rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

ដោយ ឈាង បុប្ផា

សហភាពអឺរ៉ុប និង​តួកគី បាន​ដំឡើង​សំលេង​ដាក់​គ្នា ជាថ្មី នៅក្នុង​រឿងជីងខួង​បូមឧស្ម័ន ដ៏ចម្រូងចម្រាស នៅ​ដែន​សមុទ្រ​ស្ហ៊ីប ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ នៅ​ថ្ងៃ​ចន្ទ​ទី ១៥ កក្កដា សហភាព​អឺរ៉ុប​បាន​សម្រេច ដាក់​ទណ្ឌកម្ម​លើ​តួកគី ដែល​អឺរ៉ុប​បាន​ចោទប្រកាន់​ថា បាន​ចូលទៅ​ខួង​បូមឧស្ម័ន ដោយ​ខុសច្បាប់ ក្នុង​ដែនសមុទ្រ​របស់​ប្រទេស​ស្ហ៊ីប ដែល​ ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ នៅថ្ងៃ​អង្គារ​ទី ១៦ កក្កដា តួកគី តាមរយៈ ក្រសួង​ការបរទេស​បានប្រតិកម្ម​តបទៅវិញថា ទណ្ឌកម្ម​របស់​អឺរ៉ុប​នឹងមិន​អាច​រារាំង បង្អាក់​សកម្មភាព​ខួងបូម​​ឧស្ម័នរបស់​កប៉ាល់​​តួកគី នៅក្នុងសមុទ្រ​ស្ហ៊ីប​បាននោះ​ទេ។

សហភាព​អឺរ៉ុប កាលពី​ថ្ងៃចន្ទ បាន​ប្រកាស​ចាត់​វិធានការ​ជាច្រើន​ដើម្បី​ដាក់​ទណ្ឌកម្ម​តួកគី ដែល​បាន​ចូលទៅ រុករក​ឧស្ម័ន ដោយ​ខុសច្បាប់ នៅក្នុងដែន​សមុទ្រ​របស់​ប្រទេស​កោះស្ហ៊ីប។ ប៉ុន្តែ នៅ​ថ្ងៃ​អង្គារ​នេះ តួកគី​បាន​អះអាង​ថា ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប នឹង​មិនធ្វើ​ឲ្យ​តួកគី​ផ្លាស់ប្តូរ ចិត្ត បញ្ឈប់ សកម្មភាព​រុករក​ប្រេង នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​នោះទេ។

សហភាពអឺរ៉ុប​សម្រេច​ដាក់ទណ្ឌកម្ម​ទៅលើ​តួកគី ដើម្បី ការពារ​ប្រទេស​កោះស្ហ៊ីប ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ ភាពតានតឹង​រវាង​តួកគី និង​សហភាព​អឺរ៉ុប​បាន​កើតមាន​កាន់តែ​ខ្លាំង ចាប់តាំង​ពី​តួកគី បាន​បញ្ជូន​កប៉ាល់ ទៅ​ជីកបូម​ឧស្ម័ន ដោយ​ខុសច្បាប់ នៅក្នុង​ដែន​សមុទ្រ របស់​ប្រទេស​ស្ហ៊ីប កាលពី​ចុងខែ​មិថុនា​កន្លងទៅ។ ដោយ​ដាក់ទណ្ឌកម្ម ដំឡើង​សំលេង​ដាក់តួកគី សហភាព​អឺរ៉ុប​មិនមែន​ធ្វើឡើង ដើម្បី​គ្រាន់តែ ការពារ​ប្រទេស​សមាជិក ស្ហ៊ីប​តែប៉ុណ្ណោះទេ ប៉ុន្តែ​សហភាព​អឺរ៉ុប ក៏​ចង់​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន របស់​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត ដូចជា បារាំង អ៊ីតាលី ជាដើម ដែល​កំពុង​ចុះ​កិច្ចសន្យា រុករក​ប្រេង ជាមួយរដ្ឋាភិបាល​ស្ហ៊ីប។

សម្រាប់​សហភាពអឺរ៉ុប ការដែល​តួកគី បញ្ជូន​កប៉ាល់​ជីកបូម​ឧស្ម័ន​ទី ២​ទៅ​កាន់​ដែន​សមុទ្រ​ស្ហ៊ីប កាលពី​ថ្ងៃពុធ សប្តាហ៍​មុន គឺ​ជារឿង​ខុសច្បាប់ និង​ដែល​គេ​មិនអាច​ទទួល​យកបានទេ។

ដើម្បី ពិន័យ តួកគី ក្នុង​រឿង​ចូល​ទៅ​រំលោភ ខួងបូមឧស្ម័ន នៅក្នុង​ដែនសមុទ្រ​ស្ហ៊ីប សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ បាន​សម្រេច​វិធានការ ដាក់​ទណ្ឌកម្ម​លើ​តួកគី ទាំង​ក្នុង​ផ្នែក ការទូត ហើយ​និង​សេដ្ឋកិច្ច។ ជារួម សហភាព​អឺរ៉ុប​នឹង​កាត់ផ្តាច់ ថវិកា​ជំនួយ ជាង ១៤៥​លាន​អឺរ៉ូ ដែលតួកគី ត្រូវ​ទទួល​បាន​ពី​មូលនិធិ អឺរ៉ុប នៅ​ឆ្នាំ ២០២០​ខាងមុខ នៅ​ក្នុង​នាម​ដែល​តួកគី ត្រូវ​ប្រុងប្រៀបខ្លួន​ចូល​ជា​សមាជិក​របស់សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ផងដែរ ឲ្យ​ធនាគារ​វិនិយោគ អឺរ៉ុប ពិនិត្យ​សើរើ​ឡើងមើល​លក្ខខណ្ឌ​ខ្ចីប្រាក់ មុន​នឹង​ផ្តល់​ប្រាក់កម្ចី ដល់​គម្រោង​វិនិយោគ​របស់​តួកគី។

ក្រៅតែពី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច សហភាព​អឺរ៉ុប​បាន​សម្រេច​ផងដែរ ថា នឹង​កាត់បន្ថយ ការពិភាក្សា នៅ​លំដាប់ថ្នាក់​កំពូល ជាមួយ​ភាគីតួកគី។

តួកគី​មិន​ខ្វល់ខ្លាច​ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប

ស្ថិតនៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ចន្លោះ ប្រទេស​អេហ្ស៊ីប និង​តួកគី ប្រទេស​កោះស្ហ៊ីប​ត្រូវ​បាន​ ពុះចែក​ចេញជា​២ភាគ ចាប់តាំង ពីមាន​ការចូលឈ្លានពាន​របស់​ទាហាន​តួកគី នៅ​ឆ្នាំ ១៩៧៤ នៅ​ក្រោយ​រដ្ឋប្រហារ​មិនបានសម្រេច ដែលមាន​បំណងចង់​ភ្ជាប់​កោះ​ស្ហ៊ីប ទៅ​ប្រទេស​ក្រិក។ ចាប់តាំង​ពីពេលនោះមក តំបន់​ភាគខាងជើង ឬ​ស្មើ​នឹង​១ភាគ៣ នៃ​ទឹកដី​សរុប​របស់​ស្ហ៊ីប គ្រប់គ្រង​ដោយ​សាធារណរដ្ឋ​តួកគី នៅ​ស្ហ៊ីប គាំទ្រ ដោយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ចំណែក​ឯ​តំបន់​ភាគខាងត្បូង គ្រប់គ្រង​ដោយ​រដ្ឋាភិបាលស្ហ៊ីប​សព្វថ្ងៃ ដែល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប និង​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

កន្លងមក ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់ខ្លួន តួកគី​តែងតែ​ចេញ​មុខ​រារាំង​មិន​ឲ្យ​នាវារុករក​ប្រេង​ណា ចូល​ទៅ​កៀក​ដែនសមុទ្រ​សេដ្ឋកិច្ច​ផ្តាច់​មុខ​ ក្បែរ​កោះ​ស្ហ៊ីប​ខាងជើង ដែល​ខ្លួន ត្រួតត្រា នោះទេ។ តួកគី​ថែមទាំងប្រឆាំង​ដាច់ខាត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ហ៊ីប បញ្ឈប់​ការរុករក​ឧស្ម័ន នៅក្នុង​ដែន​សមុទ្រ​ប្រទេស​ស្ហ៊ីប​ទាំងមូល ដរាបណា​ការចរចា​រវាង​ស្ហ៊ីបខាងជើង និង​ស្ហ៊ីប​ខាងត្បូង នៅតែ​បន្ត មិនទាន់​មាន​ដំណោះស្រាយអ្វី។

ពី​មុន​មក គេ​ធ្លាប់​គិត​ថា​ប្រសិន​បើ​ស្ហ៊ីប​មាន​ធនធាន​ថាមពល​ធម្មជាតិ  នោះវា​នឹង​អាចជួយ​ជំរុញ​ឱ្យ​ប្រទេស​កោះស្ហ៊ីប​ងាយបង្រួបបង្រួមគ្នា​បាន ប៉ុន្តែ​សព្វថ្ងៃ​នេះ ការរក​ឃើញ​ជង្រុក​ឧស្ម័ន​ បាត​សមុទ្ទ កំពុង​តែ​ក្លាយ​ទៅ​ជា​ឧបសគ្គ​​ដ៏​ចំបង​នៃ​ការ​ចរចា​​រវាង​​ស្ហ៊ីបខាង​ជើង​និង​ខាង​ត្បូង ហើយ​និង​បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង និង​ការប្រឈម​មុខ​កាន់តែខ្លាំង រហូត​ដល់​ឥលូវនេះ រាលដាល​ដល់មាន​ជម្លោះ តួកគី​ជាមួយ​សហភាព​អឺរ៉ុបទៀត។

សម្រាប់​ក្រសួងការបរទេស​តួកគី ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប​គ្មាន​ទម្ងន់ រារាំង​ឲ្យ​តួកគី​ឈប់ ខួងបូមឧស្ម័ន​នៅ​សមុទ្រ​ស្ហ៊ីបនោះទេ។ តួកគី​នៅ​បាន​ចោទប្រកាន់​សហភាព​អឺរ៉ុប​ថា លំអៀង កាន់ជើង​តែ​រដ្ឋាភិបាល​ស្ហ៊ីប ខាងត្បូង ដោយ​មិន​ខ្វល់​ពី​ប្រយោជន៍​សុខទុក្ខ​របស់​ប្រជាជន​ស្ហ៊ីប ខាងជើង។

ដើម្បី​ទប់ទល់​តួកគី រដ្ឋាភិបាល​ស្ហ៊ីប​ស្វែងរកជំនួយ​ពី​ប្រទេស​អឺរ៉ុប

រដ្ឋាភិបាល​ស្ហ៊ីប មាន​សិទ្ធិគ្រប់គ្រង​តែ​លើ​តំបន់ទឹក​សមុទ្រ ២ភាគ​៣​តែប៉ុណ្ណោះ។ ដើម្បី​ទប់ទល់​នឹង​តួកគី ដែល​មាន​អំណាច​កម្លាំង​យោធា រដ្ឋាភិបាល​ស្ហ៊ីប​មិនអាច​វាយបក​វិញ​នឹង​តួកគី ដោយ​ប្រើ​កម្លាំង​បាយ​នោះទេ ប៉ុន្តែ តាម​កម្លាំង​នយោបាយ​ការទូត។ ស្ហ៊ីប​បាន​រក​ជំនួយ ពី​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ឲ្យជួយខ្លួន។ មួយវិញទៀត តាម​គំនិត​ដ៏ឆ្លាត​មួយទៀត រដ្ឋាភិបាល​ស្ហ៊ីប បានទាញ​ប្រទេស​ធំៗ​ផ្សេងទៀត ដូចជា​បារាំង ឬ​អាមេរិកជាដើម ឲ្យ​ចូល​ក្នុង​សំណុំរឿង​ដណ្តើម​ឧស្ម័ន​ជាមួយ​តួកគីដែរ។ ស៊្ហីប​បានចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​បារាំង និង​អ៊ីតាលី ដូចជា​តូតាល់ និង​អេនី រួម​ជាមួយ​ក្រុមហ៊ុន​បូមប្រេង​អាមេរិកាំងផង​ឲ្យ​ទៅ​ ចូល​ធ្វើ​អាជីវកម្ម​ ខួងបូមឧស្ម័ន​ក្នុង​ដែនទឹក​របស់ខ្លួនដែរ។ ថ្មីៗនេះ នៅក្រោយ រដ្ឋាភិបាល​បញ្ជូន​កប៉ាល់​ខួង​ទៅក្នុង​សមុទ្រ​ស្ហ៊ីប រដ្ឋាភិបាល​បារាំង​បាន​ដំឡេង​សំឡេង​ព្រមាន​ម្តងហើយ រដ្ឋាភិបាល​តួកគី កុំ​ឲ្យ​បង្កជម្លោះ ភាពតានតឹង​ក្នុង​តំបន់៕

 

 

 

សភាអាមេរិក​នឹង​ចាប់ផ្តើម​សរសេរ​បទចោទប្រកាន់ ផ្លូវការ ដើម្បីទម្លាក់លោកដូណាល់ ត្រាំ

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត