rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​អង់គ្លេស ថ្ងៃ​អង្គារ ទី៣ កញ្ញា​ជា​ថ្ងៃ​បវេសនកាល​របស់​សភា។ តែ​ការ​ចូលកង​របស់​សភាអង់គ្លេស​ឆ្នាំ​នេះ​មាន​ភាព​ចម្រូងចម្រាស និង​ការ​ប្រទាញប្រទង់​ក្នុង​សំណុំរឿង Brexit រវាង​នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន និង​សភា ពិសេស​ក្រុម​សមាជិកសភា​មក​ពី​គណបក្សពលករ​ដែល​ជា​បក្សប្រឆាំង។ សង្រ្គាមប៉ាកកា​មួយ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​ចនសុន​បាន​ប្រកាស​ព្យួរ​សភា​រយៈពេល ៥សប្តាហ៍​ពី​ថ្ងៃ​ចន្ទ ទី៩ កញ្ញា​ដល់​ថ្ងៃ​ទី១៤ តុលា ពោល ២សប្តាហ៍​មុន​នឹង​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣១ តុលា។

អ្វី​ដែល​សភា​ចង់​បាន គឺ​រារាំង​កុំ​ឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ តែ​លោក​ចនសុន​ចង់​ឃើញ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង។

គួរ​រម្លឹក​ថា អង់គ្លេស និង​សហភាពអឺរ៉ុប​មាន​កិច្ចព្រមព្រៀង​លះលែង​គ្នា​ចុះ​ហត្ថលេខា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​តេរ៉េសា មេ។ តែ​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​សភា​អង់គ្លេស​បោះឆ្នោត​ច្រាន​ចោល​ចំនួន ៣ដង និង​សុំ​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ​ជាមួយ​អឺរ៉ុប​លើ​បញ្ហា​ព្រំដែន​រវាង​ដែនដីអៀរឡង់ខាងជើង​របស់​អង់គ្លេស និង​ប្រទេស​អៀរឡង់។ សំណើ​មួយ​នេះ​ត្រូវ​បាន​ភាគី​អឺរ៉ុប​បដិសេធ និង​បិទទ្វារ​ចរចា។ បន្ទាប់​មក នីតិវិធី​លែងលះ​ក៏​បាន​លើក​ពេល​ម្តង​ជា​ពីរ​ដង​រហូត​ថ្ងៃទី៣១ តុលា និង​ដែល​ក្នុង​រយៈពេល​នេះ លោកស្រី​មេ​ក៏​បាន​ចុះ​ចេញ​ពី​តំណែង ហើយ​ជំនួស​ដោយ​លោក​បូរីស ចនសុន​មក​ដល់​ពេល​នេះ។

ខុស​ពី​លោកស្រី​មេ លោក​ចនសុន​ហាក់​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ដោយ​ប្តេជ្ញា​ចេញ​ពី​អឺរ៉ុប ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង។ តែ​គណបក្សប្រឆាំង​បន្ត​ប្រឆាំង​លោក​ចនសុន​ដោយ​មិន​ចង់​ឃើញ​អង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ ដើម្បី​ដាក់​គំនាប​លើ​ពួក​ប្រឆាំង លោក​ចនសុន​បាន​សម្រេច​ព្យួរ​សភា​រយៈពេល ៥សប្តាហ៍​ពី​ថ្ងៃ​ចន្ទ ទី៩ កញ្ញា​ដល់​ថ្ងៃ​ទី១៤ តុលា ពោល ២សប្តាហ៍​មុន​នឹង​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣១ តុលា។ ទង្វើ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ពួកប្រឆាំង​ក្តៅក្រហាយ មិនសុខចិត្ត​ដោយ​ចោទ​ជា​ទង្វើ​រដ្ឋប្រហារ និង​ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។ ពួកប្រឆាំង​យល់​ថា ការ​ចាកចេញ​គ្មាន​កិច្ចព្រមព្រៀង​នឹង​ជះផលវិបាក​ធ្ងន់ធ្ងរ​ដល់​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​អង់គ្លេស។

សេណារីយ៉ូ​របស់​គណបក្សប្រឆាំង

គណបក្សប្រឆាំង​បាន​រៀបចំ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​រារាំង​កុំ​ឲ្យ​អង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ គួរ​បញ្ជាក់​ថា សភា​ដែល​ទើប​ចូលកង​ថ្ងៃ​អង្គារ ទី៣ កញ្ញា​មាន​ពេល​ត្រឹម​ថ្ងៃ​សុក្រ ទី៦ កញ្ញា​ប៉ុណ្ណោះ​ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្នើ​ដោយ​ក្រុមតំណាងរាស្រ្ត​បក្សប្រឆាំង។ ក្រៅ​ពី​គណបក្សប្រឆាំង សេចក្តីព្រាងច្បាប់​មួយ​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​ក្រុម​សមាជិកសភា​មក​ពី​គណបក្ស​កាន់អំណាច​របស់​លោក​ចនសុន​ដែរ។ បើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ត្រូវ​បាន​សភា​អនុម័ត​ដោយ​សម្លេង​គាំទ្រ ២ភាគ៣ លោក​ចនសុន​មាន​ជម្រើស​ពីរ​ដែល​ត្រូវ​ជ្រើសរើស​ពី​ពេល​នេះ​ដល់​ថ្ងៃទី១៩ តុលា។

ជម្រើសទី១ លោក​ចនសុន​ត្រូវ​ទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី និង​ជម្រើសទី២ លោក​ត្រូវ​ទទួល​បាន​ការ​យល់ព្រម​ពី​សភា​ដែល​សុទ្ធចិត្ត​បោះឆ្នោត​ឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ បើ​លោក​ចនសុន​មិន​អាច​បំពេញ​ជម្រើស​ណា​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ​នេះ​បាន​ទេ លោក​ចនសុន​ត្រូវ​សុំ​អឺរ៉ុប​ឲ្យ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃទី៣១ មករា ឆ្នាំ ២០២០។ តែ​បើ​សមាជិកអឺរ៉ុប​ទាំង ២៧ប្រទេស​ដាក់​សំណើ​ពន្យារ​ពេល​នៅ​ថ្ងៃ​ថ្មី​ផ្សេង​វិញ និង​បើ​សភា​អង់គ្លេស​ក៏​សុខចិត្ត​ដែរ លោក​ចនសុន​មាន​ពេល ២ថ្ងៃ​ដើម្បី​ទទួល​យក​ថ្ងៃ​ថ្មី​នោះ​ស្នើ​ដោយ​សហភាពអឺរ៉ុប។

លោក​ចនសុន​គំរាម​រំលាយសភា បើ​សភា​អនុម័ត​ច្បាប់​ប្រឆាំង​លោក

លោក​ចនសុន​បាន​គំរាម​នា​យប់​ថ្ងៃ​ចន្ទទី២ កញ្ញា​ថា បើ​សភា​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ប្រឆាំង​នឹង​លោក លោក​នឹង​រំលាយសភា​នៅ​ថ្ងៃទី១៤ តុលា ហើយ​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​មុន​កាល​កំណត់។ តែ​សំណើ​មួយ​នេះ​ក៏​ត្រូវ​ទទួល​ការ​យល់ព្រម​ពី​សភា​ក្នុង​សម្លេង​គាំទ្រ ២ភាគ៣​ជា​មុន ពោល​លោក​ចនសុន​មិន​អាច​សម្រេច​តែ​ម្នាក់​បាន​ទេ។ តែ​លោក​ចនសុន​មាន​សិទ្ធិ​ជ្រើស​ថ្ងៃ​រៀបចំ​បោះឆ្នោត បើ​សភា​សុខចិត្ត​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់។ គួរ​បញ្ជាក់​ថា អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ខាង​មុខ។ សំណួរ​ដែល​កំពុង​ចោទ​ឡើង​ពេល​នេះ​គឺ​ថា បើ​លោក​ចនសុន​រំលាយ​សភា​នៅ​ថ្ងៃទី១៤ តុលា ហើយ​ការ​បោះឆ្នោត​នឹង​ត្រូវ​កំណត់​នៅ​ក្រោយ​ថ្ងៃទី៣១ តុលា តើ​អង់គ្លេស​នឹង​ចេញ​ពី​អឺរ៉ុប​ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃទី៣១ តុលា ឬ​អត់?។

តើ​នៅ​ក្នុង​ករណី​ដែល​អង់គ្លេស​គ្មាន​រដ្ឋាភិបាល តើ​ការ​ពន្យារ​ពេល​ចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ ឬ​យ៉ាង​ណា?។ គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​សំណួរ​ខាង​លើ​បាន​ទេ អ្វី​ដែល​គេ​អាច​ឆ្លើយ​បាន ជម្រើស​ឲ្យ​មាន​ការ​បោះឆ្នោត​សភា​មុន​ពេល​កំណត់​របស់​លោក​ចនសុន​អាច​ជា​ជម្រើស​ល្អ និង​អាក្រក់។ ជា​ជម្រើស​ល្អ ព្រោះ​បើ​គ្មាន​ការ​ពន្យារ​ពេល​បន្ថែម​ទេ អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ដូច​ដែល​លោក​ចនសុន​ចង់​បាន ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង។ ផ្ទុយ​ទៅ​វិញ វា​ក៏​អាច​ជា​ជម្រើស​អត្តឃាតនយោបាយ​សម្រាប់​លោក​ចនសុន​ខ្លួន​ឯង​ដែរ។ ពិត​ណាស់ គណបក្សប្រឆាំង​ចង់​បាន​ការ​រៀបចំ​បោះឆ្នោត​មុន​កាល​កំណត់ ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ត្រឡប់​ចូល​កាន់អំណាច​ជា​ថ្មី។

តែ​សម្រាប់​លោក​ចនសុន និង​គណបក្សអភិរក្សនិយម​របស់​លោក​វិញ ការ​បោះឆ្នោត​សភា​ឡើង​វិញ​មិន​ប្រាកដ​ជា​ឈ្នះ និង​ទទួល​បាន​សម្លេង​ភាគច្រើន​គ្រាន់​បើ​ជាង​មុន​ឡើយ។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ គណបក្ស​អភិរក្សនិយម​របស់​លោក​ចនសុន​មាន​សម្លេង​ភាគច្រើន​លើស​តែ ១សម្លេង​ប៉ុណ្ណោះ​នៅ​ក្នុង​សភា៕

COP25 ចង់​សង្រ្គោះ​សមុទ្រ ខណៈ​របាយការណ៍​បញ្ជាក់ថា ទឹក​សមុទ្រ​កាន់តែ​ខ្សត់​អុកស៊ីសែន

សភាអាមេរិក​នឹង​ចាប់ផ្តើម​សរសេរ​បទចោទប្រកាន់ ផ្លូវការ ដើម្បីទម្លាក់លោកដូណាល់ ត្រាំ

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ