rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ក្រិក ចេញផុត ជាផ្លូវការ ពីវិបត្តិបំណុល

ដោយ អៀង សុខម៉ិញ

បន្ទាប់​ពី​ធ្លាក់​​ក្នុង​វិបត្តិប្រាក់​បំណុល​​អស់រយៈ​ពេល​​១០​ឆ្នាំ​ ​និង​រស់ដោយ​សារ​​ ​ជំនួយ និងកម្មវិធី​កម្ចី​​អន្តរជាតិ​ អស់​រយៈ​ពេល​៨​ឆ្នាំ នៅ​ថ្ងៃ​នេះប្រទេស​ក្រិក​ បាន​​​បើក​ទំព័រ​​ជីវិត​ថ្មី រៀន​រស់​ដោយ​ខ្លួន​ឯង។ ផែនការ​សង្គ្រោះ របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​សហភាព​អឺរ៉ុប ជា​ម្ចាស់​បំណុល ​ត្រូវ​ចប់​ ​ជា​ផ្លូវការនៅ​ថ្ងៃ​ចន្ទ​ទី ២០​សីហា នេះ។ វិបត្តិ​​បំណុលរបស់​ក្រិក​ ត្រូវ​បាន​ចាត់​ទុក​ថា​ចប់ ! ក្រិក​អាច​មាន​មុខ​មាត់​វិល​មក​រក​ទីផ្សារ​ហិរញ្ញវត្ថុ​​វិញ ប៉ុន្តែ​ក្រិក​ត្រូវ​បន្ត​រឹតត្បិត​ថវិកា និង​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុទៀត។ នាយក​រដ្ឋមន្ត្រី​ក្រិក លោក អាឡិចស៊ី ស៊ីប្រាស បាន​ចាត់ទុក​ព្រឹត្តិការណ៍​ថ្ងៃ​នេះ ថា​ជា​ការ​បើក​ទំព័រសករាជ​ថ្មី​សម្រាប់​ក្រិក។

ក្រិក​បាន​ធ្លាក់​​ក្នុង​វិបត្តិ​សេដ្ឋកិច្ច នៅ​ចុង​ឆ្នាំ​២០០៩។ ចាប់​ពីខែ​មេសា​​ឆ្នាំ​២០១០​មក ក្រិក​បាន​ទទួល​ជំនួយ ២៦០​ពាន់​លាន​អឺរ៉ូ ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សហភាពអឺរ៉ុប និង​ធនាគារ​កណ្តាល​អឺរ៉ុប ក្នុង​ទម្រង់​ជា​ « ផែនការ​សង្គ្រោះ​ហិរញ្ញវត្ថុ” បី​ដំណាក់ (២០១០-២០១២-២០១៥) ដើម្បី​ស្រោច​ស្រង់​ក្រិក​កុំ​ឱ្យ​ក្ស័យ​ធន និង​ដើម្បី​កុំ​ឱ្យ​វិបត្តិ​នេះ​រាលដាល ប៉ះពាល់​ដល់​តំបន់​អឺរ៉ូ។ ជា​ថ្នូរ​មក​វិញ ក្រិក​ត្រូវ​ធ្វើ​តាម​បង្គាប់​ស្ថាប័ន​ទាំង​បី ដោយ​ត្រូវ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​របស់ខ្លួន​យ៉ាង​ស៊ីជម្រៅ​បំផុត និង​ត្រូវ​ប្រកាន់​យក​នយោបាយ​រិតត្បិត​ថវិកា​ យ៉ាង​តឹង​តែង។

វិបត្តិ​ក្រិក​នេះ​អូសបន្លាយ​ពេល​វេលា​យូរ​ជាង​ការ​គ្រោង​ទុក​ឆ្ងាយ​ណាស់។ ក្រិក​​ជា​សមាជិក​​ សហភាព​អឺរ៉ុបចុងក្រោយគេ​ ដែល​ដក​ខ្លួន​បាន​ពីការ​​រស់​រំពឹង​ដង្ហើម​អន្តរជាតិ។ អៀរឡង់​ បាន​ងើប​រួច​​នៅ​ឆ្នាំ​២០១៣ អេស្ប៉ាញ-ព័រទុយហ្កាល់​បាន​ដើរ​ចេញ​ពី​វិបត្តិ​នៅ​ឆ្នាំ​២០១៤ និង​ស៊ីប​នៅ​ឆ្នាំ​២០១៦។ ហើយ​មាន​តែ​ក្រិក​នេះ​មួយ​ទេ​ ត្រដាប​ត្រដួស​ខ្លាំង​ជាង​គេ​ ត្រូវ​ការ​ជំនួយ​ផែនការ​មួយ​ហើយ មួយ​ទៀត ហើយ​ផែនការចុងក្រោយ​ដែល​ជា​ផែនការ​​ទី​បី តម្លៃ​​៨៦ពាន់​លាន​អឺរ៉ូ ទើប​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ២០​សីហា ២០១៨​នេះ។ ​ចាប់​ពី​ថ្ងៃស្អែក និង​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក ក្រិក​អាច​ឈរ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ទន្ទល់​ពី​អន្តរជាតិ មិនចាយលុយ​ជំនួយ​ហិរញ្ញវត្ថុបន្តក់ដោយ​អឺរ៉ុប។​

កំណើន​សេដ្ឋកិច្ច​ចាប់​កំរើក

​​ក្រិក​អាច​​មាន​ស្វ័យភាព​ថវិកា​នៅ​ពេល​នេះបាន​ ក៏​ព្រោះ​តែ​កាលពី​មិថុនា ក្រុម​ប្រទេស​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ បាន​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ សម្រាល​បំណុល​ក្រិក ដោយ​ពន្យារ​រយៈ​ពេល​ បង់​​រំលួសសង​បំណុល ឱ្យ​ដល់​ឆ្នាំ​២០២២ និង​ព្រម​ចាក់​សាច់​លុយ​​១៥​ពាន់​លាន​អឺរ៉ូ​ ឱ្យ​ក្រិក​ ​ទុក​ជា​មូលនិធិស្រគួរ បំរុង​ ដើម្បី ឱ្យ​ក្រិក​មានជម្រើស​​ក្នុង​ការ​វិល​ត្រលប់​ទៅ​រក​ទីផ្សារ​ ឬ​ ខ្វេះ​មូលនិធិ​ប្រើ​ ពេល​ត្រូវការ។ ហើយ​ភាគី​ក្រិក​ខ្លួន​ឯង​ ក៏​បាន​ប្តេជ្ញាថា​ ដោយ​មិន​រាប់​ពី​បំណុល​ ក្រិក​នឹង​ប្រឹង​រិត​ត្បិត​​ឱ្យ​មានសល់ផល​ថវិកា ៣,៥%​​នៃ​ផលិតផល​សរុប​នៅ​ឆ្នាំ​២០២២ និង​២,២%​រហូត​ដល់​ឆ្នាំ​២០៦០។

មាន​សញ្ញា​វិជ្ជមាន​ក៏​ច្រើន ! ទីមួយ​ គឺ​​ក្រិក​ចាប់​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​រើប​ឡើង​វិញ។ គេ​ប៉ាន់​ស្មាន​​ថា​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​នេះ​មាន​ប្រមាណ​២,៣%។ ហើយ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ក្រិក​មាន​ចំណុច​ខ្លាំង​ច្រើន​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ពោល​គឺ​ចាប់​តាំង​ពី​ក្រិក​ទទួល​ផែនការ​សង្គ្រោះ​ទីបី​មក ក្រិក​មាន​កំណើន​សេដ្ឋកិច្ច​ជាប់​រហូត។ សកម្មភាព​ទេសចរណ៍​ ចាប់​មាន​សន្ទុះ​ស្ទើរ​ពេញ​ទំហឹង​ឡើង​វិញ។ ចំណែក​អត្រា​អ្នក​អត់​ការងារ​ធ្វើវិញ​ ថ្វីបើ​នៅ​តែ​ខ្ពស់​ជាង​គេ​បើ​ប្រៀប​ទៅ​នឹង​បណ្តាប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​មែន តែ​វា​ការ​បាន​ធ្លាក់​ចុះ ! ​មក​ត្រឹម​២០% ទល់​នឹងជិត​៣០%​ កាលពី​មាន​វិបត្តិ​ភ្លាម។

​ការ​ធ្វើ​កំណែទម្រង់ និង​រឹតត្បិត​ថវិកា ដោយត្រួត​ពិនិត្យ​ចំណាយ​សាធារណៈ កាត់​បន្ថយ​ប្រាក់​និវត្តន៍​ ៤០% ក៏​​បាន​ផ្តល់​ជា​ផ្លែផ្កា ! នៅ​ទីបំផុត ក្រិក​អាច​មាន​សល់ផលថវិកា​ដល់​ទៅ​០,៨%។ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​នៅ​ផុយ​ស្រួយ​នៅ​ឡើយ​ទេ ! ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​នៅរិះថាំ​ខ្លាំង ការ​វិនិយោគ​ក្រុមហ៊ុន​ក៏នៅ​​ខ្សោយ​ មួយភាគ​បី​នៃ​ពលរដ្ឋ​មាន​ចំណូល​សម្រាប់​រស់​តិច​ជាង​៥រយ​អឺរ៉ូ​ក្នុង​មួយ​ខែ។ ហើយ​បំណុល​ជាតិ​មាន​ដល់​ទៅ ១៨០%​នៃ​ផលិតផលសរុប​ក្នុង​ស្រុក។

ក្រិក​ក្រោម​ការ​ត្រួតពិនិត្យ​តឹងរ៉ឹង

ក្រិក​មាន​ឯករាជ្យ​ហិរញ្ញវត្ថុ​ ក្រិក​លែង​ស្ថិត​ក្រោម​ជំនួយ​អឺរ៉ុប​មែន ប៉ុន្តែមិនមែន​ជាជោគជ័យ​ដ៏​មហាអស្ចារ្យ​ទេ ! ថ្វី​បើ​វិបត្តិ​បំណុល​ក្រិក អាច​ចាត់​ទុក​បាន​រសាត់​ផុត​ទៅ​ហើយ​មែន តែ​មិនមែន​មាន​ន័យ​ថា​អឺរ៉ុប​ព្រលែង​ឱ្យ​ក្រិក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ឡើយ​ ! ​​​ក្រិក​ជា​ប្រទេស​​តែ​មួយគត់​​របស់អឺរ៉ុប ដែល​​បាន​ទទួល​កម្ចី​យ៉ាង​មហាសាល​ គ្មាន​ប្រទេស​ណា​បាន​ទទួល​កម្មវិធី​ស្រោចស្រង់​ដូច​ឡើយ។ ដូច្នេះ ការ​តាមដាន​​ ក៏​ត្រូវ​តែ​ខ្លាំង​ជាង​គេ ! ក្រិក​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ “ត្រួតពិនិត្យ​​ខ្លាំង​មែនទែន” របស់​សហភាព​អឺរ៉ុប​ដដែល​ ! នេះ​ជា​សេចក្តី​សម្រេច​របស់​គណៈកម្មការអឺរ៉ុប​​កាលពី​ខែ​មុន​ ដើម្បី​ធានា​អះអាង​ថា ក្រិក​គ្មាន​ថ្ងៃ​បក​ក្រោយមិន​ធ្វើ​កំណែទម្រង់ និង​ប្តូរ​ទិសដៅ​ថវិកា​ទេ ព្រមទាំង​​មាន​ការ​វាយតម្លៃ​ជា​រៀង​រាល់​បី​ខែ​ម្តង ដើម្បី​ធ្វើ​វែក​រក​ហានិភ័យ​ ឱ្យ​បាន​ឆាប់​មុន​ពេល​វេលា។

នាយក​រដ្ឋមន្ត្រី​ក្រិក​ផ្ទាល់ ដែល​បាន​ឡើង​ដឹកនាំ​រដ្ឋាភិបាល ក្នុង​ពេលមាន​ផែនការ​សង្គ្រោះ​ទីបី​នោះ ក៏​បាន​ព្រមព្រៀង​ធ្វើ​កំណែទម្រង់​​ថ្មី​នៅ​ឆ្នាំ​២០១៩ និង​២០២០ និង​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​ពី​សំណាក់​ស្ថាប័ន​ម្ចាស់​បំណុល​ទាំង​អស់ ជា​ច្រើន​ឆ្នាំ​ទៀត។ អភិបាល​ធនាគារកណ្តាល​​ក្រិក​ ក៏​ទទួល​ស្គាល់​ថា​ផ្លូវ​ដើរ​នៅ​វែង​ឆ្ងាយ​ទៀត​ណាស់ ! ឈប់​រស់​ពឹង​ជំនួយ តែ​នយោបាយ​រិតត្បិត​ថវិកា​ និង​កំណែទម្រង់​មិន​ទាន់​ចប់​ទេ៕

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត