rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

ដោយ គួច គន្ធារ៉ា

ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​ទឹកដី​នូវែលកាឡេដូនី​ដែល​ជា​ដែនដី​ឯនាយសមុទ្រ​របស់​បារាំង​បាន​បិទបញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី៤ វិច្ឆិកា។ នៅ​ក្នុង​នីតិវិធី​បោះឆ្នោត​ប្រជាមតិ​នេះ ពលរដ្ឋ​នូវែលកាឡេដូនី​ត្រូវ​ផ្តល់​ចម្លើយ​លើ​សំណួរ​តែ​មួយ​គត់​ដែល​សួរ​ថា « តើ​លោក អ្នក​ចង់​ឱ្យ​នូវែលកាឡេដូនី​មាន​អធិបតេយ្យ​​ពេញលេញ និង​ក្លាយ​ជា​តំបន់​ឯករាជ្យ​ដែរ​ឬ​ទេ? »។

ការិយាល័យ​បោះឆ្នោត​បាន​បិទទ្វារ ហើយ​អត្រា​អ្នកចូលរួម​បោះឆ្នោត​មាន​ជាង៨០% ពោល​ច្រើន​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាខេត្ត​ក្នុង​ឆ្នាំ ២០១៤ ដែល​មាន​អត្រា​អ្នក​ចូលរួម​តែ​ជាង ៥៨%។ លទ្ធផល​ផ្លូវការ ពលរដ្ឋ​នូវែលកាឡេដូនី​ជាង ៥៦% បាន​បោះឆ្នោត​បន្ត​រួមរស់​ជាមួយ​បារាំង។

នូវែលកាឡេដូនី​ជា​ដែនដី​របស់​បារាំង​នៅ​ឯ​នាយសមុទ្រ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១៨ ០០០គីឡូម៉ែត​ពី​ទីក្រុង​ប៉ារីស និង​ប្រមូល​ផ្តុំ​ដោយ​ទីប្រជុំកោះ​ប្រមាណ​ជា ១០ ស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប៉ែក​ខាង​ត្បូង។ នូវែលកាឡេដូនី​មាន​ផ្ទៃក្រឡាដី​ជាង ១៨ ០០០គីឡូម៉ែត្រក្រឡា និង​មាន​ពលរដ្ឋ​រស់នៅ​ជាង ២៧០ ០០០នាក់។ ពលរដ្ឋ​នូវែលកាឡេដូនី​បាន​កើត​ចេញ​ពី​សហគមន៍​ខុស​គ្នា ពិសេស​សហគមន៍​ធំ​ចំនួន​ពីរ គឺ​សហសគមន៍​កាណាក់​ដែល​ជា​ប្រជាជនដើម​ចំនួន ៣៩% និង​សហគមន៍​កាល់ដូស​ដែល​មាន​ដើមកំណើត​អឺរ៉ុប​ចំនួន ២៧%។ ចំណែក​អ្នក​នៅ​សេសសល់​មាន​ប្រភពដើម​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក និង​បណ្តា​ប្រទេស​អាស៊ី​ក្បែរខាង។

នូវែលកាឡេដូនី​បាន​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង​តាំង​ពី​ឆ្នាំ ១៨៥៣។ តែ​អ្វីៗ​បាន​ក្រឡាប់​ចាក់​នៅ​ក្នុង​អំពើហិង្សា​ចន្លោះ​ឆ្នាំ ១៩៨៤ និង​ឆ្នាំ ១៩៨៨ រវាង​សហគមន៍​កាណាក់ និង​សហគមន៍​កាល់ដូស​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៧០នាក់។ ព្រឹត្តិការណ៍​ហិង្សា​មួយ​នេះ​បាន​បិទបញ្ចប់​ក្នុង​ខែ​ឧសភា ឆ្នាំ ១៩៨៨ ជាមួយ​នឹង​ការ​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង និង​ការ​វាយប្រហារ​របស់​ទាហាន​បារាំង​ចូល​ក្នុង​រូងភ្នំ​អ៊ូវេអា​ដែល​បណ្តាល​ឲ្យ​ស្លាប់​យុទ្ធជន​កាណាក់​ចំនួន ១៩នាក់ និង​ទាហាន​បារាំង ៦នាក់។

ក្នុង​ខែ​មិថុនា ឆ្នាំ ១៩៨៨ កិច្ចព្រមព្រៀង​មួយ​ពី​វិមាន​រដ្ឋាភិបាល​បារាំង​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ការ​បង្រួបបង្រួម និង​ដំណើរ​ដក​ខ្លួន​ចេញ​ពី​អាណានិគម​របស់​នូវែលកាឡេដូនី​ដោយ​ផ្អែក​លើ​សមភាព​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត រួម​ទាំង​ការ​បែងចែក​អំណាច​រវាង​សហគមន៍​កាណាក់ និង​សហគមន៍​កាល់ដូស។ គំនិត​ផ្តួចផ្តើម​មួយ​នេះ​ក៏​ត្រូវ​បាន​ពង្រឹង​បន្ថែម​តាម​រយៈ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៨ រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​នូមេអា​ដោយ​មាន​ចែង​ពី​គម្រោង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​យ៉ាង​យូរ​បំផុត​នៅ ២០ឆ្នាំ​ខាង​មុខ។

ពលរដ្ឋ​នូវែលកាឡេដូនី​ភាគច្រើន​ចង់​បន្ត​រួមរស់​ជាមួយ​បារាំង

នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ពេល​នេះ មាន​សំណួរ​តែ​មួយ​គត់​ដែល​ពលរដ្ឋ​នូវែលកាឡេដូនី​ត្រូវ​ផ្តល់​ចម្លើយ​យល់ព្រម ឬ​មិន​យល់ព្រម « តើ​លោក អ្នក​ចង់​ឱ្យ​នូវែលកាឡេដូនី​មាន​អធិបតេយ្យ​​ពេញលេញ និង​ក្លាយ​ជា​តំបន់​ឯករាជ្យ​ដែរ​ឬ​ទេ? »។ នៅ​ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​ជាង ៥៦% បាន​បោះឆ្នោត​មិន​ផ្តាច់ខ្លួន​ចេញ​ពី​បារាំង​ទេ។ ការ​សម្រេច​របស់​ពលរដ្ឋ​នូវែលកាឡេដូនី​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ព្រោះ​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ក៏​បាន​បញ្ជាក់​ពី​ជោគជ័យ​របស់​ក្រុម​អ្នក​មិន​ចង់​បាន​ឯករាជ្យ​ដែរ។ អ្នក​ដែល​ខកចិត្ត​ខ្លាំង គឺ​ក្រុម​អ្នកទាមទារ​ឯករាជ្យ​កាណាក់​ដែល​ពួក​នេះ​អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ហិង្សា។

លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​សម្តែង​មោទនភាព​ធំធេង​ដែល​ពលរដ្ឋ​នូវែលកាឡេដូនី​បាន​បោះឆ្នោត​បន្ត​រួមរស់​ជាមួយ​បារាំង។ តាម​លោក​ម៉ាក្រុង អ្នកចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ គឺ​ការ​ព្យាយាម​​បែកបាក់ ​បំភិតបំភ័យ និងប្រើ​​ហិង្សា។ ចំណែក​អ្នក​ឈ្នះ គឺ​នីតិវិធី​ដើម្បី​គុណប្រយោជន៍​សន្តិភាព​ដែល​នូវែលកាឡេដូនី​ទទួល​បាន​បាន​តាំង​ពី ៣០ឆ្នាំ ស្មារតី​នៃ​កិច្ចសន្ទនា​ដែល​គ្មាន​អ្វី​ចូល​រារាំង​បាន​ឡើយ។ លោក​ម៉ាក្រុង​បាន​បន្ថែម​ថា​នៅ​ក្នុង​ផ្លូវ​នយោបាយគ្មាន​ផ្លូវ​ណា​ផ្សេង ក្រៅ​ពី​ផ្លូវ​កិច្ចសន្ទនា​ទេ។

តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិពេល​នេះ?

ចាប់​ពី​ពេល​នេះ​ទៅ នូវែលកាឡេដូនី​នឹង​បន្ត​ស្ថិត​ជា​ដែនដី​នៅ​ឯ​នាយសមុទ្រ​របស់​បារាំង​ដដែល។ ចំណែក​ពលរដ្ឋ​នូវែលកាឡេដូនី​គ្រប់​រូប​ក៏​នឹង​បន្ត​រក្សា​សញ្ជាតិ និង​ជា​ពលរដ្ឋ​បារាំង រួម​ទាំង​ជា​ពលរដ្ឋ​អឺរ៉ុប​ដូច​មុន​ដដែល។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បើ​យោង​តាម​ផ្អែក​តាម​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៨ រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​នូមេអា នូវែលកាឡេដូនី​មាន​សិទ្ធិ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ដូច​គ្នា​នេះ​ចំនួន ២ដង​ទៀត​នៅ ៤ឆ្នាំ​ខាង​មុខ។ នេះ​ហើយ​ជា​អ្វី​ដែល​ក្រុម​អ្នកទាមទារ​ឯករាជ្យ​កំពុង​សម្លឹង​ឃើញ។ តែ​សម្រាប់​ក្រុម​ផ្សេង​វិញ​បាន​យល់​ឃើញ​ថា គេ​គួរ​តែ​បិទបញ្ចប់​ការ​ទាមទារ​ឯករាជ្យ​នៅ​ត្រឹម​ការ​បោះឆ្នោត​លើកទី១ នេះ។

សូម​ជម្រាប​ជូន​ថា​ជា​រៀងរាល់​ឆ្នាំ រដ្ឋាភិបាល​បារាំង​បាន​ផ្តល់​ជំនួយ​ឲ្យ​នូវែលកាឡេដូនី​ចំនួន ១ ៣០០លានអឺរ៉ូ។ នូវែលកាឡេដូនី​ជា​ដែនដី​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំ តែ​ក៏​ជា​ដែនដី​មួយ​របស់​បារាំង​នៅ​ឯនាយសមុទ្រ​ដែល​ស្គាល់​កម្រិត​វិសមភាព​សង្គម​ខ្ពស់​ដែរ។ អត្រា​នៃ​ចំនួន​អ្នក​អត់ការងារ​ធ្វើ​ខ្ពស់ កម្រិត​នៃ​ការ​រៀនសូត្រ​របស់​យុវវ័យ​មិន​សូវ​ចប់​ចុង​ចប់​ដើម ហើយ​ដែល​មាន​យុវជន​ភាគ​ច្រើន​បាន​ធ្លាក់​ខ្លួន​ក្នុង​បទល្មើស។ តែ​គ្រប់​គ្នា​សង្ឃឹម​ថា រដ្ឋាភិបាល​បារាំង​នឹង​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ច្រើន​ជាង​នេះ​នា​ពេល​អនាគត៕

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត