ីស្លាម​ជ្រុលនិយម​ គឺ​ជា​សញ្ញាអាសន្ន​ ​ត្រូវ​ប្តឹងទៅ​ថ្នាក់​លើ ​ថា​ជន​ម្នាក់​នោះ​នឹងក្លាយ​ជា​ភេរវជន?!

​ភាព​មិន​ប្រក្រតីនៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​រដ្ឋ

យ៉ាងណា​ក៏​ដោយ ក៏​ភេរវកម្ម​នៅ​ទីស្នាក់ការ​ប៉ូលិសក្រុង​ប៉ារីស​កាលពីថ្ងៃព្រហស្បតិ៍ បាន​រំលេច​ឱ្យ​ឃើញ​ថា ការ​ផ្តាច់​ខ្លួន​ជា​ជនជ្រុលនិយម​​អ៊ីស្លាម​ បាន​ជ្រៀត​ចូល​ដល់​ក្នុង​ជួរសេវា​​រដ្ឋការ​បារាំង​ និង​ដល់​​ក្នុង​ស្ថាប័ន​​​ជា​យុទ្ធសាស្ត្របំផុតទៀតផង។

ប៉ុន្តែ​ថ្វី​បើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង បាន​ទទួល​ស្គាល់ថា ការ​វាយប្រហារ​នេះ​​ បាន​ទម្លាយ​ឱ្យ​ឃើញ​អំពីដំណើរ​ការ​​មិន​ប្រក្រតីក្នុង​ប្រព័ន្ធរដ្ឋ​មែន តែសំណុំ​រឿង​នេះ​​មិន​មែន​ជា​រឿង​អាស្រូវ​ជាតិ​ដូច​ដែលប​ក្ស​ប្រឆាំង​ចោទ​ឡើយ ! សម្រាប់​លោក​រដ្ឋមន្ត្រី ចំណុច​ខ្សោយ​ដំបូង​​​នៃ​ប្រព័ន្ធ​ទប់​ស្កាត់​ភេរវកម្ម​បារាំង គឺ​ ដោយ​សារ​តែប្រទេស​គ្មាន​ប្រព័ន្ធ​ផ្តល់​សញ្ញា​ និង​ពិសេស​គ្មាន​ប្រព័ន្ធ​បញ្ជូន​​ព័ត៌មាន​ជា​ស្វ័យ​ប្រវត្តិ​ ទាក់ទង​នឹង​សកម្មភាព​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជាជនជ្រុលនិយម​អ៊ីស្លាម ទៅ​ផ្នែក​ដេល​មាន​សមត្ថកិច្ច។

ករណីផ្តាច់​ខ្លួន​របស់​ Michaël Harpon ​ជនដៃ​ដល់ ដែលឈាន​ដល់​ការ​​វាយប្រហារ​ដោយ​កាំបិត​សម្លាប់​អ្នក​រួមការងារ​បួន​នាក់ និង​របួស​ម្នាក់ គឺ​បណ្តាល​មក​ពី​គ្មាន​ការ​ផ្តល់​ព័ត៌មាន​ ផ្តល់​សញ្ញា ឱ្យ​បាន​ត្រឹម​ត្រូវ និង​ចំពេល ចំពោះ​​ថ្នាក់លើ​​។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ពឹ្រក​មិញ ចង់​ដាក់​ឱ្យ​ដំណើរ​ប្រព័ន្ធ​ផ្តល់​ដំណឹង​ជា​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​ឃើញ​មាន​សញ្ញា​ផ្តាច់​ខ្លួន​របស់បុគ្គលិក​ណា​ម្នាក់​ នៅ​ក្នុង​ស្ថាប័ន។ សម្រាប់​លោក បើ​មាន​កំហុស​ត្រូវ​តែ​កែ បើ​មាន​កំហុស​ត្រូវ​តែទទួល​ទោស។ ក្រៅ​ពី​នោះ លោក​រដ្ឋមន្ត្រី​ចង់​ឱ្យ​មាន​ការ​កែប្រែ​ទម្លាប់​មួយ​ចំនួន​ទៀត​។ រដ្ឋាភិបាល​បារាំង​បានទទួល​ស្គាល់​ថា​ប៉ូលិស​មាន​ចំណុច​ខ្សោយ​តែ​មិន​បាន​បញ្ជាក់​ថា​ជា​អ្វី​ខ្លះ​ទេ។

រដ្ឋាភិបាល​បារាំង​ក៏​បាន​ប្រកាស​បើក​​បេសកកម្ម​ពីរ​​ ដើម្បី​ត្រួត​ពិនិត្យ​បុគ្គលិក​ក្នុង​រង្វង់​ភ្នាក់ងារ​ចារកិច្ច​។ អាច​ចាត់ទុក​ថា​ទាល់​តែ​គោបាត់​ទើប​ធ្វើ​របង​ក៏​បាន ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​បេសកកម្ម​នេះ​នឹង​អាច​បំភ្លឺ​ចម្ងល់​ថា​ហេតុអ្វី​បាន​ជា​ខ្មាន់​កាំបិត​ជ្រុលនិយម​អាច​​ រួច​ពី​សំណាញ់​ភ្នាក់ងារចារកិច្ច​បាន ហើយ​តើ​អាច​មាន​បុគ្គលិក​ក្នុង​ទម្រង់​នេះ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​រង្វង់​ស្ថាប័ន​រដ្ឋ​ទៀត​ដែរ​ឬ​យ៉ាងណា៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី