អានតួអត្ថបទ

វត្តពោធិវង្ស​ធ្វើ​បុណ្យ​ចម្រើន​ព្រះ​ជន្មជូន​​លោក កឹម សុខា ក្នុង​ថ្ងៃបោះឆ្នោត​សភាជាតិ

នៅ​ប្រទេស​បារាំង ក្រៅ​អំពី​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ព្រះសង្ឃ​នៅ​វត្ត​ពោធិវង្ស បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ​ជូន​ពរ​ជ័យ​ដល់​លោក​កឹម សុខា ឱ្យ​មាន​កម្លាំងពលំ និង​សុខភាព​រឹង​មាំ។ កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្ត​ទៅ​តាម​ទំនៀម​ទម្លាប់​បែប​សាសនា សូត្រធម៌​ប្រគេន​ចង្ហាន់​ព្រះសង្ស ពិធី​ស្មឹងស្មាធ​ ព្រម​ទាំង​កម្មវិធីជជែក​ពិភាក្សា​អំពី​អនាគត​ប្រទេស​កម្ពុជា ជំនួស​កម្មវិធី​ធម្មទេសនាផង។

ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​លោក កឹម សុខា នៅវត្ត​ពោធិវង្ស ជាយ​ក្រុង​ប៉ារីស
ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​លោក កឹម សុខា នៅវត្ត​ពោធិវង្ស ជាយ​ក្រុង​ប៉ារីស © RFI/Khmer
ផ្សាយពាណិជ្ជកម្ម

​ព្រះ​តេជគុណ​ ងិន ភេន គង់​នៅវត្ត​ពោធិវង្សដែល​ជា​អ្នកផ្តើម​បុណ្យ បាន​ពន្យល់​ថា​ការ​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ជូន​ដល់​លោក​ កឹម​ សុខា នៅ​ថ្ងៃអាទិត្យ​ទី ២៩ កក្កដា នេះមក​ពី​លោក កឹម​ សុខា ​ជា​ប្រធានបក្ស​ប្រឆាំង​ដ៏​សំខាន់​ម្នាក់ តែ​មិន​អាច​ចូល​រួម​បោះឆ្នោត​សភា​បាន​នឹង​គេ។

03:19

សង្ឃដីការបស់​ព្រះ​តេជគុណ ងិន ភេន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ