rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អឺរ៉ុប អន្តោប្រវេសន៍ អាហ្វ្រិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាវា​ Aquarius ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ​SOS នឹងអាចចូលចត​នៅ​ផែនៃប្រទេស​ម៉ាល់ត៏

media
ជនអន្តោប្រវេស្តន៍ នៅ​លើ​នាវាសង្គ្រោះ Aquarius បាក់​​កម្លាំង​ហេវហត់​​ដោយសារ​​ដំណើរ​​ដ៏​យូរពេល​របស់​ខ្លួន​និង​ការស្នាក់​នៅ​ក្នុងប្រទស​​​លីប៊ី ​នេះ​ជា​ការអះអាង​​របស់​​អ្នកសម្របសម្រួល​​របស់​​អង្គការ​​ក្រៅរដ្ឋាភិបាលគ្រូពេទ្យ​គ្មានព្រំដែន​​​នៅលើ​នាវា​មនុស្សធម៌​ REUTERS/Guglielmo Mangiapane

នាវា​សង្គ្រោះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល SOS Méditerranée ឈ្មោះ Aquarius ដែល​ដឹក​ជន​អន្តោប្រវេស្តន៍​ចំនួន ១៤១​នាក់ ​បន្ទាប់ពី​រង់ចំាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក នៅទីបំផុត ​​បាន​ទទួល​ការ​យល់ព្រម​ពី​ប្រទេស​ម៉ាល់ត៏​នៅ​ថ្ងៃអង្គារ៍​១៤​សីហា​ម្សិលមិញ អោយ​ចូល​​ចត​នៅ​​ផែ​ La Valette របស់​ខ្លួន។ ជន​ភៀស​ខ្លួន​ទាំងអស់​នោះ​នឹង​​ត្រូវ​ទទូល​យកដោយ​​ប្រទេស​អឺរ៉ុប​ ចំនួន​៥ ក្នុងនោះ ​មាន អាល្លឺម៉ង់ អេស្បាញ បារាំង លុចសំបួរ និង​ព័រទុយហ្គាល់ ។


រដ្ឋាភិបាល​ប្រទេស​ម៉ាល់ត៍ បាន​ជូន​ដំណឹង​នៅ​ថ្ងៃអង្គារ៍​១៤​សីហា​ម្សិលមិញ អំពី​ការ​យល់​ព្រម​​​ឲ្យ​នាវា ​Aquarius ​អាច​ចូល​ទៅ​ចត​នៅ​ក្នុង​​ផែ​ La Valette របស់ប្រទេស​​ខ្លួន​ហើយ។ ការយល់ព្រម​របស់​ប្រទេស​ម៉ាល់ត៍នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ នៅខណៈពេល​ដែល​ក្រុម​អ្នក​​ទទួល​ខុសត្រូវ​របស់​​នាវា​សង្គ្រោះ​អន្តោប្រវេស្តន៍ ​SOS Méditerranée និង​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​(‘MSF)​ដែល​ជា​អ្នក​ជួល​នាវា កំពុងធ្វើការ​រួមប្រជុំគ្នា​នៅ​ក្នុង​សន្និសីទ​សាព័ត៌មាន​​មួយ​​​ដើម្បី​បរិហារ​ពី​អសកម្មភាព​របស់​អឺរ៉ុប។

ប្រទេស​ម៉ាលត៍​បន្ទាប់ពី​បាន​ធ្វើ​កិច្ច​ចរចា​ជាមួយប្រទេស​បារាំង​រួច​មក បាន​សុខចិត្ត​យល់ព្រម​ឲ្យ​នាវា​Aquarius អាច​​ចូល​ចត​នៅ​ក្នុង​កំពុងផែ​La Vilette របស់​ខ្លួន បើទោះបី​ជា​ប្រទេស​ខ្លួន​ពុំ​មាន​កាតព្វកិច្ច​ផ្លូវច្បាប់​ក្តី។​​​​

នៅ​ក្នុង​ការ​ទទួល​យក​ជន​អន្តោប្រវេស្តន៍​ទាំង​អស់​នោះ ប្រទេស​អេស្ប៉ាញ បាន​និយាយ​ប្រាប់​ថា ប្រទេសអេស្ប៉ាញ​អាច​ទទួល​យក​ជន​អន្តោប្រវេស្តន៍​ពី​នាវា​Aquarius ចំនួន​៦០​នាក់។ រីឯ​ចំនួន​ជនភៀសខ្លួន​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​នឹង​ត្រូវ​ទទួល​យក រួម​មាន​ប្រទេស​បារាំង អាល្លឺម៉ង់Luxembourg ឬ​ក៏​ព័រទុយហ្កាល់​។ Portuga l​ ដែល​បាន​អះអាង​ថា ប្រទេស​ខ្លួន​អាច​នឹង​ទទួល​យកជនអន្តោប្រវេស្តន៍ ចំនួន​៣០​នាក់ ។ សូមបញ្ជាក់ថា ជនអន្តោប្រវេស្តន្ត៍​ទាំង​អស់​នោះ ភាគ​ច្រើន​មាន​ដើម​កំណើត​​មក​ពី​ប្រទេស Erythrée និង Somalie។

ម្យ៉ាងទៀត ការ​ចូលចត​នេះ ដែល​ត្រូវ​បាន​អនុគ្រោះ​ដោយ​កិច្ចព្រមព្រៀង​មួយ​ ហើយ​​​ចុះ​ហត្ថលេខា​ នាពេល​ថ្មីៗ​នេះ ដោយ​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ជា​ច្រើន​ ​នឹង​​​​បិទ​បញ្ចប់​ផង​ដែរ ​វិបត្តិ​​​ថ្មី​​នា​រយៈពេល ៤​ថ្ងៃ​កន្លងទៅនេះ នៅ​ជុំវិញ​ជោគ​វាសនា​របស់​ជន​អន្តោប្រវេស្តន៍​​​​ដែល​ត្រូវ​បាន​​ជួយ​សង្រ្គោះ​ដោយ​នាវា​របស់​អង្គការ​ក្រៅរដ្ឋាភិបាល SOS Méditérannée ឈ្មោះ Aquarius។ ​

នៅ​ក្នុងចំណោមជនអន្តោប្រវេស្តន៍ទាំង១៤១​នាក់​ នៅលើនាវា Aquarius  ចំនួន​ពាក់​កណ្តាល​ជា​​ពួក​ក្មេងៗ និង​​ជាង​​១ / ៣​ ជាស្ត្រីភេទ។​ នាវា​សង្គ្រោះជន​អន្តោប្រវេស្តន៍​នេះ ធ្លាប់​​ត្រូវ​បាន​ប្រទេស​អ៊ីតាលី អេស្ប៉ាញ​និង​ទុយនីស៊ី​ បដិសេធ​មិនព្រម​​ឲ្យ​ចូលចត​នៅ​ក្នុង​កំពុងផែរបស់ប្រទេស​ខ្លួន​ទេ៕​