rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ដោយ អៀង សុខម៉ិញ

កម្មវត្ថុដ៏​​ធំធេង ប្រកប​ដោយ​មហិច្ឆតា​ណាស់ ! ប៉ុន្តែ​សកម្មភាព​ជាក់​ស្តែង​វិញ មិន​គ្រប់គ្រាន់​ទេ ចំណាត់ការ​ក៏​ខ្សោយទៀត ! នេះ​ជា​សេចក្តី​សន្និដ្ឋាន​របស់​ ឧត្តមក្រុម​ប្រឹក្សា​ដើម្បី​អាកាសធាតុ​ ដែល​បាន​អំពាវនាវឱ្យ​រដ្ឋាភិបាល​បារាំង​ សើរើ​មើល​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភពផែនដី ឡើងវិញ។

គឺ​ក្នុង​ខណៈ​ដែល​បារាំង និងអឺរ៉ុប​​ស្ទើរ​ទាំង​មូល​ កំពុង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ហួត​ហែង​ខុស​ទម្លាប់​ រហូត​ឡើង​ដល់​៤០​អង្សា​ក្នុង​តំបន់​ខ្លះ ដែល​ឧត្តមក្រុម​ប្រឹក្សា​ដើម្បី​អាកាសធាតុ​បារាំង បាន​ចេញ​របាយការណ៍​ វាយ​តម្លៃ​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​ ក្នុង​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​​នៃ​ភពផែន​ដី។

កម្រាស់ ជាង​៥០​ទំព័រ របាយការណ៍​វិនិច្ឆ័យ​ក្រោម​​ចំណង​ជើង​ថា « ​បញ្ចេញសកម្មភាព​ឱ្យ​ស៊ីនឹង​​មហិច្ឆតា” ត្រូវ​បាន​ប្រគល់​ជូន​ដល់​ដៃ​ប្រមុខ​រដ្ឋាភិបាល កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ទី ២៥​មិថុនា​ម្សិលម្ង៉ៃ។ រដ្ឋាភិបាល​មាន​ពេល​៦​ខែ​ សម្រាប់​ឆ្លើយ​តប​ នៅ​ចំពោះ​សភា។​

មាន​សមាសភាព​១១​រូប​ សុទ្ធ​តែ​ជា​អ្នក​ជំនាញ​អាកាសធាតុ​ដ៏​ល្បីល្បាញ ឧត្តមក្រុម​ប្រឹក្សា​​ដើម្បី​អាកាសធាតុ​បារាំង ត្រូវ​បាន​បង្កើត​ឡើងដោយ​ប្រធានាធិបតី​​ អេម៉ាណុយអែល ម៉ាក្រុង​ កាលពី​ចុង​ខែ​វិច្ឆិកា ២០១៨ ពេល​បារាំង​កំពុង​មាន​វិបត្តិ​អាវកាក់​លឿង​យ៉ាង​ធ្ងន់​ធ្ងរ​​ និងដោយ​យក​តាម​គំរូ​ប្រទេសអង់គ្លេស (អង់គ្លេស​មាន​ឧត្តម​ក្រុមប្រឹក្សា​នេះ​តាំង​ពី​១០​ឆ្នាំ​មុន)។ នៅ​ក្នុង​របាយការណ៍ ឧត្តមក្រុម​ប្រឹក្សា បាន​ស្វាគមន៍​សេចក្តី​សម្រេច​ចិត្ត​របស់រដ្ឋាភិបាល​​បារាំង ដែល​បាន​បញ្ចូល​ទៅជា​ច្បាប់​របស់​ប្រទេសនូវ​កម្មវត្ថុ​បន្យាប​ឧស្ម័ន​កាបូនិក ឱ្យ​ដល់កំរិត​​សូន្យ​នៅ​ឆ្នាំ ២០៥០ (ពោល​គឺ​​បារាំង​នឹង​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​បរិយាកាស​​ឱ្យ​លើស​ពី​សមត្ថភាព​ស្រូប​របស់​ធម្មជាតិ ៖ អណ្តូង ដី​ ព្រៃឈើ​ទេ)​។

បារាំង​មាន​គំនិត​ល្អ ចេះ​មាន​កម្មវត្ថុលុប​បំបាត់​​ឧស្ម័ន​កាបូនិក​ តែ​នៅ​ខ្វះ​ខាត​គ្រឹះ​ដ៏​សំខាន់​មួយ​ថាតើ​ត្រូវ​សម្រេច​កម្មវត្ថុ​​​តាមផ្លូវណា ?! បើ​យោល​ទៅ​លើ​សកម្មភាព​​និង​ទង្វើ​ដែល​បារាំង​កំពុង​ពេល​ធ្វើ​នា​ពេល​បច្ចុប្បន្ននេះ កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​ដ៏​ធំធេង​នេះ នឹង​មិន​អាច​បំពេញ​បាន​ឡើយ។ នេះ​ជា​ការ​ពន្យល់​របស់​នាយក​​​​និពន្ធ​របាយការណ៍​ ឧតុវិទូ​ Corinne Le Quéré ​​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ដើម្បី​អាកាសធាតុ ដោយ​កត់​​សម្គាល់​ឃើញ​ទៀត​ថា​ ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ​ លើកលែង​តែ​ឆ្នាំ​២០១៨​ដែល​អាកាសធាតុហាក់​មាន​​​អំណោយផលខ្លាំង បារាំង​មិន​បាន​គោរព​កិច្ចសន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទេ។ ឧស្ម័ន​ពុល​បាន​កើន​ឡើង​ នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ចំនួន ៣១% ព្រោះ​​សេចក្តី​ត្រូវ​ការ​កើន​ឡើង ឯ​ការបំពាក់​យានយន្ត​ដើរ​ឱ្យ​អគ្គិសនី​យឺត​យ៉ាវ និង​នៅ​ក្នុង​វិស័យ​សំណង់​អាគា ចំនួន​១៩%។

បើ​ដូច្នេះ​តើ​បារាំង​ត្រូវ​ធ្វើ​ដូចម្តេច ? សម្រាប់​ក្រុម​អ្នក​ជំនាញ​ ដរាប​ណា​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​នៅ​វិល​ជុំ​វិញ​តែ​នយោបាយ​សាធារណៈ បារាំង​គ្មាន​សំណាង​នឹង​សម្រេច​កម្មវត្ថុ​បញ្ចេញ​ឧស្ម័ន​កាបូនិក​សូន្យ​នៅ​ឆ្នាំ​២០៥០​បាន​ឡើយ ! បារាំង​ត្រូវ​តែ​បញ្ចូល​វិធានការ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ទៅ​ជា​អាទិភាព​ជាតិ​ និងជា​សេចក្តី​សម្រេច​របស់​ភ្នាក់ងារ​សាធារណៈ​និងឯកជន។ កំណត់​ក្នុង​ច្បាប់​នូវ​កម្មវត្ថុរយៈពេល​ខ្លី​ ​​ ចារ​និង​បញ្ជូន​ទៅ​គ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ​ ទើប​អាច​​ពញ្ញាក់​ស្មារតី​​បំពេញ​កាតព្វកិច្ចនៃ​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិកបាន។

របាយការណ៍​ក៏​បាន​ត្រលប់​មក​ផ្តល់​តម្លៃ​ និង​រំលឹក​អំពី​ភាព​ចាំបាច់​នៃ​ការ​វាយតម្លៃ​ពន្ធ​លើការ​បញ្ចេញឧស្ម័ន​ពុល ដែល​ជា​ដើម​ហេតុ​នាំចលនា​អាវកាក់​លឿង​​ផ្ទុះកំហឹង​ ឱ្យ​កាន់​តែ​មាន​តម្លាភាព និង​សមភាព។ ជាង​នេះ​ទៅ​ទៀត ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិធានការ​ ពង្រឹង​បទដ្ឋាន និង​លុប​ចោល​ជំនួយ​ឧបត្ថម្ភ​ការ​ប្រើប្រាស់​ថាមពល​ធ្យូងថ្ម ដែល​កំពុង​កើន​ឡើង​ទ្វេ​មួយ​ជាពីរ ក្នុង​រយៈ​ពេល​តែ១០​ឆ្នាំ​។

​ជាមួយ​នឹង​សេចក្តី​បញ្ជាក់​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ ជា​អាទិភាព​របស់​រដ្ឋាភិបាល លោក​​នាយករដ្ឋមន្ត្រី​បារាំង Edouard Philippe បាន​ទទួល​ស្គាល់​​ថា​ ត្រូវ​ប្រឹង​បង្កើន​សកម្មភាព​ទៀត ព្រោះ​ស្ថានភាពកាន់​តែ​បន្ទាន់​ហើយ។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​បង្ហាញ​ចំណាត់ការ​ និង​ចម្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​ឧត្តមក្រុមប្រឹក្សា​​ដើម្បី​អាកាសធាតុ នៅ​ដើម​ខែ​កក្កដា នៅ​ពេល​សភា​ប្រជុំ​ក្រុមប្រឹក្សា​ការពារ​បរិស្ថាន។

ក្រៅ​អំពី​ចង់​ដាស់​តឿន​បារាំង ​ឧត្តម​ក្រុម​ប្រឹក្សា​ដើម្បី​អាកាសធាតុ ជ្រើសរើស​​ចេញ​ផ្សាយ​របាយការណ៍​ទី​មួយខ្លួន​ នៅ​ខែ​មិថុនានេះ​ ​​ដោយ​សង្ឃឹម​ថា​អាច​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​សម្រេច​គម្រោង​ថវិកា ឬចេញ​​សេចក្តី​ប្រកាស​ផ្សេងៗ​មុន​ជំនួប​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ នៅបី​បួន​ខែ​ទៀត និង​ឱ្យ​បាន​មុន​គម្រោង “​អនុសញ្ញា​ពលរដ្ឋ” ​របស់​រដ្ឋាភិបាល ដែល​ចង់​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​លើក​សំណើ​អំពី​អន្តរកាល​បរិស្ថានផង៕

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​បានជា​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉ោះ​ ពី​ជម្លោះ​រវាង​ជប៉ុន​ និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ

តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?

ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត

លោក ពូទីន​ ធ្វើសេច​ក្តីថ្លែង​ការណ៍​ពិសេស​ បន្ទាប់ពី​ស.រ.អា. ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ INF

ប្រទេស​ប៉ាពូ​អាស៊ី​ ស្នើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បំណុល​សាធារណៈ​

ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង

និស្សិតចិននៅបរទេស និងការអភិវឌ្ឍប្រទេស

មេប្រឆាំងរុស្ស៊ី ត្រូវគេ​បំពុល នៅក្នុង​ពន្ធនាគារ

ហេតុអ្វី​ការហោះកាត់​នៃ​អាចម៍ផ្កាយ ​Astroid 2019 OK ​ជារឿង​គួរឲ្យ​បារម្ភ ?

សន្និសីទី​អង្គការ ILO ស្តីពី​ការងារ និង​សុខុមាលភាព​នៅ​សតវត្សរ៍ទី២១

អង់គ្លេស ៖ លោកស្រីតេរ៉េហ្សា មេ បញ្ចប់​​តំណែង​​ដោយ​​បន្សល់​​ទុក​នូវ​​ស្នាដៃ​ដ៏​ស្តួចស្តើង

ហេតុអ្វី​ណាសា​មិនអាច​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​ជិត​៥០ឆ្នាំ​កន្លងទៅនេះ?

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ