rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

ដោយ អៀង សុខម៉ិញ

នាវា​យោធា​អ៊ីរ៉ង់ ៥​ គ្រឿង បាន​សាកល្បងបង្អាក់​​ដំណើរ​របស់​នាវា​ដឹកប្រេង​អង់គ្លេស នៅ​ច្រក​​អកមូ តំបន់​ដែន​ទឹកប្រកប​ដោយ​​យុទ្ធ​សាស្ត្របំផុត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ សំណាង​ល្អ​ នាវា​ដឹកប្រេងអង់គ្លេស​ មាន​នាវា​យោធា​ជា​អង្គរក្ស​តាមការពារ ទើប​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​​តាម​សម្រួល​វិញ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​អាមេរិក និង​អង់គ្លេស​។ ប៉ុន្តែ​អ៊ីរ៉ង់ បាន​ឆ្លើយ​បដិសេធនៅថ្ងៃ​ព្រហស្បតិ៍​នេះ ថា​ក្នុង​រយៈ​ពេល​២៤​ម៉ោងចុងក្រោយ​នេះ នាវាល្បាត​អ៊ីរ៉ង់​គ្មាន​បាន​ជួប​នាវា​បរទេសទេ។

បើ​តាម​ប្រសាសន៍​របស់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក លើក​មក​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​CNN មាន​នាវាយោធា​​ របស់កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ៥គ្រឿងបាន​បើក​មកចូល​​កៀកនឹង​នាវា​ដឹកប្រេងអង់គ្លេស ដោយបញ្ជា និង​គៀង​​នាវា​British Heritage ឱ្យ​ប្តូរ​ទិស ​ទៅ​ឈប់​នៅ​​ក្នុង​ដែន​ទឹក​អ៊ីរ៉ង់ ជិត​នោះ។ តែ​ជា​សំណាង​ល្អ នាវាដឹកប្រេង​អង់គ្លេស​មាន​នាវាយោធា​នៃ​កង​កម្លាំង​​ Royal Navy តាមការពារ។ បើ​តាម​តំណាង​រដ្ឋាភិបាល​អង់គ្លេស និង​រូបភាព​វីដេអូ​ ថត​ពីលើ​អាកាស​ដោយ​​យន្តហោះ​អាមេរិក​ នាវា​ចម្បាំង​អង់គ្លេស HMS Montrose បាន​បង្ហោះ​សារ​សំឡេង​សម្លុត​​ព្រមាន និង​បាន​លើក​កាណុង ភ្ជង់​តម្រង់​នាវា​អ៊ីរ៉ង់តែ​ម្តង ទើប​នាវាយោធា​អ៊ីរ៉ង់​ខ្លបខ្លាច ​បក​ក្រោយ​បើក​ចេញ​ទៅ​វិញ។ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី ទាំង​អស់​។

អ៊ីរ៉ង់​សងសឹក​អង់គ្លេស ?

ប៉ុន្តែ​អង់គ្លេស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បានអំពាវនាវ​ឱ្យ​អាជ្ញាធរ​អ៊ីរ៉ង់​សម្រួល​ឱ្យ​មាន​ភាព​ធូរស្បើយ។​ ហេតុការណ៍​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​ ក្រោយ​សេចក្តីព្រមាន​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ រ៉ូហានី អំពី​ផលវិបាក​នៃ​ការ​​ឃាត់​នាវា​អ៊ីរ៉ង់ ក្នុង​ដែន​ទឹក​អង់គ្លេស កាលពី​សប្តាហ៍​មុន​។ តើ​នេះ​ជា​ទង្វើ​សងសឹក​របស់​អ៊ីរ៉ង់​លើ​អង់គ្លេសឬ ? សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក អ្វី​ដែល​អ៊ីរ៉ង់កំពុងធ្វើ​ពេល​នេះ គឺ​ជា​យាយី សម្លុត​បំភ័យ និង​ជា​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​រំខាន​ចរាចរណ៍​ដឹកជញ្ជូន​​ផ្លូវ​​សមុទ្ទ​ ដោយ​សេរី។

ច្រកសមុទ្រ​អកមូ ​គ្រប់គ្រង​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អូម៉ង់។ ជា​ច្រកសមុទ្ទ​ដ៏​តូច​មួយ ដែលមាន​ទទឹង​​ប្រមាណតែ ៥០គីឡូម៉ែត្រ និង​ទឹក​ជ្រៅ​បំផុត​ត្រឹម​៦០​ម៉ែត្រ។​ ជាង​នេះ​ទៅ​ទៀត ​អកមូ ជា​ច្រក​តែ​​មួយ​គត់ ​​ដែល​នាំ​ទៅ​កាន់​ឈូងសមុទ្រពែក្ស​ ជា​ជង្រុក​ប្រេង។

តែ​ អកមូ​ជា​ច្រកសមុទ្រ​យុទ្ធសាស្រ្ត​សម្រាប់​ពាណិជ្ជកម្ម​ប្រេងឆៅ និង​ឧស្ម័ន​ ពិភពលោក។ ជា​រៀងរាល់​ថ្ងៃ មាន​ប្រេងឆៅ​ជិត ១៧លានបារីល​បាន​ដឹក​ចេញ​តាម​ច្រក​សមុទ្រ​អកមូ ពោល​ជិត ៣០% នៃ​ផលិតផល​ប្រេងឆៅ​ក្នុង​លោក​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវសមុទ្រ។

​ក្រុង​តេហេរ៉ង់​ធ្លាប់​គំរាម​បិទច្រក​នេះ​​ជា​ច្រើនលើក​ច្រើន​សា​ហើយ។ អ៊ីរ៉ង់​ធ្លាប់​គំរាម​បិទ​ច្រក​នេះ​ម្តង​ហើយនៅ​​ឆ្នាំ ២០១១ ក្នុង​ពេល​មាន​ភាព​​ប្រឈម​មុខ​ខ្លាំង​ទល់​នឹង​បស្ចិមលោក។ ក្រោយ​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​ប្រកាស​ដាក់​​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​មក ភាព​តាន​តឹង​បាន​ឡើង​ប៉ោង​ខ្លាំង។ មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់បាន​ព្រមាន ​​បិទ​ច្រក​សមុទ្រ​Ormuz ជា​ថ្មី។ ឧប្បត្តិហេតុ​វាយប្រហារ​លើ​នាវា​ដឹកប្រេងក៏​មាន​​កើត​ឡើង​ជា​ញឹកញាប់ ដែល​អាមេរិក​ចោទ​​ដោយ​ចំៗ​ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់។ ហើយ​អ៊ីរ៉ង់​តែង​បដិសេធ​ជា​និច្ច។ ហេតុការណ៍ម្សិលមិញ​នេះ​ ក៏​តេអេរ៉ង់​ច្រាន​ចោល​ដែរ។

បង្កើតសម្ព័ន្ធ​អន្តរជាតិ​​ដើម្បីការពារ​​​នាវាដឹកប្រេង

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ កាលពី​ម្សិលមិញ អាមេរិក​បាន​បង្ហើប​ចេតនា​ចង់​បង្កើត​សម្ព័ន្ធ​សមុទ្ទ​អន្តរជាតិ ដើម្បី​ធានា​សេរីភាព​នៃចរាចរណ៍​នៅ​តំបន់​ឈូង​សមុទ្ទ​នេះ​ ពោល​គឺ​គ្រប់​នាវា​ដឹក​ប្រេង​ នឹង​ត្រូវ​មាន​នាវា​យោធា​ការពារ​។ អាមេរិក​​សង្ឃឹម​ថា​នឹង​អាច​ប្រមូល​ប្រទេស​សម្ព័ន្ធ​មិត្ត​ជា​ច្រើន​ឱ្យ​រួបរួម​​កម្លាំង​ជា​ធ្លុង​មួយ ប្រឈម​នឹង​អ៊ីរ៉ង់ បើ​ទោះ​បី​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ដូច​ជា​មិន​សូវ​អឺអើ​យ៉ាងណា​ក៏​ដោយ។ អាមេរិក​ធ្លាប់​បាន​ធ្វើ​ប្រតិបត្តិការ​ការពារ​នាវា​ដឹកប្រេង នៅ​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​នេះរួច​មក​ហើយ។ កាលសម័យ​សង្គ្រាម​អ៊ីរ៉ង់-អ៊ីរ៉ាក់ នាវា​ដឹកប្រេង​កូវ៉ែត​ បាន​ធ្វើ​ចរាចរណ៍ ដោយ​ពាក់​ទង់ជាតិ​អាមេរិក​ផង។

បើ​តាម​គម្រោង​ អាមេរិក​សង្ឃឹម​ថា​នៅ​រវាង​ពីរ​បី​សប្តាហ៍​ទៀត គេ​នឹង​អាច​បាន​ដឹង​ថា​ប្រទេស​ណា​ខ្លះ​​មាន​ឆន្ទៈ​នយោបាយ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​អាមេរិក​នេះ។ អាមេរិកគិត​ការ​នេះ​ដោយ​​ធ្វើការ​ជាមួយ​យោធា​ដោយ​ផ្ទាល់។ អេមីរ៉ាតអារ៉ាប់រួម និង​អារ៉ាប៊ីសាអូឌីត ទំនង​ជា​ព្រម​សហការ​ជាមួយ​អាមេរិ​ក​មុន​គេ។ ឥណ្ឌា​បាន​បញ្ជូន​នាវា​ចម្បាំង​ពីរគ្រឿង​រួចមក​ហើយ មក​កាន់​តំបន់​ឈូង​សមុទ្ទ​នេះ ដើម្បី​ការ​ពារ​នាវាដឹកប្រេង​ឥណ្ឌា។ សម្ព័ន្ធមិត្ត​អាមេរិក​ដែល​មាន​មូលដ្ឋាន​ទ័ព​​នៅ​ក្នុង​តំបន់​ស្រាប់​ហើយ​ គឺ​បារាំង​និង​អង់គ្លេស៕

ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមានប្រាប់​ទ័ព​បរទេស​ឲ្យ​​​​នៅ​ឆ្ងាយ​ពី​ឈូងសមុទ្រពែរ្ស៍

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ