rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន អ.ស.ប. អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ.ស.ប. ​​​ពន្យារ​ពេល​​​​១​​​ឆ្នាំ​​ថែម​​ទៀត​បេសកកម្ម​​​ការ​ស៊ើប​អង្កេតនៅលើ​ការ​រំលោភ​សិទ្ធ​មនុស្ស​​​​​​នៅ​​យេម៉ែន​

media
ទីក្រុង​យេម៉ែន​ Saada ត្រូវរងគ្រោះ​នៅ​ក្នុង​ការទម្លាក់គ្រាប់បែកនៅថ្ងៃទី៦មករា​២០១៨ REUTERS/Naif Rahma TPX IMAGES OF THE DAY

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បាន​អនុម័ត​​សេចក្តី​សម្រេច​មួយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ អនុញ្ញាត​ដល់​ការ​ពន្យារ​ពេល​ចំនួន​១​​ឆ្នាំ​ថែម​ទៀតនៅលើ​បេសកកម្ម​​​ការ​ស៊ើប​អង្កេតរបស់​អសប ស្តីពីការរំលោភសិទ្ធមនុស្ស​សិទ្ធិមនុស្ស​​ នៅ​ប្រទេស​យេម៉ែន ទោះបី​ជា​មាន​ការ​ប្រឆាំងជំទាស់​​ពីរដ្ឋាភិបាលយេម៉ែននិង​​​​​អារ៉ាប៊ីសាអ៊ូឌីតក្តី​​​ អារ៉ាប៊ីសាអ៊ូឌីត​ដែលដឹកនាំប្រតិបត្តិការតាមជើងអាកាសនៅក្នុងប្រទេសយេម៉ែន។​​


សេចក្តី​សម្រេច​ដែលត្រូវ​បាន​​អនុម័ត​ដោយ​​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​ដើម្បី​​ពន្យា​​រ ពេល​ ១​​ឆ្នាំ​ថែម​ទៀតដើម្បី​​ស៊ើប​អង្កេត​នៅលើ​​ការ​ចោទ​ប្រកាន់​ពី​​អំពើ​ឧក្រិដ្ឋកម្ម​​​នៅ​ក្នុង​ប្រទេស​យេម៉ែន​ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​​ប្រទេស​​បែលហ្សិក កាណាដា អៀរឡង់ លុចសមបួរ ក៏ព្រមទាំង​ប្រទេស​ហូឡង់ ​និង ​គាំទ្រ​ដោយ​សហភាពអឺរ៉ុប ត្រូវ​បាន​អនុម័ត​ដោយ ​២១សម្លេង ​​​​ក្នុង​ចំណោម​​ ៤៧​​ប្រទេស​ដែល​មាន​អសនៈ​នៅ​ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​របស់​អ.ស.ប.​នាបច្ចុប្បន្ន។ ចំណែក​ប្រទេស​ចំនួន​៨​ទៀត បានបោះឆ្នោតប្រឆាំង។​

ក្រុម​អ្នកគាំទ្រ​ឧបត្ថម្ភ​លើ​អត្ថបទ​នៃ​សេចក្តី​សម្រេច​នេះ ​ បាន​ជជែក​តវ៉ា​ថា ក្រុម​អ្នក​ជំនាញ​ដែល​ទទួល​អាណត្តិ​កាលពី​ឆ្នាំ​មុន​​ដើម្បី​​​ធ្វើការ​ស៊ើប​អង្កេត​​នៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​យេម៉ែន​ ​នៅ​ពុំទាន់​បាន​បញ្ចប់បេសកកម្ម​​​ការងារ​​របស់​ខ្លួន​នៅ​ឡើយ​ទេ។

ចំណែក​ក្រុម​ប្រទេស​ដែល​ជា​អ្នក​ជំទាស់​​នឹង​សេចក្តី​សម្រេច​​​របស់​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ បាន ធ្វើការ​​​វិះគន់ថា ការពន្យារ​ពេល​នៃ​ការ​ស៊ើប​អង្កេតរបស់អង្គការសហប្រជាជាតិ​​នៅ​ក្នុង​ប្រទេស​យេម៉ែន​​ រិត​តែ​ជម្រុញ​ឲ្យ​ វិបត្តិ​នៅ​ក្នុង​ប្រទេសនេះ​ ​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​​និង​បង្កើន​​​អស្ថិរភាពកាន់តែខ្លាំងថែមទៀត​​នៅ​ក្នុង​ប្រទេស​​យេម៉ែន​​។​​

គួររំលឹកថា នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន​នេះក្រុម​បេសសកម្ម​របស់​អង្គការសហប្រជាជាតិ បានវាយតម្លៃថា​​ ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​តាម​អាកាស​របស់​កង​កម្លាំង​សម្ព័ន្ធ​អារ៉ាប​ ដឹកនាំដោយអារ៉ាប៊ី សាអូឌីត ​តាំងពី​ឆ្នាំ ២០១៥មក បាន​បង្ក​ឲ្យ​មាន​ការ​បាត់បង់​អាយុ​ជីវិត​របស់​ប្រជាជន​ស៊ីវីលយេម៉ែន​​​យ៉ាង​ច្រើនសម្បើម  ដោយហេតុថា​ អន្តរាគមន៍​តាមអាកាស​នោះ​ បាន​តម្រង់ចំ​ទៅ​លើ​តំបន់​ដែល​មាន​ប្រជាជនស៊ីវីល​រស់នៅ​​ ឬ​ក៏ទៅលើ​​ ​ទីផ្សារ​ ឬ​ ក៏ ទីកន្លែង​ដែលមានការ​រៀបចំ​ពិធី​មង្គលការជាដើម​។​

យោងតាមរបាយការណ៍​ដដែល ទង្វើទាំងអស់នេះ  អាចចាត់ទុកបានថា មាន​លក្ខណៈ​ជា​​អំពើឧក្រឹដ្ឋ​កម្ម​​សង្គ្រាម​ តែ​​ការចោទប្រកាន់ទាំងនេះ ត្រូវបាន ទីក្រុង​រីយ៉ាដ​ធ្វើការ​បដិសេធ​​យ៉ាង​ដាច់​អហង្កា​រ៕

 

 

 

 

 

 

 

 

 

 

 

 

 

​​​​​