អានតួអត្ថបទ

កងទ័ព​តួកគី​ វាយប្រហារ​ក្រុមកួដស៊ីរី​ដែល​គាំទ្រ​ដោយ​លោក​ខាងលិច​

កងទ័ព​តួកគី​ កាលពី​ថ្ងៃអាទិត្យ​ទី២៨​ តុលា​ បាន​បើក​ការវាយប្រហារ​ដោយបាញ់​គ្រាប់កាំភ្លើងធំ​ ទៅលើ​ទីតាំង​របស់​កងជីវពល​កួដ​ក្នុង​ប្រទេសស៊ីរី​ ស្ថិត​នៅលើភ្នំ​មួយ​នៅ​ជិត​ច្រាំងខាងកើត​នៃ​ទន្លេ​អឺប្រាត​។ ក្រុម​កួដ​ស៊ីរីនេះ​ ​គេ​ដឹងថា​គាំទ្រដោយ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ាវិញ​ ចាត់ទុក​ពួកកួដ​ស៊ីរីថា​ ជា​ក្រុម​ភេរវកម្ម​។

អធិការបតីអាល្លឺម៉ង់លោកស្រីមឺកែល ប្រធានាធិបតីរុស្ស៊ីលោកពូទីន ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន និងប្រធានាធិបតីបារាំងលោកម៉ាក្រុង កំឡុងពេលកិច្ចប្រជុំកំពូលនៅអ៊ីស្តង់ប៊ុលប្រទេសតួកគីថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៨។
អធិការបតីអាល្លឺម៉ង់លោកស្រីមឺកែល ប្រធានាធិបតីរុស្ស៊ីលោកពូទីន ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន និងប្រធានាធិបតីបារាំងលោកម៉ាក្រុង កំឡុងពេលកិច្ចប្រជុំកំពូលនៅអ៊ីស្តង់ប៊ុលប្រទេសតួកគីថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៨។ Sputnik/Mikhail Klimentyev/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រយុទ្ឋ​នេះ​ កើតឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ​ គឺ​បន្ទាប់ពី​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ បាន​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូលមួយ​ នៅឯ​ទីក្រុង​ អ៊ីស្តង់ប៊ុល​ ស្តីពី​ជម្លោះ​នៅស៊ីរី​។ កិច្ចប្រជុំ​កំពូលនេះ​ ក៏មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កពូល​ផ្សេងទៀត​ ដែល​រួមមាន​មេដឹកនាំ​នៃ​ប្រទេសរុស្ស៊ី​ បារាំង​ និង​អាឡឺម៉ង់​ ក្នុង​គោលបំណង​សហការគ្នា​ ដើម្បី​ជួយឲ្យ​ស៊ីរី​ មានសន្តិភាព​ និងស្ថិរភាព​នៅក្នុង​ប្រទេស​ឡើងវិញ​ ក្រោយពី​ផុង​ខ្លួនធ្លាក់​ក្នុង​សង្គ្រាម​អស់រយៈពេល​៧ឆ្នាំ​ ពោល​គឺចាប់តាំងពី​ឆាំ្ន២០១១​មក​។

ក្រោយការ​វាយប្រហារ​របស់​តួកគី​ មកលើ​សម្ព័ន្ឋមិត្ត​របស់ខ្លួន​ មកដល់​ពេលនេះ​ គេ​នៅមិនទាន់ឃើញ​សហរដ្ឋអាមេរិក​ បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​នៅឡើយទេ​។

គួររឮកថា​ ក្រុម​កួដស៊ីរី​ គឺជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងក្រុម​រដ្ឋអ៊ីស្លាម​។ បច្ចុប្បន្នេះ​ ពួកកួដស៊ីរី​កំពុងតែ​រស់នៅ​តាម​តំបន់​ដាច់ស្រយាល​ភាគខាងជើង​ និង​ភាគឦសាន​ប្រទេសស៊ីរី​ ដែល​មាន​ព្រំប្រទល់​ជាប់នឹង​ប្រទេស​តួកគី​។

ក្រៅតែ​ទទួលរង​ការវាយប្រហារ​ ពីសណាក់​កងទ័ព​តួកគី​ នៅថ្ងៃ​អាទិត្យទី២៨​ តុលា​ ម្សិលមិញ​នេះ​ កងកម្លាំង​កួដស៊ីរី​ ក៏ទទួលរង​ការវាយប្រហារ​ពី​ក្រុមភេវរជន​រដ្ឋអ៊ីស្លាម​ផងដែរ​។ ហើយបើតាម​ អ្នក​អង្កេតការណ៍​ ឲ្យ​ដឹងថា​ មាន​កងកម្លាំង​កួដស៊ីរី​ចំនួន​ ៧២​នាក់​ត្រូវបាន​សម្លាប់​ ដោយ​ពួកក្រុម​រដ្ឋអ៊ីស្លាម​ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។

មួយ​វិញទៀត​ ក្រុម​អ្នក​អង្កេតការណ៍​ បាន​ឲ្យដឹង​ទៀតថា​ មាន​ក្រុម​កួដ​ចំនួន ​៣០០​នាក់​និងពួកជីហាដ​ ប្រមាណ​៥០០​នាក់​ ត្រូវបានស្លាប់​ ដោយសារ​វាយប្រយុទ្ធគ្នា​រយៈពេលប្រាំពីរ​សប្តាហ៍​នៅក្នុងរដ្ឋ​ហាជីន​ ភាគខាងកើត​នៃ​ប្រទេសស៊ីរី​ ដែល​មានព្រំដែន​ជាប់នឹង​ប្រទេសអ៊ីរ៉ាក់​។

គួររឮក​ផងដែរ​ថា​ ដោយសារ​ភ្លក់ភ្លើង​សង្គ្រាម​រយៈពេល​៧ឆ្នាំ​កន្លងមកនេះ​ ដែល​ផ្ទុះឡើង​ដោយ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​ ដឹកនាំ​ដោយ​លោក​បាស្ហាអាល់​ អាសាធ​ មាន​ប្រជាជន​ស៊ីរី​ច្រើន​ជាង​៣៦០ ០០០នាក់ហើយ​បានស្លាប់​បាត់បង់ជីវិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ