rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ចំនួន​អាវុធ​នុយក្លេអ៊ែរ​លើ​ពិភពលោក​ថយចុះ ប៉ុន្តែ​​កាន់​តែ​​ទំនើប​​​ខ្លាំង​

ដោយ អៀង សុខម៉ិញ

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ នៅទីក្រុង​ស្តុកខុម ហៅកាត់​ថា Sipri ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ១៧ មិថុនា​២០១៩​នេះ បានបង្ហាញ​ឱ្យ​ឃើញ​ថា ចំនួន​​​ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅ​ទូទាំង​ពិភពលោក បាន​បន្ត​ថយ​ចុះ​ទៀត នៅ​ឆ្នាំកន្លង​មក​នេះ​ ប៉ុន្តែ អាវុធ​នុយក្លេអ៊ែរ​នីមួយៗ កាន់​តែ​ទំនើប ហើយ​​បណ្តាប្រទេស​អ្នក​មាន​​នុយក្លេអ៊ែរ ឱ្យ​តម្លៃ​ដល់​អាវុធ​បែប​នេះ​កាន់​ខ្លាំងឡើងៗ។

គិត​មក​ទល់​នឹង​ដើម​ឆ្នាំ​២០១៩​នេះ ពិភពលោក​រាប់​ឃើញ​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរសរុប​ប្រមាណ​ ១៣៨៦៥​ ពោល​គឺ​មាន​៦០០​គ្រាប់​តិច​ជាង​ កាលពី​ដើម​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​ចុងក្រោយរបស់​​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាពអន្តរជាតិ​ SIPRI​។ ពាក្យ​ថា​ពិភពលោក គឺ​សំដៅ​រាប់​គ្រប់​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ដូច​ជា សហអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាង​ជើង។

សម័យ​ដែល​ពិភពលោក​មាន​អាវុធនុយក្លេអ៊ែរ ច្រើន​ខ្លាំងជាងគេ​បំផុត គឺ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​កាលណោះ​គេរាប់​ឃើញ​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដល់​ទៅ​ប្រមាណ​ជាង ៧​ម៉ឺ​នគ្រាប់។ សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធំជាង​គេ​នៅ​លើ​ពិភពលោក។ ​៩០%​ នៃ​អាវុធ​បរមាណូ​ នៅទូទាំង​ពិភពលោក​ជា​របស់​អាមេរិក​និង​រុស្ស៊ី។

ប៉ុន្តែទន្ទឹម​ពេល​គ្នា​ជាមួយ​គ្នា​នេះ ក្រុមប្រទេស​នុយក្លេអ៊ែរ នីមួយៗ បានធ្វើ​ទំនើបកម្ម​អាវុធ​​របស់​ពួកគេ។ នាយក​គ្រប់គ្រង​កម្មវិធី​ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ របស់​វិទ្យាស្ថាន SIPRI និង​ជាសហ​​ប្រធាន​សំណេរ​របាយការណ៍​ លោក Shannon Kile​​ បាន​សង្ខេប​ឃ្លា​ដ៏​ខ្លី​មួយប្រាប់​យើង​ថា “ពិភពលោក​មាន​អាវុធ​នុយក្លេអ៊ែរ​តិច​ជាង​មុនមែន តែ​កាន់​តែ​ទំនើប​ឡើងៗ”។

ការ​ប្រកួត​ប្រជែង​នុយក្លេអ៊ែរ​ថ្មី ?

មូលហេតុ​ចំបង​ដែល​ជំរុញ​ឱ្យ​​ពិភពលោក​មាន​ចំនួន​អាវុធ​នុយក្លេអ៊ែរ​ថយ​ចុះ​គឺ​ទំនង​ជា​ដោយ​សារ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ស្រប​តាម​សន្ធិសញ្ញា​New START ចុះ​ហត្ថលេខា កាលពីឆ្នាំ​២០១០។ សន្ធិសញ្ញា​ដែល​មាន​គោលដៅ​​ កាត់​បន្ថយ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ចាស់ៗ​សល់​ពី​សង្គ្រាម​ត្រជាក់។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ​ត្រូវ​អស់​សុពលភាព​នៅ​ឆ្នាំ​២០២១។​ ហើយ​មក​ទល់​ពេល​នេះ គ្មាន​ការ​ចរចា​ច្បាស់​លាស់​ណាមួយ​​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​New Startទេ គឺ​មាន​តែ​ភាព​តាន​តឹង​ប្រឈម​ដាក់​គ្នា​រវាង​មហាអំណាច​នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ។

​គ្មាន​សន្ធិសញ្ញា​ថ្មីមក​បន្ត​ទេ មាន​ន័យ​ថា​ប្រទេស​ទាំង​ពីរ​ក៏លែង​មាន​កាតព្វកិច្ច​អ្វី​ត្រូវ​គោរព​គ្នា ! ប្រទេស​ទាំង​ពីរ អាច​​​​ប្រកួត​ប្រជែង​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​នេះ ដោយ​គ្មានដែនកំណត់។ ប្រធានាធិបតី​រុស្ស៊ី​ ពូទីន បាន​ព្រលយ​ឱ្យ​ដឹង​រួច​ហើយ កាលពី​ដើម​ខែ​មិថុនា​នេះ ​អំពី​ចេតនា​ចង់​​​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅ​អវកាស​។ ​ចប់សន្ធិសញ្ញាភ្លាម ​រុស្ស៊ីមាន​លទ្ធភាព​​អាច​បំប៉ោង​អាវុធ​នុយក្លេអ៊ែរ​បានភ្លែត ហើយ​អាមេរិកច្បាស់​ជា​​ត្រូវ​បង្ខំ​ចិត្ត​ពង្រឹង​ពង្រីក​អាវុធ​នុយក្លេអ៊េរ​របស់​ខ្លួន​ដែរ ​ដើម្បីប្រ​​ដេញ​តាម។ ហេតុ​ដូច្នេះ​ហើយ​បាន​​ក្រុម​អ្នក​ប្រជាធិបតេយ្យ​អាមេរិក​ព្រួយ​បារម្ភ​ខ្លាំង។ សមាជិក​សភា​អាមេរិក​បាន​​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋបាល​លោក​ត្រាំ កុំ​ឱ្យ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ​និង​សន្តិសុខប្រទេស។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​ពេល​នេះ គេ​គ្មាន​ឃើញ​សញ្ញា​អ្វី​មួយ​ដែល​ថា​នឹង​អាច​នាំ​ឱ្យ​ប្រទេស​ទាំងពីរ​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​ណា​មួយ​​បាន​ឡើយ។

​ផ្តល់​តម្លៃខ្លាំង​​ដល់​នុយក្លេអ៊ែរ

ក្រៅ​អំពី​ភាព​ប្រកួត​ប្រជែង​រវាង​អាមេរិក​និង​រុស្ស៊ី ម្ចាស់​របាយការណ៍​ក៏​មើល​ឃើញ​អំពី​និន្នាការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផ្សេង​ទៀត ៖ ចិន ឥណ្ឌា និង​ប៉ាគីស្ថាន ក៏ពង្រីក​ទំហំ​ឃ្លាំង​បរមាណូ​ដែរ។ ចំពោះ​ឥណ្ឌា​និ​ងប៉ាគីស្ថាន ដែលជា​ប្រទេស​ជិតជាប់​របង​គ្នា​ និង​មានជម្លោះ​​ ព្រំដែនជាមួយ​​គ្នាស្រាប់​ផង ការ​ពង្រីក​អាវុធ​នុយក្លេអ៊ែរ អាច​ធ្វើ​ឱ្យ​ជម្លោះ​​ប្រដាប់​អាវុធ​ធម្មតា ក្លាយ​ទៅ​ជា​ជម្លោះ​នុយក្លេអ៊ែរ​ដ៏​មហាគ្រោះថ្នាក់។

និន្នាការ​មួយ​ទៀត គឺ​ការឱ្យ​តម្លៃ​លើ​អាវុធ​នុយក្លេអ៊ែរ ដោយ​មិន​និយាយ​អំពី​កូរ៉េខាង​ជើង ដែល​តែងប្រើ​នុយក្លេអ៊ែរ​ជាលេស​គ្រប់យ៉ាង​នោះ​ គេ​សង្កេត​ឃើញ​ពិភពលោក​ ចាប់​ផ្តល់​​ភាព​សំខាន់ ជា​ទូទៅ ដល់​អាវុធ​នុយក្លេអ៊ែរ និង​ដោយ​ថែម​ទាំង​មាន​ការ​ប្តូរ​ផ្លាស់​ទ្រឹស្តី​យុទ្ធសាស្ត្រ​ផង។ ជាក់​ស្តែង​គឺ​សហរដ្ឋ​អាមេរិក​តែ​ម្តង ! សហរដ្ឋ​អាមេរិក​បាន​ផ្តល់​តួនាទី​ដ៏​សំខាន់​ដល់​អាវុធ​​ប្រភេទ​នេះ​ ក្នុង​ប្រតិបត្តិការ​យោធា និង​ការ​ពិភាក្សា​​ស្តី​អំពី​សន្តិសុខ​ជាតិ។ នេះ​បើ​តាម​ការ​ពន្យល់​បញ្ជាក់​របស់​ម្ចាស់សំណេរ​របាយការណ៍​ដដែល ដែល​សង្កេត​ឃើញ​អំពី​​ទស្សនៈ​វិស័យ​​ខុស​គ្នា​ស្រលះ​កាលពី​៥​ឆ្នាំ។ ៥​ឆ្នាំ​​មុន ពិភពលោក​ទាំងមូល មូលមតិ​គ្នា​ចាត់ទុក​នុយក្លេអ៊ែរ​ជា​អាវុធ​ប្រល័យ​លោក​ដែល​ត្រូវ​រំសាយ​ឱ្យ​អស់។

តែ​ពេល​នេះ ការ​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការ​រីកសាយ​ភាយ​នុយក្លេអ៊ែរ​ ស្រប​តាម​សន្ធិសញ្ញា​មិន​រីកសាយភាយ​នុយក្លេអ៊ែរ (TNP) ដែល​នឹង​មាន​អាយុ​៥០​ឆ្នាំ​ នៅ​ឆ្នាំក្រោយ​ កំពុង​ជួប​ឧបសគ្គ។ ការ​ត្រួត​ពិនិត្យអន្តរជាតិ​​មិន​ឱ្យ​ពិភពលោក​ជួប​ករណី​រីកសាយភាយ​នុយក្លេអ៊ែរ បាន​ដើរ​មក​ទល់​ផ្លូវ​ទ័ល​តាំង​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ​កាលពី​ឆ្នាំ​ទៅ ពិភពលោក​បាន​ស្គាល់​ភាព​ជូរ​ចត់​មួយ​ទៀត​ បន្ទាប់ពី​អាមេរិក​និ​ងរុស្ស៊ី​បាន​ប្រកាស​ព្យួរ​​​សន្ធិសញ្ញា​រំសាយ​អាវុធ​នុយក្លេអ៊ែរ (INF) ​​រយៈមធ្យម (៥០០​ទៅ​៥៥០០គ.ម.)​ ចុះ​ហត្ថលេខា​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?