អានតួអត្ថបទ
អ៊ីស្រាអែល-រុស្ស៊ី-ស៊ីរី-អ៊ីរ៉ង់

អ៊ីស្រាអែល​​នឹង​បន្ត​ប្រយុទ្ធ​ទល់​នឹង​អ៊ីរ៉ង់​​​ហើយ​​នឹង​​ សម្របសម្រួល ​​ជាមួយ​​ក្រុងម៉ូស្​គូ​

ក្រោយពីរុស្ស៊ី សម្រេចបញ្ជូនមីស៊ីលសម្រាប់ការពារដែនអាកាសធុន S-300 ទៅឲ្យស៊ីរី លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេនហ្សាមីន ណេតាញ៉ាហ៊ូ  បានប្រកាសថា ប្រទេសគាត់ នឹងបន្តប្រយុទ្ធ ទល់នឹង វត្តមានអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដោយព្រមជាមួយនេះ នឹងបន្តសហការផ្លូវយោធា ជាមួយរុស្ស៊ី។

Le Premier ministre israélien Benyamin Netanyahu, ce mercredi 3 janvier 2018, à Jérusalem.
Le Premier ministre israélien Benyamin Netanyahu, ce mercredi 3 janvier 2018, à Jérusalem. REUTERS/Tsafrir Abayov/Pool
ផ្សាយពាណិជ្ជកម្ម

” យើងនឹងបន្តប្រយុទ្ធទល់នឹងវត្តមានអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ហើយយើងនឹងបន្ត ការសម្រប​សម្រួល​ ផ្នែកសន្តិសុខ រវាងកងទ័ពអ៊ីស្រាអែល និង កងទ័ពរុស្ស៊ី “- សេចក្តីនេះ ថ្លែងដោយលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនហ្សាមីន ណេតាញ៉ាហ៊ូ  ២៤ ម៉ោង ក្រោយពីម៉ូស្គូ បានដំឡើង​សម្លេង​ក្តៅក្រហាយ នឹង គ្រោះថ្នាក់ធ្លាក់យន្ដហោះរុស្ស៊ី ប​ណ្តាលឲ្យស្លាប់អស់នាយទាហានរុស្ស៊ី ១៥ នាក់ គឺនៅចំពេលដែលក្រុម យន្ដហោះចំបាំងអ៊ីស្រាអែលប្រតិបត្តិការនៅតំបន់នោះ។

តាំងពីយន្ដហោះឈ្លបការណ៍រុស្ស៊ី ត្រូវបានបាញ់បំផ្លាញទាំងភាន់ច្រឡំ ដោយមីស៊ីល​ការពារ​ដែន​អាកាស ​ស៊ីរី ថ្ងៃ ១៧ កញ្ញា មក លោក ណេតាញ៉ាហ៊ូ  បានសន្ទនាតាមទូរសព្ទពីរលើកទៅហើយ ជាមួយ លោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

“ ខ្ញុំនិងលោកពូទីន បានព្រមព្រៀងគ្នា ឲ្យក្រុមការងារនៃកងទ័ពអ៊ីស្រាអែលនិងកងទ័ពរុស្ស៊ី ជួប​គ្នា​ ក្នុងពេល ឆាប់ៗខាងមុខ - មេដឹកនាំអ៊ីស្រាអែលបានបង្ហើបឲ្យដឹង មុននឹងចេញដំណើរ​តាម​យន្ដហោះ ទៅកាន់ក្រុង ញីវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអសប។

គាត់បានសំដែងនូវក្តីក្រៀមក្រំដ៏ស្មោះនិងជ្រាលជ្រៅ ចំពោះ ការធ្លាក់ខ្លួនស្លាប់ទៅនៃ ពួក​យោធា​រុស្ស៊ី ដែល តាមអំណះអំណាងគាត់ គឺមកពី ការបាញ់” មិនស្គាល់ខុសត្រូវ” ពីខាងកងទ័ពស៊ីរី ផ្ទុយ​ពីរុស្ស៊ី ដែលទម្លាក់ ទោស ចំពោះមរណភាពនេះ គឺ ទៅលើអ៊ីស្រាអែលតែម្តង។

ថ្ងៃ​ចន្ទ គឺលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានទូរសព្ទទៅលោកប្រធានាធិបតីរុស្ស៊ី។ ពេល​សន្ទនា​នោះ លោក បេនហ្សាមីន ណេតាញ៉ាហ៊ូ  បានគូសបញ្ជាក់ជាអាទ៏៖ ការផ្តល់​ប្រព័ន្ធ​អាវុធ​សែន​ប្រណិត ទៅឲ្យ ពួកអ្នកដែលគ្មានការទទួលខុសត្រូវ ពិតជានឹងបង្កើនគ្រោះថ្នាក់នៅតំបន់។

នៅអ៊ីស្រាអែល គេប៉ុនប៉ងបន្ទាបសមត្ថភាព មីស៊ីល S-300 ដែលក្នុងពេល​ខាងមុខ​នឹងដាក់​អោយ​​ប្រចាំការ នៅ ស៊ីរី។ អតីតមន្ត្រីយោធាអ៊ីស្រាអែលខ្លះ ចង្អុលឲ្យឃើញថា មីស៊ីលនេះ មិន​អាចរំខានឡើយដល់ ប្រតិបត្តិការ វាយប្រហារ នៃទ័ពអាកាសអ៊ីស្រាអែល។

ផ្ទុយទៅវិញ គេបារម្ភនឹងប៉ារ៉ាស៊ីតអេឡិកត្រូនិក ដែលរុស្ស៊ី កំញើញ  ផ្សាយបំភាន់ ជះទៅលើ​យន្ដហោះ​អ៊ីស្រាអែល ពេលវាប្រតិបត្តិការ។

មីស៊ីលថ្មីៗ នៅក្នុងដៃពួកស៊ីរី គឺជាគ្រោះថ្នាក់ដល់ អាកាសចរណ៍ស៊ីវិលនៅតំបន់- នេះបើតាម អ្នកជំនាញ យោធាអ៊ីស្រាអែលម្នាក់។ ចំណែកអ្នកធ្វើអត្ថាធិប្បាយអ៊ីស្រាអែលម្នាក់ បញ្ចេញមតិ​ជាអាទ៏ ៖ ចាប់ពីំ អំណើះតទៅ អ៊ីស្រាអែល ត្រូវជញ្ជឹងគិត ២ ដងសិន មុននឹងបញ្ជូនយន្តហោះ​ទៅ​វាយប្រហារក្នុងលំហ អាកាសស៊ីរី៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ