អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស៖​ប៉ូលិស​​លើក​ឡើង​ពី​ទង្វើ​ភេរវនិយម​ក្នុង​ព្រឹត្តិការណ៍​រថយន្ត​បើក​សំដៅ​រដ្ឋសភា​ក្នុង​ទីក្រុងឡុងដ៍

នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស មានរថយន្ត​មួយ​គ្រឿង​បាន​បើកសំដៅ​បុក​រនាំង​សន្តិសុខ​ដែល​ដាក់​នៅ​ពី​មុខ​អាគាររដ្ឋសភា​នា​ព្រលឹមស្រាងៗ​ព្រឹក​ថ្ងៃ​អង្គារ ទី១៤ សីហា។ ឧប្បត្តិហេតុ​នេះ​បាន​បណ្តាល​ឲ្យ​របួស​មនុស្ស​ដើរ​តាម​ផ្លូវ​ជា​ច្រើន​នាក់ តែ​គ្មាន​អ្នក​រងរបួស​ធ្ងន់​ដល់​ស្លាប់។ ចំណែក​អ្នក​បើក​រថយន្ត​ត្រូវ​បាន​ប៉ូលិស​ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ចាប់​ខ្លួន​ភ្លាមៗ។ ប៉ូលិស​បាន​លើក​ឡើង​ពី​ទង្វើ​ភេរវកម្ម ហើយ​ការ​ស៊ើបអង្កេត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិសប្រឆាំង​ភេរវនិយម។

នៅ​អង់គ្លេស ​ប៉ូលិស​​លើក​ឡើង​ពី​ទង្វើ​ភេរវនិយម​ក្នុង​ព្រឹត្តិការណ៍​រថយន្ត​បើក​សំដៅ​រដ្ឋសភា​ក្នុង​ទីក្រុងឡុងដ៍
នៅ​អង់គ្លេស ​ប៉ូលិស​​លើក​ឡើង​ពី​ទង្វើ​ភេរវនិយម​ក្នុង​ព្រឹត្តិការណ៍​រថយន្ត​បើក​សំដៅ​រដ្ឋសភា​ក្នុង​ទីក្រុងឡុងដ៍ (Foto: Reuters)
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុ​រថយន្ត​មួយ​គ្រឿង​បរ​សំដៅ​បុក​រនាំង​ការពារ​ស្ថិត​នៅ​ពី​មុខ​រដ្ឋសភា​ក្នុង​ទីក្រុង​ឡុងដ៏​បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង ៧ និង ៣៧នាទី​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស។ យោង​តាម​ប៉ូលិស មាន​អ្នក​ដើរ​តាម​ផ្លូវ​ជា​ច្រើន​នាក់​បាន​រងរបួស តែ​អ្នក​រងរបួស​ធ្ងន់​ដល់​ស្លាប់​ទេ។ សាក្សី​ជា​ច្រើន​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ថា រថយន្ត​នោះ​បាន​បរ​ក្នុង​ល្បឿន​លឿន ហើយ​អ្នក​បើកបរ​ហាក់​មាន​ឆន្ទៈ​ធ្វើ​ដូច​នេះ។ អ្នកបើកបរ​រថយន្ត​រូប​នោះ​ក៏​ត្រូវ​បាន​ប៉ូលិស​ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ក្របួច ក ភ្លាមៗ។

តាម​ប៉ូលិស​អង់គ្លេស អ្នក​បើកបរ​រថយន្ត​រូប​នោះ​មាន​វ័យ​ប្រមាណ​ជា ២០ឆ្នាំ ហើយ​គ្មាន​មនុស្ស​ណា​ផ្សេង​ក្រៅ​ពី​រូប​គេ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​អ្នក​បើកបរ និង​ហេតុផល​នៃ​ទង្វើ​របស់​រូប​ជន​ដៃដល់។ ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ប្រឆាំង​ភេរវនិយម និង​បាន​ចាត់​ទុក​ទង្វើ​មួយ​នេះ​ជា​ទង្វើ​ភេរវនិយម។ ខណៈ​នេះ ទីតាំង និង​ច្រក​ផ្លូវ​ស្ថិត​ក្បែរ​ទីកន្លែង​កើត​ហេតុ​នៅ​ជុំវិញ​រដ្ឋសភា​ត្រូវ​បាន​បិទ​ដោយ​មាន​ការ​ដាក់​ពង្រាយ​វត្តមាន​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់។

ចំណែក​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ដោយ​ផ្ញើ​សារ​គិត​ដល់​អ្នក​រងរបួស និង​អរគុណ​ដល់​សេវា​សង្រ្គោះ​បន្ទាន់​ដែល​បាន​ចុះ​ជួយ​សង្រ្គោះ​យ៉ាង​ឆាប់​រហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ