rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តំបន់ខ្ពង់រាប​ហ្កូឡាន៖ អាមេរិក​កាន់តែ​ឯកោ នៅក្នុង​ឆាកអន្តរជាតិ

ដោយ ឈាង បុប្ផា

នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ពុធ​ទី ២៧ មីនា អាមេរិក​ស្ថិតនៅ​ឯកោ នៅក្រោយលោកប្រធានាធិបតី​ដូណាល់ ត្រាំ ប្រកាស​ទទួល​ស្គាល់​តំបន់​ហ្កូឡាន ដែល​អ៊ីស្រាអែល ឈ្លានពាន និង​ចូលកាន់កាប់​ដោយ​ខុសច្បាប់ ពី​ស៊ីរី ថា ជាទឹកដី​របស់​អ៊ីស្រាអែល។ ស៊ីរី​បាន​ចាត់ទុក​ការសម្រេច​របស់​លោកដូណាល់ ត្រាំ ថា ជា​រំលោភ​ដែនអធិបតេយ្យភាព​របស់​ស៊ីរី ចំណែក ប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​១៤ រួម​ទាំង​ប្រទេសអឺរ៉ុប​ផង បាន​រិះគន់​អាមេរិក ថា កំពុង​រំលោភ​ច្បាប់ អន្តរជាតិ និង​បទបញ្ជា​របស់​អង្គការ​សហប្រជាជាតិ។

 

បន្ទាប់ពី​ប្រកាស​ចាត់ទុក​ហ្ស៊េរុយសាឡិម ថា ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល រហូត​បង្ក​ឲ្យ​មាន​កំហឹង​ខឹងសម្បារ​របស់​ប្រជាជន​ប៉ាឡេស្ទីន ហើយ​ប្រតិកម្ម​រិះគន់​ខ្លាំង ពី​សហគមន៍​អន្តរជាតិ លោកដូណាល់ ត្រាំ នៅថ្ងៃ​ចន្ទ ទី ២៥​មីនា បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ ទទួល​ស្គាល់​ខ្ពង់រាប ហ្កូឡាន​ថា ជា​ទឹកដី​អ៊ីស្រាអែល។

ទៅតាម​ការទាមទារ​របស់​រដ្ឋាភិបាល​ស៊ីរី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី និយាយ​ពី​តំបន់​ខ្ពង់រាប ហ្កូឡាន របស់​ស៊ីរី ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចេញ​ក្រឹត្យ​ទទួល​ស្គាល់​ថា ជា​ដែនដី​របស់​អ៊ីស្រាអែល។

នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ កាលពី​ថ្ងៃ​ពុធ ប្រទេស​សមាជិក​ទាំង​១៤​ប្រទេស​រួមគ្នា ថ្កោលទោស​ការសម្រេចចិត្ត​ជា​ឯកតាភាគី​របស់​អាមេរិក។ អឺរ៉ុប ដែល​ធ្លាប់​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ក៏ចូលរួម​ជាមួយ រុស្ស៊ី ចិន ដើម្បី​បរិហារ​ការសម្រេចចិត្ត របស់​លោកដូណាល់ ត្រាំ ដែលគេ​ចាត់ទុក​ថា បាន​រំលោភ​សេចក្តីសម្រេច​កន្លងមក របស់​ក្រុមប្រឹក្សា​សន្តិសុខ ទាក់ទង​នឹង​តំបន់​ហ្កូឡាន។ ប្រទេស​អឺរ៉ុប ដែល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដូចជា​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ជា​ដើម បាន​ចាត់ទុក​ការសម្រេចចិត្ត​ជា​ឯកតោភាគី របស់​អាមេរិក ថា​កំពុង​រំលោភ​ច្បាប់​អន្តរជាតិ និង​បទបញ្ជារ​របស់​អង្គការ​សហប្រជាជាតិ។

សូមបញ្ជាក់ថា តំបន់​ខ្ពង់រាប ហ្កូឡាន ដែល​មាន​ផ្ទៃក្រឡា ១២០០​គីឡូម៉ែត្រ​ការ៉ា ជា​តំបន់​យុទ្ធសាស្រ្ត យោធា និង​សេដ្ឋកិច្ច សំបូរ​ទឹក និង​អាច​មាន​ជង្រុកអណ្តូងប្រេង ដែល​អ៊ីស្រាអែល វាយដណ្តើម​យក​ពី​ប្រទេស​ស៊ីរី នៅ​ក្នុង​សង្រ្គាម រយៈពេល ៦ថ្ងៃ កាលពី​ឆ្នាំ ១៩៦៧ និង​បាន​ប្រកាស​ភ្ជាប់​ចូល​ជា​ទឹកដី​អ៊ីស្រាអែល នៅ​ឆ្នាំ ១៩៨១។ ប៉ុន្តែ សហគមន៍​អន្តរជាតិ​មិនដែល​ទទួល​ស្គាល់​នោះទេ និង​បាន​ចាត់ទុក នយោបាយ​ភ្ជាប់ទឹកដី​របស់អ៊ីស្រាអែល​ថា ខុសច្បាប់​អន្តរជាតិ។ តាំង​ពីឆ្នាំ ១៩៨១ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីសម្រេច​៣ដង ចាត់ទុក ការភ្ជាប់ទឹកដី​ហ្កូឡាន​របស់​ស៊ីរី ទៅក្នុង​ទឹកដី​អ៊ីស្រាអែល ថា ជា​ទង្វើខុសច្បាប់ និង​បាន​ទាមទារ​ទាមទារ​ឲ្យ​អ៊ីស្រាអែល ប្រគល់​តំបន់​ខ្ពស់រាប ទៅ​ឲ្យ​ស៊ីរីវិញ។

យ៉ាងណាក៏ដោយ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​នៅថ្ងៃម្សិលមិញ គេ​បាន​ត្រឹមតែ​រិះគន់ និងថ្កោលទោស ប៉ុន្តែ មិនបាន​ចេញសេចក្តីសម្រេច​ណាមួយ ថ្កោលទោស​ការសម្រេច​របស់​អាមេរិក​នោះទេ ដោយសារ​តែ​ហេតុផល សំលេង​វេតូ​របស់​អាមេរិក ដែល​ជា​សមាជិកអចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ហេតុអ្វី​តំបន់​ហ្កូឡាន​ចម្រូងចម្រាស​ជាង​ហ្ស៊េរុយសាឡិម​របស់​ប្រជាជន​ប៉ាឡេស្ទីន ?

ខុសពី​ហ្ស៊េរុយសាឡិម ដែល​លោកដូណាល់ ត្រាំ ប្រកាស​ទទួល​ស្គាល់ ជា​រដ្ឋធានី​អ៊ីស្រាអែល និង​បាន​រើស្ថានទូត​ទៅ​នៅ​ទីនោះ នៅ​ដើម​ឆ្នាំមុន ទោះជា​មាន​ការតវ៉ា​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ក្រោមការរិះគន់​របស់​សហគមន៍​អន្តរជាតិ តំបន់​ខ្ពង់រាប​ហ្កូឡាន ជា​ទឹកដី​របស់​ស៊ីរី ដែល​អ៊ីស្រាអែល​បាន​វាយដណ្តើម ចូល​គ្រប់គ្រង​ខុសច្បាប់ កាលពី​៥០​ឆ្នាំមុន។ នៅក្នុង​ដំណើរការ​ចរចា​សន្តិភាព ជាង​៤០ឆ្នាំនេះ អង្គការ​សហប្រជាជាតិ​បាន​ពង្រាយ​កម្លាំង​ទ័ព​មួកខៀវ ប្រមាណ ១០០០​នាក់ ឲ្យ​ប្រចាំការ នៅ​តំបន់​ខ្ពង់រាប ហ្កូឡាន ដើម្បី តាមដាន​បទឈប់បាញ់​ស៊ីរី​និង​អ៊ីស្រាអែល។ អង្គការ​សហប្រជាជាតិ​បាន​ចំណាយ​ប្រមាណ ៦០លាន​ដុល្លារ សម្រាប់​វត្តមាន​ក្រុមមួកខៀវ​នៅ​តំបន់​ហ្កូឡាន។

ខុស​ពី​ហ្ស៊េរុយសាឡិមខាងលិច ដែល​ទាមទារ​ដោយ​ប្រជាជន​ប៉ាឡេស្ទីន តំបន់​ហ្កូឡាន​វិញ ជា​ដែនដី​ប្រទេស​ស៊ីរី ហើយ​ដែលទាំង​សហគមន៍​អន្តរជាតិ សូម្បី​តែ​អាមេរិក​ផង នៅ​មុន​អាណត្តិ​របស់លោកដូណាល់ ត្រាំ ធ្លាប់​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល ប្រគល់​ទៅ​ឲ្យ​ស៊ីរី​វិញ។ លើកនេះ ក្រៅតែ​ពី​រុស្ស៊ី អ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី ប្រទេស​អារ៉ាប់​ជាទូទៅ ដែលនៅក្នុង​នោះ​មានតាំង​ពី​អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត ឬ​កូវែត​ជា​ដើម គឺ​សុទ្ធ​តែ​បាន​បរិហារ​រិះគន់​ចំណាត់ការ​របស់លោកដូណាល់ ត្រាំ ដែល​ប្រកាស​ទទួល​ស្គាល់ តំបន់​ហ្កូឡាន​ថា ជាទឹកដី​អ៊ីស្រាអែល។

ប្រមុខការបរទេស​អាមេរិក លោក​Mike Pompeo បាន​ការពារ​ការសម្រេចចិត្ត​របស់​លោកដូណាល់​ត្រាំ ថា កំពុង​ជួយ​ពង្រឹង​សន្តិសុខ សុវត្ថិភាពឲ្យ​​អ៊ីស្រាអែល ហើយ​និង​ដើម្បី​ធានា​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា។ អាមេរិក ក៏ដូចជា​អ៊ីស្រាអែល​បាន​ចោទប្រកាន់អ៊ីរ៉ង់ និង​ក្រុមហេស្បូឡា លីបង់ ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល ថា កំពុង​ឆ្លៀត ចូលប្រើ​តំបន់​ហ្កូឡាន នៅ​ខាងភាគ​ទឹកដី របស់​ស៊ីរី ដើម្បី​វាយប្រហារ​លើ​ទឹកដី​អ៊ីស្រាអែល។ ប៉ុន្តែ ប្រទេស​អារ៉ាប់​ជា​ច្រើន បាន​វាយតម្លៃ​ហើយ​ថា ជំហរ​របស់​អាមេរិក ក្នុង​ការទទួល​ស្គាល់​ហ្កូឡាន​ដែនដី​របស់ស៊ីរី ថា ជា​ទឹកដី​របស់​អ៊ីស្រាអែលទៅវិញ គឺ​មានតែ​ទៅ​ដុតកំហឹង ពី​ខាង​ប្រទេស​អារ៉ាប់។ ប្រទេស​នៅអឺរ៉ុប​វិញ​បារម្ភថា បើសិន​អាមេរិក ចេញមុខ ទទួលស្គាល់ តំបន់​ហ្កូឡាន ដែល​អ៊ីស្រាអែល ចូលកាន់កាប់ និង​ភ្ជាប់​ទៅក្នុងទឹកដី​របស់ខ្លួន​ដោយ​ខុសច្បាប់ នោះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ជំហរ​រួម​គ្នា​របស់​សហគមន៍​អន្តរជាតិ ដែល​បាន​ថ្កោលទោស រុស្ស៊ី ក្នុង​ការដណ្តើម កាត់យក​ទឹកដី​គ្រីមេ ឲ្យ​ទៅ​ធ្វើ​ជា​ទឹកដី​របស់ខ្លួននោះ។

អាមេរិក​នៅ​រក្សា​វត្តមាន​កងទ័ព​មួកខៀវ​ឲ្យ​ប្រចាំការ​តាមដាន​បទឈប់បាញ់ នៅ​តំបន់​ហ្កូឡាន​ដដែល

ទទួល​ស្គាល់​តំបន់​ខ្ពង់រាប ហ្កូឡាន ថា ជា​ដែនដី​របស់​អ៊ីស្រាអែល មាន​អត្ថន័យ​ជា​និមិត្តរូប ច្រើន​ជាង​សកម្មភាព​ជាក់ស្តែងណាមួយ​របស់​អាមេរិក។ ផ្ទុយពីការ​ការគិតរំពឹង​ទុកមុន​ថា ការសម្រេច​របស់​លោកដូណាល់ ត្រាំ នឹងទៅ​បិទបញ្ចប់​បេសកកម្ម​របស់​ក្រុមទាហាន​មួកខៀវ នៅ​ហ្កូឡាន អ្នកតំណាង​របស់​អាមេរិក នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​និយាយ​បន្ថយ​ភាពតានតឹង ដោយ​ថា ក្រុមមួកខៀវ នឹង​នៅតែ​បន្ត​ប្រចាំការ​នៅ​តំបន់​ខ្ពង់រាប​ហ្កូឡាន​តទៅទៀត ទោះ​លោកដូណាល់ ត្រាំ ទទួល​ស្គាល់​ហ្កូឡាន​ជាទឹកដី​អ៊ីស្រាអែល​ក៏ដោយ។ នៅ​ខែ​មិថុនា​ខាងមុខ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​បើក​កិច្ចប្រជុំ​មួយ ដើម្បី​និយាយ​ពី​អាណត្តិ​របស់​ក្រុមមួកខៀវ នៅ​ហ្កូឡាន។

អ្នកវិភាគ​វាយតម្លៃថា លោកដូណាល់ ត្រាំ ប្រកាស​ទទួល​ស្គាល់​ដែនដី ដ៏ចម្រូងចម្រាស នៅ​ហ្កូឡាន ក៏​ដើម្បី​ជួយលើកមុខមាត់​របស់​លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​ទើប​បាន​ធ្វើដំណើរ​ទៅ​អាមេរិក ប៉ុន្តែ ​ដែល​កំពុង​ធ្លាក់​កូដប្រជាប្រិយ ដោយសារ​តែ​រឿង​អាស្រូវ​ពុករលួយ។ លោកដូណាល់ ត្រាំ ក៏កំពុង​ចង់​បង្ហាញ​ថា លោក​ធ្វើនយោបាយ មួយ ដែល​ប្រធានាធិបតី​អាមេរិកមុនៗ មិនធ្លាប់​ធ្វើ​កន្លងមក។ លោកចង់​បង្ហាញ​ថា លោក​មាន​គំនិត​ល្អៗ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា ជាពិសេស តាមរយៈ​ផ្តល់​កម្លាំង​ដល់​ភាគី​អ៊ីស្រាអែល ដែល​លោកចាត់ទុក​ថា ចាញ់ប្រៀប​គេ​រហូតមក។

ប៉ុន្តែ នយោបាយ​មិនធ្លាប់​មាន​កន្លងមក របស់​លោកដូណាល់​ត្រាំ ជាពិសេស​នៅក្នុង​រឿង​ទទួលស្គាល់​ដែនដី​ហ្កូឡាន​របស់ស៊ីរី ថា ជា​ទឹកដី​របស់​អ៊ីស្រាអែល ដោយ​ល្មើស​នឹង​សេចក្តី​សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ អាច​ដើមហេតុ ជំរុញ ឲ្យ​ដំណើរសន្តិភាព​នៅ​ដើមបូព៌ា រឹតតែ​គ្មាន​ទៅទៀត គឺ​មានតែ ទៅ ធ្វើ​ឲ្យ​រងើកភ្លើង សង្រ្គាម​អាច​ឆេះឡើងវិញ ជាពិសេស​រវាង​អ៊ីស្រាអែល ហើយ​និង​ពិភព​អារ៉ាប់។ គេ​បាន​ចោទ​ជា​សំណួរថា នៅក្រោយ​ហ្ស៊េរុយសាឡឹម តំបន់​ហ្កូឡាន តើ​អាមេរិក​នឹង​ជួយ​ឲ្យ​អ៊ីស្រាអែល​ចូល​ទៅ​គ្រប់គ្រង​បាន​សម្រេច តំបន់​ស៊ីហ្សកដានី​របស់​ប្រជាជន​ប៉ាឡេស្ទីន បន្ត​ទៅទៀត ឬ​យ៉ាងណា?

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ