rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហូឡង់ ភេរវកម្ម ជីហាត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប៉ូលិស​​ហូឡង់​​​បាន​បង្រ្កាប​ទាន់​ពេល​នូវ​គម្រោង​​​​​​​ភេរវកម្ម​​នានា​​ដោយ​ក្របួច ក ​​​​​ជន​​​​​សង្ស័យចំនួន​​​​ ​​​៧​​​​នាក់

media
រថយន្ត​ប៉ូលីស​​ហូឡង់​​នៅម្តុំ​​សាលប្រគុំ​តន្ត្រី​មួយ​កន្លែង​​នៅ​ Maassilo ​ក្នុង​តំបន់​​កំពុងផែ​​នៅ​​ Rotterdam ​បន្ទាប់​​ពីមាន​​ការ​ប្រកាស​​សញ្ញា​អាសន្ន​ពី​គម្រោង​ភេរវកម្ម​​​​ Arie Kievit / ANP / AFP

នៅ​ប្រទេស​ហូឡង់ កម្លាំង​ប៉ូលិសប្រមាណជាង​ ៤០០​នាក់​ បានបើក​​​ប្រតិបត្តិការ ​បង្រ្កាប​ទាន់​ពេលលើ​គម្រោង​​ភេរវកម្មនានា​​​ នៅ​ក្នុងកន្លែង​ជាច្រើន​ ​​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ កញ្ញា​ម្សិលមិញ បន្ទាប់​ពី​បាន​​ប្រតិបត្តិការ​ឆែកឆេរ រុករក ​​និង​ ​​ចាប់​ខ្លួន​​​ជន​សង្ស័យ​បាន​ចំនួន ៧ រូ ប។ ជនសង្ស័យ​​ដែល​ត្រៀម​​នឹង​បញ្ចេញ​សកម្មភាព​វាយប្រហារភេរវកម្ម នេះ​បើ​យោង​តាម​ក្រសួងយុត្តិធម៌​​​ប្រទេស​ហូឡង់​។


នៅ​ប្រទេស​ហូឡង់ កាលពី​​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កញ្ញា ប៉ូលិសចំនួន​ជាង ៤០០ នាក់ បាន​​បើក​​ប្រតិបត្តិការ​ឆែកឆេរ​ ​ក្នុង​ទ្រង់ទ្រាយ​ធំ ​​​នៅតាម​តំបន់ ចំនួន ​​៧ កន្លែង​​​ក្នុង​ប្រទេស​ហូឡង់ ​​ក្នុង​​នោះ ​​ ​មាន​ទីក្រុង​កំពុង​ផែ ​Rotterdam ផង​ដែរ។ នៅ​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នេះ​ ប៉ូលិស​ហូឡង់ ​បាន​ប្រើ​មធ្យោបាយខ្លាំង​​ពុំធ្លាប់​​មាន​ ដូច​ជា​ប្រើប្រាស់ ​រថយន្ត​ ក្នុងការ​​បុក​ទម្លាយ​​ទ្វារ​ផ្ទះ​ឬ​ក៏​ម៉ាស៊ីន​កាត់​ជា​ដើម និងបានចាប់​ខ្លួន​​​ជន​សង្ស័យ​បាន​ចំនួន ៧ រូប។

គួរបញ្ជាក់ថា ជន​ជាប់​សង្ស័យ​ទាំង ៧​នាក់​នោះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ចំនួន ២​ក្នុង​នោះ​មាន​ក្រុងArnhem​ ដែលស្ថិតនៅ​ក្នុង​ខេត្ត Gueldre។ ជន​សង្ស័យ​ទាំងអស់​​នោះ មាន​អាយុ​ពី ២១​ឆ្នាំ​ទៅ ៣៤​ឆ្នាំ​ ហើយ​ មេ​ខ្លោង​​ របស់​​ក្រុម​​នេះ ​ មាន​សញ្ជាតិ​អ៊ីរ៉ាក់ អាយុ ៣៤​ឆ្នាំ ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ហូឡង់​ ផ្តន្ទាទោស​នៅ​ក្នុង ឆ្នាំ ២០១៧​ ពីបទ​ប៉ុនប៉ង​​ចង់​ឆ្លងដែន​ទៅកាន់​ តំបន់​ ​​កាន់កាប់ដោយ​​​​ពួក​ជីហាតអង្គការ​រដ្ឋ​អ៊ីស្លាម​។​

នៅ​ឱកាស​​ប្រតិបត្តិការ​ឆែកឆេរ ប៉ូលិស​ហូឡង់ បាន​រក​ឃើញ​ផង​ដែរ កាំភ្លើង​ចំនួន ៥​ដើម។​ ចំណែក​ក្រសួង​យុត្តិធម៌​ហូឡង់​វិញបានអះអាងដែរថា ​បណ្តាញ​ក្រុម​ភេរវជន ត្រូវ​បាន​កំទេច​រួចរាល់​​ហើយ។

យោងតាមអយ្យការ​​​ហូឡង់​ ​ជន​សង្ស័យ​​ទាំង៧ ​រូប​នោះ​ បាន​ប្រុងប្រៀប​ធ្វើ​ភេរវកម្ម​ចំនួន ២ ​នៅ​ក្នុងប្រទេស​ហូឡង់​ ដោយ​ ប្រើ​ អាវុធ​​ស្វ័យប្រវត្តិ​ ​ Kalachnikov នៅ ក្នុង កន្លែង​មួយ​​​​និង​មួយ​កន្លែង​ទៀត ​ប្រើ​រថយន្ត​បង្កប់គ្រាប់បែក​​ ដើម្បី​សម្លាប់​មនុស្ស។ ​ក្រសួង​យុត្តិធម៌​ហូឡង់ បាន​អះអាងដែរ​ថា ជា​គម្រោង​ភេរវកម្ម​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំមួយ ​ដែលត្រូវ​បាន​​​អាជ្ញាធរ ធ្វើ​ការ​​​កំចាត់​ទាន់​ពេល។ សូមបញ្ជាក់ថា ប៉ូលិស​ហូឡង់ បាន​បើក​ការ​ស៊ើប​អង្កេត ​តាំងពី​ខែ​មេសា​មុនម្ល៉េះ​ ដោយ​មាន​​ជំនួយ​ពី​ក្រសួង​ស៊ើបការណ៍សម្ងាត់​ផង​ ​ ​​ប៉ូលិសហូឡង់ បាន​សម្រេចចិត្ត ​បើក​ប្រតិបត្តិការវាយ​​បង្រ្កាបភ្លាម​ដោយជោគជ័យ​រាល់​ ​គម្រោង​​​ភេរវកម្ម​​​​នៅ​​​​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កញ្ញា៕​