rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

No deal Brexit៖ឯកសារ​របស់​រដ្ឋាភិបាល​អង់គ្លេស ព្រមាន​ពី​ភាពចលាចល និង​ការខ្វះខាតស្បៀងនៅអង់គ្លេស

ដោយ ឈាង បុប្ផា

នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​បូរីស ចនសុន កាន់តែ​ធ្វើ​ឲ្យ​ភាគី​ចរចា​អឺរ៉ុប​រង្គាសចិត្ត ចំណែក នៅក្នុង​ប្រទេស​វិញ លោក​បូរីស ចនសុន​កំពុង​បង្ក​ឲ្យ​មាន​មតិរិះគន់​ខ្លាំងៗ នៅក្រោយ ការចុះផ្សាយ​ជាផ្លូវការ ឯកសារ​របស់​រដ្ឋាភិបាល​មួយ​ស្តី​ពី​សេណារីយ៉ូ​ដ៏​អាក្រក់ ដែល​អាច​កើតមាន នៅ អង់គ្លេស នៅក្នុង​ករណី​អង់គ្លេស ដើរចេញ ពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង ឬ No deal Brexit។

 

ទៅ​តាម​ការទាមទារ​របស់​សមាជិក​សភា អង់គ្លេស រដ្ឋាភិបាល​របស់​នាយករដ្ឋមន្រ្តី បូរីស ចនសុន​បាន​ចេញផ្សាយ​ឯកសារ ៥​ទំព័រ​មួយ ដែល​លើកឡើង​ពី​សេណារីយ៉ូ អាក្រក់ៗ ដែល​អង់គ្លេស អាច​ជួបប្រទះ ក្នុងករណី​ដែល​អង់គ្លេស​ដើរចេញពីសហភាពអឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង។

រដ្ឋាភិបាល​របស់​លោក​ចនសុន បាន​យល់ព្រម​ចុះផ្សាយ ឯកសារ​សម្ងាត់​មួយនេះ នៅ​យប់ថ្ងៃ​ពុធ ពោល គឺ​នៅ​២ថ្ងៃ​ក្រោយ​សភា ផ្អាកការប្រជុំ។ ឯកសារ​ដែល​រដ្ឋាភិបាល​អង់គ្លេស​ចេញផ្សាយ ជាផ្លូវការ កាលពី​យប់​ថ្ងៃ​ពុធ មាន​ឈ្មោះថា ប្រតិបត្តិការ​Yellowhammer។

នៅមុន​ការផ្អាកការងារ​ប្រជុំ​សភា សមាជិក​សភា៩នាក់ មក​ពី​គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះផ្សាយ​ជាសាធារណៈ ឯកសារ​ដែល​រដ្ឋាភិបាល បាន​ចងក្រងឡើង កាលពី​ថ្ងៃទី ២​សីហា ទាក់ទង​នឹង​ប្រតិបត្តិការ Yellowhammer ដែល​បែក លេចធ្លាយ ចុះផ្សាយ​ដោយ​កាសែត អង់គ្លេស ម្តងហើយ កាលពីសីហា​កន្លងទៅ។

ឯកសារ​ដែល​សរសេរ​ចងក្រង​ដោយ​ខុទ្ធការល័យ​របស់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស បូរីស ចនសុន បាន​លើកឡើង ពី​ផលប៉ះពាល់​ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​អង់គ្លេស នៅក្នុងករណី​អង់គ្លេស​ចាកចេញពីសហភាព​អឺរ៉ុប ដោយគ្មាន​កិច្ចព្រមព្រៀង។

គណបក្ស​ប្រឆាំង​មាន​ការសោកស្តាយ ព្រោះថា ការចុះផ្សាយ​នៅថ្ងៃពុធ ហាក់យឺតពេល ព្រោះ សមាជិក​សភា បាន​ឈប់ សម្រាក​តាំង​ពី​ថ្ងៃ​អង្គារ ពោល គឺ​មិនអាច ប្រជុំ​ដើម្បី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្យល់ពី​ប្រតិបត្តិការ​Yellowhammer។

នៅក្នុង​ឯកសារ​កម្រាស ៥​ទំព័រ រដ្ឋាភិបាល​របស់​លោក​បូរីស ចនសុន​វាយតម្លៃថា ការចាកចេញ​របស់​អង់គ្លេសពី​សហភាពអឺរ៉ុប ដោយ​គ្មានកិច្ចព្រមព្រៀង នឹងអាច​បង្ក​ឲ្យ​មានតាំង​ពី បញ្ហា​សេដ្ឋកិច្ច រហូត​ដល់​សន្តិសុខ។ ជារួម អាជ្ញាធរ​អង់គ្លេស​បាន​ព្រមាន​ពីភាពរអាក់រអួល ក្នុង​រយៈពេល​ខ្លី នៅក្នុង​វិស័យ​គន្លឹះចំនួន ១២ ដូចជា ការផ្គត់ផ្គង់ទឹកស្អាត ចំណីអាហារ សុខភាព ការដឹកជញ្ជូន ខ្សែបន្ទាត់​ព្រំដែន ហើយ​និង​សណ្តាប់ធ្នាប់​សាធារណៈ នៅក្រោយ អង់គ្លេស​ចាកចេញ​ពី​សហភាពអឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង។

នៅពេល​អង់គ្លេស ចាកចេញ​ពី​ជាផ្លូវការ នៅថ្ងៃ​ទី ៣១​តុលា អង់គ្លេស នឹង​មាន​ខ្សែព្រំដែន ឡើង​វិញ ជាមួយ បារាំង ដែល​ជា​សមាជិកមួយ​របស់​សហភាពអឺរ៉ុប។ អាជ្ញាធរ​អង់គ្លេស​វាយតម្លៃថា ការត្រួតពិនិត្យ នៅកំពង់ផែ ច្រក​ព្រំដែន​ជាមួយ​​បារាំង នឹង​បង្ក​ឲ្យ​មានការកកស្ទះ និង​ធ្វើ​ឲ្យ​ចរាចរណ៍ ឡានដឹក​ទំនិញ​អង់គ្លេស ថយចុះ ជាង​ពាក់កណ្តាល។ ភាពរអាក់រអួល ក្នុង​ការដឹកជញ្ជូន នឹង​ធ្វើ​ឲ្យ​អង់គ្លេស​អាច​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ស្បៀងអាហារ ការផ្គត់ផ្គង់ ថ្នាំពេទ្យ និង​គ្រឿង​បរិក្ខាពេទ្យ។

វិបត្តិ​ខ្វះខាត​ស្បៀង នឹង​អាច​មាន​រយៈពេលយ៉ាងតិច ៣​ខែ ហើយ​ អ្នកដែល​អាច​រងប៉ះពាល់​ជាងគេ គឺ​ប្រជាជន​ថ្នាក់​មធ្យម នៅពេល​ទំនិញមានកាន់តែតិច និង​កាន់តែ​ឡើងថ្លៃ។ ជាយថាហេតុ វិបត្តិខ្វះស្បៀង នឹង​អាច​បង្ក​ឲ្យ​ភាព​ចលាចល បាតុកម្ម និង​ភាពតានតឹង ការប្រឈមដាក់គ្នា​រវាង​ប្រជាជន​ក្នុង​សហគមន៍។ នៅពេល​ទំនិញ​កាន់តែខ្សត់ក្រ យ៉ាងដូច្នេះ អាជ្ញាធរ​អង់គ្លេស​បាន​ព្រមាន​ផងដែរ ពី​ការរីកដុះដាល ទីផ្សារ​ងងឹត ការជួញដូរ​ខុសច្បាប់ នៅ​ព្រំដែន​រវាង​ខេត្តអៀរឡង់ខាងជើង​របស់អង់គ្លេស ជាមួយ ប្រទេស​អៀរឡង់ ដែល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប។

លោកចនសុន៖ អង់គ្លេស​ត្រៀមខ្លួន​រួចហើយ និង​ការដើរចេញ ដោយ​គ្មានកិច្ចព្រមព្រៀង

នៅក្នុង​ឯកសារ​របស់​របស់ខ្លួន រដ្ឋាភិបាល អង់គ្លេស​បាន​លើកឡើង​ពី​ផលប៉ះពាល់ តាំង​ពី​សេដ្ឋកិច្ច​ដល់​បញ្ហា​សន្តិសុខ​សង្គម បើសិនអង់គ្លេស ចាកចេញ ពីសហភាពអឺរ៉ុប ដោយ​គ្មាន កិច្ចព្រមព្រៀង។ ប៉ុន្តែ សម្រាប់​នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​បូរីស ចនសុន នោះ​គឺគ្រាន់តែ​ជា​សេណារីយ៉ូ​ដ៏អាក្រក់ ដែល​មន្រ្តីរាជការ​អង់គ្លេស​អាច​ជួបប្រទះតែប៉ុណ្ណោះ។ ប៉ុន្តែ តាំង​ពីលោក​ចូលដឹកនាំ​រដ្ឋាភិបាល​ លោក​បាន​ចាត់វិធានការ​ជាច្រើន ដើម្បី ឲ្យ​អង់គ្លេស​អាច​ត្រៀម​ខ្លួន នៅ​ថ្ងៃ​កំណត់​មកដល់។

លោក​ចនសុន ចង់​ឲ្យ​អង់គ្លេស​ចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃ​ទី ៣១​តុលា នោះបើទោះបីជា​សភាបោះឆ្នោត ទាមទារ​ឲ្យ​លោក​ចរចា ពន្យារលើកថ្ងៃ ជាមួយ​ភាគី​អឺរ៉ុបក្តី។

នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​បូរីស ចនសុន​បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​នឹង​ព្យាយាម​ចរចា រកកិច្ចព្រមព្រៀង​ជាមួយ ភាគី​អឺរ៉ុប។ ប៉ុន្តែ បើសិន អង់គ្លេស ត្រូវ​ចេញ​ជាផ្លូវការពី​សហភាពអឺរ៉ុប នៅថ្ងៃទី ៣១​តុលា​ខាងមុខ ដោយ គ្មាន​កិច្ចព្រមព្រៀង អង់គ្លេស​គឺ​នៅតែ​ត្រៀមខ្លួន​រួចហើយ ទាំង​ផ្នែក​កំពង់ផែ កសិដ្ឋាន ហើយ​និង​គ្រប់​ឧស្សាហកម្ម​ទាំងអស់​របស់អង់គ្លេស។

សម្រាប់ អ្នកតំណាង​របស់​សហភាពអឺរ៉ុប ក្នុង​ការចរចា​Brexit ជំហរនយោបាយ​របស់​លោកនាយករដ្ឋមន្រ្តី​អង់គ្លេស បូរីស​ចនសុន ធ្វើ​ឲ្យ​គេ​គ្មាន​សង្ឃឹម គ្មាន​សុទិដ្ឋិនិយមទេថា ការចរចា នៅថ្ងៃ ទី ១៧​កញ្ញា​ខាងមុខ​នឹង​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន​នោះ។

ភាគីអឺរ៉ុប​អះអាងថា គេ​នៅតែ​រង់ចាំ​សំណើ​ណាមួយ​របស់​អង់គ្លេស។ ប៉ុន្តែ រហូតមកដល់​ថ្ងៃនេះ រដ្ឋាភិបាល​អង់គ្លេស​នៅតែ​មិនទាន់​លើក​សំណើ​អ្វី​ច្បាស់លាស់។ ដូច្នេះ សេណារីយ៉ូ អង់គ្លេស ដើរចេញពី​អឺរ៉ុប គ្មានកិច្ចព្រមព្រៀង គឺ​កាន់តែលេចច្បាស់ឡើង។

សម្រាប់​ប្រធាន​សភា អឺរ៉ុប អង់គ្លេស​ដើរចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង គឺ​ជាការទទួល​ខុសត្រូវ​ទាំងស្រុង​របស់​អង់គ្លេស។ ជាលទ្ធផល អង់គ្លេស​ត្រូវ​គោរព​ធ្វើតាម​ការសន្យា​របស់ខ្លួន ដូចជា​ការគោរព សិទ្ធិ​ពលរដ្ឋអឺរ៉ុប បង់ប្រាក់​ទៅតាម​កាតព្វកិច្ច ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​អៀរឡង់ជាដើម៕

 

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន