rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ដោយ អៀង សុខម៉ិញ

នៅ​ក្នុង​ចំណោម​នា​វា​​បួន​​គ្រឿង​ដែល​បាន​រង​ការ​វាយប្រហារឱ្យ​ខូចខាត​ នៅ​​តាម​បណ្តោយ​ឆ្នេរ​សមុទ្ទ​អេមីរ៉ាត មាន​ពីរ​គ្រឿង​ជា​នាវា​ដឹក​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុង​រីយ៉ាដ​និង​អាប៊ូដាប៊ី ដោយ​បរិហារ​ថា​ជាទង្វើ​​វិច្ឆេទកម្ម។ ឧប្បហេតុ​នេះ​បាន​កើតឡើង​ក្នុង​ខណៈ​ដែល​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក កំពុង​​រួសរាន់​​ទៅ​​ជួប​សម្ព័ន្ធមិត្តអឺរ៉ុប​​ដើម្បី​ជជែក​ពី​បញ្ហា​អ៊ីរ៉ង់ និង​បានជំរុញ​​​​ភាព​តាន​តឹង រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក ដែល​កំពុងប៉ោង​​ខ្លាំង​​​ស្រាប់​ ​ឱ្យ​ឡើង​តឹង​បន្ថែម​មួយ​កំរិត​ទៀត។ តម្លៃ​ប្រេង​ទៀត​សោត​បាន​ចាប់​ឡើង​ថ្លៃ​ភ្លាម​នៅ​លើ​ទីផ្សារ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​រដ្ឋមន្ត្រីក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត លោក Khalid al-Falih បាន​ជូន​ដំណឹង​ថាមាន​អំពើ​វិច្ឆេទកម្ម​ប្រឆាំង​នឹង​នាវា​ដឹកប្រេង​ពីរ​គ្រឿង​របស់​ខ្លួន​ នៅ​ក្នុង​ផ្ទៃ​សមុទ្ទ​អេមីរ៉ាត​អារ៉ាប់រួម ជាមួយ​នឹង​នាវា​ពាណិជ្ជកម្ម​​ពីរ​គ្រឿង​ទៀត​របស់​ប្រទេស​ផ្សេង​។

នាវា​ដឹកប្រេង​របស់​អារ៉ាប៊ីសាអូឌីតទាំង​ពីរ បាន​រងការវាយប្រហារ​ នៅក្នុង​តំបន់​សេដ្ឋកិច្ចផ្តាច់​មុខ​របស់​អេមីរ៉ាត់អារ៉ាប់រួម ​តាមបណ្តោយ​​​ឆ្នេរខាង​កើត​ របស់​អេមីរ៉ាត Fujairah ដោយ​​រងការ​ខូចខាត​យ៉ាង​ដំណំជា​ពិសេស​លើ​ផ្នែក​រចនា​សម្ព័ន្ធ តែ​ជា​សំណាង​ល្អ វា​មិន​មិន​បណ្តាល​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស អ្នក​រង​របួស និង​មាន​ការ​ធ្លាយ​ប្រេង​បំពុល​ផ្ទៃ​សមុទ្ទឡើយ។ ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ក្នុង​ចំណោម​នាវាទាំង​ពីរ​គ្រឿង របស់​អារ៉ាប៊ីសាអូឌីត ​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​តម្រង់​ទិស​ ដឹក​ប្រេង​ពី​​មណ្ឌល​ចម្រាញ់​ប្រេង​ Ras Tanura ក្នុង​ឈូង​សមុទ្ទ​ពែក្ស ទៅ​ឱ្យ​អតិថិជន​ជាតិ​អាមេរិក។

​​​សម្ព័ន្ធមិត្តទាំងពីរ​​របស់​សហរដ្ឋ​អាមេរិក បាន​ថ្កោល​ទោស​ការ​វាយប្រហារលើ​នាវា​ពាណិជ្ជកម្ម​និង​ស៊ីវិល​​នេះ ថា​ជា​ទង្វើ​ឧក្រិដ្ឋ​ ដែលជា​តំណាង​ការ​​គំរាមកំហែងសុវត្ថិភាព​នៃ​ចរាចរណ៍​ផ្លូវ​សមុទ្ទផង គំរាមកំហែង​សន្តិភាព​ផង និង​សន្តិសុខ​តំបន់​ព្រមទាំង​អន្តរជាតិ​ទាំង​មូល។ ជា​ហេតុការណ៍ ដ៏​ធ្ងន់​ធ្ងរខ្លាំង ប៉ុន្តែ អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់​ ​ មិន​បាន​បញ្ជាក់​ថា​តើ​នរណា​ជា​បង្ក​វិច្ឆេទកម្ម​នេះ​ទេ និង​ក៏​មិន​បាន​បញ្ជាក់អំពី​ប្រភេទ​​នៃ​វិច្ឆេទកម្ម​នេះ​ ដែរ។ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ចន្ទ​នេះ ទង្វើ​វិច្ឆេទកម្មស្ថិត​នៅ​ជា​អាថ៌កំបាំង​ទាំង​ស្រុង។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​អេមីរ៉ាតអារ៉ាប់​រួម បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ចេះ​មាន​ទំនួល​ខុសត្រូវ​ ទប់​ស្កាត់​ទង្វើ​វិច្ឆេទកម្ម​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃចរាចរណ៍​ផ្លូវសមុទ្ទ។

ធ្លាប់​រង​​ការ​ចោទ​ប្រកាន់​ និង​ចង្អុល​មុខ​ជានិច្ច នៅ​ពេល​​មាន​រឿង​អ្វី​កើត​ឡើង​ប៉ះពាល់​ដល់​អារ៉ាប៊ីសាអូឌីត ឬ​អេមីរ៉ាត​អារ៉ាប់ ! អ៊ីរ៉ង់យល់​ថា​ការ​វាយប្រហារ​នេះ​ជា​ភាព​អាសន្ន​មួយ និង​​​អំពាវនាវ​ឱ្យ​មានការ​បើក​អង្កេត​ភ្លាម ព្រោះ​​អាច​មាន​ក្រុមផ្សងព្រេងនិយម​ (បរទេស) មក​រំខាន​ចរាចរណ៍​សមុទ្ទ។

កំពង់ផែតែមួយ​គត់បែរ​ទៅ​សមុទ្ទ​អារ៉ាប៊ី

ហេតុការណ៍​វិច្ឆេទ​កម្ម បាន​កើត​ឡើង​​ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ខ្លាំង​ណាស់ ! សហរដ្ឋអាមេរិក​បាន​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ និង​បាន​ពង្រឹង​វត្តមាន​កងទ័ព​ ​ព្រមទាំង​បញ្ជូននាវា​ចម្បាំង នាវា​មុជទឹក នាវា​បំពាក់​មីស៊ីល ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-៥២ ដ៏​គួរ​ឱ្យ​រអា នៅក្នុង​តំបន់ឈូង​សមុទ្ទពែក្ស​នេះ ដើម្បី​​សំឡុត​​អ៊ីរ៉ង់ ដែល​ប្រកាស​ផ្អាក​លែងគោរព​កិច្ចព្រមព្រៀ​ងនុយក្លេអ៊ែរ​ និង​ដែលគំរាម​តប​វិញ ចង់​បិទ​ច្រក​សមុទ្ទ​ជា​យុទ្ធសាស្ត្រ​ Ormuz ​ ក្នុង​ករណី​មាន​ភាព​ប្រឈម​យោធា​ជាមួយ​នឹ​ងសហរដ្ឋអាមេរិក។

ច្រក ​អ័រមូហ្ស សំខាន់​ទាំង​ខាង​ផ្នែក​ចរាចរណ៍​ពិភពលោកផង និង​ទាំង​ខាង​ផ្នែក​ផ្គត់ផ្គង់​ប្រេងផង។ ដើម្បី​អាច​ចូលទៅ​ដល់​ឈូង​សមុទ្ទពែក្ស ជម្រុក​​ប្រេងដ៏​ចំបង​ ​អារ៉ាប៊ីសាអូឌីត ឬអេមីរ៉ាត គេ​ត្រូវ​ឆ្លង​កាត់​ច្រក​អ័រមូហ្ស ដែលគ្រប់គ្រង​មួយផ្នែក​ធំ​ដោយ​អ៊ីរ៉ង់។ ដើម្បី​គេច​វាង មិនឆ្លង​កាត់​ច្រក​អ័រមូហ្ស គេ​រំពឹង​លើកំពង់​ផែ​តែ​មួយ​គត់របស់​អេមីរ៉ាត​អារ៉ាប់រួមដែល​បែរ​ទៅ​រក​សមុទ្ទ​អារ៉ាប៊ី។ គឺ​កំពង់ផែ​នៅ​បណ្តោយ​ឆ្នេរ​ នៅ​ប៉ែក​ខាង​កើត ​ Fujairah ដែល​មាន​សមត្ថភាព​ទទួល​ស្តុក​ប្រេង​៧០​លាន​ធុង​ប៉ារីស មានស្ថានីយ៍​ប្រេង​ពីរ និង​​បំពង់​បង្ហូរ​ប្រេងមួយ​ប្រវែង​៤០៦គីឡូម៉ែត្រ មក​ពី​អាប៊ូដាប៊ី បាន​៦សែន​ប៉ារីល​ក្នុង​មួយ​ថ្ងៃៗ។ ​​ហើយ​ឥលូវ​ ​ផ្ទៃ​សមុទ្ទ​​ ម្តុំកំពង់​ផែ រង​ទង្វើ​វិច្ឆេទកម្ម​ទៀត។ ទើប​គ្រប់គ្នា​សំឡឹង​ឃើញ​ថា​ស្ថានការណ៍​ខិត​មក​ដល់មាត់​ជ្រោះ​នៃ​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង។

​រដ្ឋមន្ត្រីក្រសួងការ​បរទេស​អាមេរិក​ ទៅ​ព្រុចសែល

តាំង​ពីរសៀល​​​ថ្ងៃ​អាទិត្យមក​ ភាព​តាន​តឹង​ចាប់​ប៉ោង​ជា​ថ្មី នៅពេល​មាន​ព័ត៌មាន​ផ្សព្វផ្សាយក្នុង​វិបសៃត៍​ស្និទ្ធ​នឹង​អ៊ីរ៉ង់ បាន​ពាំពាក្យ​ថា​មាន​ការ​ផ្ទុះ​នៅ​កំពង់ផែ Fujairah និងនាវាជាច្រើន​គ្រឿង​ឆេះ ក្រោយ​​ការ​ហោះ​ហើរ​នៃ​​យន្តហោះ​អាមេរិក-បារាំង ​លើ​តំបន់។ រដ្ឋាភិបាល​អេមីរ៉ាតអារ៉ាប់​រួម បានច្រាន​ចោល​ព័ត៌មាន​ទាំង​អស់​នោះ​ ក្រោយ​មក​ទើប​គេ​ឃើញ​មាន​សេចក្តី​ប្រកាស​អំពីការ​ធ្វើ​វិច្ឆេទ​កម្ម​ប្រឆាំង​នឹង​នាវា​ពាណិជ្ជកម្ម​បួន​គ្រឿង។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ក្រសួងការបរទេស​អាមេរិក​បាន​ប្រកាស​ថា​ លោក មាយ ប៊ុមប៉េអូ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព្រុចសែល​ នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ភាគី​អឺរ៉ុប (បារាំង អាល្លឺម៉ង់ អង់គ្លេសដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់) ស្តី​អំពី​បញ្ហា​​អ៊ីរ៉ង់​នេះ ដោយ​សុខ​ចិត្ត​លុប​គម្រោង​ទស្សនកិច្ច​​នៅ​ហ្គូអេឡង់ លុប​ចោល​ជំនួប​ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​បែរឡាំង និង​ជាពិសេស​លុប​ចោល​​​​ទស្សនកិច្ច​នៅ​ម៉ូស្គូ ដោយ​រក្សា​ទុក​ត្រឹម​ជំនួប​ជាមួយ​លោក​ពូទីន​សុតឈី៕

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​អាមេរិក​ដើម្បី​ដើរ​ចេញ​ពី​ភាពឯកា

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង