rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ដោយ អៀង សុខម៉ិញ

២ ឧសភា ១៥១៩- ២ ឧសភា ២០១៩ ថ្ងៃ​នេះ​ជា​ខួប ៥០០​ឆ្នាំ​គត់ នៃ​មរណភាព​របស់​វិចិត្រករ ដ៏​មាន​ទេពកោសល្យ ឡេអូណា ដឺ វ៉ាំងស៊ី Leonard de Vinci ដែល​បាន​បន្សល់​ទុក​នូវ​មរតក​សិល្បៈ​ គំនូរ ចម្លាក់ និ​ងស្នាដៃ​ក្នុង​វិស័យ​ស្ថាបត្យកម្ម វិទ្យាសាស្ត្រ​ ... ជា​ច្រើន​ផ្សេង​ទៀត ឱ្យ​បារាំង​និង​អ៊ីតាលី។ ពិធី​ប្រារព្វខួប​មរណភាព​នេះ ត្រូវ​រៀប​ចំ​ឡើង​នៅ​ប្រទេស​បារាំង ក្រោម​អធិបតីភាព​​របស់​​លោកប្រធានាធិបតី​បារាំង អេម៉ាណុអែល ម៉ាក្រុង និង​ប្រធានាធិបតី​អ៊ីតាលី លោក សែកហ្ស៊ីយ៉ូ ម៉ាតារ៉េឡា។ បុរសរដ្ឋ​ទាំង​ពីរ ​ ​ អបអរ​ចំណង​មិត្ត​ភាពបារាំង​-អ៊ីតាលី និងចំណង​​​វប្បធម៌អឺរ៉ុប ដោយ​ទុក​ជម្លោះ​ការទូត និង​ភាព​តានតឹង​នយោបាយ​នឹង​គ្នា​មួយ​អន្លើ។

នៅ​ថ្ងៃ​នេះ លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍លោកប្រធានាធិបតី​អ៊ីតាលីសែកហ្ស៊ីយ៉ូ ម៉ាតារ៉េឡា (Sergio Mattarela) ដើម្បី​ប្រារព្វ​ខួប​៥០០​ឆ្នាំនៃ​មរណភាព​របស់​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ដែល​ជា​ពិធី​អបអរ​ចំណង​មិត្តភាព​វប្បធម៌​អឺរ៉ុប​ផង និង​ចំណង​មិត្តភាព​ទ្វេភាគី​ បារាំង​អ៊ីតាលីផង ព្រមទាំង​ជា​ជំនួប​ជាមួយ​យុវវ័យ​​បារាំង​-អ៊ីតាលី ចំនួន​៥០០​នាក់ ដែលមាន​​មរតក​វប្បធម៌​ “​នៃ​កា​ររស់​ឡើង​វិញ La Renaissance” រួម​គ្នា។

កម្មវិធី​បាន​ចាប់​ផ្តើម​ដោយ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​ទាំង​ពីរ ​នៅ​រាជវាំង Amboise និង​ វិមាន​Clos –Lucé d’Amboise ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស ចម្ងាយប្រមាណ​ពីរ​រយ​គីឡូម៉ែត្រ​។ បន្ទាប់​មក​ប្រធានាធិបតី​ទាំង​ពីរ បាន​ទទួល​ទានអាហារ​ថ្ងៃ​ត្រង់ នៅ​វាំងChambord។

​ពិធីការ​ប្រព្រឹត្ត​​ទៅ​ក្នុង​ក្របខ័ណ្ឌ​​វប្បធម៌មែន​ ប៉ុន្តែដោយ​ជាក់ស្តែង និង​ដោយ​ចៀស​មិន​រួច នេះ​ជា​​នា​ឱកាស សម្រាប់​ប្រទេស​ទាំង​ពីរ ក្នុង​ស្តារ​ទំនាក់​ទំនង​ឡើង​វិញផង និង​ភ្លេច​អស់​មួយ​រយៈ​នូវ​រាល់​ជម្លោះ​ការទូត​កន្លង​មក។ វិមាន​ប្រធានាធិបតី​បារាំង រំពឹង​លើ​រូប​លោកប្រធានាធិបតី​អ៊ីតាលី​នេះ​ហើយ។ ថ្វីបើ​នៅ​អ៊ីតាលី ប្រធានាធិបតី​មាន​តួនាទី​ជា​កិត្តយស គ្មាន​អំណាច​ដឹកនាំប្រទេស​​ក៏​ដោយ​ ក៏​លោក សែកហ្ស៊ីយូ ម៉ាតារ៉េឡា បានដើរ​​​តួនាទី​ដ៏​សំខាន់​ និងជា​ស្ពាន​ចង​ភ្ជាប់​ឱ្យ​រដ្ឋាភិបាល​បារាំង​និងរដ្ឋាភិបាល​​អ៊ីតាលី​ចរចា​គ្នា​ឡើង​វិញ។ តាំង​ពី​អ៊ីតាលី​មាន​រដ្ឋាភិបាល​ថ្មី​ជា​អ្នក​ស្តាំ​ជាតិ​ជ្រុលនិយម​មក ប៉ារីស និង​រ៉ូម ​កំពុង​ឆ្លង​កាត់​វិបត្តិការទូត​នឹង​គ្នា​យ៉ាង​តានតឹង។

រូបគំនូរ Mona Lisa ឬ «la Joconde» ដ៏​ល្បីល្បាញ​របស់​លោក Léonard de Vinci នៅ​សារៈមន្ទីរ Louvre ក្រុង​ប៉ារីស AFP/Jean-Pierre Muller

លោក​ ឡេអូណា ដឺ វ៉ាំងស៊ី ជា​នរណា​ ?

លោក ឡេអូណាដូ ឌី សឺ ព្យេដូ (Leonardo di ser Piedo) ហៅ ឡេអូណា ដឺ វ៉ាំងស៊ី (Leonard de Vinci) កើត​នៅ​១៥​ មេសា ឆ្នាំ​១៤៥២ នៅ​ភូមិ វ៉ាំងស៊ី ក្បែរ​ក្រុង​ Florence ​ប្រទេស​អ៊ីតាលី។ លោក បាន​ទទួល​ការ​សិក្សា​ ផ្នែក​សិល្បៈ​គំនូរ និង ​ផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា វិស្វករ​ទៀត។

នៅ​អាយុ​២៦​ឆ្នាំ លោក​បាន​ក្លាយ​ជា​វិចិត្រករ ជំនាញ​គំនូរ​ ភ្លឺក្នុងទី​​ងងឹត ដ៏​ល្បី​ឈ្មោះ មាន​ស្នាដៃ​ដ៏​អស្ចារ្យ​រួច​ស្រេច​ទៅ​ហើយ។

នៅ​ឆ្នាំ​១៤៨១ ​នៅ​ក្រុង​មីឡង់ ប្រទេស​អ៊ីតាលី​ លោក​បាន​ប្រកប​​អាជីព ជា​វិចិត្រករ​គំនូរ ស្នូនរូប ​ជា​អ្នក​ដឹកនាំ​សម្តែង​ ជា​វិស្វករ។ លោក​ក៏​បាន​ធ្វើការ​សិក្សា​លើ​គម្រោង​បច្ចេកទេស​ជា​ច្រើន​ រាប់​តាំង​ពី​បង្កើត​កីតម្បាញ​ ដល់​នាឡិកា និង​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិជ្ជា​គណិតវិទ្យា ដោយ​​​សិក្សា​អំពី​ប្រព័ន្ធ​ប្រឡាយ​ទឹក ទន្លេ សង់​ទីក្រុង ... ​ឬ​ហៅ​ថា​​វិស្វករ​ផ្នែក​នគរូបនីយកម្ម បើ​និយាយ​ភាសា​បែប​សម័យ​បច្ចុប្បន្ន។

នៅ​ពេល​បារាំង​ចូល​លុកលុយ​ក្រុងFlorence លោក ឡេអូណាដឺវ៉ាំងស៊ី បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​វឺនីស និង​សហការ​ជាមួយ​រដ្ឋាភិបាល​ ក្នុង​នាម​ជា​វិស្វករ ការពារ​ក្រុង​ពីការ​ឈ្លានពាន​បរទេស ដោយ​បាន​ផលិត​មួក​ការពារ​ក្រោម​ទឹក​ ប៉ុន្តែ​ស្នាដៃ​នេះ ពុំ​ដែល​ត្រូវ​បាន​គេ​យក​មក​ធ្វើ​តេស្ត​សាកល្បងប្រើប្រាស់​ទេ។

នៅ​ឆ្នាំ​១៥០០ លោក​បន្ត​សិក្សា​រហូត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ គណិតវិទ្យា កាយវិទ្យា​មនុស្ស​សត្វ និង​ការ​ហោះហើរ​របស់សត្វ​ស្លាប។

លោក​បញ្ចប់​ជីវិត​ការងារ​ចុងក្រោយ​នៅ​ក្រុង​រ៉ូម​ ជាមួយ​មេដឹកនាំ​អ៊ីតាលី​ ការពារ​ប្រទេស​និង​សិល្បៈ ប៉ុន្តែ​ដោយ​ការ​ប្រកួត​ប្រជែង​មាន​កាន់​តែ​ខ្លាំង​វិចិត្រករ​ វិស្វករ​ ថ្មីរះ​ដុះ​កាន់តែ​ច្រើន។ នៅ​ឆ្នាំ​១៥១៥ ពេល​បារាំងចូល​​គ្រប់គ្រងក្រុង​Milan លោក ឡេអូណា ដឺ វ៉ាំងស៊ី ក៏​ព្រម​ទទួល​យក​ការ​អញ្ជើញ​រ​បស់​ស្តេច​បារាំង​François 1er មកស្នាក់​នៅ​ក្នុង​ប្រទេស​​បារាំង ក្នុងវិមាន​ Clos Lucé d’Amboise ក្បែរ​​វាំង Amboise។ ដោយ​ពេញ​ចិត្ត​ស្នាដៃ​គំនូរ​របស់​ឡេអូណាដូ​ដឺវ៉ាំងស៊ី​ខ្លាំង ស្តេច​François 1er ក៏​បាន​សុំ​ទិញ​គំនូ​រ​ រូប​ស្ត្រី ម៉ូណាលីហ្សា និង​ប្រគល់​សេរីភាពពេញលេញ​​ឱ្យ​លោក ឡេអូណាដឺវ៉ាំងស៊ី។ បី​ឆ្នាំ​ក្រោយ​ ពោល​គឺ​នៅ​ថ្ងៃទី ២​ឧសភា ឆ្នាំ​១៥១៩ លោក ឡេអូណា ដឺ វ៉ាំងស៊ី បាន​ទទួល​មរណភាពដោយ​រោគាពាធ​ នៅ​វិមាន​Clos-Lucé ក្នុង​ទឹក​ដី​បារាំង។

មរតកវិទ្យាសាស្ត្រ

​លោក ឡេអូណាដូ ដឺ វ៉ាំងស៊ី គឺ​ជា​វិចិត្រករ ជា​អ្នក​ច្នៃប្រឌិត​គំនិត​ស្មារតី​និង​វត្ថុ​ថ្មី ជា​វិស្វករ ជា​អ្នក​វិទ្យាសាស្ត្រ​ ជា​ទស្សនវិទូ។ មួយ​ចំនួន​ធំ បាន​ចាត់​ទុក​លោក​ជា​មនុស្ស​ដែល​មាន​ស្មារតី​សកល ជា​អ្នក​ប្រាជ្ញ​ ជា​អ្នកដែល​មាន​ទេពកោសល្យ​ខ្ពស់​មិន​ថា​ក្នុង​វិស័យ​សិល្បៈ​ ឬ​វិទ្យាសាស្ត្រ​ ដែល​៥០០​ឆ្នាំ​ក្រោយ​មនុស្សជាតិ​នៅ​តែ​ស្ងើច​សរសើរ។

ប៉ុន្តែ​គឺ​គំនូរ​ ដែល​ជា​ជំនក់​ចិត្ត​ខ្លាំង​បំផុត​របស់​លោក។ គំនូរ​ដែល​ល្បីល្បាញ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ដែល​ពិភព​អ្នក​សិល្បៈ​គំនូរ​មិន​អាច​មិន​មក​មើល​បាន​ពេល​មក​ទស្សនា​ក្រុង​ប៉ារីស គឺ​រូប​ស្ត្រី​មួយកំណាត់​ខ្លួន​ឈ្មោះ Monna Lisa ឬ​ហៅ​ជា​ភាសា​បារាំង ថា La Joconde​ដែល​លោក​បាន​គូរ​ នៅ​ឆ្នាំ ១៥០៣។ រូប​នេះ​មាន​តាំង​នៅ​ក្នុង​សារមន្ទីរ​​ Louvres ​ក្រុង​ប៉ារីស។ រូប​គំនូរ​ដ៏​ល្បី​មួយ​ទៀត គឺ​មនុស្ស​ឈរ​ស្រាត ដែល​លោក​ចង់​បង្ហាញ​ពី​សិក្សា​អំពី​សមមាត្រ​នៃ​រាង​កាយមនុស្ស។

ក្រៅ​អំពី​គំនូរ​ល្បីៗ​ លោក​បាន​បន្សល់​ទុក​នូវ​មរតក​វិទ្យាសាស្ត្រ​ជា​ច្រើន ដូច​ជា​ ឧទ្ធម្ភាចក្រ​មិន​ហោះ ឆ័ត្រ​យោង​ដ៏ធ្ងន់ រថពាសដែក​មិន​ទៅ​មុន កាណុង​បាញ់​ចំហាយ កី​តម្បាញ​ ម៉ាស៊ីនប៉ូម​ទឹក មួកចុះ​ទឹក នាវាមុជទឹក ម៉ាស៊ីន​ជា​ច្រើន មានជាអាទិ៍​ម៉ាស៊ីន​ខាត់​កញ្ចក់ កង់​ក៏​ប្រហែល​ជា​គំនិត​របស់​លោក​ដែរ​... ថ្វី​បើ​វត្ថុ​ប្រើ​មិន​កើត មិនដើរ​ មែន ប៉ុន្តែ​ ​ជា​របក​គំឃើញ​ថ្មី​ ក្នុង​សម័យ​នោះ និង​ដែល​អ្នក​ស្រាវជ្រាវ​សម័យ​ថ្មី​ មិនមើល​រំលង​ឡើយ៕

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?

ចិន៖លោកស៊ី ជីនពីង​ការពារ​គម្រោង « ខ្សែក្រវ៉ាត់ និងផ្លូវ » និង​​ប្រឆាំង​នយោបាយ​ការពារនិយម