rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ដោយ ឈាង បុប្ផា

រដ្ឋាភិបាល​បារាំង នៅ​ថ្ងៃ​ចន្ទ នេះ ត្រូវ​បូកសរុប​លទ្ធផល នៃ​វេទិកា​តស៊ូ​មតិ​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​រៀបចំឡើង តាំង​ពី​២ ខែ​មកហើយ ដើម្បី ឆ្លើយតប​នឹង​វិបត្តិ​ចលនា​អាវកាក់លឿង នៅក្នុង​ប្រទេស​បារាំង។ នៅក្នុង​វេទិកា​ថ្នាក់ ជាតិ ដែល​បាន​បើកធ្វើ នៅទូទាំង​ប្រទេស​បារាំង មាន​មនុស្ស​ប្រមាណ ១លាន ៥សែន បាន​ចូលរួម​បញ្ចេញ​មតិ​យោបល់​របស់ខ្លួន ទៅលើ​ប្រធានបទ​សំខាន់​ចំនួន​៤ គឺ សារពើពន្ធ សេវាសាធារណៈ បរិស្ថាន ហើយ​និង​ប្រជាធិបតេយ្យ។

នៅក្នុង​សេចក្តី​សង្ខេប​របាយការណ៍ ដែល​ជា​លទ្ធផល​នៃវេទិកា​តស៊ូ មតិ​ថ្នាក់ជាតិ ចំណុច​ដែល​ប្រជាជន​បារាំង បញ្ចេញ​យោបល់ និង​ទាមទារ​ចង់​បាន ច្រើន​ជាង​គេ គឺ ការកាត់បន្ថយ​ពន្ធ ហើយ​និង​ភាពយុត្តិធម៌​ក្នុង​រឿង​បង់ពន្ធ​ជូនរដ្ឋ។ ពន្ធ សេវា​សាធារណៈ បរិស្ថាន ហើយ​និង​ប្រជាធិបតេយ្យ គឺ​ជា​ប្រធានបទ​ធំ​៤ នៃ​វេទិកា​តស៊ូមតិ​ថ្នាក់ជាតិ។

កាត់បន្ថយពន្ធ

នៅក្នុង​រឿង​បង់ពន្ធ នេះ ប្រជាជន​បារាំង ជាច្រើន​ចង់​ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ ជាពិសេស លើ​ពន្ធ​លើ​តម្លៃ​បន្ថែម TVA ដែល​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។ បន្ទាប់មកទៀត គឺ​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល។ ប្រជាជន​ដែល​បានចូលរួម​បញ្ចេញយោបល់ ក្នុង​វេទិកា​តស៊ូមតិជាតិ បាន​ទាមទារ​ផងដែរ ឲ្យ​រដ្ឋាភិបាល អនុវត្ត​ឡើងវិញ ការយកពន្ធ​លើ​ទ្រព្យសម្បត្តិ ដែល​ជា​ចំនុច​ទាមទារ​សំខាន់ របស់​បាតុកម្ម​ចលនា​អាវកាក់លឿង។ សម្រាប់​ក្រុមអាវកាក់លឿង ដោយ​លុបពន្ធ​លើ​ទ្រព្យសម្បត្តិ រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង កំពុង​ធ្វើ​អំណោយ កាដូ​ឲ្យ​ក្រុមអ្នកមាន ប៉ុន្តែ ងាក​មក​ច្របាច់ក ប្រជាជន​ថ្នាក់ជីវភាព​មធ្យម។ លោក​ម៉ាក្រុង​ធ្លាប់​បាន​បង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត នឹង​ការយកពន្ធ​លើ​ទ្រព្យសម្បត្តិ ព្រោះថា វា​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន អ្នកមាន​រត់ លែងធ្វើ​ជំនួញ ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​បាត់​ការងារ​នៅ​ប្រទេស​បារាំង។

ប្រជាជន​បារាំង ទាមទារ​ផងដែរ ឲ្យ​មាន​ការរឹតបន្តឹង ការប្រយុទ្ធប្រឆាំង នឹង​ការលួចគេច មិន​បង់​ពន្ធ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​រាប់ពាន់​លាន​អឺរ៉ូ។

កាត់បន្ថយ​ការចំណាយ​សាធារណៈ

សម្រាប់​ប្រជាជន​បារាំង ដើម្បី កាត់បន្ថយ​ឱនភាព​ថវិកា រដ្ឋាភិបាល​គួរ​សន្សំសំចៃ កុំ​ចាយ​ខ្ជះខ្ជាយ ជាពិសេស ​នៅ​វិមាន​ប្រធានាធិបតី។ ពួកគេ​បាន​ស្នើ​ផងដែរ ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ​ចំណាយសាធារណៈ តាមរយៈ ការកាត់បន្ថយ​ថវិកា​សម្រាប់​វិស័យកងទ័ព ឬ សម្រាប់ ជំនួយ​ផ្ទះសម្បែង។

ការពារ​បរិស្ថាន

ប្រជាជន​បារាំង​ភាគច្រើន​ទទួលស្គាល់​ថា ការរស់នៅ​របស់​ពួកគេ​កំពុង​ប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ត្រៀមខ្លួន ដើម្បី​ចូលរួម​ការពារ​បរិស្ថាន។ ប៉ុន្តែ ជាដំណោះស្រាយវិញ ពួកគេ​មិន​គិតថា ការយកពន្ធ​ដោយ​ផ្ទាល់ លើ​តម្លៃ​ប្រេង ដែល​ជា​ដើមហេតុចំបង​ធ្វើ​ឲ្យ​ផ្ទុះ​មាន​បាតុកម្ម​ចលនា​អាវកាក់លឿង នឹង​ជួយ​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ​ការប្រើប្រាស់​ថាមពល​ដោយ​វិជ្ជមាននោះទេ។ រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​យក​ពន្ធ​ទៅលើ អ្នកដែល​បញ្ចេញ​ផ្សែងពុល​ច្រើនបំផុត ឬ​បង្កើន សេវា​ដឹកជញ្ជូន​សាធារណៈ ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ ការបញ្ចេញផ្សែងពុល វិញ​គឺ​ប្រសើរជាង។

សម្រាប់​ប្រធានបទ ប្រជាធិបតេយ្យ ប្រជាជន​បារាំង​ចង់​ឲ្យ​គេ​កាត់បន្ថយ​ចំនួន​សមាជិក​សភា បារាំង ដែល​គេ​វាយតម្លៃថា មាន​ចំនួន​ច្រើន​ពេក។ នៅ​ស្រុកបារាំង ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន ពឹងផ្អែក ធ្វើការ​ច្រើនតែមួយ​ចៅហ្វាយក្រុង និង​មិនសូវ​ស្គាល់ ឬ​បានប្រយោជន៍ ពី​អ្នកតំណាងរាស្រ្ត​របស់ខ្លួន នៅ​សភា​នោះទេ។

អ្វី​ដែល​ជា​ការកត់សំគាល់​លើកនេះ បញ្ហា​សុខភាព ដែល​គ្មាននៅក្នុង​ប្រធានបទ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ប្រជាជន​បារាំង ទាមទារ​ស្នើ​ចង់​បាន​ច្រើន ណាស់ដែរ។ នៅក្នុងពេល​ដែល បញ្ហា​អន្តោប្រវេសន៍ ត្រូវ​បាន​គេបញ្ចេញ​យោបល់​តិចតួច គេ​យល់​បាន​ថា ចំនុចនេះ មិនមែន​ជា​បញ្ហាចោទ​ខ្លាំង ឬ​ផលរមាស់ សម្រាប់​ប្រជាជន​បារាំងនោះទេ។

លោកម៉ាក្រុង​នឹង​សម្រេចចិត្ត​នៅពាក់កណ្តាល​ខែ​មេសា

នៅថ្ងៃ​បូកសរុប លទ្ធផល​នៃ​វេទិកា តស៊ូមតិ​ជាតិ នាយករដ្ឋមន្រ្តី​បារាំង លោក​Edouard Philippe បាន​លើក​ឡើង​ពី ជំហរ​ចង់បាន​របស់​ប្រជាជន​បារាំង ទាក់ទង​នឹង​ប្រធាន​បទ​ទាំង​៤​ខាងលើ។ សម្រាប់​នាយករដ្ឋមន្រ្តី​បារាំង តាមរយៈ​ការបញ្ចេញយោបល់​លើកនេះ គេឃើញ​យ៉ាងច្បាស់​ជំហរ​របស់​ប្រជាជន​បារាំង ដែល​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ធ្វើតាម។ នោះ គឺ​ការកាត់បន្ថយពន្ធ ពោល​គឺ​កាត់បន្ថយ​ពន្ធ​ឲ្យ​បាន​ឆាប់​បំផុត។

នៅ​សប្តាហ៍មុន លោក​នាយករដ្ឋមន្រ្តី​បារាំង​ធ្លាប់​បាន​ពន្លយ​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ រដ្ឋាភិបាល នឹង​ប្រកាស ឲ្យ​ដឹង ពី​ការសម្រេចចិត្ត​ដ៏​សំខាន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការទន្ទឹង​ចង់បាន​របស់​ប្រជាជន។ គេ​រំពឹងថា នៅក្រោយ​មាន​របាយការណ៍ លើកនេះ លោក​ប្រធានាធិបតី អេម៉ានុយអែល​ម៉ាក្រុង នឹង​សម្រេចចិត្ត ប្រកាស​ពី​វិធានការ​ជាក់ស្តែង នាពាក់កណ្តាល​ខែនេះ។

ក្រុមអាវកាក់លឿង​ត្រៀមខ្លួន​បន្ត​ធ្វើ​បាតុកម្ម​នៅថ្ងៃ​សៅរ៍?

នៅក្នុង​របាយការណ៍ ដែល​ជា​លទ្ធផល​នៃ​វេទិកា​តស៊ូ​មតិ គេ​ឃើញ​មាន​ ចំណុចទាមទារ​មួយចំនួន​របស់​ក្រុមអាវកាក់លឿង ដូចជា​ការកាត់បន្ថយ ពន្ធ ការរៀបចំ​បោះឆ្នោត​ប្រជាមតិ ទៅតាម​ការផ្តួចផ្តើម​របស់​ប្រជាជន​ជាដើម។ ប៉ុន្តែ យ៉ាងណាក៏ដោយ តាំង​ពីដើមមក ក្រុមអាវកាក់លឿង មិនសូវ​ជា​ជឿទុកចិត្តប៉ុន្មាន លើ​វេទិកា​តស៊ូមតិ​ជាតិ ដែល​រដ្ឋាភិបាល​រៀបចំ​នោះទេ។ បាតុកម្ម​នៅ​រាល់​ថ្ងៃ​សៅរ៍ រហូតមកនេះ គឺ​ជា​ឧទាហរណ៍​ស្រាប់។ សម្រាប់ អ្នកតំណាង​ក្រុមអាវកាក់លឿង ព្រមទាំង​ក្រុមគណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់ រដ្ឋាភិបាល​របស់​លោកម៉ាក្រុង ថា គ្មាន​ចេតនា​​ចង់​ដោះស្រាយ​បញ្ហា​ពិតប្រាកដ ប៉ុន្តែ ចេះតែ​ពន្យារពេល ដើម្បី​បាន​ប្រយោជន៍​សម្រាប់​ការបោះឆ្នោតអឺរ៉ុប នៅ​ខែ​ក្រោយទៅវិញទេ៕

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ

លោកម៉ាក្រុង ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន ៣ថ្ងៃ​មុន​ជំនួប​​​កំពូល​​G20