rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ចន្ទ ទី៣ កញ្ញា តុលាការយុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ​ផ្តើម​ពិនិត្យ​លើ​ជម្លោះ​ទឹកដី​រវាង​ប្រទេស​ប្រទេស​ម៉ូរីស និង​ប្រទេស​អង់គ្លេស​ទាក់ទង​នឹង​ប្រជុំកោះ​ឆាហ្គូស។ បច្ចុប្បន្ន ប្រជុំកោះ​ឆាហ្គូស​ដែល​ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ប្រទេស​អង់គ្លេស និង​មាន​មូលដ្ឋាន​យោធា​រវាង​អង់គ្លេស អាមេរិក តែ​ប្រទេស​ម៉ូរីស​បន្ត​ទាមទារ​ជា​របស់​ដែនដី​របស់​ខ្លួន។

តើ​វិវាទ​ទឹកដី​ជុំវិញ​ប្រជុំកោះ​ឆាហ្គូស​រវាង​ម៉ូរីស និង​អង់គ្លេស​បាន​ចាប់​ផ្តើម​យ៉ាង​ដូចម្តេច និង​ថា​ហេតុអ្វី​បាន​ជា​សំណុំរឿង​មួយ​នេះ​ឡើង​ដល់​ដៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ?

វិវាទ​ទឹកដី​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​បាន​អូសបន្លាយ​តាំង​ពី​ជាង ៥០ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ម៉ូរីស​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៦៨។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឯករាជ្យ​ដែល​ម៉ូរីស​ទទួល​បាន​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៦៨ ជា​លទ្ធផល​បាន​មក​ពី​កិច្ចចារ​រវាង​ទីក្រុង​ឡុងដ៏ និង​ទីក្រុង​ព័រល្វី​ក្នុង​ឆ្នាំ ១៩៦៥។ នៅ​ក្នុង​កិច្ចចរចា​កាល​ណោះ អង់គ្លេស​ក្នុង​នាម​ជា​អាណាព្យាបាល​បាន​ទាមទារ​យក​ប្រជុំកោះ​ឆាហ្គូស​ជា​ថ្នូរ​នឹង​ឯករាជ្យ ព្រម​ទាំង​យល់ព្រម​ឲ្យ​លុយ​ម៉ូរីស​ចំនួន ៣លានផោន។ រដ្ឋអំណាច​ម៉ូរីស​ជំនាន់​នោះ​ក៏​បាន​សុខចិត្ត ហើយ​រដ្ឋអំណាច​អង់គ្លេស​ជំនាន់​នោះ​ក៏​បាន​ប្រគល់​ឯករាជ្យ​ឲ្យ​ម៉ូរីស​ដូច​បាន​សន្យា​នៅ ៣ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៦៨។

សូម​ជម្រាប​ជូន​ថា ប្រជុំកោះ​ឆាហ្គូស​មាន​ប្រមូល​ផ្តុំ​ដោយ​កោះតូច​ចំនួន ៥៥ ដែល​ក្នុង​នោះ មាន​កោះ​តែ ៣ គត់ ដែល​មាន​មនុស្សរស់នៅ​សរុប​ប្រមាណ​ជា ២ ០០០នាក់ ពិសេស​កោះ Diego Garcia។ ក្រោយ​ពី​ទទួល​បាន​ការ​យល់ព្រម​ពី​រដ្ឋអំណាច​ម៉ូរីស​ជំនាន់​នោះ​មក ប្រជាជន​ទាំង​ប្រមាណ ២ ០០០នាក់​ក៏​ត្រូវ​បាន​គេ​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែល​ស្ថិត​ក្នុង​ដែនដី​ឯករាជ្យ​របស់​ម៉ូរីស។ នៅ​ដើម​ទសវត្ស​ឆ្នាំ ៧០ ពោល​ក្នុង​ពេល​ដែល​សង្រ្គាមត្រជាក់​កំពុង​ឡើង​តានតឹង​ខ្លាំង​រវាង​ប្លុកសេរី និង​ប្លុកកុម្មុយនិស្ត អង់គ្លេស​បាន​ចុះ​កុងត្រា​ជាមួយ​អាមេរិក​ដើម្បី​កសាង​មូលដ្ឋាន​យោធា​មួយ​លើ​កោះ Diego Garcia ដែល​ជា​កោះ​មាន​ផ្ទៃក្រឡាដី​ធំ​ជាង​គេ​បង្អស់​លើ​ប្រជុំកោះ​ឆាហ្គូស។

ក្នុង​ឆ្នាំ ២០១៦ អង់គ្លេស​បាន​បន្ត​កុងត្រា​ឲ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​យោធា Diego Garcia ចំនួន ២០ឆ្នាំ​បន្ថែម​ទៀត ពោល​រហូត​ដល់​ឆ្នាំ ២០៣៦។ សូម​ជម្រាប​ជូន​ថា មូលដ្ឋាន​យោធា Diego Garcia បាន​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រតិបត្តិយោធា​អាមេរិក ពិសេស​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០០១ និង​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ចំនួន ២លើក​ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ១៩៩១ និង​ពី​ឆ្នាំ ២០០៣​ដល់​ឆ្នាំ ២០០៦។ បន្ទាប់​មក មូលដ្ឋាន​យោធា​នោះ​ក៏​ត្រូវ​បាន​ក្រុម CIA ប្រើ​ជា​កន្លែង​សម្រាប់​សួរ​ចម្លើយ​លើ​ជនសង្ស័យ​ចាប់ខ្លួន​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​នៅ​ក្រោម​មហាភេរវកម្ម​ថ្ងៃ ១១ កញ្ញា ២០០១។

ថ្ងៃ​នេះ និង​៥៣ឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ​មក ប្រទេស​ម៉ូរីស​បាន​បន្ត​ចេញ​មុខ​អះអាង​ថា ឯករាជ្យភាព​ដែល​ខ្លួន​ទទួល​បាន​ពី​អង់គ្លេស​នឹង​នៅ​មិន​ពេញ​លេញ​ទេ បើ​ទឹកដី​ឆាហ្គូស​មិន​ឋិត​ក្រោម​ការ​កាន់កាប់​របស់​ខ្លួន​ទេ​នោះ។ នៅ​ពេល​នេះ ថ្នាក់ដឹកនាំ​ម៉ូរីស​គ្រប់រូប ពិសេស​អតីត​ថ្នាក់ដឹកនាំ​ដែល​បាន​ចរចា​ផ្ទាល់​ជាមួយ​ភាគី​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៦៥ បាន​បញ្ជាក់​ថា ការ​ដែល​ពួក​គេ​បាន​យល់ព្រម​ចុះ​ហត្ថលេខា​កាល​ណោះ ក៏​ដោយសារ​តែ​ពួក​គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង ព្រោះ​ភាគី​អង់គ្លេស​បាន​ដាក់​លក្ខខណ្ឌ​រវាង​ទទួល​បាន​ឯករាជ្យ ឬ​គ្មាន​ឯករាជ្យ។ បើ​ចង់​បាន​ឯករាជ្យ គឺ​ត្រូវ​លះបង់​ប្រជុំកោះ​ឆាហ្គូស។

៥៣ឆ្នាំ​ក្រោយ​មក ទីក្រុង​ព័រល្វី​បាន​យល់​ឃើញ​ថា នីតិវិធី​បញ្ចប់​អាណានិគម​របស់​ប្រទេស​អង់គ្លេស​លើ​ម៉ូរីស​ដោយ​ប្តូរ​ឯករាជ្យ​ជា​ថ្នូរ​នឹង​ដែនដី​ឆាហ្គូស ជា​ការ​រំលោភច្បាប់​អន្តរជាតិ។ អ្វី​ដែល​ម៉ូរីស​បន្ត​ទាមទារ​ចង់​បាន​ពេល​នេះ គឺ​ប្រជុំកោះ​ឆាហ្គូស​របស់​ខ្លួន និង​សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​អ្នកស្រុក អ្នកភូមិ​ទៅ​រស់នៅ​លើ​ប្រជុំកោះ​នោះ​ឡើង​វិញ។ ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៧ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ដោយ​យល់ព្រម​បញ្ជូន​បណ្តឹង​របស់​ប្រទេស​ម៉ូរីស​ទៅ​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ​ពិនិត្យ និង​ផ្តល់​យោបល់។ សវនាការ​នឹង​ត្រូវ​ដំណើរការ​រយៈពេល ៤ថ្ងៃ ហើយ​ក្រុម​ចៅក្រម​នឹង​ត្រូវ​ផ្តល់​ជា​យោបល់ និង​ការ​យល់ឃើញ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ខែ ឬ​អាច​ថា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

សូម​ជម្រាប​ជូន​ថា មាន​និតិវីធី​ចំនួន​ពីរ​នៅ​តុលាការយុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ និតិវិធី​ទី១ ជា​ការ​កាត់ក្តី​ចាញ់ ឈ្នះ​រវាង​ភាគី​ពីរ​ដែល​សុំ​អន្តរាគមន៍​ពី​តុលាការ​ឲ្យ​ជួយ​ដោះស្រាយ​លើ​ភាព​មិន​ចុះ​សម្រុង​គ្នា។ ក្នុង​ករណី​នេះ សេចក្តីសម្រេច​របស់​តុលាការ គឺ​មាន​លក្ខណៈ​បង្ខំ​ឲ្យ​គោរព​តាម។ ចំណែក​និតិវិធី​ទី២ គ្រាន់​ជា​ការ​ផ្តល់​មតិយោបល់ និង​ការ​យល់​ឃើញ​ដែល​ភាគី​ណា​មួយ​ចង់​បាន និង​ដែល​មតិយោបល់ និង​ការ​យល់​ឃើញ​នោះ​មិន​មាន​លក្ខណៈ​បង្ខំ​ទេ។ ដូច្នេះ​សម្រាប់​វិវាទ​ទឹកដី​រវាង​អង់គ្លេស និង​ម៉ូរីស​ដែល​បាន​អូសបន្លាយ​ជាង ៥៣ឆ្នាំ​កន្លង​មក គ្មាន​ទេ​អ្នកចាញ់ ហើយ​ក៏​គ្មាន​ដែរ​អ្នក​ឈ្នះ តែ​មាន​អ្នក​ប្រៀប​ជាង។ អ្នក​ប្រៀប​ជាង​នោះ គឺ​ប្រទេស​ម៉ូរីស​ដែល​ទទួល​បាន​ជោគជ័យ​ផ្លូវទូត​ដោយ​អាច​គាស់កកាយ​រឿង​ចាស់​មួយ​នេះ​ទៅ​ប្តឹង​ដល់​តុលាការយុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ៕

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?

បំណុល​របស់​រដ្ឋាភិបាលបារាំង​កើន​ជិត​១០០ភាគរយ

Brexit អាច​គំរាម​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​នៅ​អឺរ៉ុប

តុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យបូលីវី​ចាញ់​ស៊ីលី​ក្នុង​ជម្លោះ​ព្រំដែន

អេស្ប៉ាញ៖​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?

អ៊ីស្រាអែល-រុស្ស៊ី ៖ ទំនាក់ំ​ទំ​​​​​​​​​​​​​​​​​​​​​នងសាំញ៉ាំ ​តាំង​ពី​ឆ្នាំ​ ១៩៤៧​ មក​

ដោយចង់​ចំណេញ​ច្រើន នាយក​Facebook ​កាន់តែ​ផ្តាច់ការ ?

តើគេ​អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ បាន ដោយ​មិនឲ្យ ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរឬទេ?

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​