rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

Global Witness ៖ ២០១៧ ឆ្នាំមរណៈរបស់អ្នកការពារបរិស្ថាន

ដោយ អៀង សុខម៉ិញ

​​ប្រឆាំង​នឹង​គម្រោង​រុក​រក​រ៉ែ ប្រឆាំង​នឹង​គម្រោង​កាប់ព្រៃឈើ ឬ​ប្រឆាំង​នឹង​គម្រោង​កសិឧស្សហកម្ម … អាច​បង់​ថ្លៃ​ដល់​ជីវិត ! អ្នក​ការពារ​បរិស្ថាន ការពារ​ទឹកដី​ធម្មជាតិ ​យ៉ាង​ហោចណាស់ ២០៧​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅក្នុង​ឆ្នាំ​២០១៧ នៅ​​​លើ​ពិភពលោកយើង​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស Global Witness។

ឈ្មោះ​ជន​រង​គ្រោះ និង​ស្ថិតិ ​អម​ដោយ​​សក្ខីកម្ម​ ដ៏​គួរ​ឱ្យ​រន្ធត់ ​ជា​ច្រើន​ទំព័រ មាន​ខ្ទាស់​ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​Global Witnessចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ទី​ ២៤​ កក្កដា ២០១៨។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស បាន​ចាត់​ទុក​ឆ្នាំ​២០១៧ ជា​ឆ្នាំ​មរណៈ​បំផុត សម្រាប់​អ្នក​ការពារ​បរិស្ថាន ដោយមាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ ២០៧​នាក់​។ អំពើ​ឃាត​កម្ម​នេះ ភាគ​ច្រើន​គ្មាន​ការ​ដាក់​ទោស​ជន​ល្មើស​ទេ ព្រោះ​ម្យ៉ាង​ កងកម្លាំង​រដ្ឋាភិបាលបាន​ចូល​​រួម​ដៃ​ធ្វើ​ជាមួយ​ (១/៤) និង​ម្យ៉ាង​ទៀត​ ជាង​ពាក់​កណ្តាល​នៃ​ករណី​ឃាតកម្ម​បង្ក​ឡើង​ដោយ​បណ្តាញ​ឧក្រិដ្ឋជន។ ដូច្នេះ​ការ​ប្រមូល​ព័ត៌មាន​ធ្វើ​ស្ថិតិ​មាន​លក្ខណៈស្មុគស្មាញ​ណាស់ ហើយ​ចំនួន​អ្នក​ស្លាប់​ពិត​ប្រាកដ​ ទំនង​ជា​អាច​មាន​ច្រើន​ជាង​ក្នុង​របាយការណ៍​ទៅ​ទៀត។ នេះ​បើ​តាម​​របាយការណ៍​​របស់​អង្គការ​ដដែល។

ជន​រងគ្រោះ​បាត់​បង់​ជីវិត​ទាំង​នោះ ខ្លះ​ជា​មេកន្ទ្រាញជនជាតិ​ដើម ភាគតិច ខ្លះ​ជា​អ្នក​ទទួល​បន្ទុក​ការពារ​សត្វ​ព្រៃ ឬ​ខ្លះ​គ្រាន់​តែ​ជា​សកម្មជនបរិស្ថាន ឬ​ជា​ប្រជាជន​សាមញ្ញ ដែល​ចង់ការពារ​ទឹក​ដី ទន្លេស្ទឹង​បឹង​បួរ​របស់​សហគម​ខ្លួន ប្រឆាំង​នឹង​ការ​រុករក​រ៉ែ និង​ការ​ធ្វើ​កសិឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​បែប​បំផ្លិច​បំផ្លាញ​ធម្មជាតិ។ ជនរងគ្រោះ​ទាំងនោះ រាប់​ឃើញ​មាន​នៅ​ក្នុង​ប្រទេស​ចំនួន​២២ និង​ជាង​ពាក់កណ្តាល (៦០%) នៅ​ក្នុង​ទ្វីបអាមេរិក​ឡាទីន។

នៅ​ប្រទេស​ប្រេស៊ីល​ ២០១៧​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត ព្រោះ​មាន​ករណី​សម្លាប់​អ្នក​បរិស្ថាន​ដល់​ទៅ​ ៥៧​ករណី។ ការ​កម្ចាត់​មនុស្ស​បាន​ហក់​ឡើង​ខ្លាំង នៅ​ម៉ិចស៊ិក ពី ៣ទៅ ១៥​នាក់ និងពី​២ទៅ ៨​នាក់ នៅ​​ប៉េរ៉ូ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​។ បើ​គិត​អំពី​សមមាត្រ​ប្រជាពលរដ្ឋ​និង​ករណី​សម្លាប់​អ្នក​បរិស្ថានវិញ ប្រទេស​នីការ៉ាហ្គ័រ​ជាប់​លំដាប់​លេខ​មួយ។

ចំណែក​នៅទ្វីប​អាហ្វ្រិក​ មាន​ករណី​សម្លាប់​អ្នក​បរិស្ថាន​ចំនួន ១៩​ ក្នុង​នោះ​១៧​ជា​ករណី​សម្លាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រម៉ាញ់​សត្វ​អភិរក្ស ឬ​សកម្មភាព​រុករក​រ៉ែ​ដោយ​ខុស​ច្បាប់។ ​អាស៊ី​បាន​បង្ក​ភ្ញាក់​ផ្អើល​ខ្លាំង ដល់​ម្ចាស់​របាយការណ៍ ! គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​មួយ​ គេ​រាប់​ឃើញ​មានការ​ធ្វើ​ឃាត​សកម្មជន​បរិស្ថាន​​ដល់​ទៅ​៤៨ករណី។ ជា​តួលេខដ៏​ខ្ពស់​ដែល​ពុំ​ឃើញមាន​កត់​ត្រា​ពី​មុន​មក​ទេ​ ! ឃាត​កម្ម​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ​បំផុត គឺ​ទង្វើ​កាប់​សម្លាប់​របស់​យោធា​ហ្វីលីពីន​ លើ​អ្នក​ភូមិ​៨​នាក់ ដែល​ប្រឆាំងនឹង​ការវាតទី​ពង្រីក​ដី​ធ្វើ​ចំការ​កាហ្វេ។ យោធា​ហ្វីលីពីន បាន​អះអាង​ជា​វាយប្រហារ​តតប​នឹង​ពួក​ម៉ៅនិយម​ តែនៅ​ក្នុង​ចំណោម​សាក​សព គេ​​គ្មានរក​ឃើញ​​សមាជិក​ឧទ្ទាម​នេះ​ណា​ម្នាក់​សោះ។ នេះ​បើ​តាមរបាយការណ៍​​លម្អិត​​​របស់​អង្គការ​Global Witness ដោយ​ភ្ជាប់​សេចក្តី​ប្រកាសរបស់​ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន ថា​ចង់​​បង្កើន​ឧស្សាហកម្ម​ដាំកាហ្វេឱ្យ​១,៦​លាន​ហិចតារ។

សម្រាប់​Global Witness ជំនួញ​កសិកម្ម​បាន​ក្លាយ​ ​ជា​លើក​ទី​មួយ ទៅ​ជា​វិស័យ​ដែល​មាន​ស្លាប់​ច្រើន​ជាងគេ។ ជា​មួយ​នឹង​ចំណង​ជើង​របាយការណ៍​ថា “At Wath Cost » អង្គការ​ចង់​ពន្យល់​បង្ហាញ​ឱ្យ​ឃើញ​ថា​ អំពើ​ហិង្សា​មរណៈ​ មាន​ចំណង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ផលិតផល​បរិភោគ​ប្រចាំ​ថ្ងៃរបស់​យើង។ ​ជំនួញកសិឧស្សាហកម្ម​ ការ​រុករករ៉ែ ប្រមាញ់សត្វ កាប់ព្រៃ ជា​ប្រភព​ផលិត​គ្រឿង​ផ្សំ​នៃ​ផលិតផល​សម្រេច​ដាក់​លក់​ក្នុង​ទីផ្សារ។ ឧទាហរណ៍ ការ​ដាំ​ដូងប្រេង​ សម្រាប់​ធ្វើ​សាប៊ូកក់សក់ សណ្តែក​សម្រាប់​យក​ទៅ​បំប៉នគោ ឈើ​យក​មកធ្វើ​គ្រឿង​សង្ហារឹម ។ល។ និង ។ល។

មិន​ថា​នៅ​ទ្វីបអាមេរិក​ឡាទីន អាស៊ី អាហ្វ្រិក​ទេ ... មានទ្វីប​​តិច​តួច​ណាស់​បាន​គេច​រួច​ពី​អំពើ​ហិង្សា​មរណៈ​ ដើម្បី​បរិស្ថាន​នោះ។ ប៉ុន្តែ​ដើម្បី​រារាំង​សកម្មភាព​របស់អ្នក​បរិស្ថាន គេ​មាន​វិធី​​ផ្សេង​ដែល​មិនមែន​ជាការ​សម្លាប់​មនុស្ស។ បើ​តាម​របាយការណ៍​របស់​អង្គការ​Global Witness ​អាវុធ​បង្ក្រាប​សកម្មជន​បរិស្ថាន​មាន​ច្រើន​ទៀត ដូចជា ៖ គំរាម​សម្លាប់គ្រួសារ ចាប់​ឬ​ឃាត់​ខ្លួន​ទៅ​សួរ​ចម្លើយ ឃ្លាំមើល​ដោយ​ខុស​ច្បាប់ បញ្ជូនប្តឹង​ផ្តល់​​ទៅ​តុលាការ​ វាយប្រហារ​តាម​អ៊ីនធ័រនែត រំលោភបំពាន​ផ្លូវភេទ ចាប់​ជំរិត ...

មិន​ប្រើ​វិធី​សម្លាប់​ទេ តែ​ប្រើ​ល្បិច​បំផិតបំភ័យ​ដើម្បី​បំបាក់​ទឹក​ចិត្ត​សកម្មជន​បរិស្ថាន និង​តំណាង​សហគមន៍​ជនជាតិដើម ប៉ុន្តែ​អង្គការ​Global Witness បាន​គូស​បញ្ជាក់​ថា សកម្មជន​បរិស្ថាន​មិន​ចុះ​ញម​ឡើយ ពួក​គេ​មាន​ចំនួន​កើន​ឡើង​ជានិច្ច។ ហេតុដូច្នេះ​បាន​ជាពេល​នេះ អង្គការ​បាន​ងាក​មក​រំពឹង​លើ​ស្មារតី​​អ្នក​ប្រើប្រាស់​ទូទៅ​លើ​ពិភពលោក ថា​គួរ​ទទួល​ទិញ​តែផលិតផល​របស់​ក្រុមហ៊ុន​មាន​ទំនួល​ខុស​ត្រូវ។ ព្រោះ​ខាង​រដ្ឋាភិបាល​និង​​ក្រុមហ៊ុន​ច្រើន​តែ​ជ្រើសរើស​ផ្លូវ​កាត់​ ជា​ជាង​គិត​ពីជីវិត​មនុស្ស​ និង​សម្រួល​ច្បាប់​ឱ្យក្រុមហ៊ុន​រកស៊ី​ចំណេញ​លើ​ប្រព័ន្ធអេកូឡូស៊ី ជា​ជាង​ការ​ពារ​សិទ្ធនិង​​ទឹកដីរបស់​ជនជាតិ​ដើម​ភាគតិច៕

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?

តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?

ចំនួន​និស្សិតចិន​សិក្សានៅ​អាមេរិក​ទំនងជាធ្លាក់ចុះ​​ ដោយសារ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​

អាស៊ាន​អាច​ជា​ចំណុច​ក្តៅជាងគេ​បើ​មាន​សង្រ្គាមត្រជាក់​រវាង​ចិន​និង​អាមេរិក

តើអ្វី​ជា​មូលហេតុ​ចម្បង​នៅពីក្រោយ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ចចិន?

អឺរ៉ុប ៖ ក្រោយ​ការបោះឆ្នោត ដល់វេលាប្រជែង​​គ្នា​​យក​​តំណែង​ដឹកនាំ​អឺរ៉ុប

ចិន-អាមេរិក៖ ​សង្រ្គាមត្រជាក់ថ្មី​កំពុង​ចាប់ផ្តើម?

ហេតុអ្វីបានជាអ៊ីរ៉ាក់ទើសទាល់ចិត្តខ្លាំងម្ល៉េះនៅចំពោះមុខកំណើនតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាមេរិក?

ការ​បោះឆ្នោតសភា​អឺរ៉ុប​និង​​គម្រោង​លុយ​អឺរ៉ូ​នៅ​១០​ឆ្នាំ​ក្រោយ​​វិបត្តិហិរញ្ញវត្ថុ​សាកល​

តើ​សភា​អឺរ៉ុប​មាន​តួនាទី​យ៉ាងណា​ខ្លះ ?

ដំឡើងពន្ធ​ជា​រឿង​ដ៏​រសើប តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ជប៉ុន​ចាំបាច់ត្រូវតែ​ធ្វើ?