rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

ដោយ អៀង សុខម៉ិញ

ប្រទេស​បារាំង​រង​គ្រោះ​អគ្គីភ័យ​ដ៏​ធំ​មួយ​ទៀត​ហើយ ! រោងចក្រ​គីមី​មួយ​​ នៅ​ខេត្ត​រ៉ូអង់ បាន​រង​អគ្គីភ័យ​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើងៗ។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ និង​​​ផលវិបាក​ចំពោះ​សុខភាព​-​បរិស្ថានទេ ប៉ុន្តែ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​លទ្ធផល​វិភាគ​ នៅ​ល្ងាច​មិញ ថា​គុណភាព​ខ្យល់​បរិយាកាស ​​ល្អ​ប្រសើរ​ឡើងវិញ​ក្តី ក៏​ប្រជាពលរដ្ឋ​ពុំ​ស្ងប់​ចិត្ត។ ក្តី​ព្រួយ​បារម្ភ​កំពុង​ក្លាយ​ជា​កំហឹង ដាក់​​បណ្តឹង​ទៅ​តុលាការ​។ គ្រោះ​ថ្នាក់​នៅ​ខេត្ត​ កំពុង​រាល​ដាល​ដល់​រដ្ឋ​ធានី។ តំណាងរាស្ត្រ​​បាន​ទាមទារ​ឱ្យ​គណៈកម្មការ​សភា​បើក​អង្កេត​​។

​អគ្គីភ័យ​បាន​ឆាប​ឆេះ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​ យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​មក​ថ្ងៃ​សុក្រ។ ក្រុមអ្នក​ពន្លត់​អគ្គីភ័យ​ជាង​២០០​នាក់ ប្រើ​អស់​ជា​ច្រើនម៉ោង​ទម្រាំ​ពន្លត់​បាន។ ប៉ុន្តែ ជា​អគ្គីភ័យ​ដ៏​សម្បើម​ ដូច​ផ្ទុះ​ភ្នំភ្លើង ​​ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់ អណ្តែត​ពេញ​មេឃ ប្រវែង​ជាង​២០​គីឡូម៉ែត្រ ដោយ​នាំ​មក​ជាមួយ​នូវ​ទឹក​ភ្លៀង​ជា​​លម្អង​ធាតុ​ល្អិត​ខ្មៅៗ ធ្លាក់​តោង​ស្អិត​លើ​ដី ដំបូល​ឡាន​ ដំបូលផ្ទះ និង​ចំការ​ទាំងឡាយ ព្រមទាំង​ក្លិន​ស្ងៀម​អសោច​យ៉ាង​ខ្លាំង។

គេនៅ​ពុំ​ទាន់​ដឹង​អំពី​មូល​ហេតុ​ដែល​នាំ​មាន​អគ្គីភ័យ​នេះ​ទេ។ ប៉ូលិស​កំពុង​បើក​អង្កេត​ហើយ។ ថៅកែ​ក្រុមហ៊ុន​​បាន​អះអាង​នៅ​ថ្ងៃ​ម្សិលមិញ​ ថា​លោក​ឆ្ងល់​ខ្លាំង​ណាស់​ចំពោះ​ហេតុការ៍​ឆេះ​រោងចក្រ​ទាំង​យប់​យ៉ាង​ដូច្នេះ។

Lubrizol ជា​រោងចក្រអ្វី ?

មាន​កំណើត​នៅ​បារាំង​ តាំង​ពី​ឆ្នាំ​១៩៥៤មក ​​ក្រុម​ហ៊ុន​ Lubrizol ជា​រោងចក្រ​ផលិត​ប្រេង​រំអិល ប្រេង​ម៉ាស៊ីន​ ម៉ាស៊ីនយានយន្ត ម៉ាស៊ីន​រោងចក្រ គ្រប់បែបយ៉ាង និង​ជាផ្នែក​មួយ​នៃ​​ក្រុមហ៊ុន​Lubrizol Corporation ​របស់​​មហាសេដ្ឋី​​អាមេរិក Warren Buffett។

តាំង​ពី​ឆ្នាំ​១៩៧៦​ ក្រោយ​គ្រោះ​មហន្តរាយឧស្សាហកម្មនៅ​អ៊ីតាលី​ សហភាព​អឺរ៉ុប​មាន​សារាចរសុវត្ថិភាព​ពិសេស​ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ (បំផ្ទុះ អគ្គីភ័យ ធ្លាយ​ជាតិ​ពុល​ក្នុង​ទឹក ​ក្នុង​ខ្យល់ ...) ឬ​កាត់​បន្ថយ​ផលវិបាក​បង្ក​ឡើង​ដោយ​សារធាតុ​គីមី។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បារាំង​មាន​មជ្ឈមណ្ឌល​ឬ​រោងចក្រ​ ស្ថិត​ក្នុង​សារាចរពិសេស ចំនួន ១៣១២។ រោង​ចក្រ​នេះ ធ្លាប់​មាន​គោះថ្នាក់​ធ្លាយ​ឧស្ម័នស្ពាន់ធ័រ​​ម្តង​កាលពី​ខែ​មករា​ឆ្នាំ​២០១៣ សាយ​ភាយផ្សែង​​មក​ដល់របង​ប៉ារីស និង​អង់គ្លេស។

​មូលហេតុ​នៃ​ក្តី​​ព្រួយ​បារម្ភ​ខ្លាំរបស់ប្រជាពលរដ្ឋ​

រោងចក្រ​នេះ​គ្មាន​​ស្តុក​សារធាតុ​​វិទ្យុសកម្ម​ទេ។ ផលិតផល​ដែល​មាន​ជាតិពុល​​វិទ្យុសកម្ម​ ​ មិន​រង​ប៉ះពាល់​ដោយ​អគ្គីភ័យ​ឡើយ។ អាជ្ញាធរ​បាន​អះអាង​ថា​គ្មាន​ជាតិ​ពុល​វិទ្យុសកម្ម​ទេ និង​ក៏​គ្មាន​ជាតិ​ពុល​ក្នុង​ខ្យល់​បង្កគ្រោះថ្នាក់ដល់​មនុស្ស​​ភ្លាមដែរ ! លទ្ធផល​វិភាគ​បង្ហាញ​ថា​ ខ្យល់​បរិយាកាស​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​មាន​ផ្សែង​ផេះ​ជា​សំណល់​ភ្លើង​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​នៅ​តែ​មាន​ខ្លាំង និង​ដោយ​ជាក់ស្តែង។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ទទួល​ស្គាល់ ថា​ពិត​ជា​មាន​ហានិភ័យ​សុខភាព​និង​បរិស្ថានសម្រាប់​រយៈ​ពេល​យូរ​ ព្រោះ​រោងចក្រ​នេះ​ជា​រោងចក្រ​ផលិត​ប្រេង ខ្យល់​ក្នុង​ក្រុង​ពិត​រក​ការ​បំពុល​ដោយ​ប្រាកដ។ ផ្សែង​អណ្តែត​ពេញ​មេឃ​ផ្ទុក​ពេញ​ទៅ​លម្អ​ផេះ ជា​ផ្សែង​ពុល​យ៉ាង​ហោច​​ក៏​ត្រឹម​កំរិត​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ដែរ​ ទៅថ្ងៃ​ក្រោយ។ ផល​ប៉ះពាល់​ភ្លាមៗ​អាច​ចាត់​ទុក​ថា​គ្មាន​បាន តែ​សម្រាប់​ពេល​យូរ​ គេ​មិន​អាច​បដិសេធ​បាន​ឡើយ។ នេះ​បើ​តាម​​អ្នក​ស្រាវជ្រាវ​វិទ្យសាស្ត្រ។

មាន​មូលហេតុ​ផ្សេង​ទៀត ដែល​ពលរដ្ឋ​កាន់​តែ​ព្រួយ​បារម្ភ​ នោះ​គឺ​ដំបូល​អាគារ​រោងចក្រ​ដែល​ឆេះ​នោះ​មាន​ជាតិ​ពុល​អាមីញ៉ង់ (លោហៈធាតុ​ពុល​ បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​សួត ទង​សួត និង​ប្រព័ន្ធ​រំលាយ​អាហារ)។ ជា​ចុងក្រោយ​ គេ​មិន​ថា​តើ​ទឹក​ទន្លេ​សែនដែល​ហូរកាត់​ក្រុង រ៉ូអង់ និង​រដ្ឋធានី​ ពុល​កំរិត​ណា​ឡើយ។ ​មាន​ស្នាម​ប្រេងអណ្តែ​ត​ត្រាលើ​ផ្ទៃ​ទន្លេ និង​មាន​ការ​​ដាក់​រនាំង​ច្រោះជាតិ​ពុល​លើ​ទន្លេសែន​នេះ​ផង។​​

សារ​ណែនាំ

អាជ្ញាធរ​បាន​ប្រកាស​ថា​គ្មានជាតិ​ពុល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ក្នុង​ពេល​ភ្លាមៗ​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​ចេញ​អនុសាសន៍​ ឱ្យ​ក្រុម​កសិករ​ ជិត​តំបន់​រងគ្រោះ បញ្ចូល​សត្វ​ក្នុង​ក្រោល កុំបញ្ចេញ​ឱ្យ​មក​ស៊ីស្មៅ​នៅ​វាលដែល​រង​ផ្សែង​និង​ផេះ ការពារ​ចំណីអាហារសត្វ កុំ​ប្រមូល​ផល​ កុំ​ភ្ជួរ​រាស់ ​ដែល​ដូច​ជា​កប់​ជាតិពុក​ក្នុង​ដី​ និង​ហាម​មិន​ឱ្យ​បរិភោគ​បន្លែ​ផ្លែឈើ​ ដែល​ពលរដ្ឋ​ដាំ​ដុះ​ដោយ​ខ្លួន​ឯង​ ក្នុង​ចំការ​ ក្នុង​ថ្នាល​គ្រួសារ​ ដោយ​មិន​ចិត​សំបក​ឬ​លាង​សម្អាត​យ៉ាង​ត្រឹម​ត្រូវ។ សាលា​រៀន​ត្រូវ​បិទ​នៅ​ចុងសប្តាហ៍​នេះ។

អនុសាសន៍​ដែល​ហាក់​ដូច​ជា​បញ្ច្រាស​នឹង​សេចក្តី​ប្រកាស​ថា​គ្មាន​អ្វីពុល ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ ប្រែក្លាយ​ក្តីព្រួយ​បារម្ភ​ទៅ​ជា​កំហឹង នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ព្រមទាំង​ប្រមូល​ហត្ថលេខា​សរសេរ​ញត្តិ ទាមទារ​ឱ្យ​មានការ​អង្កេត​ស៊ីជម្រៅ​អំពី​ផលវិបាក​ចំពោះ​សុខភាព​និ​ងបរិស្ថាន​បង្ក​ឡើង​ដោយ​អគ្គីភ័យ​ក្នុង​រោងចក្រ​គីមី​នេះ៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី