rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​បារាំង វិបត្តិនយោបាយ និង​សង្គម​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ តាំង​ពី​ជាង ៣សប្តាហ៍ ចលនា « អាវកាក់លឿង » បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​គ្រោង​ដំឡើង​ពន្ធ​លើ​ប្រេង​ចាប់​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០១៩។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ក្បួន​បាតុកម្ម​បាន​ផ្ទុះ​ចេញ​នូវ​អំពើហិង្សា​យ៉ាង​ខ្លាំងក្លា​រវាង​កម្លាំងប៉ូលិស និង​ពួក​បាតុករ ពិសេស​ក្រុម​ជន​ឱកាសនិយម​ដែល​ចូល​បន្លំ​ដើម្បី​វាយកម្ទេច និង​ដុតបំផ្លាញ​ដូច​បាតុកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ។

នៅ​ថ្ងៃ​ចន្ទ ទី៣ ធ្នូ លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​បាន​ទទួល​ជួប​មេ​គណបក្ស​នយោបាយ​មក​ពី​គ្រប់​និន្នាការ ហើយ​គម្រោង​ជួប​ជាមួយ​ក្រុម​តំណាង​អាវកាក់លឿង​នា​ថ្ងៃ​អង្គារ ទី៤ ធ្នូ​ត្រូវ​បាន​លុបចោល​វិញ។ ទីបំផុត​នៅ​ថ្ងៃ​អង្គារ ទី៤ ធ្នូ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​អនុវត្ត​វិធានការ​មួយ​ចំនួន​រយៈពេល ៦ខែ ពិសេស​ផ្អាក​ដំឡើង​ពន្ធ​ប្រេង។

គេ​អាច​និយាយ​បាន​ទេ​ថា ការ​ដែល​រដ្ឋាភិបាល​យល់ព្រម​ផ្អាក​ការ​អនុវត្ត​វិធានការ​ដំឡើង​ពន្ធ​ពេល​នេះ​ជា​ជោគជ័យ​របស់​ចលនា​អាវកាក់លឿង។ ចូរ​កុំ​ភ្លេច​ថា គឺ​គម្រោង​ដំឡើង​ពន្ធ​ប្រេង​របស់​រដ្ឋាភិបាល​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​ដែល​ជា​ដើមចម​នៃ​ក្បួន​បាតុកម្ម​របស់​ពួក​អាវកាក់លឿង​តាំង​ពី​ជាង ៣សប្តាហ៍​កន្លង​មក។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​មេ​គណបក្ស​នយោបាយ​មក​ពី​គ្រប់​និន្នាការ​ពេញ​មួយ​ថ្ងៃ​ចន្ទ ទី៣ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​បាន​ប្រកាស​វិធានការ​ចំនួន ៣ ទី១ ផ្អាក​ដំឡើង​ពន្ធ​ប្រេង ទី២ ផ្អាក​នីតិវិធី​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​ទី៣ ផ្អាក​ការ​ឡើង​ថ្លៃ​តម្លៃ​ភ្លើងអគ្គិសនី និង​ហ្គាស។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​ការ​ដែល​រដ្ឋាភិបាល​យល់ព្រម​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​ពេល​នេះ វា​គ្រប់គ្រាន់​ដើម្បី​រំងាប់​ភាព​បះបោរ​របស់​ពួក​អាវកាក់លឿង ឬ​អត់។ ចម្លើយ​ជា​ទូទៅ​គឺ​អត់ ព្រោះ​ទី១ កាយវិការ​របស់​រដ្ឋាភិបាល​ពេល​នេះ​ហាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់ និង​ទី២ កាយវិការ​របស់​រដ្ឋាភិបាល​បាន​ធ្លាក់​មក​ដូច​ជា​ចង់​យឺតពេល​បន្តិច។ ចូរ​កុំ​ភ្លេច​ថា វិធានការ​ប្រកាស​ដោយ​លោក​អេឌ័រ ហ្វីលីព​ពេល​នេះ​គ្រាន់​ជា​វិធានការ​បណ្តោះអាសន្ន។ អ្វី​ដែល​ពួក​អាវកាក់លឿង​ចង់​បាន​ពិតប្រាកដ មិនមែន​ផ្អាក​រយៈពេល ៦ខែ ឬ ៩ខែ​ទេ តែ​លុបចោល​ទាំង​ស្រុង​តែ​ម្តង។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អាវកាក់លឿង រួម​ទាំង​ក្រុម​បក្សប្រឆាំង​បាន​សាទរ និង​ចាត់​ទុក​កាយវិការ​របស់​រដ្ឋាភិបាល​ពេល​នេះ ថា​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ដើម្បី​បិទបញ្ចប់​វិបត្តិ​ដែល​កំពុង​អូសបន្លាយ​មួយ​នេះ។

ចលនា​អាវកាក់លឿង​បន្ត​ការ​ដាក់​គំនាប​លើ​រដ្ឋាភិបាល

អ្វី​ដែល​រដ្ឋាភិបាល​សង្ឃឹម​ទទួល​បាន​វិញ​ពី​កាយវិការ​របស់​ខ្លួន​ពេល​នេះ គឺ​គ្មាន​បាតុកម្ម​របស់​ពួកអាវកាក់លឿង ពិសេស​រូបភាព​បាតុកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ដូច​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ។ តែ​បើ​តាម​មើល​ទៅ​ប្រហែល​ជា​ពិបាក​បន្តិច ពិបាក​ព្រោះ​ទី១ ពួក​អាវកាក់លឿង​ចង់​ឲ្យ​រដ្ឋាភិបាល​លុបចោល​ទាំង​ស្រុង​លើ​គម្រោង​ដំឡើង​ពន្ធ​ទាំង​អស់ និង​ទី២ ពួក​គេ​បាន និង​កំពុង​ទាមទារ​លើស​ពី​អ្វី​ដែល​ខ្លួន​បាន​ទាមទារ​ពី​ដំបូង។ អ្វី​ដែល​ពួក​គេ​បាន​ទាមទារ​បន្ថែម​ពេល​នេះ​មាន​ច្រើន ពិសេស​ឲ្យ​បញ្ចុះ​ពន្ធ​លើ​ទំនិញ​គ្រប់​សារពើ​ក្នុង​គោលដៅ​ជួយ​លើក​ដំកើង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​បារាំង។

ពលរដ្ឋ​បារាំង​ថ្នាក់​មធ្យម​ដែល​មាន​ប្រាក់ខែ​ទាប​បាន​រអ៊ូរទាំ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​លំបាកលំបិន ដាច់ខែ ដាច់​ខ្យល់។ សំណើ​សុំ​រដ្ឋាភិបាល​ឲ្យ​គិតគូរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ថ្នាក់មធ្យម​មិន​មាន​តែ​ពី​ពួកអាវកាក់លឿង​ទេ តែ​ក៏​ជា​សំណើ​របស់​មេ​បក្សនយោបាយ​មក​ពី​គ្រប់​និន្នាការ និង​ពី​ក្រុម​សហជីព​មួយ​ចំនួន​ដែរ។ ពួក​អាវកាក់លឿង​បាន​យល់​ឃើញ​ថា ដើម្បី​ឲ្យ​បុព្វហេតុ​របស់​ខ្លួន​ទទួល​ជោគជ័យ គឺ​មាន​តែ​បន្ត​ការ​ដាក់​គំនាប​បន្ថែម​លើ​រដ្ឋាភិបាល ពោល​មិនមែន​ដក​ថយ​ទេ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​មាន​គម្រោង​បាតុកម្ម​របស់​ពួក​អាវលឿង​នៅ​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​ចុង​សប្តាហ៍​នេះ​ឬ​អត់​ទេ ហើយ​បើ​មាន តើ​នឹង​មាន​ទំហំ និង​ទ្រង់ទ្រាយ​យ៉ាង​ម៉េច​ដែរ។

ចលនា​អាវកាក់លឿង​ជា​ចលនា​រប៉ាត់របាយ?

ទីបំផុត គម្រោង​ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព និង​ក្រុមតំណាង​ចលនា​អាវកាក់លឿង​ក្នុង​ថ្ងៃ​អង្គារ ទី៤ ធ្នូ ត្រូវ​បាន​លុបចោល​វិញ។ គឺ​ភាគី​តំណាង​ឲ្យ​ចលនា​អាវកាក់លឿង​ដែល​បាន​បញ្ជាក់​ពី​ការ​មិន​អាច​ចូលរួម​បាន​ដោយ​មូលហេតុ​សន្តិសុខ។ បន្ទាប់​មក វិមាន​រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​គ្មាន​ជំនួប​ជាមួយ​ក្រុម​អ្នកតំណាង​អាវកាក់លឿង​ដូច​ដែល​បាន​គ្រោង​ទុក។ មូលហេតុ​សន្តិសុខ​ដែល​ពួក​អាវកាក់លឿង​បាន​លើក​ឡើង គឺ​មាន​អ្នកតំណាង​ខ្លះ​របស់​ពួក​គេ​បាន​ទទួល​ការ​គំរាមកំហែង​សម្លាប់។ គេ​នៅ​មិន​ទាន់​អាច​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​ទាំង​អស់​នៅ​ឡើយ​ទេ។ តែ​មាន​ហេតុផល​ចំនួន​ពីរ​ដែល​បាន​លើក​ឡើង​ពី​ការ​សម្រេច​មិន​ចូលរួម​របស់​ចលនា​អាវកាក់លឿង ទី១ មក​ពី​ពួក​គេ​មិន​អាច​ឯកភាព​គ្នា​លើ​ប្រធានរឿង​ដែល​ត្រូវ​ជជែក​តទល់​ជាមួយ​លោក​អេឌ័រ ហ្វីលីព និង​ទី២ មក​ពី​ពួក​គេ​ពិបាក​រក​បាន​តំណាង​ពិតប្រាកដ និង​ផ្លូវការ​របស់​ខ្លួន។

គួរ​រម្លឹក​ថា ចលនា​អាវកាក់លឿង​ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​សឹង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​បារាំង​តាំង​ពី​ជាង ៣សប្តាហ៍​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ចលនា​ពលរដ្ឋ​ដែល​គ្មាន​រចនាសម្ព័ន្ធ និង​មេកើយ​ច្បាស់លាស់ ពោល​មិន​ដូច​ក្បួន​បាតុកម្ម​ដែល​រៀបចំ​ដោយ​ក្រុម​សហជីព។ នៅ​ថ្ងៃ​សុក្រ ទី៣០ វិច្ឆិកា លោក​អេឌ័រ ហ្វីលីព​ធ្លាប់​បាន​ជួប​សន្ទនា​ជាមួយ​ក្រុម​អ្នកតំណាង​អាវកាក់លឿង​ម្តង​ហើយ តែ​មាន​ខ្លះ​មិន​បាន​ចូលរួម​ទេ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុម​អ្នកតំណាងអាវកាក់លឿង​ខ្លះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ចលនា​អាវកកាក់លឿង​នៅ​ទូទាំង​ប្រទេស​បារាំង​ឡើយ។ រដ្ឋាភិបាល​កំពុង​បន្ត​ចោទ​សួរ​ថា តើ​ខ្លួន​ត្រូវ​ចរចា​ជាមួយ​អ្នក​ណា​ពិត​ប្រាកដ ព្រោះ​គេ​មិន​អាច​ចរចា​ជាមួយ​ពួក​អាវកាក់លឿង​ម្នាក់ៗ​បាន​ឡើយ៕

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

កូរ៉េខាង​ជើង​សុំ​បន្តចរចា ទាំង​អះអាង​ថា ខ្លួន​មិន​បាន​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ទេ